គេហទំព័រ​អន្តរជាតិ​ជ្រើស​យក ឧកញ៉ា សឺ​ង គុយ សម្រាប់​បោះឆ្នោត​ធ្វើជា​វីរបុរស​ជាតិខ្មែរ​

443

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​គេហទំព័រ​សារព័ត៌មាន និង​បណ្ដាញ​សង្គម​អន្តរជាតិ​មួយ​ឈ្មោះ Rappler ដែលមាន​មូលដ្ឋាន​នៅ ប្រទេស​ភី​លិ​ហ្វិ​ន (Philippines) បានជ្រើសរើស​យក ឧកញ៉ា សឺ​ង គុយ ដែលជា​វីរបុរស​ជាតិ ខ្មែរ​នៅ​ដែនដី​កម្ពុជា​ក្រោម ដើម្បី​បោះឆ្នោត​ជ្រើសរើស​ធ្វើជា​និម្មិត​រូប​វីរបុរស​សម្រាប់​ប្រជាជាតិ​ជាតិ ខ្មែរ​ទាំងមូល ។ រូប​ឧកញ៉ា សឺ​ង គុយ នៅក្នុង​ចំណោម​រូប​វីរបុរស​ទាំង ៩ រូប នៃ​ប្រទេស​អាស៊ាន (ASIAN) បាន​ផ្សព្វផ្សាយ​នៅលើ​ទំព័រ​បណ្ដាញ​សង្គម Facebook របស់​គេហទំព័រ Rappler ហើយ​បានសរសេរថា “ ប្រទេសជាតិ​នីមួយៗ តែង​តែងមាន​វីរបុរស​ដែល​ពួកគេ​ត្រូវតែ​ដឹង ។ យើងខ្ញុំ កំពុងតែ​រៀបចំ​ការផ្ដល់​កិត្តិយស​ដល់​វីរបុរស​នៃ​រដ្ឋ​ជា​សមាជិក​អាស៊ាន ។ តើន​រណា​នៅក្នុង​បេក្ខជន ឈរឈ្មោះ​បោះឆ្នោត​ជា​អ្នកតំណាង​ឲ្យ​ឧត្ដមគតិ​វីរបុរស​របស់​អ្នក​” ។​

Oknha Son Kuy

យោងតាម​ព័ត៌មាន​ដែល​បាន​សរសេរ​នៅលើ រូបថត ឧកញ៉ា សឺ​ង គុយ សម្រាប់​ការបោះឆ្នោត​នៅ លើ​គេហទំព័រ Rappler បានកត់សម្គាល់​ប្រវត្តិ ឧកញ៉ា សឺ​ង គុយ ថា “​ឧកញ៉ា សឺ​ង គុយ បាន​ត្រូវ កាត់​ក្បាល​នៅ​ឆ្នាំ ១៨៤១ ដោយ​យួន ដោយ​ដើម្បី​រក្សា​ពុទ្ធសាសនា និង វប្បធម៌​ឲ្យ​ខ្មែរក្រោម​គោរព ប្រតិបត្តិ​រហូតមកដល់​សព្វថ្ងៃ​” ។​

​វីរបុរស​ទាំង ៩ រូប​ដទៃទៀត របស់​ប្រជាជាតិ​អាស៊ាន​ដែល​គេហទំព័រ Rappler បាន​ជ្រើស​យកមក ធ្វើជា​បេក្ខជន​បោះឆ្នោត​ជាមួយនឹង ឧកញ៉ា សឺ​ង គុយ នោះ រួមមាន ៖

​ទី ១ ៖ ហូ ជី មិញ (Ho Chi Minh) ជា​អ្នក​ដែល​បានប្រកាស​នូវ​សេចក្ដីប្រកាស ឯករាជ្យ​របស់​វៀត ណា​ម និង​បាន​ក្លាយជា​ប្រធាន​រដ្ឋ​ដំបូង នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជា​ធិ​ប តេ​យ្យ​វៀតណាម (Việt Nam Dân chủ Cộng hòa) នៅ​ឆ្នាំ ១៩៤៥ ។ ហូ ជី មិញ មាន​តួ​នា ទី​យ៉ាងសំខាន់​ក្នុងការ ធ្វើ​ឲ្យ​បរាជ័យ​កងទ័ព​បារាំង​នៅ​ឆ្នាំ ១៩៥៤ នៅក្នុង​សង្គ្រាម​ដៀង​បៀ​ង​ពៅ (Dien Bien Phu) ។​

