បទវិចារណកថា​៖ ស្ថាន​ភា​ពសិ​ទិ្ធ​មនុស្ស​ នៅ​ដែនដី​កម្ពុជាក្រោម​

0 458

ដោយ ថាច់ វឿង

ខេត្ត​ក្រមួនស​ នៃ​ដែនដី​កម្ពុជាក្រោម ដែល​យួន​ហៅថា ខេត្ត​កៀង​យ៉ាង (Kien​ Giang​) ជា​ទឹកដី​ដ៏ សម្បូរណ៍​ទៅ​ដោយ​សម្បត្តិ​ធម្មជាតិ មាន​សមុទ្រ ទនេ្ល បឹង​បួរ​ ដីស្រែ​ចម្ការ​មាន​ជីវជាតិ​ងាយស្រួល​ដាំ ដុះ​ដំ​ណាំ​ផ្សេង​ៗ ។ ខេត្ត​នេះ​មាន​វត្ត​ពុទ្ធសាសនា​ខែ្មរ​ចំនួន​ ៧៥ វត្ត មាន​ព្រះសង្ឃ កំពុង​សិក្សា​រៀនសូត្រ អក្សរ​សាស្រ្ត​ខែ្មរ និង​ធម៌អាថ៌​វិន័យ ។ ពលរដ្ឋ​ខែ្មរ​ក្រោម​ខេត្ត​ក្រមួនស ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​យ៉ាង ខ្ជាប់ខ្ជួន​ កូនចៅ​ទៅ​វត្ត​បួស​រៀន​ថែរក្សា​ទំនៀមទម្លាប់​ប្រពៃណី តាំងពី​ដើម​រៀងមក ។

ខិតបណ្ណទាមទារឲ្យដោះលែង លោក ហ្វិន វ៉ាំងឌែប
ខិតបណ្ណទាមទារឲ្យដោះលែង លោក ហ្វិន វ៉ាំងឌែប

ដើមខែ​ឧសភា​កន្លងមក​នេះ​ មានការ​រំលោភសិទ្ធិ​មនុស្សជា​ទម្ងន់​ដែល​មិន​អាច​ទទួលយក​បាន ដោយ​អាជ្ញាធរ​វៀតណាម មាន​កម្លាំង​សមត្ថកិច្ច​ កម្លាំង​នគរបាល​ជាង ១០០ នាក់ ប្រដាប់ដោយ​កាំភ្លើង ខែល ដំបង​ឆក់ និង​គ្រាប់​បែ​កផែ្សង​ជាដើម​ ចុះទៅ​ប្លន់​យក​ដីស្រែ​ចម្ការ ដែល​ជា​ដី​កេរ​ដូនតា ដែល​ពួក​គាត់ បាន​កាន់កាប់​ចាប់តាំងពី​ឆ្នាំ​ ១៩៧៣ រហូតមកដល់​បច្ចុប្បន្ន​នេះ ។ អាជ្ញាធរ​យួន​បង្រ្កាប​យ៉ាង​ឃោរឃៅ ទៅលើ​ប្រជាជន​ខែ្មរ​ក្រោម​ស្លូតត្រង់​ចំនួន​ ៥០ នាក់ ធ្វើឲ្យ​រង​របួស​ឆ្ងន់ និង​ស្រាល​ចំនួន ១០ នាក់ នៅ​ភូមិ ប៉ប្រក ស្រុក​ព្រៃ​មេង​ ខេត្ត​ក្រមួនស ដោយ​ឥត​ក្តីមេត្តា ។

នៅ​ថៃ្ង​ទី ៨ ខែមិថុនា​ ឆ្នាំ ២០២០ កម្លាំង​នគរបាល​យួន​បាន​ចុះទៅ​ចាប់​ជម្រិត​ក្រុម​គ្រួសារ​មួយ​ មាន​ស្រ្តី​ទើបតែ​សម្រាលកូន​បាន​មួយ​ខែ ទាំង​កណ្តាល​យប់​អា​ធ្រា​តយ​កទៅ​ឃុំ រួចហើយ​លែង​មកវិញ ទុក​ តែ​បុរស​ម្នាក់ ដែល​ធ្លាប់​បាន​ដឹកនាំ​ធ្វើបាតុកម្ម ធ្វើឲ្យ​អ្នកភូមិ​ក្តៅក្រហាយ​ កើតទុក្ខ​មិនសុខចិត្ត លើកគ្នា ទៅ​តវ៉ា​ដល់​សាលាស្រុក​តែម្តង ។ ករណី​រំលោភសិទ្ធិ​មនុស្ស​ទាំងអស់​នេះ​ សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម បាន ប្រមូល​ឯកសារ​ភស្តុ​តាង​ផ្សេង​ៗ ជម្រាប​ជូន​អន្តរជាតិ​រួចហើយ​ និង​រឿងរ៉ាវ​របស់​ខែ្មរ​ក្រោម​ពេលនេះ មាន ការចាប់អារម្មណ៍​ពី​សហគមន៍​អន្តរជាតិ ។

