សម្តេចបវរសេដ្ឋាធិបតី សឺន សាន

0 118

ដោយ ថាច់ ប្រីជា គឿន

សម្តេច​បវរ​សេដ្ឋា​ធិបតី សឺ​ន សាន (​ភាសា​ឡា តាំង​៖Son Sann)​ កើត​ឆ្នាំ ១៩១១ ស្លាប់​ឆ្នាំ​២០០០ ជា ឥស្សរជន​ខ្មែរ​មួយរូប ដែលជា​អ្នក​បន្ត​វង្ស​ត្រកូល​ពី​ឧកញ៉ា​សេនាបតី សឺ​ង គុយ វីរបុរស​ជាតិ កម្ពុជា​ក្រោម ។ លោក​បាន​បំពេញបេសកកម្ម​ជាច្រើន ដើម្បី​សន្តិភាព​និង​ការពារ​ផលប្រយោជន៍​ជូន​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស កម្ពុជា​ហើយ​ត្រូវបាន​គេ​ចាត់ទុក​លោក​ថា ជា​មេដឹកនាំ​ដែល​ប្រកប ដោយ ភាព ស្អាតស្អំ ។​

សម្តេចបវរសេដ្ឋាធិបតី សឺន សាន កើត ថ្ងៃទី ០៥ ខែតុលា ឆ្នាំ១៩១១ ស្លាប់ ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០០០ នៅទីក្រុងភ្នំពេញ ។
សម្តេចបវរសេដ្ឋាធិបតី សឺន សាន កើត ថ្ងៃទី ០៥ ខែតុលា ឆ្នាំ១៩១១ ស្លាប់ ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០០០ នៅទីក្រុងភ្នំពេញ ។

​ប្រវត្តិ​៖

​សម្តេច បវរ​សេដ្ឋា សឺ​ន សាន កើត​នៅ​ថ្ងៃទី ០៥ ខែតុលា ឆ្នាំ​១៩១១ នៅ​សង្កា​ក់​លេខ ៥ ក្រុងភ្នំពេញ ប្រទេស​កម្ពុជា ។ បិតា របស់លោក​នាម​សឺ​ន សាច់ (​ភាសា​ឡា តាំង​៖ Son Sach)​និង មាតា​នាម នាង សន (​ភាសាឡាតាំង​៖ Neang San) ។ បិតា របស់លោក​ជា​អ្នក បន្ត​វង្ស​ត្រកូល​ពី​ឧកញ៉ា​សេនាបតី សឺ​ង​គុយ (​ភាសាឡាតាំង​៖ Son Kuy) ជា​វីរ​បុស​ជាតិ​កម្ពុជា​ក្រោម និង​អតីត​អភិបាលស្រុក ព្រះ​ត្រពាំង (​បច្ចុប្បន្ន ខេត្ត​ព្រះ​ត្រពាំង​) ដែល​បាន​ពលិកម្ម​ហ៊ាន​ប្តូរជីវិត​ដោយ​យល់ព្រម​ឲ្យ​យួន​កាត់ ក្បាល​ជា​ថ្នូរ​នឹង​ការថែរក្សា​ជំនឿ​លើ​ព្រះពុទ្ធសាសនា​និកាយ​ថេរវាទ សម្រាប់​ជនជាតិ ដើម​ខ្មែរ ក្រោម​ទាំងមូល​នៅ​កម្ពុជា ក្រោម ។​

​ការ​ទៅ​តាំងទី​លំនៅ​របស់​លោកតា សឺ​ន សាច់ នៅ​ប្រទេស​កម្ពុជា​៖

​នៅពេល​សម្តេច​ក្រុមហ្លួង ស៊ីសុវត្ថិ សុផាន វង្ស និង​សម្តេច​ក្ស​ត្រី ស៊ីសុវត្ថិ​ពិន​ដា​រ៉ា ព្រះ​តាជ​បុត្រា ព្រះរាជ​បុត្រី នៃ​ករុណា ព្រះបាទ សម្តេចព្រះ​ស៊ីសុវត្ថិ​យាង ទៅ​កម្ពុជា ក្រោម​បាន ទទួលដំណឹង អំពី​ការបូជា​ជីវិត​របស់ ឧកញ៉ា​សឺ​ង គុយ ក៏បាន​នាំ លោក សឺ​ន សាច់ ជា​បិតា​របស់​សម្តេច​បវរ​សេដ្ឋា សឺ​ន​សាន និង ឪពុកមា​របស់លោក ម្នាក់ទៀត​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​បាន​បន្ត​ការសិក្សា​ថែម ទៀត ។ លោក សឺ​ន សាច់ ក៏បាន​រៀនសូត្រ​រហូត​ឡើងដល់​ឋានៈ ជា​ឧបការី​របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម​សុរា​ម្រឹត ដែល​កាលណោះ​ព្រះ អង្គ​មាន​ព្រះ តំណែង​ជា​រដ្ឋ មន្ត្រី​ក្រសួង កសិក​កម្ម ។​

