RSF ចាត់ទុក​ក្រសួង​ឃោសនាការ របស់​វៀតណាម​ជា “​សត្រូវ​អិន​ធើ​ណិ​ត​”

0 102

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

នៅ​ថ្ងៃទី ១១ ខែមីនា អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន RSF បានចេញ​របាយការណ៍​ប្រចាំឆ្នាំ​ស្ដីពី “​សត្រូវ របស់​អិន​ធើ​ណិ​ត ឆ្នាំ ២០១៤” ផ្ដោត​ការយកចិត្តទុកដាក់​លើ​ស្ថាប័ន អង្គការ​របស់​រដ្ឋាភិបាល ដែល​អនុវត្ត ការត្រួតពិនិត្យ និង​តាមដាន​លើ ប្រព័ន្ធ​អិន​ធើ​ណិ​ត ។​

ITT Vietnamese Policeman REUTERS-Khamក្រសួង​ឃោសនា និង​ព័ត៌មាន របស់​វៀតណាម ជា​ស្ថាប័ន​មួយ​ក្នុងចំណោម​ស្ថាប័ន​រដ្ឋាភិបាល​ដែល RSF ចេញ​របាយ​ការ ជាក់ស្ដែង អំពី​ករណី​តាមដាន និង​ត្រួតពិនិត្យ​ទៅលើ​ក្រុមអ្នកកាសែត​, Blogger និង​អ្នក ផ្ដល់ព័ត៌មាន​ផ្សេងទៀត ។​

​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន បាន​ថ្លែងថា វៀតណាម​មិន​អនុញ្ញាត​ឲ្យ​មានការ​ពិភាក្សា​អំពី​នយោបាយ​ណាមួយ​នៅលើ ប្រព័ន្ធ​អិន​ធើ​ណិ​ត​ទេ និង​បាន “​បង្ក្រាប​យ៉ាង​ព្រៃផ្សៃ​” ទៅលើ​ក្រុមមនុស្ស​បញ្ចេញ យោបល់​ខ្វែងគំនិត​នៅលើ​ប្រព័ន្ធ​អិន ធើ​ណិ​ត ។​

អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន បាន​លើកយក​ករណី​វៀតណាម​បានចេញ​អនុ​ក្រិ​ត្យ​ជាច្រើន ស្ដីពី​ការត្រួត ពិនិត្យ​លើ ព័ត៌មាន កាន់តែ តឹងតែង ដូចជា​អនុ​ក្រិ​ត្យ​លេខ ៧២ បន្ថយ​ការប្រើប្រាស់​បណ្ដាញ​សង្គម ដោយ អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់ ចែករំលែក តែ​ព័ត៌មាន​ណា​ដែល​ទាក់ទង​នឹង​រឿង​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ និង​ហាម ចែករំលែក​ព័ត៌មាន​ដែល​កាសែត​នានា​ផ្សព្វផ្សាយ ។​

​ក្រៅពីនេះ អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន ក៏បាន​កត់សម្គាល់​ដល់​បញ្ហា​ដែល​វៀតណាម​រឹតបន្តឹង​ព័ត៌មាន​ដោយ​ប្រើ របៀប បិទ​គេហទំព័រ​ផ្សេងៗ ដែលមាន​លក្ខណៈ​ប្រឆាំងនឹង​រដ្ឋាភិបាល ឬ គេហទំព័រ​ចលនា​សិទ្ធិ មនុស្ស​ជាដើម ។​

​ដើមឆ្នាំ​នេះ RSF បានចេញ​របាយការណ៍​ស្ដីពី “​សេរីភាព​សារព័ត៌មាន​ពិភពលោក ឆ្នាំ ២០១៤” ក្នុងនោះ វៀតណាម បាន​ជាប់ លេខ ១៧៤ ក្នុងចំណោម ១៧៩ ប្រទេស​ដែល RSF បាន​ចាត់​ចូលក្នុង​បញ្ជី​ប្រទេស ដែលមាន​កម្រិត​ផ្នែក សេរីភាព សារព័ត៌មាន ៕​

 

Leave A Reply

Your email address will not be published.