Ho Chi Minh

​ទី ២៖ សម្ដេច ព្រះបាទ ន​រេ​សួន គឺ​ស្ដេច​នៃ​នគរ​អយុធ្យា សព្វថ្ងៃ​ប្រទេស​ថៃ ចាប់ពី ឆ្នាំ ១៥៩០ រហូតដល់​ឆ្នាំ​ព្រះអង្គ​សោយ​ទីវ​ង្គ​ត​នៅក្នុង​ឆ្នាំ ១៦០៥ ។ សម្ដេច ព្រះបាទ ន​រេ​សួន ជា​ក្សត្រ​ដែល ជនជាតិ​សៀម​គោរព​ជាទីបំផុត ដោយសារ​ព្រះអង្គ​ត្រូវបាន​គេ​ស្គាល់​ថា បានធ្វើ​យុទ្ធនាការ​ដើម្បី រំដោះប្រទេស​ថៃ​ឲ្យ​ចេញពី​ការកាន់កាប់​របស់​អាណា​ចក្រ​ទួន​ងោ (Taungoo) នៃ​ប្រទេស​ភូមា ។ ព្រះ អង្គ​បាន​ជ័យជំនះ​លើស​ត្រូវ​របស់​ព្រះអង្គ​នៅលើ​សមរភូមិ​ដំរី ដែលជា​សមរភូមិ​មួយ​ទល់នឹង​មួយ​នៅ លើ​ខ្នង​ដំរី ។​

King Narensuan

ទី ៣៖ Jose Rizal កើត​ឆ្នាំ ១៨៦១ ស្លាប់​ឆ្នាំ ១៨៩៦ គឺជា​អ្នកនិពន្ធ និង​ជា​គ្រូពេទ្យ ព្រមទាំង​ជា សកម្មជន​ប្រជាធិបតេយ្យ​នៅ​ប្រទេស​ហ្វីលីពីន ។ លោក​បាន​សរសេរ​ប្រលោមលោក​ចំនួន ២ រឿង រិះគន់​យ៉ាងខ្លាំង​ដល់​អាណានិគម​អេ​ស្ប៉ា​ញ​នៅ​ភី​លី​ពី​ន និង​បាន​ជួយ​ដល់​ការបះបោរ​របស់​ពលរ​ដ្ឋ ពី​លិ​ពី​ន ។ លោក​បានទាមទារ​ឲ្យ​អាណានិគម​អេស្បាញ​ធ្វើកំណែទម្រង់​ដូចជា ធានា​នូវ​សេរីភាព​នៃ សារព័ត៌មាន និង​ឲ្យ​មាន​តំណាង​របស់​ជនជាតិ​ពី​លី​ពី​ន​នៅក្នុង​តុលាការ​អេស្បាញ ជាដើម ។​

Jose Rzal

ទី ៤៖ Mahathir Mohamad ជា​នាយករដ្ឋមន្ត្រី​ទី ៤ នៃ​ប្រទេស​ម៉ាឡេស៊ី ។ គាត់​បាន​កាន់ តំណែង​ជា​នាយករដ្ឋមន្ត្រី​អស់​រយៈពេល ២២ ឆ្នាំ ដែល​ចាប់ពី​ឆ្នាំ ១៩៨១ ដល់​ឆ្នាំ ២០០៣ ដែលជា នាយករដ្ឋមន្ត្រី​កាន់អំណាច​យូរ​ជាងគេ​របស់​ប្រទេស​ម៉ាឡេស៊ី ។ អាជីព​ជា​អ្នកនយោបាយ​របស់ គាត់​បាន​ចំណាយពេល​ជិត ៤០ ឆ្នាំ ។ លោក​ត្រូវបាន​គេ​ចាត់ទុកថា ជា​បិតា​នៃ​ទំនើប​ភា​វូប​នេ​យ្យ កម្ម​របស់​ប្រទេស​ម៉ាឡេស៊ី ។​

