សឺង ង៉ុក ថាញ់

0 72

ដោយ ថាច់ ប្រីជា គឿន

បណ្ឌិត សឺង ង៉ុក ថាញ់ ។ រូបថត៖ ហង្ស ធីតា
បណ្ឌិត សឺង ង៉ុក ថាញ់ ។ រូបថត៖ ហង្ស ធីតា

វីរ​បណ្ឌិត សឺ​ង ង៉ុ​ក ថា​ញ់ (​ភាសា​អង់គ្លេសៈ Son Ngoc Thanh ,  ភាសា យួនៈ  Sơn Ngọc Thành) កើត​ឆ្នាំ ១៩០៨ ស្លាប់ ១៩៧៧  នៅក្នុង​គុក​ជីវ៉ា (Chí Hòa) របស់​បក្សកុម្មុយនិស្ត​យួន ។ ជា​អតីត នាយក រដ្ឋ​ម​ន្រី​ខ្មែរ​ឆ្នាំ ១៩៤៥ និង ១៩៧២ , ជា​អតីត​ប្រមុខ​ចលនា​ខ្មែរ​សេរី និង​កងកម្លាំង ពិសេស​ខ្មែរ  និង​ជា​អ្នក បាន​បង្កើត​សារព័ត៌មាន​ជា​ ភាសា​ខ្មែរ​មុនដំបូង​នៅ​កម្ពុជា ឈ្មោះ​«​នគរវត្ត​»​នា​ឆ្នាំ ១៩៣៦ ។​

​ប្រវត្តិ​

​បណ្ឌិត សឺ​ង ង៉ុ​ក ថា​ញ់ កើត​ថ្ងៃ​ច័ន្ទ ១៤ កើត ខែ​មិគសិរ  ឆ្នាំរកា ឯកស័ក ព​.​ស​.២៤៥២ ត្រូវ​នឹង​ថ្ងៃទី ០៧ ខែធ្នូ គ​.​ស​. ១៩០៨ នៅ ភូមិ គគីរ​ក្រៅ ស្រុក​កំពង់ធំ ខេត្ត​ព្រះ​ត្រពាំង (​បច្ចុប្បន្ន​យួនៈ​Ấp Kỳ La xã Hòa  Thuận huyện Châu Thành tỉnh Trà Vinh)

​សម្ព័ន្ធភាព​គ្រួសារ​

​បណ្ឌិត សឺ​ង ង៉ុ​ក ថា​ញ់ ជា​បុត្រ​របស់លោក​អភិបាលខេត្ត​ព្រះ​ត្រ ពាំង សឺ​ង ណែវ និង​លោកស្រី ថាច់ ធី តុ​ប ។ បណ្ឌិត សឺ​ង ង៉ុ​ក ថា​ញ់ មាន​បងប្អូន​ប្រុស​ស្រី រួម​ផ្ទៃ​ច្រើន​នាក់​ដូចជា​៖

លោក សឺ​ង ថា​យ ស៊ុន (​បងប្រុស​)
លោក សឺ​ង ថា​យ ហ្វៀ​ន (​បងប្រុស​)
អ្នកស្រី សឺ​ង ធី ចាវ (​បងស្រី​)
អ្នកស្រី សឺ​ង ធី សឹម (​បងស្រី​)
បណ្ឌិត សឺ​ង ង៉ុ​ក ថា​ញ់ (​រូបលោក​)
លោក សឺ​ង ថា​យ ង្វៀង (​ប្អូនប្រុស​)
អ្នកស្រី សឺ​ង ធី ថែម (​ប្អូនស្រី​)

​ក្រៅពីនេះ បណ្ឌិត សឺ​ង ង៉ុ​ក ថា​ញ់ នៅមាន បងប្រុស​ស្រី​រួម​ឱ​ពុក​ម្តាយ​ទីទៃ ៣ នាក់ ទៀត ត្រូវជា​កូន​របស់ ប្រពន្ធ​ទី ១ នៃ​លោក អភិបាលខេត្ត សឺ​ង​ណែវ ។ ក្រោយពី​ប្រ ពន្ធ​ទី ១ មាន​ជម្ងឺ​ស្លាប់ ទើប​លោក​អភិបាលខេត្ត សឺ​ង​ណែវ បាន​រៀប​មង្គលការ​ជាមួយ លោកយាយ ថាច់ ធី តុ​ប ត្រូវជា ម្តាយ​របស់​បណ្ឌិត សឺ​ង ង៉ុ​ក ថា​ញ់ ។​

​នៅ​ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ១៩៣៨ បណ្ឌិត សឺ​ង ង៉ុ​ក ថា​ញ់ បាន​រៀប អាពាហ៍ពិពាហ៍​នឹង​លោកស្រី ឡាំ ធី​អ៊ុក (​អក្សរ​យួនៈ​LâmThị Út អង់គ្លេសៈ Lam Thi Ut) ត្រូវជា​កូនស្រី​ទី ១០ របស់​មហាសេដ្ឋី ឡាំ ទន់ (១៨៦៣_១៩៣៩)(​ភាសា​យួនៈ LâmTòan, អង់គ្លេសៈ Lam Toan) និង​លោកយាយ ត្រឹង ធី ស៊ុ​ក​(​ភាសា​យួនៈ​Trần Thị Xúc , អង់គ្លេសៈ​Tran Thi Xuc) នៅ​ភូមិ​បា​ស្រែ​(​ក្បែរ​ស្រះ​គូ​) ខេត្ត​ព្រះ​ត្រពាំង ។​

លោកយាយ សឺង ធី ថែម កើតឆ្នាំ ១៩១១ ស្លាប់ថ្ងៃ ទី ០២ ខែ មករា ឆ្នាំ ២០១១ ក្នុងព្រះជន្ម ១០២ ឆ្នាំ នៅទីក្រុងភ្នំពេញ ត្រូវជាប្អូនស្រីរបស់បណ្ឌិត សឺង ង៉ុក ។ រូបថត៖ ហង្ស ធីតា
លោកយាយ សឺង ធី ថែម កើតឆ្នាំ ១៩១១ ស្លាប់ថ្ងៃ ទី ០២ ខែ មករា ឆ្នាំ ២០១១ ក្នុងព្រះជន្ម ១០២ ឆ្នាំ នៅទីក្រុងភ្នំពេញ ត្រូវជាប្អូនស្រីរបស់បណ្ឌិត សឺង ង៉ុក ។ រូបថត៖ ហង្ស ធីតា

​លោកតា​មហាសេដ្ឋី ឡាំ ទន់ (១៨៦៣ _១៩៣៩) និង លោកយាយ ត្រឹង​ធី ស៊ុ​ក នៅ​ភូមិ បា​ស្រែ (​ក្បែរ​ស្រះ​គូ​) ស្រុក​កំពង់ធំ (Châu Thành) ខេត្ត​ព្រះ​ត្រពាំង (Trà Vinh) ដែល ត្រូវជា ម្តាយ ឪពុក របស់ លោកស្រី ឡាំ ធី អ៊ុក ជា​ភរិយា​របស់​បណ្ឌិត សឺ​ង ង៉ុ​ក ថា​ញ់ មានកូន​ប្រុស​ស្រី ចំនួន ១២ នាក់​គឺ​៖

  •     ឡាំ ធី សែន (​ស្រី​)
  •     ឡាំ ធី ឡែ​ន (​ស្រី​)
  •     ឡាំ និ​ញ (​ប្រុស​
  •     ឡាំ ធី យឿន (​ស្រី​)
  •     ឡាំ សឹម (​ប្រុស​)
  •     ឡាំ ធី ញ៉ី (​ស្រី​)
  •     ឡាំ ធី តូ (​ស្រី​)
  •     ឡាំ ធី ទ្រឿ​ង (​ស្រី​)
  •     ឡាំ ធី ហាក (​ស្រី​)
  •     ឡាំ ធី អ៊ុក (​ភរិយា សឺ​ង ង៉ុ​ក ថា​ញ់​)
  •     ឡាំ ធី លន់ (​ស្រី​)
  •     ឡាំ ថា​ញ់ វិញ (​ប្រុស​)

