មន្ត្រីវប្បធម៌វៀតណាមថា ស្រះគូត្រូវគោករៀងរាល់ឆ្នាំ និងគ្រោងធ្វើច្រាំងថ្មជុំវិញ
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
មន្ត្រីមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ ខេត្តព្រះត្រពាំង នៃរដ្ឋាភិបាលវៀតណាម ទើបតែបាន បំភ្លឺរឿងស្រះគូ ដែលត្រូវគោក ហើយត្រីនៅក្នុងស្រះត្រូវគេចាប់ និងរឿងដែលគេលើកឡើងថា រដ្ឋាភិបាលមានគំរោងលុប ស្រះគូ នោះថា ជារឿងមិនពិត ។ ការបំភ្លឺនេះធ្វើឡើង បន្ទាប់ពីមាន ប្រតិកម្មយ៉ាងខ្លាំងតាមរយៈបណ្ដាញ សង្គម Facebook ពីសំណាក់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម និងក្រៅប្រទេសថ្កោល ទោសរដ្ឋាភិបាលវៀតណាមថា មិនបានយកចិត្តទុក ដាក់ដល់បញ្ហាស្រះគូ ។
យោងតាមកាសែតរដ្ឋវៀតណាមដែលចេញផ្សាយក្នុងស្រុក បានស្រង់សម្ដី លោក ត្រឹង ថាន់ ទឿង (Trần Thanh Thưởng) នាយកមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តព្រះត្រពាំង បានថ្លែងថា ដោយសារឃើញ ទិដ្ឋភាពស្រះគូ ត្រូវរីងគោកមកពីធាតុអាកាសរាំងស្ងួត មានលេចឮពាក្យចរចាម អារាម មួយចំនួនថា ស្រប ពេលដែលស្រះគូត្រូវគោក រដ្ឋាភិបាលវៀតណាមនឹងចាត់វិធាន ការលុបស្រះតែម្ដង ដែលមន្ត្រីយួនរូបនេះអះ អាងថា ជាព័ត៌មានបំភ្លើស ។
លោក ត្រឹង ថាន់ ទឿង បានបន្តទៀតថា ដោយសារស្រះគូ មិនបានស្ដារជាប្រចាំ ស្លឹកឈើជ្រុះចុះ អាចម៍ដី នៅតាមមាត់ស្រះហូរចុះ ធ្វើឲ្យស្រះឆាប់គោក ហើយការដែលស្រះត្រូវគោកនេះជារឿង ធម្មតា ។ មន្ត្រីយួនរូប នេះបានអះអាងថា រៀងរាល់ឆ្នាំ ឲ្យតែដល់ខែប្រាំង គឺស្រះត្រូវរីងគោក និងពេលខែវស្សាមានទឹកវិញជា ធម្មតា ។
ផ្ទុយពីលោក ត្រឹង ថាន់ ទឿង ពលរដ្ឋខ្មែរក្រោមបានអះអាងថា ស្រះគូ មិនដែលបានរីងគោករៀង រាល់ឆ្នាំដូច អ្វីដែលមន្ត្រីមន្ទីរវប្បធម៌យួន នៃខេត្តព្រះត្រពាំងលើកឡើងនោះទេ ដោយពលរដ្ឋខ្មែរ ក្រោម អះអាង ថា នេះជា ការរីងគោកជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ ។