Mahathir Mohamad

ទី ៥៖ Lim Bo Seng កើត​នៅ​ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ១៩០៩ ស្លាប់​នៅ​ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ១៩៤៤ គឺជា​ទាហាន​ជនជាតិ​ចិន ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី និង ម៉ាឡេស៊ី ក្នុងអំឡុង ពេល​សង្គ្រាមលោកលើកទី ២ ។ គាត់​ត្រូវបាន​គេ​ចាត់ទុកថា​ជា​វីរបុរស​សង្គ្រាម​មួយ​នៅ​ប្រទេស សិង្ហ​បុរី ។ គាត់​បាន​បង្កើត​ចលនា​ទ័ពព្រៃ​ចិន​អង់គ្លេស​មួយ​ហៅថា ទ័ព ១៣៦ ។ លោក​បាន​បាន បដិសេធ​មិន​ផ្តល់នូវ​ព័ត៌មាន​ណាមួយ​ស្ដីអំពី​កងកម្លាំង​ទ័ព ១៣៦ ដល់​ជប៉ុន​ឡើយ ទោះបី​ជាមាន ការ ធ្វើ​ទារុណកម្ម​ជា​ទម្ងន់​យ៉ាងណាក៏ដោយ ។​

Lim Bo Seng

ទី ៦៖ អគ្គមេបញ្ជាការ Aung San កើត​ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ១៩១៥ ស្លាប់​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ១៩៤៧ ជា​ឪពុក​របស់​អ្នកស្រី Aung San Suu Kyi នៃ​ប្រទេស​ភូមា ។ លោក​មាន​តួនាទី​យ៉ាង សំខាន់ និង​មាន​កាតព្វកិច្ច​ក្នុងការ​នាំមក​នូវ​ឯក​រាជ្យ​របស់​ភូមា​ចេញពី​អាណានិគម​អង់គ្លេស និង​ត្រូវ បាន​គេ​ទទួលស្គាល់ថា ជា​មេគំនិត​ឯករាជ្យ ។ លោក​ជា​អ្នក​បាន​បង្កើត​សហភាព​ភូមា ។​

General Aung San

​ទី ៧៖ ព្រះបាទ សម្ដេច ចៅ​អនុវង្ស ឬ ព្រះបាទ ជ័យជេដ្ឋា​ធិ​រាជ​ទី ៥ ប្រសូត ឆ្នាំ ១៧៦៧ សោយ​ទីវ​ង្គ​ត​ឆ្នាំ ១៨២៩ ជា​ស្ដេច​ចុងក្រោយ​នៃ​ទីក្រុង​វៀង​ចន្ទ នៃ​ព្រះរាជាណាចក្រ​លាវ ។ ព្រះអង្គ បាន​ដឹកនាំ​ឲ្យ​ពលរដ្ឋ​លាវ​បះបោរ​ចាប់ពី​ឆ្នាំ ១៨២៦ ដល់ ឆ្នាំ ១៨២៨ ។ ព្រះអង្គ​បាន​បញ្ជា​ឲ្យ កសាង​វត្ត​ស្រី​ស្លា​កេ​ត ១៨១៨ ។​

King Chao Anouvong

ទី ៨៖ អគ្គមេបញ្ជាការ Raden Sudirman កើត​នៅ​ថ្ងៃទី ២៤ ខែមករា ឆ្នាំ ១៩១៦ ស្លាប់​ថ្ងៃទី ២៩ ខែមករា ឆ្នាំ ១៩៥០ ។ លោក​ជា​ប្រធាន​ដំបូង នៃ​អគ្គមេបញ្ជាការ​កងកម្លាំង​ប្រដាប់អាវុធ​របស់ ឥណ្ឌូនេស៊ី ។ ប្ដេជ្ញា​ស្នេហា​ជាតិ​មិន​ងាករេ​ដោយ​មិន​គិតពី​ខ្លួន និង​បានដាក់​សន្តិសុខ​ជាតិ និង អធិបតេយ្យ​ជាតិ​លើ​ជីវិត​របស់គាត់ ។ លោក​បាន​បង្រួបបង្រួម​កង​ប្រដាប់អាវុធ​ឥណ្ឌូនេស៊ី​ដែល​មកពី ភាគី​ផ្សេងគ្នា ដែល​បាន​បង្កើតឡើង​បន្ទាប់ពី​បរាជ័យ​របស់​ជប៉ុន ។​

