​ពលរដ្ឋ​ខ្មែរក្រោម​រស់នៅ​កម្ពុជា​មួយ​ចំនួន​ អះអាង​ថា​មិនទាន់​ទទួល​បាន​សិទ្ធិ​ពេញលេញ​

0 163

ដោយ គឹម សាវតា

បើ​ទោះ​ជា​រាជរដ្ឋាភិបាល​កម្ពុជា​ ​ចាត់​ទុក​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​មក​រស់នៅ​កម្ពុជា​ ​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ស្រប​ច្បាប់​ ​និង​មាន​សិទ្ធិ​ដូច​ខ្មែរ​ដទៃទៀត​ក្តី​ ​ប៉ុន្តែ​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​រស់នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​ ​នៅតែ​អះអាង​ថា​ពួកគេ​មិនទាន់​ទទួល​បាន​សិទ្ធិ​ពេញលេញ​នោះ​ទេ​ ​ដោយ​តំបន់​ខ្លះ​អាជ្ញាធរ​ ​មិនព្រម​ធ្វើ​ឯកសារ​ច្បាប់​ឲ្យ​ ​និង​ពលរដ្ឋ​ខ្មែរក្រោម​ខ្លះ​ ​នៅតែ​ពិបាក​ក្នុង​ការ​ស្នើសុំ​ ​ធ្វើ​សិទ្ធិ​កាន់​កាន់កាប់​ដីធ្លី​ ​។​ ​ករណី​នេះ​ ​ពួកគាត់​អះអាង​ថា​ ​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ជីវភាពរស់នៅ​ ​ព្រោះថា​ ​មិន​អាច​ធ្វើ​ស្រែចំការ​ ​ចិញ្ចឹមជីវិត​បាន​ ​និង​មិន​មាន​ឯកសារ​គ្រប់គ្រាន់​ ​ដើម្បី​ចូល​បម្រើ​ការងារ​ចិញ្ចឹមជីវិត​ ​។​

ពលរដ្ឋខ្មែរក្រោម នៅកម្ពុជា ប្រារព្វ​ខួបលើក​ទី ៧៣​ នៃទិវាសិទ្ធិមនុស្ស​អន្តរជាតិ ។ រូបៈ ជា សុភារិន
ពលរដ្ឋខ្មែរក្រោម នៅកម្ពុជា ប្រារព្វ​ខួបលើក​ទី ៧៣​ នៃទិវាសិទ្ធិមនុស្ស​អន្តរជាតិ ។ រូបៈ ជា សុភារិន

នៅ​ថ្ងៃ​ទី​ ​១​០​ ​ខែ​ធ្នូ​ ​ឆ្នាំ​ ​២​០​២​១​ ​នេះ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ដើម្បី​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍​ ​បានប្រារព្វ​ខួបលើក​ទី ៧៣​ នៃទិវាសិទ្ធិមនុស្ស​អន្តរជាតិ ​ក្រោម​ប្រធាន​បទ​ ​«​យើង​រួមគ្នា​លើកស្ទួយ​ ​និង​ការពារ​សិទ្ធិ​ខ្មែរក្រោម​»​ ​ដែល​ពិធី​នេះ​រៀបចំ​ឡើង​ ​នៅ​ក្នុង​បុរី​ព្រៃនគរ​ ​ក្នុង​សង្កាត់​គោក​ឃ្លា​ង​ ​ខណ្ឌ​សែន​សុខ​ ​រាជធានី​ភ្នំពេញ​ ​។​

ក្នុង​ពិធី​នោះ​ ​តំណាង​ពលរដ្ឋ​ខ្មែរក្រោម​ ​មកពី​ខេត្ត​មួយ​ចំនួន​ ​ក្នុង​ប្រទេស​កម្ពុជា​ ​បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​នានា​ ​ដែល​ខ្លួន​បាន​ជួប​ ​ក្នុង​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​ ​។​