​បណ្ឌិត សឺ​ង ង៉ុ​ក ថា​ញ់ និង លោកស្រី ឡាំ ធី​អ៊ុក មាន​បុត្រ​ប្រុស ស្រី​ចំនួន ៤ នាក់ គឺ​៖

  •     សឺ​ង ហ្វា យ៉ិ​ន (​ស្រី​)
  •     សឺ​ង សេរី​វុ​ធ (​ប្រុស​)
  •     សឺ​ង ទី ឡាយ (​ប្រុស​)
  •     សឺ​ង ង៉ុ​ក ម៉ា​យ (​ស្រី​)

​ការសិក្សាអប់រំ​

​បណ្ឌិត សឺ​ង ង៉ុ​ក ថា​ញ់ អាយុ​បាន ១១ ឆ្នាំ លោក​អភិបាលខេត្ត​សឺ​ង ណែវ ជា​ឪពុក​បាន​ស្លាប់ចោល​ទុក​ឲ្យ​នៅក្រោម​ការ​បីបាច់ ថែរក្សា​ពី​អ្នក​ម្តាយ​ឈ្មោះ ថាច់ ធី តុ​ប ។ កាល​នៅ​កុមា​រលោក បាន​រៀនអក្សរ​ខែ្មរ​នៅក្នុង​វត្ត​សិលា​ជលធី​(​វត្ត​គគីរ​) ស្រុក​កំពង់ធំ ខេត្ត​ព្រះ​ត្រពាំង​។ ក្រោយមក​លោកយាយ ថាច់ ធី តុ​ប បាន បញ្ជូន​លោក​ឲ្យ​ទៅ​រៀន​នៅ​សាលាបឋមសិក្សា​ជាន់​ដំបូង នាទី​រួម ខេត្ត​ព្រះ​ត្រពាំង និង​ទៅ​បន្ត​ការសិក្សា​ថ្នាក់បឋមសិក្សា បំពេញវិជ្ជា នៅ​សាលា ឌូ​ដា​ឌឺ​ឡា​ក្រេ នាទី​ក្រុងភ្នំពេញ ។ ពេល​បានបញ្ចប់ ថ្នាក់បឋមសិក្សា​បំពេញវិជ្ជា​ហើយ លោក​ក៏បាន​ទៅ​បន្ត​ការសិក្សា នៅ​ទីក្រុង​ព្រៃនគរ ។ លុះ​ធំ​ពេញវ័យ​លោក​បាន​ទៅ​បន្ត​ការ សិក្សា នាទី​ក្រុង​ប៉ា​រិ​ស ប្រទេស​បារាំង ផ្នែក​នីតិសាស្ត្រ ។ ពេលនោះ លោក សឺ​ង ថា​យ ង្វៀង ជា​ប្អូនប្រុស​របស់លោក​ក៏បាន​ទៅ បន្ត ការសិក្សា​នៅ​ប្រទេស​បារាំង ជាមួយ​លោក​ផងដែរ ។​

​ការបង្កើត​សារព័ត៌មាន «​នគរវត្ត​» ពី​ឆ្នាំ ១៩៣៦​ដល់ ឆ្នាំ ១៩៤២៖

​នាំ ១៩៣៦ បណ្ឌិត សឺ​ង ង៉ុ​ក ថា​ញ់ , លោក ប៉ាច ឈឹ​ន និង លោក សឹម វ៉ា បានរួម​គ្នា​បង្កើត​សារ ព័ត៌មាន​ជា​ភាសា​ខ្មែរ​លើកដំបូង នៅ​ស្រុក​ខ្មែរ​ឈ្មោះ «​នគរវត្ត​»​ដែលមាន​លោក ប៉ាច ឈឹ​ន ជា​ចាងហ្វាង នយោបាយ​សារព័ត៌មាន​មួយ​នេះ ។ រដ្ឋបុរស​ទាំងបី​រូប នេះ កាលនោះ​មាន​វ័យ​ខ្ទង់ ៣០ ឆ្នាំ បានធ្វើការ​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ពុទ្ធសាសនបណ្ឌិត្យ និង​ក្រោយមក​គេ បានតែងតាំង បណ្ឌិត សឺ​ង ង៉ុ​ក ថា​ញ់ ជា​បណ្តា​គារ​រក្ស​នៃ​ពុទ្ធ សាសនា​បណ្ឌិត្យ ។​

​គោលជំហរ​របស់​កាសែត​«​នគរវត្ត​»​ពេលនោះ គឺ​សរសេរ​គាំទ្រ​ខ្មែរ​ដោយ​មិន​ប្រឆាំង​បារាំងសែស ។ កាសែត​នេះ បាន​សរសេរ​ប្រ ឆាំង​នឹង​ការ​គ្រប​សង្កត់​របស់​ជនជាតិ​យួន​មកលើ​រាជការ​នៃ ប្រ ទេស​កម្ពុជា​,​ការ​គ្រប​សង្កត់​របស់​ចិន មកលើ​ពាណិជ្ជកម្ម​ព្រមទាំង និយាយ​អំពី​កង្វះខាត​ការ ងារ​សមរម្យ​សម្រាប់​បញ្ញវន្ត​ខ្មែរ ។​

​បទ​និពន្ធ​ក៏បាន​បន្ទោស​ឈ្មួញ​ចិន​នៅតាម​ជនបទ​ដែល​ប្រកប របរ​ឲ្យ​ខ្ចីប្រាក់​ដោយ​យកការប្រាក់​ខ្ពស់​បាន​បន្ទោស​ការយឺតយ៉ាវ របស់​បារាំងសែស​ក្នុង​ការធ្វើ​ទំនើប​នីយកម្ម​នៃ​ប្រព័ន្ធ សិក្សាអប់រំ បាន​បន្ទោស​ការខ្វះខាត​ឥណទាន​សំរាប់ កសិករ​ខ្មែរ​ខ្ចី   និង បន្ទោស​ការបើក​ប្រាក់បៀវត្ស​តិច​ដល់ អ្នករាជការ​ខ្មែរ​ទាំងឡាយ​ផងដែរ ។ តែ​ការសំខាន់​ជាង នេះ​ទៅទៀត កាសែត​នគរវត្ត បាន​ប្រឹង ប្រែង​បង្ហាញថា ប្រ​វ​ត្កិ​សាស្ត្រ​និង​ការប៉ង​ប្រាថ្នា​ផ្សេងៗ​របស់​ខ្មែរ​ខុសប្លែក គ្នា​ពី​ប្រវត្តិសាស្ត្រ និង​ការប៉ង​ប្រាថ្នា​របស់ យួន ។ មាន​វិចារណកថា​មួយ​ក៏បាន​ប្រៀបធៀប​ការ​វាតទី​ទឹកដី របស់ ហ៊ី​ត្លែរ នៅក្នុង ទ្វី​អ៊ឺ​រុ​ប​ទៅនឹង​ការពង្រីក​ទឹកដី​របស់ ប្រទេស យួន​មកលើ​កម្ពុជា​ក្នុង​សតវត្ស ទី ១៩ ។ គំនិត​ប្រឆាំង​យួន​លេច​ឡើងជា​បណ្តើរៗ នៅក្នុង អត្ថបទ​កាសែត នគរវត្ត ដែលជា​គំនិត មួយ​បាន ហូរ​ចូលទៅ ក្នុង​មនោគមវិជ្ជា​នៃ​គ្រប់​រដ្ឋាភិបាល ខ្មែរ​ទាំងឡាយ​ក្រោយ​ឯករាជ​រហូតដល់​ឈ្លានពាន របស់​យួន​នៅ ចន្លោះ​ឆ្នាំ ១៩៧៨-១៩៧៩ ។ ប៉ុន្តែ​នៅក្នុង​បរិបទ​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា ផ្ទាល់​អ្វីដែល សំខាន់​ពី​កាសែត នគរវត្ត នោះ គឺ ថា ជា​លើកដំបូង​ហើយ ចាប់តាំងពី​ឆ្នាំ ១៨៦៣ មក ដែលមាន​ការ​សាសង​ទាក់ទង​គ្នា​រវាង​«​មេ​កម្លាំង​» បារាំង​សែ​ល​ជាមួយនឹង «​កូនក្មួយ​» ខ្មែរ ដែល​បារាំង សែ​ស​ប្រកាន់​ចោទថា «​ដេក​សំងំ​» ព្រមទាំង​វរជន ខ្មែរ​ផងដែរ ។ នៅ​ដើមឆ្នាំ ១៩៣៧ កាសែត​នេះ មួយ លេខៗ មាន​បោះ​ពុ​ម្ភ​ចេញផ្សាយ​ឲ្យ​ច្រើន​លើសពី ៥០០០ ច្បាប់ ហើយ​អ្នកអាន ប្រក​ដ​ជាមាន​ចំនួន​ច្រើន លើសពីនោះ​ទៅទៀត ។​

