លទ្ធផល​នៃ​ការសួរចម្លើយ​របស់​អាជ្ញាធរ​យួន​ ទៅលើ​ក្រុមយុវជនពាក់អាវយឺត​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម

229

ដោយ ស៊ឺន ចែងចើន| VOKK

នៅពេល​ថ្មីៗ នេះ បន្ទាប់ពី​ក្រុមយុវជនខ្មែរ នៅ​ដែន​ដី​កម្ពុជាក្រោម​ ​បាន​យក​រូប​សញ្ញា (Logo) ដែល​រចនា និង​ផលិត​ដោយ​គណៈកម្មាធិការ​យុវជន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKFYC) មាន​មូលដ្ឋាន នៅ​សហរដ្ឋអាមេរិក ទៅ​បោះពុម្ព ហើយ​បាន​ចែកចាយ​គ្នា​ពាក់​ជា​សាធារណៈ​ដោយ​ឥតគិតថ្លៃ កាលពី​ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៧ កន្លងទៅនេះ ។ ប៉ុន្តែ នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក អាជ្ញាធរ​យួន បានចេញ​លិខិត​កោះហៅ​ក្រុមយុវជន​ខ្មែរក្រោម​មួយក្រុម​មាន​គ្នា ៧ នាក់ ទៅ​សួរចម្លើយ ដោយ​ចោទថា បានធ្វើ​សកម្មភាព​គាំទ្រ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ក្នុង​គោលបំណង​ប្រឆាំង នឹង​រដ្ឋាភិបាល​វៀតណាម ។

នៅ​ថ្ងៃទី ទី ២៦ ឧសភា ២០១៧ ការិយាល័យ​នគរបាល​ឃុំ​មេ​រង​ថ្មី បានចេញ​លិខិត​កោះហៅ​មួយច្បាប់​បង្គាប់​ឲ្យ​យុវជន​ទាំង ៧ នាក់​ទៅ​ជួប​ប្រធានការិយាល័យ​នគរបាល​សន្តិសុខ​ស្រុក​ផ្នោ​ដាច់ ឈ្មោះ សឺ​ង ថា​ញ់​បុត្រ នៅវេលា​ម៉ោង ១៣ និង ៣០ នាទី នៅ​ការិយាល័យ​នគរបាល​ឃុំ​មេ​រង​ថ្មី ដើម្បី​សួរនាំ​នូវ​រឿងរ៉ាវ​មួយចំនួន​ដែល​ទាក់​ទាង នឹង​សាមីខ្លួន ។

តើ​លទ្ធផល​នៃ​ការសួរចម្លើយ​របស់​អាជ្ញាធរ​យួន​ទៅលើ​ក្រុមយុវជន​ទាំងនោះ​យ៉ាងណាខ្លះ ? ភ្នាក់ងារនគរបាល​យួន បាន​សួរចម្លើយ និង​ចោទ​ពួកគេ​ទៅលើ​ករណី​អ្វី ? ហើយ​គម្រាម និង​សម្លុត​ថា នឹង​ដាក់ទោស​អ្វីខ្លះ ? ។ លោក ស៊ឺន ចែង​ចើ​ន សហការី​នៃ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម បានធ្វើ​កិច្ចសម្ភាសន៍​ជាមួយ លោក តូ ហ្វា​ង​ចឿ​ង ជា​អ្នក​បោះពុម្ព​អាវយឺត​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ចែក​ដោយ​ឥតគិតថ្លៃ ជុំវិញ​រឿងនេះ ដូចតទៅ​៖​

Comments are closed.