សេចក្ដីថ្លែងការណ៍ ថ្ងៃចូលឆ្នាំខ្មែរ

0 270

សេចក្ដីថ្លែងការណ៍ ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​

 វៀតណាម​មិន​អនុញ្ញាត​ឲ្យ​ខ្មែរក្រោម​ឈប់សម្រាក​ក្នុង​ថ្ងៃបុណ្យ​ប្រពៃណី​របស់​ខ្មែរក្រោម តែ​ឲ្យ​ឈប់​ទូទាំង ប្រទេស ០៩ ថ្ងៃ​សម្រាប់​ចូលឆ្នាំ​របស់​ជនជាតិ​យួន​និង​ចិន ជាការ​រើសអើង​ពូជសាសន៍​។

​ប្រទេស​ដែល​មិនមាន​សមភាព​ក្នុងសង្គម សិទ្ធិ​ម្ចាស់​ស្រុក​ ត្រូវ​នៅក្រោម​បាតជើង​របស់​អាណានិគម​ជន និង​ជនជាតិដើម​ត្រូវបាន​រស់នៅក្នុង​ភាពអយុត្តិធម៌ វា​អាច​ឈានដល់​ការ​ងើប​បះបោរ​របស់​ក្រុម​ជនជាតិដើម ​ដើម្បី​ សិទ្ធិ​របស់​ពួកគេ​យ៉ាងពិត​ប្រាកដ ។​

​សហរដ្ឋអាមេរិក ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៣
​នៅតែ ៤ ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដល់​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ ឆ្នាំ ម្សាញ់ បញ្ច​ស័ក ព​. ស​. ២៥៥៧             គ​. ស​. ២០១៣ ហើយ ។ ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ឆ្នាំនេះ មាន​រយៈពេល ៣ ថ្ងៃ គឺ​ថ្ងៃទី ១៤-១៥ និង ១៦ ខែមេសា ដូច​រៀងរាល់ឆ្នាំ​ដែរ ។ ក្នុង​ពិធីបុណ្យ​ជាតិខ្មែរ​មួយ​នេះ រដ្ឋាភិបាល​វៀតណាម មិន​បានចេញ​សេចក្ដីប្រកាស​ជា​ផ្លូវការ​ឲ្យ​សាលារៀន​, រោងចក្រ និង​មន្ទីរ​ធ្វើការ​រដ្ឋ ទូទាំង​ដែនដី  កម្ពុជា​ក្រោម​ឈប់     សម្រាក​រយៈពេល ៣ ថ្ងៃ ដើម្បី​ផ្ដល់     ឱកាស ដល់​ជនជាតិដើម​ខ្មែរក្រោម បាន​ឈប់សម្រាក ក្នុង​ពិធីបុណ្យ​ប្រពៃ ណី​ជាតិ​របស់​ពួកគេ​ឡើយ ។ ផ្ទុយទៅវិញ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​របស់​ជនជាតិ​យួន និង​ចិន រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម បានអនុញ្ញាត​ឲ្យ​ពលរដ្ឋ​វៀតណាម ជាពិសេស​ជនជាតិ​យួន និង ចិន (Kinh , Hoa ) ទូទាំងប្រទេស បាន​ឈប់សម្រាក ដើម្បី​អំណរ​បុណ្យប្រពៃណី​របស់​ពួកគេ​ដល់​ទៅ ៩ ថ្ងៃ ។ ទង្វើ​ទាំងនេះ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា រដ្ឋាភិបាល​វៀតណាម​កំពុងតែ​ភូតកុហក់​ទាំងស្រុង​ចំពោះ​ជនជាតិដើម​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម និង​កំពុងតែ​អនុវត្ត​ផ្ទុយ​ពី​គោលនយោបាយ អ្វីមួយ​ដែល​ខ្លួន​បាន​អះអាងថា ជនជាតិ​ទាំងអស់​នៅក្នុង​ប្រទេស វៀតណាម​មាន​សិទ្ធិ​ស្មើគ្នា ។​

ខែមេសា ឆ្នាំ ២០០៨ ៖ ពិធីងូតទឹក និង ខមាទោសចាស់ទុំក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ នៅស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង ។
ខែមេសា ឆ្នាំ ២០០៨ ៖ ពិធីងូតទឹក និង ខមាទោសចាស់ទុំក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ នៅស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង ។