​តើ​អ្នកណា​ជា​អ្នកអាន​កាសែត​នេះ ? អ្នកណា​ជា​វរជន​ថ្មី ? ភាគច្រើន​ហាក់ដូចជា​បុរស​ខ្មែរ​ក្មេងៗ​ដែល ធ្លាប់មាន​តួនាទី​ទាប​នៅ ក្នុង​រាជការ​ដែល​បាន​សិក្សា​យ៉ាង ហោចណាស់​ក៏​មួយរយៈ ពេល​ដែរ តាម​ប្រ ព័ន្ធ​សិក្សា បារាំងសែស ។ ពួក​អ្នក​ទាំងនោះ​ភាគ ច្រើន​សុទ្ធសឹងតែ​ជា​អ្នករស់នៅ​ទីក្រុង​ភ្នំពេញ ។ នៅក្នុង​កំណត់ ប្រវត្តិរូប​អំពី​សម័យ​នោះ លោក បុ​ណ្ណ ចន្ទ ម៉ុ​ល ដែលជា​មន្ត្រី ជាន់ខ្ពស់​ក្នុង របប​សាធារណរដ្ឋ​ខ្មែរ បាន​ថ្លែងថា កាសែត​នេះ ទុក​ខ្លួន​ថា មាន​បេស​ក កម្ម​ដាស់តឿន​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ភ្ញាក់ រ​ឮ​ក​។ រូបភាព​នេះ​ឋិត​នៅ​រហូតមកដល់​ទសវត្ស​ឆ្នាំ ១៩៥០ គឺ​ពេលដែល លោក សឺ​ង ង៉ុ​ក ថា​ញ់ ត្រឡប់​មកពី ការ​នី​រទេស​វិញ​ក៏ បាន​បង្កើត​កាសែត​ជាតិនិយម​មួយ ផ្សេងទៀត ដោយ​ដាក់​ចំណងជើង​ថា ខ្មែរ​ក្រោក ។ កាសែត នគរវត្ត មាន​សារៈសំខាន់​ណាស់ ដោយ សារបាន​ផ្តល់ ឱកាស ដល់​ខ្មែរ​រាប់ពាន់នាក់ ឲ្យ​អាន ព័ត៌មាន​ផ្សេងៗ ស្តីពី​ពិភពលោក​ខាងក្រៅ​ដែល​តែង ជា​ភាសា​ខ្មែរ​ជា លើកដំបូង​ក្នុងសម័យ​នោះ ។​

ការធ្វើ​បាតុកម្ម​ទាមទា​រ​ឲ្យ​ដោះលែង​អាចារ្យ​ហែម ចៀវ និង​ការ​គេច​ពី​ការ​តាម​ចាប់ខ្លួន៖

​ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ១៩៤៣ បារាំង​បាន​ចាប់ អាចារ្យ ហែម ចៀវ ជា​សាស្ត្រាចារ្យ​សាលា​បាលី​ជាន់ខ្ពស់ ។ រឿងនេះ​បានក្លាយ ទៅជា​ព្រឹត្តិការណ៍​មួយ​ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន ព្រះសង្ឃ និង​និស្សិត សាលា​បាលី​ជាន់ខ្ពស់​និង​វត្ត​អារាម​នា នា​ទូទាំងប្រទេស​កម្ពុជា មានការ​រំជើបរំជួល​យ៉ាងខ្លាំង ។ ក្រោយមក លោក នួន ឌួង​(​ធ្វើការ​នៅ​ក្រុម​ជំនុំ​ព្រះ​ត្រៃបិតក​) ក៏ត្រូវ​បារាំង​ចាប់ខ្លួន​ទៀត ។​ដំណឹង ស្តីពី​ការចាប់ខ្លួន​ព្រះ​អាចារ្យ ហែម ចៀវ និង​លោក​នួន ឌួង ត្រូវបាន​លេចឮ​សុះសាយ​គ្រប់ ទិស​ទី ។​

​ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៩៤២ បណ្ឌិត សឺ​ង ង៉ុ​ក ថា​ញ់​ក៏​សម្រេច​ធ្វើបាតុកម្ម ដើម្បី​ទាមទារ ឲ្យ​បារាំង ដោះលែង​ព្រះ​អាចារ្យ ហែម ចៀវ និង លោក នួន ឌួង មកវិញ ។​នេះ​គឺជា​មហា​បាតុកម្ម​បានកើត ឡើងជា​លើ​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ នៃ​ប្រទេស​កម្ពុជា ដែល មាន​ព្រះសង្ឃ​ចូលរួម​ជាង ៥០០ អង្គ និង​ប្រជា ពលរដ្ឋ​ជាង​៥០០ នាក់ ។ ការធ្វើ​បាតុកម្ម​នេះ ត្រូវបាន​បារាំង និង​ពួក​បរិវារ​បង្ក្រាប់ យ៉ាង ចាស់ដៃ​ព្រមទាំង​បា​នរក​ចាប់ ព្រះសង្ឃ និង​គ្រហស្ថ​ជា​ក្រុមបាតុករ​ទាំងអស់ ដែល​បារាំង​ចោទថា​មេបះបោរ​យកទៅដាក់ គុក​រួច និរទេស​ទៅ​កោះ​ត្រឡាច​រហូតដល់​បាន​បាត់បង់​ជីវិត ដូចជា ព្រះ​អាចារ្យ ហែម ចៀវ ជាដើម ។ ចំណែក​បណ្ឌិត សឺ​ង ង៉ុ​ក ថា​ញ់ បន្ទាប់ពី​ធ្វើ​បា​តុ កម្ម​មិនបាន​សម្រេច «​ឯករាជ្យ​បារាំង​មិន​ព្រម​ប្រគល់​ឲ្យ​, ព្រះ​អាចារ្យ ហែម ចៀវ បារាំង​ក៏​មិន​ព្រម​ដោះលែង ហើយ​ថែមទាំង​បង្ក្រាប់​អ្នកតស៊ូ​ដទៃទៀត​» លោក ក៏បាន​ភៀសខ្លួន​ទៅ​ទីក្រុង​បឹងកក់ ប្រទេស​សៀម ហើយ​អាជ្ញាធរ​ជប៉ុន ក៏បាន យល់ព្រម​ផ្តល់​សិទ្ធិ​ជ្រក កោន​នយោបាយ​នៅ​ប្រទេស​ជប៉ុន ។​