​ការសិក្សា​៖

​ឆ្នាំ ១៩១៧ លោក សឺ​ន សាច់ បាន​បញ្ជូន កុមារ សឺ​ន សាន ឲ្យ​ទៅ​សិក្សា​នៅ​សាលាបឋមសិក្សា​មី​ស្ស​ក្នុង​រាជធានី​ភ្នំពេញ ។ ឆ្នាំ ១៩២៧ យុវជន សឺ​ន សាន បាន​ទៅ​បន្ត ការសិក្សា នៅ​ប្រទេស បារាំង​រហូត បាន​ប្រឡង​ជាប់​សញ្ញាប័ត្រ​បញ្ចប់​ការសិក្សា ជាន់ខ្ពស់​ខាង​ពាណិជ​កម្ម​ទីក្រុង​ប៉ា​រិ​ស (Diplôme des HautesEtudes Com merciales de Paris ) នៅ​ឆ្នាំ ១៩៣៣ ហើយ បាន វិលត្រឡប់ ទៅកាន់​ប្រទេស​កម្ពុជា​វិញ ។​

​តួនាទី​និង​សកម្មភាព​របស់ សម្តេច​បវរ​សេដ្ឋា សឺ​ន សាន ក្នុងសង្គម​ខ្មែរ​នៅ​ប្រទេស កម្ពុជា​៖

​ឆ្នាំ ១៩៣៥ ដល់ ១៩៣៧ លោក​បាន​ចូលធ្វើ ការ​ក្នុង​រាជការ​មានមុខ​ងារ​ជា​ភូឈួយ ខេត្តបាត់ដំបង ។ ក្នុង​រយៈពេល​នៃ​ការ បំពេញការងារ​ប្រហែលជា​ពីរ ឆ្នាំ​កង្វល់​របស់លោក​ភូឈួយ​សឺ​ន សាន​គឺ ការដែល​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ជីវភាព​ដុនដាប​និង ការកេងប្រវ័ញ្ច​របស់​ឈ្មួញ ដែល​យកការប្រាក់​ធ្ងន់ធ្ងរ​ពេក ពី​ប្រជារាស្ត្រ​ខ្មែរ​ក្រីក្រ ។​

​ពី​ឆ្នាំ ១៩៣៧ ដល់ ១៩៣៩ លោក​បាន ទទួល​តំណែង​ជា​ភូឈួយ​ខេត្តព្រៃវែង ។​

​ពី​ខែឧសភា​ឆ្នាំ ១៩៤៦ ដល់ ខែសីហា ឆ្នាំ ១៩៦៨ លោក​ទទួលបាន​តំណែង​ជា​រដ្ឋមន្ត្រី និង​ជា ឧបនាយករដ្ឋមន្ត្រី​ទទួលបន្ទុក ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជាច្រើនលើក ។​

​ឯកឧត្តម សឺ​ន សាន បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​សម្តេចចៅហ្វា​វាំង ប៉ែន នុត ក្នុងការ​ទាមទារ​ឯក​រាជ្យ​ពី​បារាំង​នៅ​ឆ្នាំ ១៩៥០ ក្រោម​កិច្ចដឹកនាំ​របស់​ព្រះបាទ សម្តេច នរោត្តម សីហនុ ។ ឯកឧត្តម សឺ​ង​សាន បាន​ចូល​ជា​សមាជិក គណបក្ស​ប្រ ជា​ធិបតេយ្យ​ដែល​ដឹកនាំ​ដោយ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ យុ​ត្តិ​ពង្ស និង​បាន​ជាប់ឆ្នោត​ជា​សមាជិកសភា​មណ្ឌល​ក្រុងភ្នំពេញ ឆ្នាំ ១៩៤៧ ដល់ ១៩៤៩ ។​