​ចូលឆ្នាំថ្មី​របស់​ជនជាតិ​យួន និង​ចិន​នៅ​ប្រទេស​វៀតណាម​ឆ្នាំ ២០១៣ នេះ កម្មករ និង​មន្ត្រីរាជការ​ទូទាំង​ប្រ ទេស បាន​ឈប់សម្រាក​ពី​ការងារ​ចំនួន ៩ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ០៩ ដល់​ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០១៣  ។ នេះ​បើ យោងតាម សេចក្ដីប្រកាស លេខ 9570/ VPCP-KGVX ចេញពី​ការិយាល័យ    រដ្ឋាភិបាល​បក្សកុម្មុយនិស្ត វៀតណាម ចុះ​ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១២ ជូន​ចំពោះ​ក្រសួង​ពលកម្ម យុទ្ធជន​ពិការ និង សង្គមកិច្ច (Bộ Lao động Thương binh Xã hội ) ។
​សេចក្ដីប្រកាស​នេះ  បានធ្វើ​ឲ្យ​ជនជាតិ​យួន និង ចិន (Kinh , Hoa ) បាន​ឈប់សម្រាក ពី​ការងារ​ដើម្បី​ទទួល​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​របស់គេ​យ៉ាង​សប្បាយរីករាយ ព្រោះ​ការិយាល័យ​រដ្ឋាភិបាល​រោងចក្រ  សាលារៀន និង​មហាវិទ្យាល័យ​នានា ត្រូវបាន​បិទទ្វារ​ទាំងអស់ ។​
​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ ដែល​ប្រារព្ធ​រៀងរាល់​ឆាំ    រដ្ឋាភិបាល  វៀតណាម មិនបាន​បើក​សិទ្ធិសេរីភាព​ទំ​លំ​ទូលាយ ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ម្ចាស់​ស្រុក​នៃ​ដែនដី​កម្ពុជា​ក្រោម (​ភាគខាងត្បូង​វៀតណាម​) បាន​ឈប់សម្រាក​ដើម្បី​ចូលរួម​ពិធី បុណ្យជាតិ​របស់ខ្លួន​ឡើយ ។
​មាន​សេចក្ដីរាយការណ៍ ជា​ហូរ​ហែម​កថា រៀងរាល់ឆ្នាំ ឲ្យ​តែ​ដល់​ថ្ងៃ​បុណ្យជាតិ​ទាំងពីរ​នេះ របស់​ខ្មែរក្រោម កម្មករ​ខ្មែរក្រោម ដែល​ធ្វើការ​នៅតាម​រោងចក្រ​នានា , សិស្ស និង​និស្សិត​ខ្មែរក្រោម​ដែល​កំពុង​សិក្សា​នៅតាម​សាលា និង មហាវិទ្យាល័យ​រដ្ឋ​វៀតណាម​មិន​ត្រូវបាន​ឈប់សម្រាក​ឡើយ ព្រោះ​សាលារៀន និង​រោងចក្រ​ទាំងនោះ នៅតែ​បន្ត​បើកទ្វារ​ធ្វើការ ។  កត្តា​ទាំងនេះ  វា​អាច​ជះឥទ្ធិពល​ដោយ​ប្រយោល ឬ ដោយ​ចំ ក្នុងការ​រំលាយ​វប្បធម៌​ខ្មែរ​របស់​ជនជាតិដើម​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម​ដោយ​រដ្ឋាភិបាល​វៀតណាម ព្រោះ​រដ្ឋាភិបាល​អនុវត្ត​គោលនយោបាយ ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ ក្រោម​ឃ្លាតឆ្ងាយ​ពី​ប្រពៃណី​របស់ខ្លួន​បន្តិច​ម្ដងៗ ។​
​ជានុ​សាសន៍ សម្រាប់​រដ្ឋាភិបាល​វៀត​ណា​ម  រដ្ឋាភិបាល​ត្រូវតែ​ចេញ​សេចក្ដីប្រកាស​ណែនាំ ជា​សាធារណៈ​មួយ ឲ្យ​គ្រប់​មន្ទីរ​ការិយាល័យរ​ដ្ឋា​ភិ    បាល  រោងចក្រ  សាលារៀន និង​មហាវិទ្យាល័យ​នានា ទូទាំង​ដែនដី​កម្ពុជា​ក្រោម (​ភាគខាងត្បូង​វៀតណាម​) ជាទី​ដែល​ខ្មែរក្រោម​ម្ចាស់​ស្រុក​រស់នៅ យ៉ាងច្រើន​កុះករ​នោះ បិទទ្វារ​ឈប់សម្រាក​យ៉ាងហោចណាស់​ចំនួន ៣ ថ្ងៃ​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ផងដែរ ។