​ការឡើង​ធ្វើជា​នាយករដ្ឋមន្ត្រី​នៅ​ប្រទេស​កម្ពុជា​៖

​ការឡើង​ធ្វើជា​នាយករដ្ឋមន្ត្រី​នៅ​ប្រទេស​កម្ពុជា​ពី ថ្ងៃ ១៤ សីហា ១៩៤៥ ដល់ ១៦ តុលា ១៩៤៥​។ នៅ​ថ្ងៃទី ០៩ ខែ​មិនា ឆ្នាំ ១៩៤៥ ជប៉ុន​បានធ្វើ​រដ្ឋ ប្រហារ​ឥណ្ឌូចិន រួច​បានចាត់ទុក​សន្ធិ​សញ្ញា បារាំង ខ្មែរ លាវ យួន ជា​មោ​ឃៈ និង​បាន​ចាប់​ពួក អាជ្ញាធរ បារាំង​ដាក់ គុក​ព្រមទាំង​ប្រកាស​ឯករាជ្យ​នៅ​ឥណ្ឌូចិន ។ ពេលដែល​កងទ័ព​ជប៉ុន​គ្រប់គ្រង​នៅ​ប្រទេស​កម្ពុជា បណ្ឌិត សឺ​ង ង៉ុ​ក ថា​ញ់  បាន ត្រ ឡប់​ចូល​ស្រុក​វិញ ហើយ​បាន​ធ្វើជា​ទេសរដ្ឋមន្ត្រី​ទទួល​កិច្ចការបរទេស ។ នៅ​ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ១៩៤៥ បណ្ឌិត​សឺ​ង ង៉ុ​ក ថា​ញ់ បាន​ឡើង​ធ្វើជា​នាយករដ្ឋមន្ត្រី និង ដល់​ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ១៩៤៥ បារាំង​បាន​ចូល មក​ត្រួតត្រា​ឥណ្ឌូចិន​ម្តងទៀត​ក៏បាន​ចាប់ខ្លួន នាយក រដ្ឋមន្ត្រី សឺ​ង ង៉ុ​ក ថា​ញ់ ទៅ​ដាក់គុក​នៅ ព្រៃនគរ កូសាំងស៊ីន (​កម្ពុជា​ក្រោម​) ។ ក្រោយ មក​បារាំង​ក៏បាន​និរទេស បណ្ឌិត សឺ​ង ង៉ុ​ក ថា​ញ់ ទៅ​បង្ខាំង​ទុក​នៅ Poitiers ប្រទេស​បារាំង ។ រយៈពេល​ដែល​នៅ​ប្រទេស​ពេលនោះ បណ្ឌិត សឺ​ង ង៉ុ​ក ថា​ញ់ បាន ឆ្លៀត​រៀន​បន្ត​រហូតដល់ បាន​ប្រលង ជាប់​បរិ​ញ្ញា ប័ត្រ​បណ្ឌិត​ផ្នែក​ច្បាប់ ។​

​ការបង្កើត​សារព័ត៌មាន​«​ខ្មែរ​ក្រោក​»

​ថ្ងៃទី ០៩ ខែតុលា ឆ្នាំ ១៩៥១ បណ្ឌិត សឺ​ង ង៉ុ​ក ថា​ញ់ បាន​ត្រឡប់​ទៅ ប្រទេស​កម្ពុជា ក្រោយពី​ការ​និរទេស​ខ្លួន​ទៅ​នៅ​ប្រទេស បារាំង​អស់​រយៈ ពេល ៦ ឆ្នាំ ។ ក្រោយពី​ត្រឡប់​ទៅដល់​ភ្នំពេញ បណ្ឌិត សឺ​ង ង៉ុ​ក ថា​ញ់ បាន​បង្កើត​កាសែត​មួយ​ដែលមាន​ឈ្មោះ ថា «​ខ្មែរ​ក្រោក​» ដោយ បានធ្វើការ​ពន្យល់​អំពី​ឈ្មោះ​កាសែត​នេះ​នៅក្នុង​លេខ​ចេញផ្សាយ ដំបូង​ថា​«​យើង​ដឹង​ហើយ​ថា ប្រ ជា​រាស្ត្រ ខ្មែរ​ដែល ត្រូវបាន​គេ​ចាក់​ថ្នាំ សណ្តំ​អស់​រយៈពេល​ជា​យូរ​មកហើយ​នោះ​ឡូ​វ​នេះ​ដឹងខ្លួន​វិញ​ហើយ​… ពេលនេះ​គ្មាន​ឧបសគ្គ​ណាមួយ​រារាំង​ការ​ភ្ញាក់រ​ឮ​ក​នេះ​មិន​ឲ្យ​វិ​វត្ត​ទៅ មុខ​បានឡើយ » ។ ទិសដៅ​របស់​កាសែត «​ខ្មែរ​ក្រោក​» គឺ​ពន្យល់​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ​នា ពេល​នោះបាន​យល់ថា «​ខ្មែរ​មិនទាន់បាន​ឯករាជ្យ​ពិតប្រាកដ ទេ​» ម្លោះ​ហើយ ទើប​កាសែត​នេះ ត្រូវបាន​រដ្ឋា ភិ​បាល​បិទ​នៅ​ដំណាច់ខែ កុម្ភៈ ឆ្នាំ ១៩៥២ ។​

​ការចូល​រួមជាមួយ «​ចលនា​ខ្មែរឥស្សរៈ​»

​នៅ​ថ្ងៃទី ០៩ ខែមីនា ឆ្នាំ ១៩៥២ ដែលជា​ទិវា​ខួប​លើក​ទី ៧​នៃ​ពល​ប្រ ហារ​របស់​កងទ័ព​ជប៉ុន បណ្ឌិត សឺ​ង ង៉ុ​ក ថា​ញ់​បាន​ភៀស ខ្លួន​ចេញ ពី​រាជធានី​ដោយបាន​យកទៅ​នូវ​វិទ្យុទាក់ទង​មួយគ្រឿង និង រត់​ទៅ ជាមួយ​បក្សពួក​មួយចំនួន​តូច​ដែល​នៅក្នុង នោះ មាន​បញ្ញវន្ត​ឆ្វេង និយម​ដ៏​ល្បី​ម្នាក់​គឺ​លោក​អៀ ស៊ី​ចូ​វ ។ ក្នុង​រយៈពេល​មួយខែ បណ្ឌិត សឺ​ង ង៉ុ​ក ថា​ញ់ បាន​ចាត់តាំង​បញ្ជាការដ្ឋាន នៅតាម​ព្រំ ដែន​ថៃ នៅក្នុង​តំបន់​ភាគ​ខាងជើង​នៃ​ខេត្តសៀមរាប​ដែល​ចូល​កម្លាំង ជាមួយ​«​ខ្មែរឥស្សរៈ​» មួយក្រុម​ដែល​ដឹកនាំ ដោយ​លោក កៅ តក់ ដើម្បី​ប្រឆាំង​អាណានិគមនិយម​បារាំង ។ នៅ​ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៩៥៤ សន្និសីទ​ក្រុង ហ្សឺ​ណែវ​បាន ប្រកាស​ប្រគល់​ឯករាជ្យ​ដល់​ប្រ ទេស​ឥណ្ឌូចិន ដែលមាន​កម្ពុជា កណ្តាល​, លាវ និង យួន ចំណែក​កូសាំងស៊ីន (​កម្ពុជា​ក្រោម​) ត្រូវ រាប់​ជា ដី​ខាងត្បូង (Nam Kỳ) ។ ពេលនោះ ប្រទេស​យួន​ត្រូវ ចែកជា​ពីរ​ភាគ​ដាច់ដោយឡែក​ពីគ្នា​គឺ ខាងជើង​ចាប់ ពី​ខ្សែស្រប​ទី ១៧ ទៅ​ទិស​ខាងជើង​ត្រូវ​ឋិត​នៅក្រោម​ការគ្រប់គ្រង របស់ រដ្ឋាភិបាល សាធារណរដ្ឋ​ប្រជា​មា និ​ត​យួន ( Việt Nam DânChủ Cộng Hòa) ដែលមាន ហូ ជី ម៉ិ​ញ ជា​មេដឹកនាំ​ឯ​ភាគខាងត្បូង ចាប់ពី​ខ្សែស្រប ទី ១៧ ទៅ​ទិស​ខាងត្បូង​ដែលមាន​ដែន ដី​ចម្ប៉ា និង ដែនដី​កម្ពុជា ក្រោម ត្រូវបាន​ឋិត​នៅក្រោម​ការគ្រប់គ្រង របស់​រដ្ឋាភិបាល សា​ធារ ណ​រដ្ឋ​យួន (Việt Nam Cộng Hòa) ដែលមាន ង៉ូ ដិញ យ៉េ​ម (Ngô Đình Diệm) ជា​ប្រធានាធិបតី ។ នៅក្នុង​ឆ្នាំ​នេះដែរ បណ្ឌិត សឺ​ង ង៉ុ​ក ថា​ញ់ និង​ក្រុម «​ចលនា​ខ្មែរឥស្សរៈ​» បានធ្វើ​បុណ្យ​ឯករាជ្យ​ជាតិ​នៅ​ភ្នំ​ដងរែក ។ ក្នុង​ពិធី​នេះ ដែរ​បណ្ឌិត សឺ​ង ង៉ុ​ក ថា​ញ់ បាន​ផ្តែផ្តាំ​ថា «​ពេល​ការ តស៊ូ​របស់​យើង​ត្រូវបាន​ចប់​មួយរយៈ ដោយ​ប្រទេស​យើង​បាន​ឯករាជ​ហើយ តែ​បេសកកម្ម​កូន​ខ្មែរ​នៅ​មិន ទាន់​ចប់​នៅឡើយ​ទេ ក្នុងការ​ការពារ​ទឹកដី​ខ្មែរ​ឲ្យ​បាន​គង់វង្ស និង ជាពិសេស គឺ​ការ​ទាម ទារ​ទឹកដី កម្ពុជា​ក្រោម ដែល​បាន​បាត់បង់​មកវិញ​» ។ ក្រោយមក​កងទ័ព «​ចលនា​ខ្មែរឥស្សរៈ​» ក៏បាន​ដាក់អាវុធ​ចុះចូល​រួមរស់ ក្នុងសង្គម​ជាតិ​វិញ ។ ចំណែក បណ្ឌិត សឺ​ង ង៉ុ​ក ថា​ញ់​ពេលនោះ​បំរុង នឹង​ចូល​រួបរួម​ក្នុង​មហា​សង្គមជាតិ​ដែរ​តែ​សម្តេច​នរោត្តម សីហនុ បាន​ជំទាស់​ដំណើរ​របស់ លោក ។​