អង្គការ​ឃ្លាំ​មើល​សិ​ទិ្ធ​មនុស្ស​អន្តរជាតិ​ Human Rights Watch ជា​អង្គការ​អន្តរជាតិ​ដ៏​ល្បីល្បាញ​កំពុង​ចាំ​ឃ្លាំមើល​ការ​រំ​លោភ​សិ​ទិ្ធ​មនុស្ស​គ្រប់​ប្រទេស​ក្នុង​តំបន់​អាស៊ី​ទាំងមូល​ ហើយ​អង្គការ​នេះ​តែងតែ​ធ្វើ​របាយការណ៍​ការ​រំ​លោភ​សិ​ទិ្ធ​មនុស្ស ដាក់​ជូន​អង្គការសហប្រជាជាតិ​ជា​រៀងរាល់​ឆ្នាំ​ នៅពេល​ដែល​ស្ថាន ភា​ពសិ​ទិ្ធ​មនុស្ស​ខែ្មរ​ក្រោម នៅ​ខេត្ត​ក្រមួនស ដែនដី​កម្ពុជាក្រោម​ ត្រូវ​ទទួលរង​ការរំលោភ​បំពាន​យ៉ាង ធ្ងន់ធ្ងរ​ពី​អាជ្ញាធរ​រដ្ឋាភិបាល​វៀតណាម ។

នៅ​ថៃ្ង​ទី​ ២៦ ខែឧសភា ឆ្នាំ ២០២០ កន្លងមក​នេះ លោក Phill​ Robertson ជានា​យក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិ​ទិ្ធ​មនុស្ស​អន្តរជាតិ Human​ Rights Watch បាន​ផ្តល់​បទសម្ភាសន៍ ដល់ វិទ្យុ​អាស៊ី​សេរី​ជំ​វិញ​ការ​ធ្វើទុក្ខ​បុ​កមេ្នញ​ពលរដ្ឋ​ខែ្មរ​ក្រោម​ ពីសំណាក់​រដ្ឋាភិបាល​វៀតណាម អំពី​ការ​ធ្វើ​សំបុត្រ​កំណើត​ថា កាលពីមុន នៅ​ដែនដី​កម្ពុជាក្រោម លើ​អត្តសញ្ញាណ​ប័ណ្ណ គេ​មាន​ចំណុច​សម្គាល់ថា​ ខ្មែរក្រោម ជា​ជន ជាតិខ្មែរ (Dan Toc​: Khmer​) តែ​បច្ចុប្បន្ន​នេះ​ គេ​បាន​លុបចោល​នូវ​ចំណុច​នេះ​ហើយ ។ មានន័យ ថា រដ្ឋាភិបាល​យួន​កំពុងតែ​ព្យាយាម​លុបបំបាត់​ឈ្មោះ​ខ្មែរ​ នៅ​ដែនដី​កម្ពុជាក្រោម បន្តិច​ម្ដង​ៗ ។ លោក Phill​ Robertson​ បាន​មានប្រសាសន៍​ថា វៀតណាម​រើសអើង​ប្រជាពលរដ្ឋ​ខែ្មរ​ក្រោម ដោយ​ឥត​លាក់ លៀម ។ ការរើសអើង​នេះ​ រួមមាន ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ងារ​របស់​ព្រះពុទ្ធ​សាសនា និង​វត្តអារាម របស់​ខែ្មរ​ក្រោម​ ការ​ដាក់​ខែ្មរ​ក្រោម​ជា​ជនជាតិភាគតិច​ជំនួស​ឲ្យ​ជនជាតិ​ដើម ឲ្យ​ខ្មែរក្រោម​ប្រើប្រាស់​អក្សរ និង​ភាសា​យួន​ បង្ខំឲ្យ​ខែ្មរ​ក្រោម​ទទួលយក​មនោគមន៍​របស់​ខ្លួន អ្នកប្រើ​បណ្តាញ​សង្គម Facebook និង​បញ្ចេញ​ទស្សនៈ​ ត្រូវ​អាជ្ញាធរ​យួន​បៀតបៀន​ និង​សំ​លុត​បំភ័យ ជាដើម ។

