សេចក្តីថ្លែងការណ៍អំពី អាជ្ញាធរព្រំដែនវៀតណាមបង្ខាំងខ្លួន លោក លី ឈូន
សេចក្តីថ្លែងការណ៍ អំពី
អាជ្ញាធរ ព្រំដែន វៀតណាម បង្ខាំង ខ្លួន លោក លី ឈូ ន
អាជ្ញាធរ ព្រំដែន វៀតណាម បង្ខាំង ខ្លួន លោក លី ឈូ ន ចាងហ្វាង សារព័ត៌មាន ព្រៃនគរ និង ក្រុមគ្រួសារ ចូល ស្រុក សួរសុខទុក្ខ ម្ដាយ ក្នុងឱកាស បុណ្យចូលឆ្នាំ ខ្មែរ ។
សហរដ្ឋអាមេរិក ថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០១៣៖ កាលពី ម្សិលមិញ ទី ១២ ខែមេសា ឆ្នាំ ២០១៣ ថា លោក លី ឈូ ន ចាងហ្វាង សារព័ត៌មាន ព្រៃនគរ ដែលមាន មូលដ្ឋាន នៅ ប្រទេស កម្ពុជា រួមជាមួយ ភរិយា ឈ្មោះ ដា ញ់ ធី ដៀប និង កូនស្រី ឈ្មោះ លី ស្រីនាថ បានធ្វើ ដំណើរ ទៅ ស្រុក កំណើត នៅឯ ដែនដី កម្ពុជា ក្រោម ( វៀតណាម ខាងត្បូង ) ដើម្បី សួរ សុខ ម្តាយ ជរាពាធ នៅ ទីនោះ ។ នៅ ម៉ោង ប្រមាណ ៩ និង ៣០ នាទី ព្រឹក នា ថ្ងៃ ដដែល នោះ លោក លី ឈូ ន ព្រមទាំង ភរិយា និង កូន បាន ទៅដល់ ឆ្លង កាត់ ច្រកព្រំដែន តិ ញ បៀ ង (Tinh Bien) ដោយមាន លិខិត ឆ្លងដែន ត្រឹមត្រូវ នៅ ទីនោះ ក៏ ត្រូវបាន កងកម្លាំង នគរបាល វៀតណាម ឃាត់ខ្លួន តែម្តង ជាមួយនឹង ការឃាត់ខ្លួន នោះ ក្រុមនគរបាល វៀតណាម បាន រឹប យក កុំព្យូទ័រ ឡាប ថប មួយគ្រឿង និង អិស ធឺ ណ ល់ ហា ដ្រៃ មួយ ដុំ (Laptop and External Hardisk) រួច បានធ្វើ សកម្មភាព ត្រួត ពិនិត្យ រុករក ព័ត៌មាន ទៅលើ ឧបករណ៍ ទាំងពីរ នោះ ។
Dubai Beard Services For Your Exact Requirements

តាមរយៈ ការស៊ើបអង្កេត របស់ ក្រុមការងារ នៃ អង្គការ សមាគម ខ្មែរក្រោម ការឃាត់ខ្លួន លោក លី ឈូ ន ព្រមទាំង ភរិយា និង កូន ដោយ កងកម្លាំង នគរបាល វៀតណាម បាន ធ្វើឡើង ចាប់តាំងពី ម៉ោង ៩ និង ៣០ នាទី ព្រឹក រហូតដល់ ម៉ោង ប្រមាណ ៥ រសៀល ក្រុមការងារ បានទទួល ព័ត៌មាន ថា លោក លី ឈូ ន ភរិយា និង កូន ត្រូវបាន បញ្ជូនទៅ ឃាត់ខ្លួន បន្ត នៅ ការិយាល័យ នគរបាល ព្រំដែន ខេត្ត មាត់ជ្រូក (An Giang) ។