​លោក​ ​ស៊ឹង​ ​សាន​ស៊ី​ ​មកពី​ខេត្ត​សៀមរាប​ ​បាន​លើកឡើង​ថា​ ​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​បង្ក​រ​លក្ខណៈ​ងាយស្រួល​ដល់​ពលរដ្ឋ​ខ្មែរ​ ​ដោយ​ទម្លាក់​ឲ្យ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ ​ដែល​មាន​អាជ្ញាធរ​ស្រុក​ ​មាន​សិទ្ធិ​ធ្វើ​លិខិត​ ​និង​ឯកសារ​ច្បាប់​ផ្សេងៗ​ ​ជូន​ពលរដ្ឋ​ខ្មែរ​ហើយ​ ​ប៉ុន្តែ​ ​អាជ្ញាធរ​ខេត្ត​សៀមរាប​ ​នៅតែ​មាន​ការរើសអើង​ ​ចំពោះ​ពលរដ្ឋ​ខ្មែរ​ ​ដែល​មាន​ដើមកំណើត​ ​ពី​ដែនដី​កម្ពុជាក្រោម​ ​។​ ​ករណី​នេះ​ ​លោក​ស្នើ​ឲ្យ​មាន​កិច្ច​អន្តរាគមន៍​ ​ដើម្បីឲ្យ​អាជ្ញាធរ​សម្រួល​ឯកសារ​ច្បាប់​នានា​ ​ជូន​ពួកគាត់​ ​ដើម្បី​យក​ប្រើប្រាស់​បាន​ស្រប​ច្បាប់​ ​។​ ​លោក​បន្ត​ថា​ ​កន្លងមក​ ​លោក​បាន​ស្នើសុំ​ទៅ​ស្នងការ​ខេត្ត​ ​និង​ទៅ​អភិបាល​ខេត្ត​ទៀត​ផង​ ​តែ​ជាច្រើន​ឆ្នាំ​មក​ហើយ​ ​នៅតែ​មិន​មាន​លទ្ធផល​ ​។​

​លោក​ ​ស៊ឹង​ ​សាន​ស៊ី​ ​«​កន​ខ្ញុំ​ ​៧​៧​ ​នាក់​បាន​ទៅ​បញ្ជាក់​ ​នៅ​ក្នុង​ស្នងការ​ខេត្ត​ ​ប៉ុន្តែ​ ​ក្នុង​ឆ្នាំ​ ​២​០​១​៩​ ​ដល់​សព្វថ្ងៃនេះ​ ​២​០​២​១​ ​ហើយ​ ​ហើយ​ខ្ញុំ​ក៏បាន​ទៅ​ស្នើសុំ​សួរ​ទៅ​អភិបាល​ខេត្ត​ ​ស្នងការ​ ​ប៉ុន្តែ​ ​លោក​ថា​ ​ចាំ​ក្រសួងមហាផ្ទៃ​សម្រេច​ ​រូ​ច​បាន​គាត់​ធ្វើឲ្យ​ ​ហើយ​ដូច្នេះ​បងប្អូន​ខ្ញុំ​អ្នក​ទាំងអស់គ្នា​ ​ដែល​មិនទាន់​បាន​ធ្វើ​នេះ​ ​ក៏មាន​ការតក់ស្លុត​»​ ​។​

លោក​ ​ស៊ឹង​ ​សាន​ស៊ី​ ​ពលរដ្ឋខ្មែរក្រោម មកពី​ខេត្ត​សៀមរាប​ លើកឡើងពីបញ្ហារបស់ខ្លួន នៅក្នុងវេទិកាសិទ្ធិមនុស្ស​អន្តរជាតិ ដែលរៀបចំដោយ អង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅកម្ពុជា ។ រូបៈ ជា សុភារិន
លោក​ ​ស៊ឹង​ ​សាន​ស៊ី​ ​ពលរដ្ឋខ្មែរក្រោម មកពី​ខេត្ត​សៀមរាប​ លើកឡើងពីបញ្ហារបស់ខ្លួន នៅក្នុងវេទិកាសិទ្ធិមនុស្ស​អន្តរជាតិ ដែលរៀបចំដោយ អង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅកម្ពុជា ។ រូបៈ ជា សុភារិន

ដោយឡែក​ពលរដ្ឋ​ខ្មែរក្រោម​មួយ​រូប​ទៀត​ ​គឺ​លោក​ ​ស​ ​រិទ្ធី​ ​មកពី​ខេត្ត​តាកែវ​ ​បាន​លើកឡើង​ថា​ ​សិទ្ធិ​ទទួល​បាន​សេវា​សាធារណៈ​ ​មិន​មាន​បញ្ហា​អ្វី​ចោទ​នោះ​ទេ​ ​ដោយសារតែ​រាជរដ្ឋាភិបាល​ ​បាន​យកចិត្តទុកដាក់​ ​។​ ​ប៉ុន្តែ​ ​សេវា​កាន់កាប់​ដី​ ​នៅ​មិនទាន់​មិនទាន់​ទទួល​បាន​ទូលំទូលាយ​ឡើយ​ ​ពោល​អ្វី​ដែល​ជា​បញ្ហា​សម្រាប់​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​រស់នៅ​ក្នុង​ខេត្ត​តាកែវ​ ​គឺ​សេវា​ធ្វើ​កម្មសិទ្ធិ​កាន់កាប់​ដីធ្លី​ ​ដែល​ធ្វើឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ ​ពិបាក​នឹង​អាស្រ័យផល​លើ​ដី​ ​ដែល​ខ្លួន​ជា​ម្ចាស់កម្មសិទ្ធិ​ទៅ​ហើយ​នោះ​ ​។​

