សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​ខ្មែរក្រោម​ធ្វើបាតុកម្ម​មុខ​ស្ថានទូត​វៀតណាម​

0 82

ដោយ ថាច់ ប្រីជា គឿន​-​សារព័ត៌មាន ព្រៃនគរ​
​សាលា​រាជធានី​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​សមាគម​ខ្មែរក្រោម ធ្វើបាតុកម្ម​មុខ​ស្ថានទូត វៀតណាម នៅ​ទីក្រុង​ភ្នំពេញ ដែល​នឹង​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី ២៥ ខែមិថុនា ខាងមុខនេះ​ទេ តែ​អាចធ្វើ​នៅបាន នៅ​ទីលាន​ប្រជាធិបតេយ្យ ។

បូលិសខ្មែរបង្ក្រាបព្រះសង្ឃខ្មែរក្រោមធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម នៅទីក្រុងភ្នពេញ កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០០៧ ។ រូបថត HRW
បូលិសខ្មែរបង្ក្រាបព្រះសង្ឃខ្មែរក្រោមធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម នៅទីក្រុងភ្នពេញ កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០០៧ ។ រូបថត HRW

នេះ​បើ​យោងតាម​សេចក្ដីជូនដំណឹង​តាមរយៈ​សារ​អ៊ី​ម៉ែ​លពី លោក សឺ​ង ជុំ​ជួន ប្រធាន​បណ្ដាញ​យុវជន​ខ្មែរក្រោម ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី ២១ ខែមិថុនា នេះ ។​

​សារ​អ៊ីមែល​នេះ​បាន​បន្តទៀតថា  ការធ្វើ​បាតុកម្ម​នេះ នឹង​ប្រព្រឹត្តទៅ​នៅ “ ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០១៣ នៅវេលា​ម៉ោង ៨ ដល់ ម៉ោង ១០ ព្រឹក នៅ​ទីលាន​ប្រជាធិបតេយ្យ ។ ក្នុង​ក្បួន​បាតុកម្ម​សាលាក្រុង នឹង​មក​ទទួល​ញ​តិ  ហើយ​ញ​តិ​នោះ​សាលាក្រុង​នឹង​យកទៅ​ដាក់ជូន​ក្រសួងការបរទេស នៃ​ប្រទេស​កម្ពុជា ដើម្បី​ដាក់​បន្តទៅ​រដ្ឋាភិបាល​វៀ​ត​ណា​ម​” ។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០០៧ ក្រុម​ប៉ូ​លិ​ស្ត​ខ្មែរ​បាន​បង្ក្រាប​ទៅលើ​ក្រុមព្រះ​សង្ឃ​ខ្មែរ ក្រោម​យ៉ាង​ចាស់ដៃ ខណៈដែល​ព្រះសង្ឃ​ខ្មែរក្រោម​ទាំងនោះ បាននាំគ្នា​យក​ញ្ញ​តិ​ទៅជូន​មន្ត្រី​ស្ថានទូត វៀតណាម នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ដោះលែង​ព្រះតេជព្រះគុណ ទឹម សា​ខន អ​តី​តៈ​ព្រះចៅអធិការ​វត្តភ្នំ​ដិ​ន​ខាងជើង នៃ​ខេត្តតាកែវ និង​ព្រះសង្ឃ​ទាំង ៥ អង្គ​នៅ​ខេត្ត​ឃ្លាំង ដែល ត្រូវ​រដ្ឋាភិបាល​វៀតណាម ចាប់​ផ្សឹក​និង​ដាក់ពន្ធនាគារ កាលពី​ឆ្នាំ ២០០៧ ។ ករណី​បង្ក្រាប​នេះ រដ្ឋាភិបាល​ខ្មែរ ត្រូវបាន​អង្គការ​ឃ្លាំង​មើល​សិទ្ធិមនុស្ស (Human Rights Watch) ថ្កោលទោស​ថា ជាការ រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ និង​សង្គម​ស៊ីវិល​ខ្មែរ​បាន​លើកឡើងថា រដ្ឋាភិបាល​របស់ លោក ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​ឋិត​នៅក្រោម​ការបញ្ជា​របស់រ​ដ្ឋា​ភិ​បាល​បក្សកុម្មុយនិស្ត​វៀតណាម ៕

Leave A Reply

Your email address will not be published.