General Raden Sudirman

ទី ៩៖ Awang Alak Betatar កើត​នៅ​ឆ្នាំ ១៣៦៨ សោយ​ទីវ​ង្គ​ត​នៅ​ឆ្នាំ ១៤០២ ជា​ស្ដេច​ដំបូង របស់​ប្រទេស​ប្រ៊ុយណេ និង​ជា​អ្នក​បាន​បង្កើត​ព្រះរាជាណាចក្រ​ឥស្លាម នៃ​ប្រទេស​ប្រ៊ូ​យ​ណេ ហើយ ក៏​ជា​អ្នក​បាន​បង្កើត​ប្រជាជាតិ​ប្រ៊ូ​យ​ណេ ផងដែរ ។​

Awang Alak Betatar

សម្រាប់​ប្រទេស​កម្ពុជា​វិញ គេហទំព័រ Rappler មិនបាន​ជ្រើស​យក​ឥស្សរជន​នយោបាយ​រូប​ណា ម្នាក់ ឬ ព្រះមហាក្សត្រ​អង្គ​ណាមួយ ដូចជា សម្ដេច នរោត្តម សីហនុ​, ព្រះបាទ ជ័យ​វ័រ្មន ទី ៧, ព្រះ បាទ​សម្ដេច អង្គ​ដួង​, លោក សេនាប្រមុខ លន់ នល់​, លោក សម រង្ស៊ី ឬ លោក ហ៊ុន សែន ជាដើម មក​ធ្វើជា​បេក្ខជន​សម្រាប់​បោះឆ្នោត​ធ្វើជា​វីរបុរស​ជាតិ ខ្មែរ​ទេ តែ​បែរជា​ជ្រើស​យក​ឧកញ៉ា សឺ​ង គុយ ដែលមាន​ដើមកំណើត​នៅ​កម្ពុជា​ក្រោម​ធ្វើជា​និម្មិត​រូប​នៃ​វីរបុរស​ជាតិខ្មែរ​ទៅវិញ ។​

​មតិ​ភាគច្រើន​នៅលើ​ទំព័រ Facebook របស់​គេហទំព័រ Rapplar បាន​គាំទ្រ​ចំពោះ ឧកញ៉ា សឺ​ង គុយ ថា ជា​វីរបុរស​ជាតិខ្មែរ និង​មានមតិ​តិចតួច​បំផុត​បាន​លើកឡើងថា សម្ដេច ន​រោ​ត្ដម សីហនុ ឬ ព្រះបាទ​សម្ដេច អង្គ​ដួង ឬក៏ ព្រះបាទ​ជ័យ​វ័រ្មន​ទី ៧ ទើប​សក្តិ​សមជា​វីរបុរស​របស់​ប្រជាជាតិ​ខ្មែរ ។​

សូមបញ្ជាក់ថា ឧកញ៉ា សឺ​ង គុយ ជា​ចៅហ្វាយខេត្ត​ព្រះ​ត្រពាំង បាន​សុខចិត្ត​យួន​កាត់​ក្បាល កាលពី​ឆ្នាំ ១៨៤១ ជា​ថ្នូរ​នឹង​ការរក្សា​ទំនៀន​ទម្លាប់​ខ្មែរ និង​ព្រះពុទ្ធសាសនា​ថេរវាទ​ខ្មែរ​ឲ្យ​បាន​គង់ វង្ស​សម្រាប់​ពលរដ្ឋ​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម​ប្រតិបត្តិ​រហូតមកដល់​ស​ព្វ​ថ្ងៃ ។​

មុនពេល ឧកញ៉ា សឺ​ង គុយ ឲ្យ​យួន​កាត់​ក្បាល ខេត្ត​ព្រះ​ត្រពាំង នៃ​ដែនដី​កម្ពុជា​ក្រោម ឋិត​នៅ ក្រោម​ការគ្រប់គ្រង​រប​ស់​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន ឧកញ៉ា សឺ​ង គុយ ជា​ចៅហ្វាយខេត្ត ។​