​ការបង្កើត​«​ចលនា​ខ្មែរ​សេរី​»

​ក្រោយពី​ប្រទេស​កម្ពុជា​បានទទួល​ឯករាជ្យ​ពី​បារាំង​បណ្ឌិត សឺ​ង ង៉ុ​ក ថា​ញ់ បាន​ត្រឡប់​ទៅ​កម្ពុជា ក្រោម​វិញ​នា​ខែមីនា ឆ្នាំ ១៩៥៧ ហើយ​បាន​លក់ នូវ​កេរមត៌ក​ផ្តា​ល់​ខ្លួន​ដើម្បី បង្កើត ចលនា មួយ​ហៅថា «​ចលនា​ខ្មែរ​សេរី​» ក្នុង​គោលបំណង «​តស៊ូ ដើម្បី​សេរីភាព​ខ្មែរក្រោម​»​ដែល​ត្រូវបាន​កំពុង ឋិត​ក្រោម​ការគ្រប់គ្រង​របស់​ប្រធានាធិបតី​យួន​ផ្តាច់ការ​កាន់សាសនា កាតូលិក ម្នាក់​ឈ្មោះ ង៉ោ ដិញ យ៉េ​ម នៃ​របប​សាធារណ រដ្ឋ​យួន​និង​ការ ឈ្លានពាន​នៃ​ពួក​យួន​កុ​ម្មុយ​និ​ស្ត​ចូល​ទឹកដី​កម្ពុជា​ក្រោម ។​

«​ចលនា​ខ្មែរ​សេរី​» នេះ​ត្រូវបាន​បង្កើត​នៅ​ថ្ងៃទី​១៦ តុលា ១៩៥៨ ជា​លើ​ដំបូង​នៅ​ភូមិធំ សង្កា​ត់ឡុក និ​ញ (Lộc Ninh) ខេត្ត នាគ​គ​រី (Bình Long) កម្ពុជា​ក្រោម ដោយមាន សមាជិក ចូលរួម​ប្រ មាណ​ជា ១៤០ អង្គ និង រូប ។ កងទ័ព «​ចលនា​ខ្មែរ​សេរី​» ភាគច្រើន​សុទ្ធតែជា ខ្មែរក្រោម​ដែលមាន គំនិត​ជាតិ​សាសន៍​ខ្ពស់ មាន​សតិសម្បជញ្ញៈ​ស្នេហា ជាតិ​យ៉ាង​មុះ​មុត មាន​ចរិត​រឹងប៉ឹង​អង់អាច​ក្លា ហាន និង​មានការ​អត់ធ្មត់​ក្នុងការ​លំបាក​គ្រប់បែបយ៉ាង ។ ក្នុងចំណោម​កងទ័ព​នេះ ក៏មាន​បងប្អូន​កូនក្មួយ​ជាច្រើន នាក់​របស់ បណ្ឌិត​សឺ​ង ង៉ុ​ក ថា​ញ់ ទាំង​ខាង​ត្រកូល​សឺ​ង​និង​ទាំង​ខាង​ត្រកូល ឡាំ ដែល​បាន​ចូលរួម​និង​ពលកម្ម​ក្នុង​ការតស៊ូ​នេះដែរ ។​

​អំពី​យុទ្ធសាស្ត្រ​របស់​«​ចលនា​ខ្មែរ​សេរី​»

