សេចក្ដីថ្លែងការណ៍ថ្ងៃចូលឆ្នាំយួន
វៀតណាមមិនអនុញ្ញាតឲ្យខ្មែរក្រោមឈប់សម្រាកក្នុងថ្ងៃបុណ្យប្រពៃណីរបស់ខ្មែរក្រោម តែឲ្យឈប់ទូទាំង ប្រទេស ០៩ ថ្ងៃសម្រាប់ចូលឆ្នាំរបស់ជនជាតិយួននិងចិន។
ប្រទេសដែលមិនមានសមភាពក្នុងសង្គម សិទ្ធិម្ចាស់ស្រុកត្រូវនៅក្រោមបាតជើងរបស់អាណានិគមជន និងជនជាតិដើមត្រូវបានរស់នៅក្នុងភាពអយុត្តិធម៌ វាអាចឈានដល់ការងើបបះបោររបស់ក្រុមជនជាតិ ដើម ដើម្បីសិទ្ធិរបស់ពួកគេយ៉ាងពិតប្រាកដ ។
សហរដ្ឋអាមេរិក ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៣ – ថ្ងៃនេះ ជាថ្ងៃចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សំរឹទ្ធិស័ក គ. ស. ២០១៣ (Tết âm lịch 2013- Năm Quý Tỵ ) ប្រពៃណីរបស់ជនជាតិយួន និងចិន ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីមួយនេះ រដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម បានអនុញ្ញាតឲ្យពលរដ្ឋវៀតណាម ជាពិសេសជនជាតិយួន និងចិន (Kinh , Hoa ) ទូទាំងប្រទេស បានឈប់សម្រាកដើម្បីអំណរបុណ្យប្រពៃណីរបស់ពួកគេដល់ទៅ ៩ ថ្ងៃ ខណៈដែលបុណ្យចូលឆ្នាំខ្មែររយៈពេល ៣ ថ្ងៃ និងបុណ្យសែនដូនតា រយៈពេល ២ ថ្ងៃ របស់ជនជាតិដើមខ្មែរក្រោមនៅកម្ពុជាក្រោម មិនត្រូវបានរដ្ឋាភិបាលវៀតណាមអនុញ្ញាតឲ្យឈប់សម្រាកឡើយ ។ ទង្វើទាំងនេះឆ្លុះបញ្ចាំងឲ្យឃើញថា រដ្ឋាភិ បាលវៀតណាមកំពុងតែភូតកុហក់ទាំងស្រុងចំពោះជនជាតិដើមខ្មែរក្រោមនៅកម្ពុជាក្រោម និងកំពុងតែអនុវត្តផ្ទុយពី គោលនយោបាយអ្វីមួយដែលខ្លួនបានអះអាងថា ជនជាតិទាំងអស់នៅក្នុងប្រទេសវៀតណាម មានសិទ្ធិស្មើគ្នា ។

ចូលឆ្នាំថ្មីរបស់ជនជាតិយួននិងចិននៅប្រទេសវៀតណាម ឆ្នាំនេះ កម្មករ និង មន្ត្រីរាជការទូទាំងប្រទេស បានឈប់ សម្រាកពីការងារចំនួន ៩ ថ្ងៃ គឺចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០១៣ ។ នេះបើ យោងតាម សេចក្ដីប្រកាស លេខ 9570/ VPCP-KGVX ចេញពីការិយាល័យរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម ចុះថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១២ ជូនចំពោះក្រសួងពលកម្ម យុទ្ធជនពិការ និង សង្គមកិច្ច (Bộ Lao động Thương binh Xã hội ) នៃរដ្ឋាភិបាលអំពីការផ្លាស់ប្ដូរថ្ងៃឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សំរឹទ្ធិស័ក ២០១៣ នេះ ។