អ្នកស្រី ថាច់ ធី ថន ខ្មែរក្រោមម្ចាស់ស្រុក អាយុ ៥៩ ឆ្នាំ អ្នកស្រុកនៅជិតស្រះគូបានប្រាប់កាសែតយួន ឈ្មោះ យ៉ឹងទ្រី (www.dantri.com.vn) តាមរយៈវីដេអូឃ្លីបមួយថា អ្នកស្រីនៅជិតស្រះនេះមួយជីវិត ហើយ មិនដែលធ្លាប់បានឃើញស្រះគូត្រូវគោក ដូចឆ្នាំនេះទេ ។
ស្រី ថាច់ ធី ថន ថ្លែងយ៉ាងនេះថា៖
“ខ្ញុំបានរស់នៅទីនេះ នេះជាលើកដំបូងក្នុងជីវិតរបស់ខ្ញុំដែលបាន ឃើញ ស្រះគូត្រូវរីងគោក និងបាត ស្រះត្រូវបែកក្រហែង ដូចឆ្នាំនេះសោះ ។ ជាធម្មតាពេលរដូវវស្សា ស្រះពេញដោយ ទឹកដែលមាន ជម្រៅប្រមាណ ៥ ម៉ែត្រ ហើយដល់រដូវប្រាំងទឹកនៅ សល់ប្រហែល ពាល់ កណ្ដាល ។ ប៉ុន្តែឆ្នាំ នេះ វាហាក់ដូច ជាគោកអស់” ។
http://vokk.net/radio/Thach-Thi-Thon.wma
អំពីរឿងដែលមានមតិលើកឡើងថា រដ្ឋាភិបាលវៀតណាមមានបំណងចង់លុបស្រះគូ នោះ លោក ទឿង បាន បញ្ជាក់ថា “វាមិនមានរឿងនេះកើតឡើងទេ” ព្រោះស្រះគូជាទីតាំងដែលក្រសួង វប្បធម៌ ថ្នាក់មជ្ឈិម នៃរដ្ឋាភិ បាល បក្សកុម្មុយនិស្តវៀតណាម ចាត់ទុកថាជា បេតិកភណ្ឌប្រវត្តិសាស្ត្រ វប្បធម៌ ថ្នាក់ជាតិ កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ១៩៩៤ ទើបការស្ដារ ឬ ការកែប្រែស្រះ មន្ទីរពាក់ព័ន្ធ នៅក្នុងខេត្តត្រូវសុំយោបល់ពីក្រសួង វប្បធម៌ និងត្រូវមានការយល់ព្រមពីមន្ត្រី ព្រមទាំង ព្រះ សង្ឃទាំងអស់ជាជនជាតិខ្មែរនៅខេត្តព្រះត្រពាំង ទើប អាចធ្វើបាន ។
ខណៈដែល រូបថតមនុស្សកំពុងតែចាប់ត្រីនៅក្នុងស្រះត្រូវគេបង្ហោះ និងស្ដីបន្ទោសដល់មន្ត្រីសង្ឃខ្មែរ ខេត្តព្រះ ត្រពាំង និងអាជ្ញាធរយួនថាមិនមានវិធានការទៅបញ្ហាស្រះនេះ មន្ទីរវប្បធម៌ខេត្តព្រះត្រពាំង ក៏បានធ្វើសេចក្ដី បំភ្លឺតាមរយៈកាសែតយួនឈ្មោះ បាវមើយ (www.baomoi.com) ថា ដោយសារខ្លាច ត្រីងាប់ ទើបនៅដើមខែ មីនា មន្ទីរវប្បធម៌បានណែនាំមួយឲ្យភ្នាក់ងាររបស់ខ្លួនចាប់ត្រីនៅក្នុងស្រះ ដើម្បីយកទៅលែងនៅក្នុងអាងត្រី នៅក្នុងសារមន្ទីរជនជាតិខ្មែរខេត្តព្រះត្រពាំង ក្បែរស្រះគូ និងនៅ ក្នុងស្រះនៅក្នុង បរវេណបូជនីយដ្ឋានហូជីមិញ ដើម្បីថែរក្សា ។ មន្ត្រីវប្បធម៌យួនបានអះ អាង ថា ពួកគេធានាថា ត្រីទាំងអស់នឹងត្រូវបានយកមកសងវិញ ។