អំពី​ការប្រើ​ប្រាស់​ Internet និង​បណ្តាញ​សង្គម Facebook ដែល​កំពុងតែ​ពេញនិយម នៅ​ដែនដី​កម្ពុជាក្រោម លោក Phill Robertson បាន​មានប្រសាសន៍​ថា មនុស្ស​មិន​ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធនាគារ​ ដោយសារតែ​ការ​សរសេរ​អ្វីមួយ​លើ​បណ្តាញ Internet នោះ​ទេ លុះត្រាតែ​ការ​សរសេរ​នោះ​បាន​ញុះញង់​ឲ្យ​មានអំពើ​ហិង្សា​ ។

កាលពី​ខែកុម្ភៈ​ និង​ខែមេសា វៀតណាម​បាន​ដាក់​គំនាប​យ៉ាង​សម្បើ​បទៅ​លើ​ក្រុមហ៊ុន Face​book នៅ​វៀតណាម ដើម្បីឲ្យ​ក្រុមហ៊ុន​មួយ​នេះ​ លុបចោល​នូវ​មតិ​ដែល​រិះគន់​រដ្ឋាភិបាល ។ លោក Phill Robertson​ បាន​បញ្ជាក់​ថា លោក​មិន​យល់ស្រប​នូវ​អំពើ​មួយចំនួន ដែល​វៀតណាម​ចាត់ទុកថា​ ខុស ច្បាប់​នោះ​ទេ ទង្វើ​នេះ​បង្ហាញ​ឲ្យ​ឃើញថា ការអនុវត្ត​របស់​វៀតណាម​ វា​ផ្ទុយ​ទៅ​នឹង​និយមន័យ​អន្តរជាតិ ស្តី​ពី​សិ​ទិ្ធ​មនុស្ស និង​កតិកាសញ្ញា​ស្តី​ពី​សិ​ទិ្ធ​ស៊ីវិល​និង​នយោបាយ​ដែល​ វៀតណាម​បាន​ចុះហត្ថលេខា ទទួលយក​ទៅ​អនុវត្ត ។ វៀតណាម​កំពុងតែ​រឹតត្បិត​ការ​បញេ្ចញ​មតិ​ ដែល​ក្នុង​ទស្សន​របស់​លោក គិតថា វា​មិន​ត្រឹមត្រូវ​ ហើយ​វៀតណាម​មិន​ត្រូវ​ផ្តន្ទា​ទោស​រាល់​ការ​បញេ្ចញ​មតិ​នោះ​ទេ ទង្វើ​របស់​វៀតណាម​នេះ​ ដោយសារតែ​វៀតណាម​ជា​រដ្ឋាភិបាល​ឯក​បក្ស ហើយ​វៀតណាម​ព្យាយាម​ខ្លាំង​ណាស់​ដើម្បី​គ្រប់គ្រង​ទៅ លើ​អ្វី​ដែល​ពលរដ្ឋ​មើលឃើញ​ និង​អាន​បាន ហើយ​ទង្វើ​អស់ទាំង​នេះ​វៀតណាម​ក៏​កំពុងតែ​ធ្វើ​ទៅលើ​ខែ្មរ ក្រោម ដែរ ។ វៀតណាម​កំពុង​ព្យាយាម​លាង​ខួរ​យុវជន​ខែ្មរ​ក្រោម​ ហើយ​បង្ខំឲ្យ​ពួក​គេ​ប្រែក្លាយ​ទៅជា​ជន ជាតិ​យួន ហើយ​កុំ​ឲ្យ​ចុះចូល​នឹង​សហគមន៍​ខែ្មរ​ក្រោម​របស់​ពួក​គេ​នោះ​ ។