​ប្រាំ​ខែក្រោយ​ពី​បាន​បង្កើត​«​ចលនា​ខ្មែរ​សេរី​»​បណ្ឌិត សឺ​ង ង៉ុ​ក ថា​ញ់ និង សហការី​បាន​បង្កើត​មូលដ្ឋាន​ទី ២ ហៅថា មូលដ្ឋាន ខូវ​ណា​ម សម្រាប់​រៀន​អំពី​គោលនយោបាយ វិជ្ជា​យុទ្ធសាស្ត្រ ចារកិច្ច​ឃោសនា និង សេដ្ឋកិច្ច ។​ល​។ មូលដ្ឋាន​នេះ មាន​ចម្ងាយ ពី​មូលដ្ឋាន​ភូមិធំ ប្រហែលជា ១០ គីឡូម៉ែត្រ​នៅ​ខាង​ទិស​ពាយព្យ ។ ខូវ​ណា​ម គឺជា​ឈ្មោះ​របស់​យុវជន​ខ្មែរក្រោម​មួយរូប ដែល បាន​ស្លាប់ បាត់​ជីវិត​ដោយ​ជម្ងឺគ្រុនចាញ់​នៅក្នុង​មូលដ្ឋាន​ភូមិធំ ក្រោយពេល​បាន រៀន​វិជ្ជា​យុទ្ធសាស្ត្រ​ចប់​ភ្លាម ។ បណ្ឌិត សឺ​ង ង៉ុ​ក ថា​ញ់ បាន​ប្រសិទ្ធិ នាម​យុវជន​តស៊ូ​ជំនាន់​នោះ​ថា សិស្ស​ជំនាន់​ខូវ​ណា​ម និង មូលដ្ឋាន នោះ​ថា មូលដ្ឋាន​ខូវ​ណា​ម ។ ក្រោយ មក​បណ្ឌិត សឺ​ង ង៉ុ​ក ថា​ញ់ បាន បង្កើត​មូលដ្ឋាន​មួយទៀត​នៅ​ទីក្រុង​ព្រៃនគរ សម្រាប់​ហ្វឹកហាត់​វិជ្ជា​ចារ កិច្ច ឃោសនា អប់រំ និង បណ្តុះបណ្តាល​កម្លាំង​ស្នូល​នៃ «​ចលនា​ខ្មែរ​សេរី​» ដែលមាន​ឈ្មោះថា​មូលដ្ឋាន គឹម សេដ្ឋា មាន​សិស្ស​ប្រមាណ ៥០ រូប ដែល ស្ម័គ្រចិត្ត​ចូលរៀន ។ ក្នុងចំណោម សិស្ស​ទាំង នេះ​មាន សិស្ស​នារី ម្នាក់​ឈ្មោះ គឹម សេដ្ឋា ត្រូវបាន​ស្លាប់​ក្នុងពេល​កំពុង​បំពេញ សកម្មភាព​ខាង​វិទ្យុ ទើប​បណ្ឌិត សឺ​ង ង៉ុ​ក ថា​ញ់ ជា​ប្រមុខ​នៃ​ចលនា​នេះ បាន​ប្រ សិទ្ធិ​នាម​ដល់​មូលដ្ឋាន​នេះ​ថា​មូលដ្ឋាន គឹម សេដ្ឋា និង សិស្ស​ជំនាន់​នោះ​ថា សិស្ស​ជំនាន់ គឹម សេដ្ឋា ។ មូលដ្ឋាន គឹម សេដ្ឋា គឺជា មូលដ្ឋាន​ន​យោ បាយ​ខាង​ធ្វើសង្គ្រាម ដែល​បុគ្គលិក ជំនាន់​នោះបាន​ចុះ ទៅគ្រប់​ខេត្ត ទាំង អស់​នៅ​ដែនដី​កម្ពុជា​ក្រោម ជាពិសេស នៅ​តំបន់​តាម បណ្តោយ​ជាយដែន​កម្ពុជា និង​កម្ពុជា ក្រោម ដើម្បី​បណ្តុះបណ្តាល​កម្លាំង ចលនា​ខ្មែរ​សេរី​ស្នូល ។ ចលនា​ខ្មែរ​សេរី​មាន​សកម្មភាព​រីក​ឆាប់ រហ័ស​ណាស់ ដោយបាន​ផ្សព្វផ្សាយ​សកម្មភាព​រប​ស់​ខ្លួន​ពាសពេញ​កម្ពុជា ក្រោម​រហូត​ឆ្លង​ចូលដល់​ប្រទេស​កម្ពុជា​ទៀត​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ  នៅ​កម្ពុជា មួយចំនួនធំ​ភាគ ច្រើន​ជា​មិត្ត ភក្តិ​របស់លោក​បាន​ភៀ​ស​ខ្លួន ពី​កម្ពុជា​ទៅ​កម្ពុជា​ក្រោម​រួមសហការ​ជាមួយ​លោក ដើម្បី​ជួយ​បង្រៀន វិជ្ជាភូមិ​សាស្ត្រ ប្រវត្តិសាស្ត្រ​ប្រវត្តិ​តស៊ូ​និង​អប់រំ​វិន័យ​ទ័ព ។​ល​។​

​អំពី​សង្គ្រាម​នៅ​វៀតណាម​៖

​ចាប់ពី​ឆ្នាំ ១៩៥៤ ដល់ ឆ្នាំ ១៩៧៥ គឺជា​រយៈ ពេល​មួយ​ដែល​ឥណ្ឌូចិន ក្នុងនោះ​មាន​កម្ពុជា​ក្រោម​ផងដែរ​ត្រូវបាន​ឋិត​នៅក្នុង​ភ្លើង សង្គ្រាម ។ នេះ​គឺជា​សង្គ្រាម​ដែល​បាន កើតឡើង ដោយ​ភាគី ទាំងពីរ​ដែល មាន​ភាគី សាធារណរដ្ឋ​វៀតណាម (Viet Nam Cong Hoa ) និង សហរដ្ឋអាមេរិក នៅ​វៀតណាម​ខាងត្បូង (​កម្ពុជា​ក្រោម​) រួមជាមួយ​ក្រុម​សម្ព័ន្ធមិត្ត​នៃ​ប្រ ទេស​មួយចំនួន​ផ្សេងទៀត មានដូចជា​អូស្ត្រាលី , New Zealand , កូ​រេ​, ថៃឡង់ និង ភី​លី​ភី​ន ដែល​បាន​ចូលរួម​ផ្ទាល់ ភាគី​ម្ខាង​ទៀត​គឺ​ខាង សាធារណរដ្ឋ​ប្រ ជា​ធិបតេយ្យ​យួន ( Việt Nam Dân Chủ Công Hòa) នៅ វៀតណាម​ខាងជើង​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ពល កម្ម​វៀតណាម (​ឈ្មោះ​បក្សកុម្មុយនិស្ត​យួន​ក្នុងសម័យ​សង្គ្រាម​ឥណ្ឌូចិន​) រួមជាមួយ​ក្រុម​បក្សកុម្មុយនិស្ត នៅ​ខាង​វ​វៀតណាម ខាងត្បូង (​កម្ពុជា​ក្រោម​) ហើយ​មានការ​គាំទ្រ​ពី​ប្រទេស​សង្គមនិយម (​កុ​ម្មុយ​និ​ស្ត​) មួយចំនួន ជាពិសេស​គឺ សូ​វៀត និង ចិន ។ សង្គ្រាម​នេះ ពិត មែន​តែ​គេ​ហៅថា​« សង្គ្រាម​នៅ​វៀតណាម​» តែ​វា​ត្រូវបាន រាលដាល​ទូទាំង​តំបន់​ឥណ្ឌូចិន ក្នុងនោះ ប្រទេស លាវ និង កម្ពុជា ត្រូវ បាន​ចូលរួម​នៅក្នុង​សង្គ្រាម​នេះ ដែរ ។ ហេតុនេះហើយ បានជា​គេ​ចាត់ទុក​សង្គ្រាម​នេះ គឺជា​សង្គ្រាម ឥណ្ឌូចិន​លើក​ទី​ពីរ ។​

​នៅ​វៀតណាម សារព័ត៌មាន និង សៀវភៅ យួន បាន​សរសេរ​ព័ណ៌នា សង្គ្រាម​នេះ​ដោយ​ដាក់ឈ្មោះថា «​ការតស៊ូ​ប្រឆាំង អាមេរិក​ដើម្បី​រំដោះ ប្រទេស​» (Kháng Chiến Chống Mĩ Cứu Nước) និង ដើម្បី​កំណត់ សំគាល់​ឲ្យ​បាន​ច្បាស់​រវាង​សង្គ្រាម​ដទៃ ៗ ទៀត​ដែល​បានកើត​ឡើង​នៅ ប្រទេស​យួន ដូចជា សង្គ្រាម​ប្រឆាំង​បារាំង​,​ប្រឆាំង​ជប៉ុន​, និង​ប្រឆាំង​ចិន របស់​ជនជាតិ​យួន ។ ក្រុម មនុស្ស មួយ ចំនួន​គេ​បាន​ចាត់​ឈ្មោះថា​«​ការតស៊ូ ប្រឆាំង​អាមេរិក​ដើម្បី​រំដោះប្រទេស​» គឺជា​ឈ្មោះ​មួយ​មិនទាន់មាន​ភាព សត្យានុម័ត ព្រោះ​នៅមាន​កត្តា​សង្គ្រាម​ផ្ទៃក្នុង ។ មនុស្ស មួយចំនួន​ផ្សេងទៀត បានចាត់ទុក​ឈ្មោះ «​សង្គ្រាម​នៅ​វៀតណាម​» គឺជា​ឈ្មោះ​មួយ​ដែលមាន​ការពេញនិយម​ហៅ ចំពោះតែ​អ្នក​នៅក្រៅ ប្រទេស​ឬ​នៅ​អ៊ឺ​រុ​ប ។ តែ​ចំពោះ​ប្រវត្តិវិទូ​ទាំង​ក្នុង និង​ក្រៅប្រទេស​យួន បាន​ឲ្យ ឈ្មោះ​សង្គ្រាម​នេះ​ថា​ជា «​សង្គ្រាម​នៅ​វៀត ណា​ម​» ព្រោះ​វា មាន​ភាព​សត្យានុម័ត​ជាង ។ «​សង្គ្រាម​នៅ​វៀតណាម​» បាន​បញ្ចា​ប់ ដោយ ព្រឹត្តិការណ៍ ៣០ មេសា ឆ្នាំ​១៩៧៥ ពេលដែល​ប្រ​ធានា​ធិ ប​តី យួន​ឈ្មោះ យឿ​ង វ៉ាំ​ង ម៉ិ​ញ (Dương Văn Minh) នៃ​របប​សា​ធា រណ​រដ្ឋ​យួន (Việt Nam Cộng Hòa) សុំ​ចុះចាញ់​រណសិរ្ស​ប្រជា ជន​រំដោះ​វៀតណាម​ខាងត្បូង (Mặt Trận Dân Tộc Giải Phóng Miền Nam Vịệt Nam) បន្ទាប់មក រដ្ឋាភិបាល​បណ្តោះ មួយ​ឈ្មោះ​សាធារណរដ្ឋ​វៀតណាម​ខាងត្បូង (Cộng Hòa Miền Nam Việt Nam) ត្រូវ បានកើត​ឡើង ។ ក្រោយមក រដ្ឋាភិបាល​សាធារណរដ្ឋ ប្រជាមានិត យួន​ខាងជើង និង រដ្ឋា​ភិ​បា​សាធារណរដ្ឋ​វៀតណាម​ខាងត្បូង បាន​រួបរួមគ្នា​នៅ ឆ្នាំ ១៩៧៦ ហើយ​ដាក់ឈ្មោះថា សាធារណ រដ្ឋ​សង្គមនិយម​វៀតណាម (Cộng Hòa Xã Hội Chủ Nghĩa Việt Nam ) រហូតដល់ បច្ចុប្បន ។​