​លោក​ ​ស​ ​រិទ្ធី ​«​ក្នុងនាម​ខ្ញុំ​ជា​អនុប្រធាន​សហគមន៍​ភូមិ​បន្ទាយ​ស្លឹក​ ​តំណាង​ក្នុងស្រុក​បុរី​ជលសា​(​ខេត្ត​តាកែវ​) ​ឃើញ​ថា​ ​សិទ្ធិ​កាន់កាប់​ដី​មិនទាន់​ទូលំទូលាយ​ទេ​ ​ដោយសារ​ដី​នោះ​ជា​ដី​ ​ដែល​ប្រជាពលរដ្ឋ​ ​ទទួល​បាន​ពី​ការចែក​របស់​អាជ្ញាធរ​មូលដ្ឋាន​ ​តាំងពី​ឆ្នាំ​ ​១​៩​៩​១​ ​រហូត​មកដល់ពេលនេះ​ ​យើង​មិនទាន់​ ​ទទួល​បាន​ ​ប័ណ្ណ​កម្មសិទ្ធិ​នៅឡើយ​ទេ​ ​អញ្ចឹង​ដរាបណា​យើង​មិនទាន់​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ ​រាល់​ការ​ចុះ​ធ្វើ​អី​ហ្នឹង​ ​យើង​នៅ​មាន​ហា​និ​ភ័យ​ ​រង​ការចោទប្រកាន់​ជាច្រើន​តាំងពី​ឆ្នាំ​ ​២​០​១​១​ ​រយៈពេល​ ​១​០​ ​ឆ្នាំ​ហើយ​ ​។​ ​បញ្ហា​ដែល​ចោទ​ជាងគេ​គឺ​ ​ការ​គំរាមកំហែង​ពី​អាជ្ញាធរ​មូលដ្ឋាន​មាន​មន្ត្រី​បរិស្ថាន​ ​មាន​ជលផល​»​ ​។​

​លោក​ ​ស​ ​រិទ្ធី​ ​ពលរដ្ឋខ្មែរក្រោម មកពី​ខេត្ត​តាកែវ​​ លើកឡើងពីបញ្ហារបស់ខ្លួន នៅក្នុងវេទិកាសិទ្ធិមនុស្ស​អន្តរជាតិ ដែលរៀបចំដោយ អង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅកម្ពុជា ។ រូបៈ ជា សុភារិន
​លោក​ ​ស​ ​រិទ្ធី​ ​ពលរដ្ឋខ្មែរក្រោម មកពី​ខេត្ត​តាកែវ​​ លើកឡើងពីបញ្ហារបស់ខ្លួន នៅក្នុងវេទិកាសិទ្ធិមនុស្ស​អន្តរជាតិ ដែលរៀបចំដោយ អង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅកម្ពុជា ។ រូបៈ ជា សុភារិន

​ប្រធាន​លេខាធិការដ្ឋាន​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​គឺ​លោក​ ​ប៊ុន​ មុន្នី ​បាន​មានប្រសាសន៍​ ​ក្នុង​អង្គ​ពិធី​ថា​ ​តាម​ការ​តាមដាន​ ​គឺ​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​មក​រស់នៅ​កម្ពុជា​ ​គឺ​មាន​ការរំលោភ​សិទ្ធិមនុស្ស​តាំងពី​ ​ឆ្នាំ​ ​១​៩​៩​២​ ​មក​ម្លេះ ​ហើយ​រហូត​មកដល់ពេលនេះ​ ​ក៏​នៅ​មាន​ ​បើ​ទោះ​ជា​ ​មាន​ការប្រកាស​ថា​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​មក​រស់នៅ​កម្ពុជា​ ​គឺជា​ពលរដ្ឋ​ខ្មែរ​ស្រប​ច្បាប់​ក្តី​ ​។​