​ពេលនោះ​ឯកឧត្តម​សឺ​ន សាន បាន ចូលរួម​ក្នុង​ការព្រាង​ច្បាប់រដ្ឋធម្មនុញ្ញ ក្រោម​ការដឹកនាំ​របស់​លោក អៀវ កើ​ស ។ ឯក ឧ​ត្ត​ម​សឺ​ន សាន បាន​ជាប់ឆ្នោត​ជា​ប្រធានរដ្ឋសភា​នៅ​ឆ្នាំ ១៩៥១ ដល់ ១៩៥២ ។​

​មុន​ឆ្នាំ ១៩៥០ នៅពេលដែល​ឯកឧត្តម សឺ​ន សាន កំពុង​បន្តធ្វើ ការសិក្សា​ក្នុង​ទីក្រុង​ប៉ារីស នៅ​ធា​នាគា​ប្រទេស​បារាំង ដែលជា រូបិយវត្ថុ​ជាតិ​បារាំង​នោះ ឯកឧត្តម ត្រូវបាន សម្តេច​ក្រុមហ្លួង ស៊ីសុវត្ថិ មុនី​វង្ស ដែល​កាលណោះ​ព្រះអង្គ មាន​ព្រះ តំណែង ជា​នាយករដ្ឋមន្ត្រី អញ្ជើញ​ឲ្យ​វិល​ចូល​កម្ពុជា​វិញ ដើម្បី​រៀបចំ ក្រសួងការបរទេស ។ ដូច្នេះ​នាពេល នោះ​ឯកឧត្តម សឺ​ន សាន ត្រូវ​ធ្វើការ ហ្វឹកហ្វឺន ភ្លាម​នូវ​ក្រសួងការបរទេស​បារាំង ។​

​ក្រោយពី​បានទទួល​ឯករាជ្យ​នៅ​ឆ្នាំ ១៩៥៣ សម្តេច នរោត្តម សីហនុ បាន​អនុញ្ញាតិ​ឲ្យ ឯកឧត្តម សឺ​ន សាន បង្កើត​ធានា គារ ជាតិ​នៃ​កម្ពុជា ដើម្បី​ជួយ ឲ្យ​ប្រទេស​កម្ពុជា​បានទទួល​ឯករាជ្យ ខាង​រូបិយ វត្ថុ ។ ឯកឧត្តម សឺ​ន សាន​បានធ្វើ​ឲ្យ​សម្រេច កិច្ចការ នោះបាន​ដោយមាន​កិច្ចសហការ​ជាមួយ​ព្រឹទ្ធបុរស​ប្រវត្តិវិទូ និង​ជា អ្នកសេដ្ឋកិច្ច​បារាំង​ម្នាក់​ជា​មិត្តភក្តិ គឺ​លោក សាស្ត្រាចារ្យ​Professeur Achille Dauphin –Meunier ។ ឯកឧត្តម សឺ​ន សាន បាន​បំពេញ មុខតំណែង​ជា​ទេសាភិបាល ធា​នាគា​ជាតិ នៃ​កម្ពុជា ចាប់ពី​ពេល បាន​បង្កើត​ធានា​គា​ជាតិ​នៅ​ឆ្នាំ ១៩៥៤ ១៩៥៥ រហូតដល់​ឆ្នាំ ១៩៦៨ ។ ឯកឧត្តម សឺ​ន សាន​បាន​លាលែង​ពី​គ្រប់មុខ​តំណែង រាជការ​នា ឆ្នាំ ១៩៦៨ ក្រោយពេល​មរណភាព​នៃ​កូនប្រុស​ច្បង របស់លោក និង ចាប់ផ្តើម​កាន់សីល​ប្រាំរ​ហូត​ចាប់ពី​ពេល នោះមក ។​

​ឆ្នាំ ១៩៦៩ ឯកឧត្តម សឺ​ន សាន បានទទួល​ងារ​ជា « សម្តេច​បវរ សេដ្ឋា​ធិបតី​»​ពីស​ម្តេច នរោត្តម សីហនុ ។​