នៅ​ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ១៨៤១ ស្ដេច​យួន​ឈ្មោះ ទេវ ទ្រី (Thiệu Trị) បាន​ឡើង​សោយរាជ្យ នៅ​ទីក្រុង​ហ្វេ (Hue) ភ្លាម ក៏​បានចេញ​រាជបញ្ជា “​យួន​ឧ​ប​នេ​យ្យក​ម្ម​” មួយ​ដែល​ភាសា​យួន​ហៅថា “​ញឹក​ទី​ដុង​ញើ​ង​” (nhứt thị đồng nhơn) ក្នុងការ​រំលាយ​ជាតិខ្មែរ​ឲ្យ​ក្លាយទៅជា​ជាតិ​យួន ។​

ដោយសារ​ទ្រាំ​ពុំបាន​នឹង​ការឈ្លានពាន និង​ការរំលាយ​ជាតិ​សាសន៍​ខ្មែរ​នៅ​ដែនដី​កម្ពុជា​ក្រោម ពី​សំ ណាក់​ជនជាតិ​យួន ពលរដ្ឋ​ខ្មែរក្រោម​បាន​ក្រោក​បះបោរ​ប្រឆាំងនឹង​យួន​នៅ​គ្រប់​ទីកន្លែង​ទូទាំង​ដែន ដី​កម្ពុជា​ក្រោម ។ ខេត្ត​ព្រះ​ត្រពាំង ក្រោម​ការដឹកនាំ​របស់ ឧកញ៉ា សឺ​ង គុយ ពលរដ្ឋ​ខ្មែរក្រោម​បាន ក្រោក​ឡើង​តស៊ូ​ច្បាំង​ជាមួយ​ទ័ព​យួន​រហូត​យ៉ាង​ក្លាហាន ។ ដោយសារតែ​គ្មាន​ទ័ព​ជំនួយ​ពី​ស្ដេច​ខ្មែរ នៅ​ប្រទេស​កម្ពុជា ទើប​នៅ​ទីបំផុត​ចលនា​តស៊ូ របស់​ឧកញ៉ា សឺ​ង គុយ ក៏បាន​ថមថយ ហើយ ឧកញ៉ា សឺ​ង គុយ ក៏​សម្រេចចិត្ត​ប្រើ​នយោបាយ​ការទូត​ចរចា​ជាមួយ​មេទ័ព​យួន​ដើម្បី​ជា​ថ្នូរ​នឹង​ការ រក្សា​ជាតិ និង​សាសនា​ឲ្យ​បាន​គង់វង្ស​សម្រាប់​ពលរដ្ឋ​ខ្មែរ នៅ​កម្ពុជា​ក្រោម ប្រតិបត្តិ​វិញ ។​

​នៅ​ទីបំផុត​ទៅ ឧកញ៉ា សឺ​ង គុយ បាន​ត្រូវ​យួន​កាត់​ក្បាល​នៅ​ចំពោះមុខ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ ក្រោម នៅ​ទី​រួម​ខេត្ត​ព្រះ​ត្រពាំង ជា​ថ្នូរ​នឹង​ការលុបចោល​នូវ​រាជបញ្ជា យួន​ឧ​ប​នេ​យ្យក​ម្ម មកលើ​ជន ជាតិខ្មែរ ។​

យោងតាម​សៀវភៅ ចៅហ្វាយ គុយ បាន​សរសរ​ដោយ អ្នកនិពន្ធ កែវ សុវត្ថិ ដែល​លោក​បាន ស្រង់​តាម​ឯកសារ​របស់​ព្រះ​តេជគុណ ទេព កុសល្ល ញាណ ឈឺ​ន គង់នៅ​វត្ត​លង្កា ក្រុងភ្នំពេញ ប្រទេស​កម្ពុជា ដែលមាន​ស្រុកកំណើត​នៅ​ភូមិ​ពិសី ខេត្ត​ព្រះ​ត្រពាំង បាន​បញ្ជាក់ថា នៅពេល​យួន ប្រហារជីវិត ឧកញ៉ា សឺ​ង គុយ ប្រជារាស្ត្រ និង​ព្រះសង្ឃ​ខ្មែរ បាន​រៀប​ម្ហូបអាហារ​មួយ​តុ​ក្រាល​សំពត់​ពណ៌​ប្រាក់ រួច​អញ្ជើញ ឧកញ៉ា សឺ​ង គុយ ទទួលទាន​ជា​លើកចុងក្រោយ ។ ពេល​ទទួលទាន​រួច ឧកញ៉ា សឺ​ង គុយ បាន​សម្ដែង​ការ​សមគួរ​ក៏ដូចជា​ការ​សំណេះសំណាល​ជា​លើកចុងក្រោយ ក្នុង​ជីវិត​របស់លោក ដោយ​ទឹកមុខ​ញញឹម​ទៅកាន់​ព្រះសង្ឃ និង​ប្រជារាស្ត្រ ខ្មែរ​ថា​៖