អំពី​ការ​រឹបអូស​យក​ដីធ្លី​របស់​ខែ្មរ​ក្រោម​ នៅ​ខេត្ត​ក្រមួនស លោក Phill Robertson បាន​មានប្រសាសន៍​ថា នៅ​វៀតណាម រដ្ឋាភិបាល​គ្រប់គ្រង និង​កាន់កាប់​ដីធ្លី​ទាំងអស់​ កត្តា​នេះ​ហើយ​បាន​បណ្តាល ឲ្យ​កើតមាន​ករណី​ជម្លោះដីធ្លី​នៅ​ទូទាំង​ប្រទេស​ នៅ​វៀតណាម​មាន​ករណី​ជម្លោះដីធ្លី​ច្រើនណាស់ មិនមែន កើតឡើង​តែ​ចំពោះ​ពលរដ្ឋ​ខែ្មរ​ក្រោម​នោះ​ទេ​ រដ្ឋាភិបាល​វៀតណាម​បាន​បង្ខំ​ពលរដ្ឋ​ឲ្យ​ចាកចេញ​ពី​ដីធ្លី​របស់ ពួក​គេ​ហើយ​បង្ក​រអំពើ​ហិង្សា​ទៀតផង​ រដ្ឋាភិបាល​វៀតណាម​បាន​កាន់កាប់​ដីធ្លី ហើយ​តែងតែ​ប្រើប្រាស់ កម្ម​សិ​ទិ្ធ​នេះ ដើម្បី​ដាក់​ការត្រួតត្រា​ទៅលើ​ដីធ្លី​របស់​សហគមន៍​ ។ ជាក់ស្តែង​ដូច​ពលរដ្ឋ​ខែ្មរ​ក្រោម​ដែល​បាន កាន់កាប់​ដី​ចាប់តាំងពី​ឆ្នាំ ១៩៧៣ ជាដើម​ ដែល​ត្រូវ​វៀតណាម​បង្ខំ​បណេ្តញ​ចេញ​ដោយ​សំអាង​លើ​ហេតុ ផល​មួយចំនួន ។ ការ​បង្ខំ​បណេ្តញ​ចេញ​នេះ​បណ្តាល​ឲ្យ​កើតមាន​អំពើ​ហិង្សា​គេច​មិន​ផុត​នោះ​ទេ​ ដោយ សារ​តែ​ពលរដ្ឋ​រស់នៅ​អាស្រ័យផល​លើ​ដីស្រែ​ចំការ​នោះ ដីស្រែ​ចំការ​មាន​សារៈសំខាន់​សំរាប់​ជីវិត​រស់នៅ​ របស់​ពួក​គេ ។ ករណី​អំពើ​ហិង្សា​ដែល​បាន​កើតឡើង​នៅ​ខេត្ត​ក្រមួនស​នេះ​បណ្តាល​ឲ្យ​ខែ្មរ​ក្រោម ១០​ នាក់ រង​របួស​បង្ក​រឡើង​ដោយ​កង​សន្តិសុខ​វៀតណាម ករណីនេះ​ជាឧទាហរណ៍​ បាន​ប្រើប្រាស់​អំណាច​រំលោភ សិ​ទិ្ធ​របស់​ខែ្មរ​ក្រោម និង​សហ​គម​ន៏​របស់​ពួក​គេ ។