​រដ្ឋាភិបាល​វៀតណាម បានធ្វើ​អាណានិគម ត្រួតត្រា​លើ​ពលរដ្ឋ​ខ្មែរក្រោម និង​ជនជាតិ​យួន​បាន​ហូរ​ចូលមក​រស់នៅ​លើ​ដែនដី​កម្ពុជា​ក្រោម បានទទួល​ផលប្រយោជន៍ ពី​ដែនដី​ដែលមាន​ខ្មែរក្រោម ជា​ម្ចាស់​ស្រុក​មួយ​នេះ​យ៉ាងច្រើន អនេក​អនគ្ឃ​មិនអាច​កាត់ថ្លៃ​បាន តែ​បែរជា​បំភ្លេចចោល​នូវ​គុណបំណាច់ ហើយ​នាំគ្នា​ជាន់ឈ្លី​លើ​សិទ្ធិសេរីភាព របស់​ម្ចាស់​ទឹក​ម្ចាស់​ដី​ទៅ   វិញ ។  ដូច្នេះ រដ្ឋាភិបាល​វៀតណាម ត្រូវតែមាន​តួនាទី​ណែនាំ​ម្ចាស់​ក្រុមហ៊ុន រោងចក្រ​ទាំង​ក្រៅ និង​ក្នុងស្រុក​ឲ្យ​យល់​អំពី​វប្បធម៌ ទំនៀមទម្លាប់​របស់​ខ្មែរក្រោម​និង​ត្រូវគោរព​សិទ្ធិ​ខ្មែរក្រោម​ម្ចាស់ ស្រុក​ផង ខណៈដែល​អ្នកជំនួញ​ទាំង​នោះមក​រកស៊ី​នៅ​កម្ពុជា​ក្រោម ។​
​ជា​អនុសាសន៍​សម្រាប់​ពលរ​ដ្ឋ​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម  គឺ យើង​ត្រូវ​ដឹងថា សិទ្ធិសេរីភាព​មិនមែន​ជា​រង្វាន់​ដែល​យើង​បានទទួល ដោយ​គេ​លើក​យកមក​ជូន​ដោយ​ទទេៗ​នោះទេ  មានន័យថា អ្វីដែល​យើង​ចង់បាន យើង​ត្រូវតែ​ធ្វើ ការតវ៉ា​ទាមទារ ទើបបាន​ទទួលលទ្ធផល ។ ដូច្នេះ សូម​ឲ្យ​ខ្មែរក្រោម​គ្រប់រូប​នៅ​កម្ពុជា​ក្រោម ទាំង​ព្រះសង្ឃ និង​គ្រ ហ​ស្ថ ជា​កម្មករ​រោងចក្រ សិស្ស និស្សិត និង​កម្មាភិបាល ក្នុង​ជួរ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម ត្រូវ​ហ៊ាន​តវ៉ា ទាមទារ​នូវ​សិទ្ធិសេរីភាព​របស់ខ្លួន ក្នុងនាម​ជា​ម្ចាស់​ស្រុក នៃ​ដែនដី​កម្ពុជា​ក្រោម ។ ការទាមទារ​នូវ​សិទ្ធិ​ទាំងនេះ វា    សម​នឹង​ច្បាប់ នៃ​ប្រទេស​វៀតណាម​ដែល​បាន​ចែងថា ជនជាតិ​ទាំង ៥៤ នៅក្នុង​ប្រទេស​វៀតណាម​មាន​សិទ្ធិ​ស្មើភាព​គ្នា ហើយ​ស្រប​នឹង​សេចក្ដីប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​ជនជាតិដើម នៃ​អង្គការសហប្រជាជាតិ​ដែល​រដ្ឋាភិបាល​វៀត ណា​ម​ជា​ប្រទេស​ហត្ថលេខី ផង​នោះបាន​ចែងថា ជនជាតិដើម​គ្រប់រូប​នៅក្នុង​ពិភពលោក មាន​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង ឬ មាន​សិទ្ធិ​សម្រេច​កិច្ចការ​ផ្សេងៗ​ទាក់ទិន បញ្ហា​ផ្ទៃក្នុង​នៅតាម​មូល​រដ្ឋា​ន របស់​ពួកគេ ហើយ​មាន សិទ្ធិ​អភិរក្ស និង​អភិវឌ្ឍ វប្បធម៌ សង្គម  សេដ្ឋកិច្ច នយោបាយ និង​ច្បាប់ ជាដើម​ផ្ទាល់ខ្លួន របស់​ពួកគេ ផងដែរ ។​
​ចុងក្រោយ​នៃ​សេចក្ដី​នេះ យើងខ្ញុំ ចាត់ទុក​ការ ដែល​រដ្ឋការ​ក្រុង​ហាណូយ​មិន​អនុញ្ញាត​ឲ្យ​ខ្មែរក្រោម​ម្ចាស់​ស្រុក​នៃ​ដែនដី​កម្ពុជា​ក្រោម បាន​ឈប់សម្រាក​ក្នុង​ថ្ងៃបុណ្យ​ប្រពៃណី​របស់​ពួកគេ ដូច​ជនជាតិ​យួន​និង​ចិន​នោះ វា​ជាការ​ប្រ កាន់​ពូជសាសន៍ និង​រំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ និង​ជាពិសេស ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា រដ្ឋាភិបាល​វៀត  ណា​ម មិនបាន​អនុវត្តតាម​គោ​លន​យោ បាយ​របស់ខ្លួន​ដែល​បាន​អះអាងថា ជនជាតិ​នីមួយៗ​នៅក្នុង​វៀតណាម មាន​សិទ្ធិ​ស្មើភាព​គ្នា ហើយ​មិនបាន​គោរព​តាម​កិច្ចសន្យា ដែល​ខ្លួន​បាន​ចុះហត្ថលេខា​លើ​សេចក្ដី​មនុ​ម័ត ស្ដីពី​សិទ្ធិ​ជនជាតិដើម នៃ​អង្គការសហប្រជាជាតិ​ឡើយ ៕​

Leave A Reply

Your email address will not be published.