លោក ត្រឹង ថាន់ ទឿង បានបញ្ជាក់អំពីផែនការស្ដារស្រះថា អាជ្ញាធរវៀតណាមខេត្តព្រះត្រពាំង មាន គំរោង ស្ដារស្រះឡើងវិញ និងមានចាក់ថ្មជុំវិញធ្វើជាទំបន់មាត់ស្រះ ដើម្បីទប់កុំឲ្យបាក់ច្រាំង ហើយ ដើម្បីរក្សាទឹកឲ្យ បានពេញជារឿងរាល់ឆ្នាំ ។
លោក ត្រឹង ថាន់ ទឿង បានថ្លែងថា៖ មន្ទីរ [វប្បធម៌] នឹងសុំយោបល់ពីគណៈកម្មការប្រជាជាតិខេត្ត ព្រះត្រពាំង និងជូនដំណឹងដល់ក្រសួងវប្បធម៌ កីឡា និងទេសចេរណ៍ ។ ប្រសិនបើក្រសួងយល់ព្រម យើងខ្ញំី នឹងចេញជាគំរោង ហើយធ្វើសិក្ខាសាលាជម្រុញឲ្យមានការយល់ព្រមពីមន្ត្រី ព្រះសង្ឃ និងពលរដ្ឋខ្មែរនៅក្នុង ខេត្តដើម្បីអនុវត្តិគំរោងនេះ” ។
នៅពេលថ្មីនេះ មានមតិជាច្រើននៅលើបណ្ដាញសង្គម Facebook រិះគន់យ៉ាងខ្លាំងដល់រដ្ឋា ភិបាល វៀត ណាមថា កំពុងតែរំលាយវប្បធម៌ខ្មែរនៅដែនដីកម្ពុជាក្រោម ។ មតិទាំងនោះរិះគន់ដល់ ព្រឹត្តិ ការណ៍ មួយចំនួន នៅខេត្តព្រះត្រពាំងដូចជា ទីមួយមុនពេលស្រះគូត្រូវគោក អាជ្ញាធរវៀតណាម បានបណ្ដោយឲ្យក្រុមមនុស្ស មួយចំនួនយកបបរ ទៅប្រណាំងគ្នាក្នុងស្រះទាំងងងើល ហើយ បណ្ដាល ឲ្យមណ្ឌបរចបទ្មខ្មែរដែលដាក់តាំង នៅក្នុងស្រះនោះត្រូវដួលរលំ ទីពីរករណីខ្លោងទ្វារ ខេត្ត ព្រះ ត្រពាំងត្រូវកម្ទេច និងទីបីករណីស្រះគូត្រូវគោក ។
ក្រុមព្រះសង្ឃ និងយុវជនខ្មែរក្រោមដែលឈឺចាប់នឹងរឿងស្រះគូ បាននាំគ្នាថតជារូបថត និងវីដេអូនូវ ទិដ្ឋភាព ស្រះត្រូវគោក និងទិដ្ឋភាពមនុស្សកំពុងតែចាប់ត្រី ហើយផ្សព្វផ្សាយតាមបណ្ដាញសង្គម Facebook ដើម្បី សម្ដែងអំពីអារម្មណ៍របស់ខ្លួនតាមរយៈការផ្លុំខ្លុយ អត្ថបទកំណាព្យ បទចម្រៀង និងបង្សុកូលឧទ្ទិសកុសល ជូនត្រីដែលត្រូវគេចាប់ និងបុព្វបុរសខ្មែរក្រោម ដែលបានស្លាប់ ទៅហើយ ជាដើម ។