​កា​រប​បង្កើត​កងកម្លាំង​ពិសេស​ខ្មែរ​៖

​ក្នុងពេលដែល​ឥណ្ឌូចិន​កំពុងតែ​ឋិត​នៅក្នុង​ភ្លើងសង្គ្រាម លើក​ទី ២ ដែនដី​កម្ពុជា​ក្រោម​ត្រូវបាន​ឋិត​នៅក្រោម​ការ​ត្រួ​រ​ត្រា​របស់ រដ្ឋាភិបាល សាធារណរដ្ឋ​វៀតណាម ហើយ​មាន ការ​ប្រ ទាញ​ប្រទង់​សង្គ្រាម​ផ្ទៃក្នុង នៃ​ជនជាតិ​យួន (​លោក​សេរី និង កុ​ម្មុយ​និ​ស្ត​) ខណៈនោះ ខ្មែរក្រោម ម្ចាស់​ស្រុក​ជាច្រើន​រួមទាំង ព្រះសង្ឃ​ផង ត្រូវបាន​របប​សាធារណរដ្ឋ វៀតណាម ចាប់​ផ្សឹក ឲ្យ​ទៅធ្វើជា​ទា ហាន​កំណែន​របស់​ពួកគេ និង​ខ្មែរ ក្រោម​ខ្លះ​ចាញ់បោក យួន​ក​ម្មុយ​និ​ស្ត​ក៏​ចូលទៅ​បំរើ​ឲ្យ​កងទ័ព​របស់ យៀកកុង​ដើម្បី​ប្រឆាំង របប​សាធារណរដ្ឋ​យួន​និង​អាមេរិកកាំង ។ នៅ​ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៦៣ បណ្ឌិត សឺ​ង ង៉ុ​ក ថា​ញ់ និង​សហ ការី​របស់លោក​បាន បង្កើត​កងកម្លាំង​ពិសេស​ខ្មែរ​នៅ​មណ្ឌល​ឡុ​ក​និ​ញ ។ បន្ទាប់មក កងទ័ព​នៃ កងកម្លាំង​ពិសេស​ខ្មែរ ត្រូវបាន​ដាក់ពង្រាយ​នៅតាម បណ្តោយ​ព្រំដែន​ប្រទេស​កម្ពុជា​និង​កម្ពុជា​ក្រោម (​វៀតណាម ខាងត្បូង​) សហការ​ជាមួយ​កងកម្លាំង​សម្ព័ន្ធមិត្ត​រងចាំ​ស្ទាក់​ប្រហារ ពួកកងទ័ព​យៀង​កុង​ចូល​ទឹកដី​កម្ពុជា ។ កងកម្លាំង ពិសេស​ខ្មែរ មាន​សហរដ្ឋអាមេរិក​ជាទី​ប្រឹក្សា មិនមែនជា​ទាហាន កំណែន របស់​យួន​សេរី​នៃ​រដ្ឋការ​សាធារណរដ្ឋ​យួន​ឡើយ ។ គោលជំហរ​របស់ កងកម្លាំង​ពិសេស​ខ្មែរ​គឺ​ប្រឆាំងនឹង​យួន កុ​ម្មុយ​និ​ស្ត ដែល ចូល​ឈ្លានពាន​ទឹកដី​កម្ពុជា​ក្រោម និង កម្ពុជា​កណ្តាល​មិនមែន​ប្រឆាំង​សម្តេច នរោត្តម​សីហនុ ឡើយ (​សម័យ​នោះ សម្តេច នរោត្តម សីហនុ បានផ្តល់​ឱកាស​ឲ្យ​ពួក យៀកកុង យក​ទឹកដី​កម្ពុជា​ធ្វើជា​ទីតាំង​សម្រាប់​វាយ​កងទ័ព​អាមេរិកកាំង និង​បានផ្តល់ ស្បៀងអាហារ​ជាដើម​ដល់​កងទ័ព​យៀកកុង​ទៀតផង ) ។​

​ទាហាន​របស់​កងកម្លាំង​ពិសេស​ខ្មែរ​ដែល​បាន​ពលី​ជីវិត​រួមមាន​ដោយ​ជំងឺ​៖

  •     យុវជន ខូវ ណា​ម​
  •     កញ្ញា គឺ​ម សេដ្ឋា​
  •     លោក ញ៉ឹក ញ៉ុ​ក​
  •     លោក ថាច់ ធ្វឹ​ង សា​វី​
  •     លោក គឹម តុង​
  •     លោក សឺ​ង យឹម​
  •     លោក ថា សី​
  •     អ្នកស្រី ថាច់ ធី សោ​ន ។​ល​។​

​ដោយ​ប្រយុទ្ធ​ជាមួយ​កងទ័ព​យួន​៖

  •     លោក សឺ​ង សុវណ្ណ ( កូនប្រុស សឺ​ង ង៉ុ​ក ថា​ញ់ )
  •     លោក ឡាំ ថា​ញ់ ស៊ឺ​
  •     លោក ថាច់ សួន​
  •     លោក ថាច់ ដូ​ប​
  •     លោក ថាច់ សិក្សា​
  •     លោក ថាច់ សុខ​
  •     លោក ថាច់ លឿង​
  •     លោក ថាច់ នេ​
  •     លោក តោ ត្រាន់​
  •     លោក ថាច់ សឹម​
  •     លោក ថាច់ ខ្លាំង​
  •     លោក ថាច់ ស៊ីវ​ត្ថា​
  •     លោក គឹម វង់​
  •     លោក ថាច់ សាយ​
  •     លោក ថាច់ ញៀន​
  •     លោក ថាច់ ឃ្លាំង​
  •     លោក គឹម វែ​ន​
  •     លោក គង់ សូត្រ ។​ល​។​

​ដោយ​ខ្មាំង​លប​សម្លាប់​៖

  •     លោក ថាច់ តួ​ង​
  •     លោក ឡាំ លី​
  •     លោក ថាច់ ចាន់​
  •     លោក សម ហ៊ឹម​
  •     លោក ថាច់ សូ​រី​
  •     លោក ថាច់ ជាយ​
  •     លោក ត្រឹង ហឹម​
  •     លោក គឹម ចក់​
  •     លោក គឹម វៀង ។​ល​។​