​លោក​ ​ប៊ុន​ មុន្នី ​«​កាលពី​ខែ​សីហា​ឆ្នាំ​ ​២​០​០​២​ ​ខាង​អង្គការ​ ​សមាគម​ ​ខ្មែរ​កម្ពុជាក្រោម​ ​ដែល​ស្ថិតនៅ​ក្នុង​ក្របខណ្ឌ​នៃ​គណៈកម្មការ​សម្របសម្រួល​ ​ដែល​មាន​លោក​ ​សាន្ត​ ​សាង​ ​គាត់​ជា​ប្រធាន​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ក៏បាន​ចូល​ទៅ​ជួប​ជាមួយ​ក្រសួងមហាផ្ទៃ​ ​។​ ​ពេល​នោះ​ ​ក្រសួងមហាផ្ទៃ​ ​ដែល​មាន​សម្តេច​ ​ស​ ​ខេង​ ​ហើយនិង​ឯកឧត្តម​ ​យូ​ ហុ​ក​គ្រី ​ជាស​ហ​រដ្ឋមន្ត្រី​ ​ហើយក៏​បាន​ឯកភាព​ ​និង​ស្រុះស្រួល​ជាមួយនឹង​អង្គការ​សមាគម​ខ្មែរ​កម្ពុជាក្រោម​យើង​ហ្នឹង​មាន​ ​៣​ ​ចំ​នុ​ច​ ​ចំ​នុ​ច​ទី​ ​១​ ​ហ្នឹង​គាត់​ខាង​ក្រសួងមហាផ្ទៃ​ហ្នឹង​បាន​ឯកភាព​ថា​ ​ខ្មែរ​កម្ពុជាក្រោម​ ​ដែល​មក​រស់នៅ​កម្ពុជា​ ​គឺ​មិន​ចាំបាច់​ធ្វើ​លិខិត​ស្នាម​អី​ចូល​ជា​សញ្ជាតិ​ទេ​ ​រក្ស​នូវ​អាសយដ្ឋាន​ ​រក្សា​នូវ​ទីកន្លែង​កើត​របស់យើង​ដដែល​ ​។​ ​ចំ​នុ​ច​ទី​ ​២​ ​កិច្ចការ​ងារ​ទាំងឡាយ​ ​ដែល​ធ្វើ​ទាំង​ការ​បញ្ជាក់​ពី​ភិនភាគ​ ​ពី​អត្តសញ្ញាណ​របស់​ខ្មែរ​កម្ពុជាក្រោម​ ​ទុក​ប្រគល់​ការងារ​នេះ​ ​ឲ្យ​ខាង​សមាគម​ ​ជា​អ្នកជួយ​បញ្ជាក់​ ​និង​ជួយ​សម្រួល​ ​ដល់​អាជ្ញាធរ​មូលដ្ឋាន​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ​។​ ​ទី​ ​៣​ ​សុំ​ឲ្យ​អាជ្ញាធរ​ ​ឬក៏​ប៉ូលីស​នៅ​តាម​ព្រំដែន​ ​ជួយ​សម្រួល​ទៅដល់​ខ្មែរ​កម្ពុជា​ក្រោ ​ម​ដែល​ពួកគាត់​ហ្នឹង​ឡើង​មក​រស់នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ​មិន​ចាំបាច់​ទាមទារ​ ​សួរនាំ​អា​រឿង​ ​Passport​ ​អា​រឿង​លិខិត​ស្នាម​អី​ទេ​»​ ​។​

​លោក​ ​ប៊ុន​ មុន្នី ប្រធាន​លេខាធិការដ្ឋាន​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម ថ្លែងក្នុង​អង្គ​ពិធី​ ។ រូបៈ គឹម ស៊ីសំណា
​លោក​ ​ប៊ុន​ មុន្នី ប្រធាន​លេខាធិការដ្ឋាន​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម ថ្លែងក្នុង​អង្គ​ពិធី​ ។ រូបៈ គឹម ស៊ីសំណា

បើ​តាម​លោក​ ​ប៊ុន​ មុន្នី ​កាលពី​ឆ្នាំ​ ​១​៩​៩​២​ ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​ ​នរោត្តម​ ​សី​ហ​នុ ​បាន​ចេញ​ព្រះរាជសារ​មួយ​ ​ដោយ​បាន​បញ្ជាក់​ថា​ ​ខ្មែរ​ទូទៅ​ទាំងអស់​ ​ដែល​មាន​សញ្ជាតិ​ជាខ្មែរ​ ​គឺ​ត្រូវ​បាន​ទទួល​សញ្ជាតិ​ជាខ្មែរ​ដោយស្វ័យប្រវត្តិ​ ​៕​

Leave A Reply

Your email address will not be published.