ព្រះតេជព្រះគុណ ថាច់ ម៉ាន់ ព្រះចៅអធិការវត្តអូរត្រាវ ស្រុកកញ្ចោង ខេត្តព្រះត្រពាំង នៅថ្ងៃទី ៨ ខែមីនា កន្លងទៅនេះ ព្រះអង្គបានដឹកនាំព្រះសង្ឃ និងពុទ្ធបរិស័ទមួយក្រុមមកទស្សនា នូវទិដ្ឋភាព ស្រះគូ ហើយបាន គង់នៅចំកណ្ដាលស្រះគោក ធ្វើកិច្ចបង្សុកូលឧទ្ទិសកុសលដល់ដូនតាខ្មែរ ផងដែរ ។ មុនពេលបង្សុកូល ព្រះអង្គមានថេរដីកាថា ព្រះអង្គបានសង្កេតឃើញនៅពេលថ្មីៗនេះ ស្រះគូមាន អភូត ហេតុ កើត ឡើងជាប់ៗគ្នា ៣ លើក គឺទីមួយ មានមនុស្សយកម៉ូតូទឹកមកប្រណាំងក្នុងស្រះ ទីពីរ មណ្ឌបត្រូវរលំ និងទីបី ស្រះត្រូវគោក ដែលព្រះអង្គងឿងឆ្ងល់ថា វាប្រហែលជាមកពីការដាក់បណ្ដា សា ពីព្រលឹងដូនតាខ្មែរក្រោម ខឹងសម្បានឹងរឿង ដែលជនជាតិយួនយកម៉ូតូទឹក មករត់ប្រណាំង គ្នានៅលើស្ថានទីសក្ការបូជារបស់ខ្លួន ។
បើទោះជា មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តព្រះត្រពាំង មានគំរោងស្ដារស្រះឡើងវិញ និងចាត់វិធានការដោយធ្វើទំនប់ជុំវិញមាត់ស្រះ ដើម្បីការពារស្រះទឹក កុំឲ្យគោកដូចឆ្នាំនេះក្តី ក៏ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម នៅតែមិនស្ងប់ចិត្ត ដោយបារម្ភខ្លាចរដ្ឋអំណាចយួនកែប្រែទីតាំងប្រវត្តិសាស្ត្រនេះ ឲ្យទៅជាទម្រង់រូបភាពបែបផ្សេងវិញ ។
កាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០១៦ ពីសហរដ្ឋអាមេរិក ព្រះតេជព្រះគុណ នាថសីលោ ត្រឹង ថាច់ យុង អតីតសាស្ត្រាចារ្យវិជ្ជាស្ថានពុទ្ធសាសនាខ្មែរ នៅទីក្រុងព្រែកឫស្សី បានធ្វើការអំពាវនាវមួយ នៅលើទូរទស្សន៍ ព្រៃនគរ (PTV) ដើម្បីស្នើដល់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមគ្រប់រូប នាំគ្នាស្តារស្រះឡើងវិញ ដោយខ្លួនឯង ដើម្បីរក្សា និងអភិរក្សរូបភាពដើមនៃស្រះគូជាលក្ខណៈធម្មជាតិ។ ជាពិសេសអំពាវនាវដល់ពួកកម្មាភិបាលខ្មែរក្រោម ដែលធ្វើការបំរើយួននៅក្នុងជួររដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម ជួយធ្វើអន្តរាគមន៍ដល់រឿងស្រះគូ ដែលត្រូវគោកគាំនៅពេលនេះ ។
ព្រះតេជព្រះគុណ ត្រឹង ថាច់ យុង មានថេរដីកាបន្តថា ស្រះគូជាសម្បត្តិវប្បធម៌ខ្មែរក្រោម បែមធម្មជាតិរបស់មនុស្សជាតិ ហើយពរលដ្ឋខ្មែរក្រោមប្រឆាំងដាច់ខាត ចំពោះទង្វើប៉ុនប៉ងណាមួយ ដើម្បីលុបបំបាត់ដានដើមស្រះគូ ដែលជាទីតាំងប្រវត្តិសាស្ត្រ នៅដែនដីកម្ពុជាក្រោម ។
