លេខាធិការដ្ឋាន​ ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម ​អំពាវនាវ​សុំ​ជំនួយ​ជួយ​ដល់​ជនរងគ្រោះ​ កូ​វី​ដ​-​១​៩​

0 128

ដោយ គឹម​ ​សាវ​តា

ខណៈ​ដែល​កម្ពុជា​ កំពុងតែ​ឆ្លង​រាលដាល​ជា​សហគមន៍​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ពលរដ្ឋ​ខ្មែរក្រោម​ ជាច្រើន​ដែល​រស់នៅ​កម្ពុជា​ ​ក៏​រង​ផល​ប៉ះពាល់​ផង​ដែរ​ ​។ ​ករណី​នេះ​ លេខាធិការដ្ឋាន​ ​នៃ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ អំពាវនាវ​ឲ្យ​សប្បុរស​ជន​ផ្ដល់​ជា​ថវិកា​ ​ស​ម្ភារៈ ​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ខ្មែរក្រោម ​ដែល​រង​ផល​ប៉ះពាល់​ ​ជាពិសេស​ នៅពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា​ ចេញ​វិធានការ​បិទ​ខ្ទប់​តំបន់​មួយ​ចំនួន​ ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការ​ប្រកបរបរចិញ្ចឹមជីវិត​របស់​ពួកគាត់​ ​។​

លិខិត ​អំពាវនាវ​របស់ លេខាធិការដ្ឋាន​ ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម
លិខិត ​អំពាវនាវ​របស់ លេខាធិការដ្ឋាន​ ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម

ក្នុង​លិខិត​អំពាវនាវ​មួយ​របស់ ​លេខាធិការដ្ឋាន​ អង្គការ​ សមាគម​ខ្មែរ​កម្ពុជាក្រោម ​ចុះ​ថ្ងៃ​ទី​ ​២​២ ​ខែ​ ​មេសា​នេះ​ ​ឲ្យដឹង​ថា​ ​ការ​ផ្ទុះ​សហគមន៍​ជាថ្មី​នៃ​ជំងឺ​កូ​វី​ដ​-​១​៩ ​ឬ​ហៅថា​ «​ព្រឹត្តិការណ៍ ​២​០​ កុម្ភៈ»​ ​នៅ​កម្ពុជា​ ​ធ្វើឲ្យ​មានការ​ព្រួយបារម្ភ​ ​និង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជីវភាព​ពលរដ្ឋ​ខ្មែរក្រោម ​ដែល​រស់នៅ​កម្ពុជា​ ជាពិសេស​ការ​ប៉ះពាល់​ដល់​មុខរបរ​ប្រចាំថ្ងៃ​ ​។ ​ក្នុង​នោះ ​រាជរដ្ឋាភិបាល​កម្ពុជា​ កាលពី​ថ្ងៃ​ទី​ ​០​១​ ​ខែ​មេសា​ ​បាន​ចេញ​បំរាមគោចរ​ ​ចាប់ពី​ម៉ោង​ ​៨ ​យប់​ដល់ម៉ោង​ ​៥ ​ភ្លឺ​ ​និង​បាន​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​ ​និង​ទីក្រុង​តាខ្មៅ​ ​ខេត្ត​កណ្ដាល​កាលពី​ថ្ង​ទី​ ​១​៥​ ​ខែ​មេសា​ផង​ដែរ ​។​