“​ខ្ញុំ​រំភើបចិត្ត​ខ្លាំងណាស់ ដែល​បាន​ជួប​មុខ​បងប្អូន​រួម​ជាតិ​ទាំងអស់ នៅមុន​ពេល​ខ្ញុំ​ស្លាប់ ។ ខ្ញុំ សូម អភ័យទោស​ពី​ជនរួមជាតិ និង​ព្រះសង្ឃ​ខ្មែរ​ទាំងអស់ ដោយ​ខ្ញុំព្រះករុណា​ពុំមាន​សមត្ថភាព​គ្រប់ គ្រាន់ ដើម្បី​បំរើ​ជាតិ​មាតុភូមិ​តទៅទៀត ។ ខ្ញុំ​ត្រូវតែ​លះបង់​ជិវិត​ជូន​ជាតិ​និង​សាសនា ដោយ​ពុំ​ស្ដាយ ស្រណោះ​ឡើយ ។ ឥឡូវនេះ​ទំនៀមទម្លាប់ ប្រពៃណី និង​ពុទ្ធសាសនា​ខ្មែរ​យើង ខ្ញុំ​ទាមទារ​បានមក វិញ​ហើយ ។ ហេតុនេះ​សូម​បងប្អូន​ជនរួមជាតិ​ខ្មែរ​ទាំងអស់ ត្រូវខិតខំ​ថែរក្សា​ឲ្យ​បាន​គង់វង្ស​ផង​។​

សូម​បង​ប្អ​ន​ខ្មែរ​ទាំងអស់​ចងចាំ​ថា ខ្មែរ​យើង​គឺជា​ពូជ​អ្នក​ចម្បាំង ស្លាប់​មានឈ្មោះ​ល្បីល្បាញ​នៅលើ សកលលោក​។ ហេតុនេះ​យើង​ត្រូវតែមាន​ស្មារតី​រឹងប៉ឹង រួម​សាមគ្គី​គ្នា​ជានិច្ច កុំ​ជឿ​ពាក្យ​ញុះញង់ បោកប្រាស់​របស់​សត្រូវ ហើយ​លក់​ក្បាល​បំរើ​នយោបាយ​ឲ្យ​ពួកវា ដោយ​ចង់បាន​ប្រយោជន៍​បុណ្យ ស័ក្ដិ ផ្ទាល់ខ្លួន​ឲ្យ​សោះ ។ នៅ​ទីបញ្ចប់ នេះ ខ្ញុំ​ជឿជាក់ថា​រូបខ្ញុំ​ស្លាប់ ទៅ​នៅ​មានកូន​ខ្មែរ​ជំនាន់ ក្រោយ​ជាច្រើន​លាន​នាក់ ទៀត​ដែលមាន​ឧត្ដមគតិ​ខ្ពង់ខ្ពស់ ហ៊ាន​ប្ដូរជីវិត ដើម្បី​ការពារ​បូរណភាព ទឹកដី​សិទ្ធិសេរីភាព និង​ជំនឿ​ព្រះពុទ្ធសាសនា​ខ្មែរ​ឲ្យ​គង់វង្ស​ពុំខាន ។ សូម​ឲ្យ​បងប្អូន​ជនរួមជាតិ​រស់ នៅ បាន​សុខ​-​ចម្រើន​ទាំងអស់គ្នា​ចុះ​ខ្ញុំ​សូម​លា​ហើយ​” ៕

Comments are closed.