​ក្រោម​កិច្ចដឹកនាំ​របស់​សម្តេច នរោត្តម សីហនុ សម្តេច សឺ​ន សាន បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ចរចា​និង​ក្នុង​សន្និសីទ​ជា ច្រើនលើក ដូចជា​សន្និសីទ​សង់​ហ្វ្រ​ង់​ស៊ី​ស្កូ នា​ឆ្នាំ ១៩៤៨ សន្និសីទ វ៉ា​សិង តោន សន្និសីទ​ហ្សឺ​ណែវ​ឆ្នាំ ១៩៥៤ ស្តីពី​ឥណ្ឌូចិន ការរៀបចំ​សេចក្តីសម្រេច​នា​ឆ្នាំ ១៩៦២ របស់​តុលាការអន្តរជាតិ​នាទី​ក្រុងឡាអេ ស្តីពី​ប្រាសាទព្រះវិហារ ព្រមទាំង​ការចរចា ជាច្រើន​ទៀត​សម្រាប់ ការផ្តល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា ។​

​សម្តេច សឺ​ន សាន ជា​ពុទ្ធសាសនិកជន​ម្នាក់​ដែល​ស្រឡាញ់ គោរព​ប្រពៃណី​ព្រះពុទ្ធសាសនា​យ៉ាង​ខ្ជាប់ខ្ជួន​ជា​គំរូ​នៃ​ខ្មែរ អ្នក​កាន់​ព្រះពុទ្ធសាសនា​មួយរូប សម្តេច​ជា​វីរជន​មួយរូប​ឆ្លាត​មាន កេរ្តិ៍ឈ្មោះ ស្អាតស្អំ ពុំដែល​ប្រព្រឹត្ត​នូវ​អំពើពុករលួយ អបាយមុខ និង​អមនុស្សធម៌​ដោយ​ប្រការ​ណាមួយ​ឡើយ ។​

​ឆ្នាំ ១៩៨២ ទស្សនកិច្ច​មួយ​នៅ​ទីក្រុង​ឡុង​ដ៍​ប្រទេស​អង់គ្លេស ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាលចម្រុះ ក្រោម​ការដឹក នាំ​របស់ សម្តេច​នរោត្តម សីហនុ លោក​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស Lord Carrengton បានទទួល​ស្វាគមន៍ ដោយ​ពោល ពាក្យ​ថា Mr.Clean (​អ្នក​ស្អាតស្អំ​) ។​

​នៅក្នុង​ការដឹកនាំ សម្តេច សឺ​ន សាន តែងតែ​ប្រកាន់យក​មាគ៌ា នយោបាយ​ប្រជាធិបតី សេរីនិយម បែប​ព្រះពុទ្ធសាសនា និង មាន ជំនឿ​យ៉ាង​មុតមាំ​លើ​ព្រះពុទ្ធសាសនា​ជា​ដរាប ។ ក្រោយ​រដ្ឋប្រហារ​នៅ​កម្ពុជា ឆ្នាំ ១៩៧០ សម្តេច សឺ​ន សាន ត្រូវបាន ឧ​ត្ត​ម​សេនីយ៍ លន់ នល់ ឃុំឃាំង​នៅក្នុង​ផ្ទះ ។​

​ឆ្នាំ ១៩៧២ សម្តេច សឺ​ន សាន បាន​បំពេញ បេសកកម្ម​ក្នុងការ​ផ្សះ ផ្សា​ជាតិ​រវាង​ភាគី ដែលមាន​វិវាទ​មនោគមន៍​វី​ជ្ជា​ខុសគ្នា ដើម្បី​ធ្វើការ សម្រុះ​ស​ម្រ​ល បញ្ចប់សង្គ្រាម ទាំងមូល នៅ​ប្រទេស​កម្ពុជា​ក៏​បុ​ន្តែ​អន្ត រាគ​មន៍​នេះ ពុំបាន​សម្រេច​ដូច​បំណង របស់​សម្តេច​ឡើយ ។ ចាប់តាំងពី​ឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ដោយមាន​ចូលរួម​ពី​សហគមន៍ ខ្មែរ​នៅ​បរទេស​សម្តេច សឺ​ន សាន បាន​បង្កើត សមាគម​ខ្មែរ​នៅ​បរ ទេស​មាន​ឈ្មោះថា AGKE ដើម្បី​រិះរក​មធ្យោបាយ​ជួយ​ខ្មែរ​ដែល​រង គ្រោះ ។ ក្នុង នាម​ជា​ប្រធាន​សមាគម​ខ្មែរ​នៅ​បរទេស​សម្តេច​បាន ធ្វើ​ឲ្យ​មតិសាធារណ​មានការ​ចាប់អារម្មណ៍​ទុក្ខវេទនា​របស់​ខ្មែរ នៅ ប្រទេស​កម្ពុ​ជានា​សម័យ​នោះ ។​