សេចក្ដីប្រកាសនេះ បានធ្វើឲ្យជនជាតិយួន និង ចិន (Kinh , Hoa ) បានឈប់សម្រាកពីការងារដើម្បីទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់គេយ៉ាងសប្បាយរីករាយ ព្រោះការិយាល័យរដ្ឋាភិបាល រោងចក្រ សាលារៀន និងមហាវិទ្យា ល័យនានា ត្រូវបានបិទទ្វារទាំងអស់ ។
ចំណែក ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលប្រារព្ធរៀងរាល់ឆាំរយៈពេល ៣ ថ្ងៃ គឺ នៅថ្ងៃទី ១៤ -១៥ – ១៦ ខែ មេសា និងពិធីបុណ្យសែនដូនតារបស់ខ្មែរក្រោម រយៈពេល ២ ថ្ងៃ គឺនៅថ្ងៃ ១៤ និង ១៥ ខែភទ្របទ ត្រូវចំថ្ងៃណា មួយនៃខែតុលា តាមសុរិយាគតិរៀងរាល់ឆ្នាំនោះ រដ្ឋាភិបាលវៀតណាមមិនបានបើកសិទ្ធិសេរីភាពទំលំទូលាយឲ្យ ពលរដ្ឋខ្មែរក្រោមម្ចាស់ស្រុកនៃដែនដីកម្ពុជាក្រោម (ភាគខាងត្បូងវៀតណាម) បានឈប់សម្រាកដើម្បីចូលរួមពិធី បុណ្យជាតិរបស់ខ្លួនឡើយ ។
មានសេចក្ដីរាយការណ៍ជាហូរហែមកថា រៀងរាល់ឆ្នាំឲ្យតែដល់ថ្ងៃបុណ្យជាតិទាំងពីរនេះរបស់ខ្មែរក្រោម កម្មករខ្មែរ ក្រោមដែលធ្វើការនៅតាមរោងចក្រនានា , សិស្ស និងនិស្សិតខ្មែរក្រោមដែលកំពុងសិក្សានៅតាមសាលា និង មហា វិទ្យាល័យរដ្ឋវៀតណាមមិនត្រូវបានឈប់សម្រាកឡើយ ព្រោះសាលារៀន និងរោងចក្រទាំងនោះ នៅតែបន្តបើកទ្វារ ធ្វើការ ។ កត្តាទាំងនេះ វាអាចជះឥទ្ធិពលដោយប្រយោល ឬ ដោយចំក្នុងការរំលាយវប្បធម៌ខ្មែររបស់ជនជាតិដើមខ្មែរក្រោមនៅកម្ពុជាក្រោមដោយរដ្ឋាភិបាលវៀតណាម ព្រោះរដ្ឋាភិបាលអនុវត្តគោលនយោបាយធ្វើឲ្យពលរដ្ឋខ្មែរ ក្រោម ឃ្លាតឆ្ងាយពីប្រពៃណីរបស់ខ្លួនបន្តិចម្ដងៗ ។
ជានុសាសន៍សម្រាប់រដ្ឋាភិបាលវៀតណាម រដ្ឋាភិបាលត្រូវតែចេញសេចក្ដីប្រកាសណែនាំជាសាធារណៈមួយឲ្យ គ្រប់មន្ទីរការិយាល័យរដ្ឋាភិបាល រោងចក្រ សាលារៀន និងមហាវិទ្យាល័យនានា ទូទាំងដែនដីកម្ពុជាក្រោម (ភាគខាងត្បូងវៀតណាម) ជាទីដែលខ្មែរក្រោមម្ចាស់ស្រុករស់នៅយ៉ាងច្រើនកុះករនោះ បិទទ្វារឈប់សម្រាកយ៉ាង ហោចណាស់ចំនួន ៥ ថ្ងៃក្នុងមួយឆ្នាំ សម្រាប់ពិធីបុណ្យប្រពៃណីទាំងពីរខាងលើរបស់ខ្មែរក្រោម ផងដែរ ។