ដើម្បី​ដោះស្រាយបញ្ហា​ជីវភាព ​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ ក្នុង​អំឡុង​ពេល​ផ្ទុះ​ជាថ្មី​ជំងឺ​កូ​វីត​-១​៩​ នេះ​ ​មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម ដែល​ជា​សមាជិក​ ​មួយ​របស់​លេខាធិការដ្ឋាន​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ គ្រោង​នឹង​ចុះ​ចែក​ស​ម្ភារៈ​ប្រើប្រាស់​ ​គ្រឿងឧបភោគ​ ​បរិភោគ​ ​ម៉ាស់​ ​អាល់កុល​មួយ​ចំនួន​ ដល់​ពលរដ្ឋ​ខ្មែរក្រោម​ នា​ពេល​ឆាប់ៗ​ នេះ​ ​។​ ករណី​នេះ​ លេខាធិការដ្ឋាន​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ អំពាវនាវ​ដល់​ស​ប្បុ​រ​ជន​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​ សូម​ជួយ​បរិច្ចាគ​ស​ម្ភារៈ​ប្រើប្រាស់​ ​គ្រឿងឧបភោគ​ ​បរិភោគ​ ​ដោយ​ក្តី​អនុគ្រោះ​ ​ដោយ​អាច​ទាក់ទង​សួរ​ព័ត៌មាន​តាមរយៈ​លេខទូរសព្ទ​ចំនួ ​២​ ​ខ្សែ​ ​គឺ​ ​០​៩​៧​ ​៧​៩​ ​៣​៣​ ​២​០​១​ ​និង​ ​០​៦​៩​ ​២​៣​៣​ ​៧​៦​៨​ ។​

​បន្ថែម​ពីលើ​នេះ​ ​ប្រធាន​លេខាធិការដ្ឋាន​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​គឺ ​លោក​ ​សម្បត្តិ​ ​ស៊ីណា​ ​បាន​ប្រាប់​ ​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ នៅ​ថ្ងៃ​ទី​ ​២​២​ ​ខែ​មេសា​នេះ ​ថា​ ​ក្រោយ​ពី​ប្រមូល​បាន​ថវិកា​ ​និង​ស​ម្ភារៈ ​សម​ល្មម​ហើយ​នោះ​ ​ក្រុម​ការងារ​នឹង​រៀបចំ​ថា​ តើ​នឹង​ត្រូវ​ចែក​នៅ​តំបន់​ ​ឬ​សហគមន៍​ណា ​ដែល​ប៉ះពាល់​ខ្លាំង​ ​និង​បន្តបន្ទាប់ ​តាម​ធនធាន​ដែល​មាន​ដោយ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ​។​ ​

លោក​ ​សម្បត្តិ​ ​ស៊ីណា​«​ ​ខ្មែរ​កម្ពុជាក្រោម​យើង​ ​គាត់​កំពុង​រស់នៅ​គ្រប់​មជ្ឈដ្ឋាន​ នៅ​កម្ពុជា​ ​មាន​តាំងពី​ខេត្ត​សៀមរាប​ ​កោះ​កុង​ ​មាន​តាំងពី​ក្រចេះ​ ​ភ្នំពេញ​ ​និង​ស្រែអំបិល​ ។​ល​។​ ​ហើយ​យើង​មើលឃើញ​ជាក់ស្ដែង​គី​អ្នក​ នៅ​ទី​ក្រុងភ្នំពេញ​ ​អ្នក​នៅ​ទី​ក្រុងភ្នំពេញ ​គឺ​យើង​លើកយក​មក​ គឺ​ខណ្ឌ​ឬស្សី​កែវ​ ​នៅ​ភូមិ​សាមគ្គី​ ដែល​តំបន់​នៅ ​គឺ​មាន​ខ្មែរក្រោម​ នៅ​ច្រើន​ ​ហើយ​រដ្ឋាភិបាល​ក៏​បិទ​ខ្ទប់​នៅ​ភូមិ​នោះ​​»​ ។

​លោក​ ​លាង​ ​សាង​ ​ពលរដ្ឋ​ខ្មែរក្រោម​មួយ​រូប ​ដែល​រស់​ក្នុង​ភូមិ​សាមគ្គី​ ​ក្នុង​សង្កាត់​ឫស្សីកែវ​ ​ខ​ណ្ខ​ឫស្សីកែវ​ ​បានឲ្យ​សំឡេង​ខ្មែរ​កម្ពុជាក្រោម ​ដឹង​នៅ​ថ្ងៃ​ទី​ ២​២​ ​ខែ​ ​មេសា​នេះ​ថា​ ​ពលរដ្ឋ​ខ្មែរក្រោម​ ដែល​រស់នៅ​ភូមិ​សាមគ្គី​នេះ​ ភាគច្រើន​ជួលផ្ទះ​គេ​ ​ហើយ​តូ្រ​វ​ចេញទៅ​ប្រកបមុខរបរ ​ដើម្បី​បាន​ប្រាក់​មក​ចិញ្ចឹមជីវិត​ ​និង​បង់​ថ្លៃផ្ទះ​ជួល​ ​ប៉ុន្តែ ​ពេលនេះ​អាជ្ញាធរ​បាន​បិទ​ខ្ទប់​មិន​ឲ្យ​ចេញទៅ​ណា​យ៉ាង​ដូច្នេះ​ គឺ​ប៉ះពាល់​ដល់​ជីវភាព​របស់​ពួកគាត់​ខ្លាំង​ ។​ ​