​យុទ្ធជន​ដែល​បាន​ពលី​ជីវិត​នៅ​ប្រទេស​កម្ពុជា​៖

  •     លោក ព្រាប ឥន្ទ​
  •     លោក ថាច់ យ៉ាំង​
  •     លោក សៅ ង៉ុ​យ​
  •     លោក ចៅ ប​រី​
  •     លោក មធុ​រា​
  •     លោក ថាច់ សីហា​
  •     លោក ថាច់ ញើ​ង​
  •     លោក សំ​សាវ៉ាត​
  •     លោក សាម សមេ​ធ​
  •     អាចាស​រ្យ ប្រុក​
  •     លោក ទាវ​
  •     លោក សាន ។​ល​។​

​យុទ្ធជន​ដែល​បាន​បាត់​ខ្លួន​៖

  •     ថាច់ សុផល​
  •     លោក ថាច់ វឿ​ង ។​ល​។​

​ការឡើង​ធ្វើ​នាយករដ្ឋមន្ត្រី​នៅ​ប្រទេស​កម្ពុជា​លើក ទី ២៖

​ក្រៅពីនេះ​នៅមាន​យុទ្ធជន​ចលនា​ពិសេស​ខ្មែរ​ជាច្រើនរូប​ទៀត ដែល​ត្រូវ បាន​ពលី​ជីវិត​ក្នុងពេល បំពេញ​បេសកម្ម​បំរើ​ជាតិ ។​

​អវសាន​ជីវិត​៖

​អវសាន​ជីវិត​របស់ បណ្ឌិត សឺ​ង ង៉ុ​ក ថា​ញ់ គឺ​ស្លាប់​នៅក្នុង​គុក​បក្សកុម្មុយនិស្ត​យួន ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ យួន​កុ​ម្មុយ​និ​ស្ត ខាងជើង​បានទទួល​ជ័យជំនះ លើ​របប​យួន​សេរី​ភាគខាងត្បូង ពួកគេ​បាន​ចូលធ្វើ​អាណានិគម​លើ​ជនជាតិ ដើម​ខ្មែរក្រោម​ជំនួស យួន​សេរី​វិញ ។​

លិខិតជូនតំណឹងមរណៈ ពីក្រសួង មហាផ្ទៃ បក្សកុម្មុយនិស្តយួន ជូន ក្រុមគ្រួសារ បណ្ឌិត សឺង ង៉ុក ថាញ់ នាឆ្នាំ ១៩៧៧ ។ រូបថត៖ ហង្ស ធីតា
លិខិតជូនតំណឹងមរណៈ ពីក្រសួង មហាផ្ទៃ បក្សកុម្មុយនិស្តយួន ជូន ក្រុមគ្រួសារ បណ្ឌិត សឺង ង៉ុក ថាញ់ នាឆ្នាំ ១៩៧៧ ។ រូបថត៖ ហង្ស ធីតា

​យោងតាម លិខិត​ជូនដំណឹង​មរណៈ មួយ ច្បាប់​ចេញពី​ក្រសួងមហាផ្ទៃ​បក្ស កុ​ម្មុយ​និ​ស្ត​យួន ជូន ដល់​ក្រុមគ្រួសារ​បណ្ឌិត សឺ​ង ង៉ុ​ក ថា​ញ់ ចុះ​ថ្ងៃទី ០៨ ខែ កក្ដ​ដា ឆ្នាំ ១៩៧៧ ថា បណ្ឌិត សឺ​ង ង៉ុ​ក ថា​ញ់ ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ១៩៧៥ ចោទ​ពីបទ​ធ្វើ​នាយករដ្ឋមន្ត្រី​នៅ​កម្ពុជា និង​បាន​ស្លាប់​នៅ​ទី​ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ១៩៧៧ វេលា​ម៉ោងៈ​១១ និង ៤០ នាទី ក្នុង គុក​ជីវ៉ា ( Trại Cải Tạo Chí Hòa ) អាយុ ៦៩ ឆ្នាំ ។​
​សូមបញ្ជាក់ថា បណ្ឌិត សឺ​ង ង៉ុ​ក ថា​ញ់ កើត​ឆ្នាំ ១៩០៥ តែ​ថ្ងៃខែ​ឆ្នាំ ជា​ផ្លូវការ​គឺ​ថ្ងៃទី ០៧ ធ្នូ ១៩០៨ ការឡើង​ធ្វើ​នាយករដ្ឋមន្ត្រី នៅ​ប្រទេស​កម្ពុជា​លើក ទី ២ ពីថ្ងៃ​ទី ២០ ខែមីនា ឆ្នាំ ១៩៧២ ដល់ ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ១៩៧២ ។ ថ្ងៃទី ១៨​ខែមីនា ឆ្នាំ ១៩៧០ នៅ​ទីក្រុង​ភ្នំពេញ​សភា​ទាំងពីរ និង​រដ្ឋាភិបាល ស្រោចស្រង់​ជាតិ បានសម្រេច​ជា​ឯកច្ឆន្ទ​ទម្លាក់​ស្តេច​សីហនុ​ចេញពី​តំណែង​ប្រ មុខ​រដ្ឋ​ខ្មែរ ដោយ​លោក​សេនាប្រមុខ​លន់នល់ ។ ការទម្លាក់ សម្តេច នរោត្តម សីហនុ ចេញពី​តំណែង​សម័យ​នោះ​ត្រូវបាន​គេ មើលឃើញថា ដោយ​ស្តេច​សីហា​នុ បាន​គាំទ្រ​វៀត​កុង​និង​ចិន​ប៉ែ​កាំ​ង​ដោយ​ឲ្យ​យួន ក​ម្មុយ​និ​ស្ត យក​ទឹកដី​ប្រទេស​កម្ពុជា​ធ្វើជា ទីតាំង​សមរភូមិ​ប្រយុទ្ធ នឹង​យួន​ខាងត្បូង​និង​អាមេរិកកាំង ។​

​ក្រោយពី​ទម្លាក់​សម្តេច នរោត្តម សីហនុ​ចេញពី​តំណែង​ប្រទេស​កម្ពុជា​បាន​ប្តូរ​ឈ្មោះ​ទៅ ជា​សាធារណរដ្ឋ​ខ្មែរ​ហើយ​របប​ថ្មី​មួយ នេះ​ត្រូវបាន​តាំងនៅ​ក្នុងប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ១៩៧០ ដល់ ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ។​

​ថ្ងៃទី ២០ ខែមីនា ឆ្នាំ ១៩៧២ បណ្ឌិត សឺ​ង ង៉ុ​ក ថា​ញ់ បាន​ឡើង​ធ្វើជា​យក រដ្ឋមន្ត្រី​ម្តងទៀត​នៅក្នុង​របប​សាធារណរដ្ឋ​ខ្មែរ​នៃ​ប្រទេស កម្ពុជា ។ សម​សភាព​រដ្ឋាភិបាល​របស់លោក នាពេលនោះ រួមមាន រដ្ឋមន្ត្រី​ទី ១ មួយរូប ទេសរដ្ឋមន្ត្រី ៥ រូប​រដ្ឋមន្ត្រី ១១​ហើយ​រូប លោក​ផ្ទាល់​ត្រូវបាន​បំ ពេញ​តួនាទី​ជា​រដ្ឋមន្ត្រី​ទី ១ ផង និង រដ្ឋមន្ត្រីក្រសួង​ការ​បរ ទេស​ផង ។​

​ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ១៩៧២ បណ្ឌិត សឺ​ង ង៉ុ​ក ថា​ញ់ បាន​សុំ​លា​ចេញពី​តំណែង នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​ខ្មែរ ហើយ​បាន​វិល​ត្រ ឡប់​មក​រស់នៅ​កម្ពុជា​ក្រោម​ធ្វើ​វិញ ៕​

———————————————-

អានប្រវត្តិ សឺង ង៉ុក ថាញ់ នៅលើទំព័រ Wikipedia:

Leave A Reply

Your email address will not be published.