រដ្ឋាភិបាលវៀតណាមបានធ្វើអាណានិគមត្រួតត្រាលើពលរដ្ឋខ្មែរក្រោម និងជនជាតិយួនបានហូរចូលមករស់នៅ លើដែនដីកម្ពុជាក្រោម បានទទួលផលប្រយោជន៍ពីដែនដីដែលមានខ្មែរក្រោមជាម្ចាស់ស្រុកមួយនេះយ៉ាងច្រើន អនេកអនគ្ឃមិនអាចកាត់ថ្លៃបាន តែបែរជាបំភ្លេចចោលនូវគុណបំណាច់ ហើយនាំគ្នាជាន់ឈ្លីលើសិទ្ធិសេរីភាព របស់ម្ចាស់ទឹកម្ចាស់ដីទៅវិញ ។ ដូច្នេះ រដ្ឋាភិបាលវៀតណាម ត្រូវតែមានតួនាទីណែនាំម្ចាស់ក្រុមហ៊ុន រោងចក្រ ទាំងក្រៅ និងក្នុងស្រុកឲ្យយល់អំពីវប្បធម៌ ទំនៀមទម្លាប់របស់ខ្មែរក្រោម និងត្រូវគោរពសិទ្ធិខ្មែរក្រោមម្ចាស់ស្រុកផង ខណៈដែលអ្នកជំនួញទាំងនោះមករកស៊ីនៅកម្ពុជាក្រោម ។
ជាអនុសាសន៍សម្រាប់ពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោម គឺ យើងត្រូវដឹងថា សិទ្ធិសេរីភាពមិនមែនជារង្វាន់ដែលយើងបានទទួល ដោយគេលើកយកមកជូនដោយទទេៗនោះទេ មានន័យថា អ្វីដែលយើងចង់បាន យើងត្រូវតែធ្វើ ការតវ៉ាទាមទារទើបបានទទួលលទ្ធផល ។ ដូច្នេះ សូមឲ្យខ្មែរក្រោមគ្រប់រូបនៅកម្ពុជាក្រោម ទាំងព្រះសង្ឃ និងគ្រ ហស្ថ ជាកម្មកររោងចក្រ សិស្ស និស្សិត និងកម្មាភិបាលក្នុងជួររដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម ត្រូវហ៊ានតវ៉ា ទាមទារនូវសិទ្ធិសេរីភាពរបស់ខ្លួនក្នុងនាមជាម្ចាស់ស្រុកនៃដែនដីកម្ពុជាក្រោម ។ ការទាមទារនូវសិទ្ធិទាំងនេះ វា សមនឹងច្បាប់នៃប្រទេសវៀតណាមដែលបានចែងថា ជនជាតិទាំង ៥៤ នៅក្នុងប្រទេសវៀតណាមមានសិទ្ធិស្មើភាពគ្នា ហើយស្របនឹងសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិជនជាតិដើមនៃអង្គការសហប្រជាជាតិដែលរដ្ឋាភិបាលវៀត ណាមជាប្រទេសហត្ថលេខីផងនោះបានចែងថា ជនជាតិដើមគ្រប់រូបនៅក្នុងពិភពលោកមានសិទ្ធិសម្រេចវាសនា ខ្លួនដោយខ្លួនឯង ឬ មានសិទ្ធិសម្រេចកិច្ចការផ្សេងៗទាក់ទិនបញ្ហាផ្ទៃក្នុងនៅតាមមូលរដ្ឋានរបស់ពួកគេ ហើយមាន សិទ្ធិអភិរក្ស និងអភិវឌ្ឍ វប្បធម៌ សង្គម សេដ្ឋកិច្ច នយោបាយ និងច្បាប់ ជាដើមផ្ទាល់ខ្លួន របស់ពួកគេ ផងដែរ ។
ចុងក្រោយនៃសេចក្ដីនេះ យើងខ្ញុំ ចាត់ទុកការដែលរដ្ឋការក្រុងហាណូយមិនអនុញ្ញាតឲ្យខ្មែរក្រោមម្ចាស់ស្រុកនៃដែនដីកម្ពុជាក្រោម បានឈប់សម្រាកក្នុងថ្ងៃបុណ្យប្រពៃណីរបស់ពួកគេ ដូចជនជាតិយួននិងចិននោះ វាជាការប្រ កាន់ពូជសាសន៍ និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងជាពិសេស ឆ្លុះបញ្ចាំងឲ្យឃើញថា រដ្ឋាភិបាលវៀតណាម មិនបានអនុវត្តតាមគោលនយោបាយរបស់ខ្លួនដែលបានអះអាងថា ជនជាតិនីមួយៗនៅក្នុងវៀតណាមមានសិទ្ធិស្មើ ភាពគ្នា ហើយមិនបានគោរពតាមកិច្ចសន្យាដែលខ្លួនបានចុះហត្ថលេខាលើសេចក្ដីមនុម័តស្ដីពីសិទ្ធិជនជាតិដើមនៃ អង្គការសហប្រជាជាតិឡើយ ៕