លោក​ ​លាង​ ​សាង​ ​«​សម្រាប់​ខ្ញុំ​នេះ​ ​គឺ​ដូចជា​អត់​ទាន់​មាន​ទេ​ ​អត់​ទាន់​មាន​អ្នកណា​ឲ្យ​អី​ក្នុង​ភូមិ​ខ្ញុំ​ ​បើ​ភូមិ​ផ្សេង​អី​ខ្ញុំ​អត់​ដី​ង​ទេ​ ​ឬមួយ​ក៏​អត់​ទាន់​ដល់ពេល ​ឬ​យ៉ាងម៉េច​ខ្ញុំ​មិន​ដឹង​នោះ​ទេ»​ ។

​លោក​ ​តឹង​ ​សាន​ទី​ ​ពលរដ្ឋ​ខ្មែរក្រោម ​មួយ​រូប​ទៀត ​ដែល​រស់នៅ​សង្កាត់​ ​គោក​ចក​ ​ក្រុង​សៀមរាប​ ​ខេត្ត​សៀមរាប​ ​ឲ្យដឹង​ផង​ដែរ​ថា​ ​អំឡុង​ពេល​កម្ពុជា​ផ្ទុះឡើង​ជំងឺ​កូ​វី​ដ​ជាថ្មី​នេះ​ ​គឺ​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ជីវភាព​គាត់​ ក៏ដូចជា​ពលរដ្ឋ​ខ្មែរក្រោម​ជាច្រើន​ទៀត​ ​ព្រោះថា​ស្ទើរ​គ្រប់កន្លែង​ត្រូវ​បាន​បិទ​ ​មិន​អាច​ទៅ​ប្រកបរបរចិញ្ចឹមជីវិត​អី​បាន​ ​ហើយ​ប្រជាពលរដ្ឋ​ខ្លះ​ត្រូវ​ទៅ​សុំ​អង្ករ​គេ​ ដើម្បី​ដាំបាយ​ហូប​ទៀត​ផង​ ​។​

លោក​ ​តឹង​ ​សាន​ទី​ ​«​ខ្ញុំ​ថាបើ​សិន​អង្គការ​មាន​ចិត្តសប្បុរស​ ​សូម​ជួយ​មួយ​គ្រួសារ​ ​អង្ករ​បួន​ ​ដប់​គីឡូ​ ​អីចឹង​ដើម្បី​ជួយ​ពួកគាត់​ ដើម្បី​ រំដោះ​ទាល់​ពេល​រកស៊ី​អត់​បាន​ហ្នឹង​»​ ។​

​យោង​តាម​របាយការណ៍​របស់​​​ក្រសួងសុខាភិបាល​កម្ពុជា ​ឲ្យដឹង​ថា​ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​ ២​២​ ​ខែ​ ​មេសា​នេះ​ ​អ្នក​ដែល​ឆ្លង​ជំងឺ​កូ​វី​ដ​-​១​៩​សរុប​ចំនួន​ ​៨​១​៩​៣​ នាក់​ ​អ្នក​ជាសះស្បើយ​ចំនួន​ ២​៩​២​៤ ​នាក់​ ​អ្នក​កំពុង​ព្យាបាល​ ​៥​២​០​៤​ នាក់​ ​និង​អ្នក​ស្លាប់​ចំនួន​ ​៥​៩​នាក់​ ៕​

Leave A Reply

Your email address will not be published.