អំពី​អង្គការ​សមាគម​ខែ្មរ​ក្រោម​នៅ​ប្រទេស​កម្ពុជា​ បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើអន្តរាគមន៍​ជួយ​ខែ្មរ​កម្ពុជាក្រោម លោក Phill Robertson បាន​មានប្រសាសន៍​ថា​ ចំពោះ​ករណី​រដ្ឋាភិបាល​ខែ្មរ​និង​ប្រជាពលរដ្ឋ​ខែ្មរ​ក្រោម រដ្ឋាភិបាល​កម្ពុជា​មិនសូវ​មើលថែ​ទាំ​ខែ្មរ​ក្រោម​ឲ្យបាន​ល្អ​ដិតដល់​នោះ​ទេ​ ដោយ លោ​កសងេ្ក​តឃើញថា រាល់ពេល​ដែល​ខែ្មរ​ក្រោម​ធ្វើដំណើរ​មកកាន់​កម្ពុជា​អាជ្ញាធរ​ខែ្មរ​ប្រាប់​គេ​ថា​ ​ពួក​គេ មិន អាច​មិន​អាច​ទទួល​បាន​សញ្ជាតិ​ខែ្មរ​នោះ​ទេ ពីព្រោះ​ពួក​គេ​កើត​នៅ​វៀតណាម​ ឬក៏​ឈ្មាះ​ខែ្មរ ក្រោម មិន​ដូច​ឈ្មោះ​ខែ្មរ​ទេ​ រដ្ឋាភិបាល​ខែ្មរ​ម្តង​ថា​ខែ្មរ​ក្រោម​ជា​ប្រជាជន​ខែ្មរ​ ប៉ុនែ្ត​រដ្ឋាភិបាល​មិនបាន​ត្រួតពិនិត្យ អាជ្ញាធរ​ថ្នាក់ក្រោម និង​បង្កើត​ច្បាប់ ឬ នីតិវិធី​ដើម្បី​ធានា​ខែ្មរ​ក្រោម​ឲ្យ​ទទួល​បាន​សញ្ជាតិ​ខែ្មរ​នោះ​ទេ​ ។ លោក គិតថា រដ្ឋាភិបាល​កម្ពុជា​គួរ​ដោះស្រាយ​គោលនយោបាយ​ខ្លួន ដែល​មិនបាន​បម្រើ​ខែ្មរ​ក្រោម​ ឲ្យបាន ល្អជា​មុន​សិន ទើប​អាច​ទៅ​អន្តរាគមន៍​ករណី​រំលោភបំពាន​ខែ្មរ​ក្រោម​ទៅ​រដ្ឋាភិបាល​វៀតណាម​ ។ ខែ្មរ ក្រោម ចង់​មក​កម្ពុជា​ណាស់ ដើម្បី​ទទួល​បាន​សញ្ជាតិ​ខែ្មរ​ ក៏​ប៉ុនែ្ត​ខែ្មរ​ក្រោម​មិន​ទទួល​បានការ​យកចិត្ត ទុកដាក់​ឲ្យ សមរម្យ​ម្តង​ហើយ​ម្តង​ទៀត ដោយ​ប្រទេស​កម្ពុជា​មានការ​រើសអើង​នឹង​ខែ្មរ​ក្រោម​ ដោយសារ​គេ ចាត់ទុកថា ពលរដ្ឋ​ខែ្មរ​ក្រោម​មក​ពី​វៀតណាម ។

ចំពោះ​ការ​តស៊ូ​របស់ សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម លើឆាកអន្តរជាតិ លោក ម៉ៅ មុនី​ អនុប្រធាន​សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម បាន​មានប្រសាសន៍​ថា សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បាន​ចេញ​សេចក្ដីថ្លែង ការណ៍​បន្ទាប់​មួយ​ជម្រុ​ញឲ្យ​អាជ្ញាធរ​វៀតណាម​ ត្រូវតែ​គោរព​សិទ្ធិ​ខ្មែរក្រោម​ជា​ម្ចាស់ដី​ស្រែចម្ការ និង សង ដីស្រែ​អ្នកភូមិ​ប៉ប្រក​ វិញ​ដោយ​ឥត​លក្ខខណ្ឌ ។ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​; បាន​ផ្ញើ​សេចក្ដីថ្លែង​ការណ៍ នេះ ទៅ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ និង​អូស្ត្រាលី​ ​; ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នៃ​អង្គការសហប្រជាជាតិ​ ប្រចាំ​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វិ​ស និង​ថៃ និង​អង្គការ​ប្រជាជាតិ និង ប្រជាជន​គ្មាន​តំណាង (UNPO​) និង អង្គការ​ឃ្លាំង​មើល​សិទ្ធិមនុស្ស Human Rights Watch ដើម្បី​ដាក់​គំនាប​ទៅ​រដ្ឋាភិបាល វៀត ណាម។

លោក​ ប្រាក់ សេរី​វុឌ្ឍ ប្រធានប្រតិបត្តិ​សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម ធ្លាប់​បាន​មានប្រសាសន៍​ថា​ លោក​អាច​ជួយ​ដឹកសេះទៅដល់​មាត់ទឹក​បាន ប៉ុនែ្ត​យើង​មិន​អាច​បង្ខំ សេះ​នោះ​ឲ្យ​ផឹកទឹក​បាន​ឡើយ​ មានន័យថា សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ជា​អ្នកត្រួសត្រាយ​ផ្លូវ​ ជា​អ្នកតស៊ូ​លើឆាកអន្តរជាតិ ក៏​ប៉ុនែ្ត​ការ ក្រោក​ឡើង​ទាមទារ សិ​ទិ្ធ​សម្រ​រេច​វាសនា​ខ្លួន​ដោយខ្លួនឯង​ ជា​តួនាទី​របស់​បងប្អូន​ខែ្មរ​ក្រោម​ទាំងអស់ នៅក្នុង​ស្រុក ៕

Leave A Reply

Your email address will not be published.