​សកម្មភាព​សមាគម​ខ្មែរ​នៅ​បរ ទេស បានធ្វើ​សកម្មភាព​ផ្សេងៗ​មាន ដូចជា​ការបង្កើត​វត្ត​អារាម​ខ្មែរ​នៅ​ប្រទេស​បារាំង ដែល​បាន ចូលរួម យ៉ាងសកម្ម​ជាពិសេស​ពី ព្រះតេជព្រះគុណ យូ ហ៊ុត និង ព្រះ​តេជ ព្រះ​គុណ បូ គ្រី និង​បានរៀបចំ​ការ សម្តែង​សិល្បៈ​វប្បធម៌​ជាដើម ។​ក្នុងនាម​ប្រធាន​សម្តេច​បាន​ជួយ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ Kurt Waldheim ជាមួយ​ក្រសួង ការបរទេស អង់គ្លេស​ដើម្បី​លើកឡើង​អំពី​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​ការ​នេះ បានធ្វើ​ឲ្យ​រដ្ឋា​ភិ បាល​អង្គ​គ្លេ​សនា​ឆ្នាំ ១៩៧៥ ធ្វើការ​អំពាវនាវ​នៅ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​នៅ​ទីក្រុង​ហ្សឺ​ណែវ​ហើយ សមាជិកសភា ន័​រវេ​ហ្ស៍ នា​ដើមឆ្នាំ ១៩៧៨​បាន អំពាវនាវ​ឲ្យ​ធ្វើ​សវនាការ​អន្តរជាតិ អូ​ស្លូ ស្តីពី​កម្ពុជា​ដែល​កាលណោះ​សមាគម​ខ្មែរ​នៅ បរទេស​បាន​បញ្ជូន ជនភៀសខ្លួន ខ្មែរ​ឲ្យ​ធ្វើជា សាក្សី​បង្ហាញ ពីបទ​ឧក្រិដ្ឋកម្ម របស់​ខ្មែរក្រហម ។ ធនធាន​ដែល​មកពី​ការ សម្តែង​សិល្បៈ​វប្បធម៌ និង​សកម្មភាព ផ្សេងៗ​របស់​សមាគម​ខ្មែរ​នៅ​បរទេស​ត្រូវបាន​បញ្ជូន​មក​ទៅ​ព្រំដែន​ខ្មែរ​ដើម្បី​ជួយ ជនភៀសខ្លួន ខ្មែរ​និង​ការប្រយុទ្ធ​ដើម្បី​សេរី ភាព​នៅតាម​បណ្តោយ​ព្រំដែន​ខ្មែរ​- ថៃ ។  មាន​ឧ​ត្ត​ម​សេនីយ៍​ជាច្រើនរូប​ដែល បាន​ចូលរួម​មានដូចជា ឧ​ត្ត​ម សេនីយ៍​អ៊ឹម ឈូ​ដេ​ត ឧ​ត្ត​ម​សេ នី​យ៍ កេ​ត រ៉េត ឧ​ត្ត​ម​សេនីយ៍ លឿង ស៊ី​ណាក់​ឧ​ត្ត​ម​សេនីយ៍ សៀន សំអុន ឧ​ត្ត​ម​សេនីយ៍ ជា ឫទ្ធី ឈុត ជាដើម ។​

ការបង្កើត​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ ខ្មែរ (​រ​.​ជ​.​រ​.​ប​.​ខ​)៖