សូមបញ្ជាក់ ស្រះគូ ឬ គូស្រះស្រី បានជីកដោយពលរដ្ឋខ្មែរក្រោមក្នុងសម័យចេនឡា ជា រមណី យដ្ឋានល្បី ឈ្មោះមួយស្ថិតនៅក្នុងភូមិតាគូ ឃុំសំរោង ស្រុក កំពង់ធំ ខេត្តព្រះត្រពាំង (ấp Tà Cụ, xã Nguyệt Hóa, huyện Châu Thành) ដែនដីកម្ពុជាក្រោម ។ សព្វថ្ងៃ ទីតាំងរបស់ស្រះគូ ត្រូវរដ្ឋា ភិបាលវៀតណាមប្ដូរអាសយដ្ឋានថ្មីទៅជា សង្កាត់ទី ៣ ខណ្ឌទី ៨ ទីក្រុង ព្រះត្រពាំង (khóm 3, phường 8 thành phố Trà Vinh ) ។ ស្រះគូ នៅជាប់នឹងវត្តអង្គររាជបុរី (អង្គ) និងសារមន្ទីរខ្មែរ ខេត្ត ព្រះត្រពាំង ចម្ងាយពីមជ្ឈមណ្ឌលទីក្រុងព្រះត្រពាំង ប្រមាណ ៧ គីឡូម៉ែត្រ តាម បណ្ដោយជាតិ លេខ ៥៣ ។ ស្រះគូ មានទំហំទទឹង ៣០០ ម៉ែត្រ និង បណ្ដោយ ៥០០ ម៉េត្រ ក្នុងបរិវេណ ផ្ទៃដី ១០០.០០០ ម៉ែត្រការ៉េ ក្នុងនោះផ្ទៃដីស្រះប្រមាណ ៤៣.០០០ ម៉ែត្រការ៉េ ។ នៅជុំវិញបរិវេណស្រះ មានដើម ឈើទាល និងគគីរដែលមានអាយុកាលរាប់ឆ្នាំ ដោយមានឫសគងនៅលើដីកម្ពស់ជិត ២ ម៉េត្រ បង្កើត ទៅជាទេសភាពធម្មជាតិមួយយ៉ាងស្រស់ត្រកាល ។
វត្តអង្គររាជបុរី (អង្គ) ដែលនៅជិតស្រះគូនោះ បានកកើតឡើងនៅចុងសតវត្សទី ១០ ក្នុងគ្រឹស សករាជ ៩៩០ ។ បើគិតមកដល់ឆ្នាំ ២០១៦ នេះ វត្តអង្គររាជបុរី (អង្គ) មានអាយុកាល ១.០២៦ ឆ្នាំ ។
បើប្រៀបធៀបរវាងប្រវត្តិនៃការកកើតស្រះគូនៅក្នុងសម័យចេនឡា (៥៥០ – ៧០៦) ជាមួយនឹងប្រវត្ តិស្ដេច យួនត្រកូល ង្វៀង ចូលមកវាតទីទឹកដីកម្ពុជាក្រោម នៅឆ្នាំ ១៦៥៨ មានន័យថា ជនជាតិយួន មានវត្តមាននៅ លើទឹកដីកម្ពុជាក្រោម ជីកស្រះគូ ៩៥២ ឆ្នាំ (1658-706= 952) ។
ឆ្នាំ ១៩៩៦ បរិវេណវត្តអង្គ និងស្រះគូ ត្រូវបានមន្ទីរវប្បធម៌ និងព័ត៌មាននៃរដ្ឋាភិបាល បក្សកុម្មុយ និស្តវៀត ណាមទទួលស្គាល់ថាជា “កេរដំណែលវប្បធម៌ប្រវត្តិសាស្ត្រថ្នាក់ជាតិ” របស់ប្រទេស វៀត ណាម ។ស្រះគូ ជាទីកំសាន្ត និងកន្លែងសម្រាប់ចាត់តាំងបុណ្យជាតិ សំខាន់ៗរបស់ពលរដ្ឋ ខ្មែរក្រោមនៅខេត្តព្រះត្រពាំង ដូចជា ពិធីបុណ្យអកអំបុក និង ពិធីបុណ្យចូលឆ្នាំ ជាដើម ៕
Comments are closed.