​នៅ​ថ្ងៃទី ៥ ខែ​មិនា ឆ្នាំ ១៩៧៩ កងទ័ព​ជាតិ រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ បាន​ត្រូវ​បង្កើតឡើង ។ នៅ ខែតុលា ឆ្នាំ ១៩៧៩ រ​.​ជ​.​រ​. ប​.​ខ ដែល​ប្រ ជា​ពលរដ្ឋ ស្គាល់​ថា ខេ​ភី ក៏បាន​ប្រកាស បង្កើតឡើង ដោយមាន សម្តេច សឺ​ន សាន ជា​ប្រធាន ។  ក្រោយ មក រ​.​ជ​.​រ​.​ប​.​ខ បាន​ចូលរួម​ក្នុង​រដ្ឋា​ភិ បាល​ចម្រុះ​ដោយមាន សម្តេច នរ​រោ​ត្ត​ម សីហនុ ជា​ប្រធាន ហើយ​សម្តេច សឺ​ន សាន ជា​នាយករដ្ឋមន្ត្រី ។​

​សម្តេច សឺ​ន សាន បានទទួល​រង្វាន់​ជា​អ្នក ក្លាហាន​ដើម្បី​សេរីភាព ប្រចាំឆ្នាំ ១៩៨៥ រង្វាន់​ផ្តល់ ឲ្យ​ដោយ​អង្គការ​សម្ព័ន្ធ សេរីភាព​នៃ​ប្រទេស អូស្ត្រាលី​កាលពី​ថ្ងៃទី ៦ ខែមេសា ឆ្នាំ ១៩៨៦ ក្នុង​ឪ​កាល ពិធី​រំឭក​ខួប លើក​ទី ៦ នៃ​ទិវា​សេរីភាព ពិភពលោក​។​

​នៅ​ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ១៩៩០ សម្តេច សឺ​ន សាន បាន​យល់ព្រម ចូល​ជាស​មា​ជិត​ឧ​ត្ត​ម ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សម្រុះ សម្រួល​ជាតិខ្មែរ​។ នៅ​ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ១៩៩២ សម្តេច សឺ​ន​សាន បាន ទទួល​ការ ជ្រើសតាំង​ជា​ប្រធាន​គណបក្ស ប្រជាធិបតេយ្យ​សេរីនិយម​ព្រះពុទ្ធ សាសនា ។ សម្តេច​បាន​ជាប់ឆ្នោត​ជា​សមាជិកសភា​មណ្ឌល​ក្រុង ភ្នំពេញ​នៅ ឆ្នាំ ១៩៩៣ ហើយ​បានទទួល ដំណែង​ជា​ប្រធានសភា ធម្មនុញ្ញ​រហូតដល់​ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៩៣ នៅពេលដែល​សភា ធម្មនុញ្ញ​បានក្លាយ​ទៅ ជា​រដ្ឋសភា ។ នៅពេលនោះ​សម្តេច ជា​ព្រឹទ្ធបុរស នៃ​រដ្ឋសភា ។ នៅ​ឆ្នាំ ១៩៩៤ សម្តេច បានទទួល តំណែង​ជា​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ។ នៅ​ឆ្នាំ ១៩៩៧ សម្តេច​បានទទួល​តំណែង​ជា​សមាជិក​ក្រុម ប្រឹក្សា​ធម្មនុញ្ញ តែងតាំង​ដោយ​ព្រះមហាក្សត្រ ។​

​គ្រឿង​ឥស្សរិយយស​ដែល​សម្តេច សឺ​ន សាន បានទទួល​៖

  •     មេដាយ​ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​មហា​សេរី​វឌ្ឍន៍​។​
  •     មេដាយ​សេនា​ជ័យ​សិទ្ធិ​មេដាយ​រដ្ឋ​កាល​ព្រះបាទ សម្តេចព្រះ​នរោត្តម​សីហនុ​ថ្នាក់​មាស ។​
  •     មេដាយ​រដ្ឋ​កាល​ព្រះបាទ​សម្តេច ព្រះ​នរោត្តម សុរាម្រិត​ថ្នាក់​មាស ។​
  •     មេដាយ​មកុដរាជ្យ​ថ្នាក់​មាស​រដ្ឋ​កាល​មេដាយ សុវត្ថា​រា​ថ្នាក់​ធិ​ប​តិ​ន្ទ ។​
  •     មេដាយ​មុនី​សារា​ភ័​ណ្ឌ​ថ្នាក់​ធិ​ប​ឌិ​ន្ទ ។​
  •     មេដាយមាស​ខេមរៈ​កីឡា​ឫទ្ធិ ។​
  •     មេដាយ​មកុដរាជ្យ​នៃ​ប្រទេស Belgique ថ្នាក់ មហា​សេរី​វ​ឌ្ឍ៍ ។​
  •     មេដាយ Ordre du Nil ( RAU ) ថ្នាក់​មហា​សេរី វ​ឌ្ឍ៍ ។​
  •     មេដាយ Yougoslavie ថ្នាក់​មហា​សេរី​វ​ឌ្ឍ៍ ។​
  •     មេដាយ Million d’Eléphants ( Laos) ថ្នាក់​មហា សេនា ។​
  •     មេដាយ Légion d’honneur ថ្នាក់​មហាសេនា ។​
  •     មេដាយ​ជា​តូ​បការៈ​និង​មេដាយមាស​ការពារ​ប្រទេស ។​

​លក្ខណសម្បត្តិ​៖

​សម្តេច​បវរ​សេដ្ឋា​ធិបតី សឺ​ន សាន ជា​ខ្មែរ​ដ៏ ចំណាស់​ម្នាក់​រាងស្តើង​ខ្ពស់ស្រឡះ ស្លឹកត្រចៀក វែង ថ្ងាសទូលាយ​បង្ហាញ​ឲ្យ ឃើញ​នូវ​ភាព វៃឆ្លាត​ក្នុង ការងារ ។ សម្តេច បាន ប្រសាសន៍​មួយៗ ទន់ភ្លន់​តែ​មិនចេះ តក់ស្លុត​នៅ​ចំពោះមុខ​ឧបសគ្គ​នានា ។ ជារឿយៗ នៅក្នុង​ការនិយាយ ស្តី​សម្តេច​តែងតែ​រំលឹក អំពី គុណ ព្រះពុទ្ធ ព្រះ​ធ៌​ម​ព្រះសង្ឃ ដោយ​ថ្លែង សំអាង​លើ​ព្រះ ឬ ទេវតា​ជា​ប្រធាន ។​

​សម្តេច សឺ​ន សាន ជា​អ្នក​កាន់​ព្រះពុទ្ធ​សា សនា រក្សាសីល​ប្រាំ​រហូត គ្មាន​ដាច់​អស់​រយៈកាល ៣២ ឆ្នាំ គិត​មកដល់​ឆ្នាំ ២០០០ ពេលដែល គាត់ បាន​ស្លាប់ ។​

​សម្តេច សឺ​ន សាន ជា​អ្នកសេដ្ឋកិច្ច​ជា​មន្ត្រីរាជការ​ជា​អ្នកនយោបាយ​និង​ជា​ទ្ធ​សាសនិកជន​ម្នាក់​គួរ​ឲ្យ​គោរព​ណាស់ ។ សម្តេច ជា​អ្នក​យល់ ដឹងថា​តើ​សម្តេច​ត្រូវមាន ការគោរព​ស្មោះ ត្រង់​យ៉ាង ណា​ចំពោះ​ឧ​ត្ត​ម​គតិ និង​គោលការណ៍​ដែល​សម្តេច ត្រូវ​បម្រើ ។​

​សម្តេច​សឺ​ន​សាន​គោរព​ដល់​ផលប្រយោជន៍​ជាតិ​និង​ប្រជាពលរដ្ឋ​ជាធំ ។ សម្តេច សឺ​ន សាន គោរព​ព្រះពុទ្ធសាសនា​យ៉ាង ខ្ជាប់ខ្ជួន ។ ក្នុង​ជីវិតចុងក្រោយ​របស់​ស​ម្តេច ទោះ​ក្នុងស្ថានភាព យ៉ាងណា ក៏ ដោយ​ក៏​សម្តេច​មានការ​គិត​មមៃ​ជានិច្ច​ដល់​អ្វី ដែលជា​ផល​ប្រ យោជន៍​របស់​ជាតិ​និង របស់​ប្រជា​រា​ស្រ​ខ្មែរ ។​

​អវសាន​ជីវិត​៖

​នៅ​ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០០០ សម្តេច​បវរ សេដ្ឋា​ធិបតី សឺ​ន សាន បាន ទទួល​អនិច្ចធម្ម នៅ​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា ៕​

ឯកសារពិគ្រោះ៖

  • វិយោគកថាក្នុងពិធីបុណ្យឈាបកិច្ចរបស់សម្តេចបវរសេដ្ឋាធិបតី សឺន សាន
Leave A Reply

Your email address will not be published.