តាម ប្រភពព័ត៌មាន ពី អង្គការ សមាគម ខ្មែរក្រោម នៅ កម្ពុជា ថា លោក លី ឈូ ន អាច នឹង ត្រូវបាន អាជ្ញា ធរ វៀតណាម ដោះលែង ហើយ បញ្ជូន ត្រឡប់ ទៅ ប្រទេស កម្ពុជា វិញ នៅ ថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០១៣ នេះ ដោយ មិនបាន អនុញ្ញាត ឲ្យ ក្រុមគ្រួសារ លោក បាន ចូលទៅ កម្ពុជា ក្រោម ដើម្បី មើល ម្ដាយ ដែល ចាស់ជរា ក្នុងឱកាស បុណ្យចូលឆ្នាំ ខ្មែរ ឡើយ ។
សារព័ត៌មាន ព្រៃនគរ ចាត់ទុកថា សកម្មភាព ដែល បាន ប្រព្រឹត្តឡើង ដោយ ក្រុមនគរបាល វៀតណាម គឺជា ទង្វើ ដែល រំលោភ ទៅលើ សេចក្តីប្រកាស ជាស កល ស្តីពី សិទ្ធិមនុស្ស ត្រង់ មាត្រា ១៣ នៃ សេចក្តី ថ្លែងការណ៍ នេះ ចែងថា “ មនុស្ស គ្រប់ៗ រូប មាន សិទ្ធិ ធ្វើដំណើរ ដោយ សេរី មាន សិទ្ធិ ចាកចេញ ពី គ្រប់ ប្រទេស រួមទាំង ប្រទេស របស់ខ្លួន និង មាន សិទ្ធិ ត្រឡប់ ទៅ មាតុប្រទេស របស់ខ្លួន វិញ ” និង មាត្រា ៧ នៃ សេចក្តីប្រកាស របស់ អង្គការសហប្រជាជាតិ ស្តីពី សិទ្ធិ ជនជាតិដើម ភាគតិច ចែងថា “ ជនជាតិដើម ភាគតិច មាន សិទ្ធិ រស់រានមានជីវិត បូរណភាព រូ មកា យ និង បញ្ញា ស្មារតី មាន សេរីភាព និង សន្តិសុខ ផ្ទាល់ខ្លួន ” ។
ក្រៅពីនេះ ទង្វើ បង្ខាំង ខ្លួន លោក លី ឈូ ន និង ក្រុមគ្រួសារ សួរចម្លើយ នៅ ព្រំដែន និង ការរារាំង ដំណើរ មិន ឲ្យ លោក ចូល ស្រុក សួរសុខទុក្ខ ម្ដាយ ឪពុក ក្នុងឱកាស បុណ្យចូលឆ្នាំ ខ្មែរ នោះ វា ជាការ ការរើសអើង ពូជសាសន៍ យ៉ាងធ្ងន់ធ្ងរ លើ ពលរដ្ឋ ខ្មែរក្រោម ម្ចាស់ ស្រុក នៃ ដែនដី កម្ពុជា ក្រោម ។
យើង សង្ឃឹមថា វៀតណាម នឹងធ្វើ ការកែប្រែ ឥរិយាបថ រើសអើង ពូជសាសន៍ និង រំលោភ សិទ្ធិមនុស្ស របស់ខ្លួន ទៅលើ ពលរដ្ឋ ខ្មែរក្រោម ព្រោះ ទង្វើ ទាំងនេះ មិនមែនជា វិធីសាស្ត្រ ល្អ សម្រាប់ ទប់ទល់ ជាមួយ នឹង កម្លាំង ងើប តវ៉ា របស់ ពលរដ្ឋ ខ្មែរក្រោម បានឡើយ និង ទង្វើ ទាំងនេះ វា ធ្វើ ឲ្យ ខ្មែរក្រោម កាន់តែ យល់ ច្បាស់ នូវ ចំណុច អាក្រក់ របស់ រដ្ឋាភិបាល វៀតណាម ហើយ មាន ស្មារតី ក្លាហាន ធ្វើការ តស៊ូ ដើម្បី សិទ្ធិ ម្ចាស់ ស្រុក របស់ ពួកគេ កាន់តែខ្លាំង ឡើងៗ ៕
សារព័ត៌មាន ព្រៃនគរ
អភិបាល ៖ ព្រះតេជព្រះគុណ សឺ ង យ៉ឹ ង រតនា
Email:khmerkampuheakrom@gmail.com
ចាងហ្វាង ៖ លី ឈូ ន
Email:lychhoun2003@yahoo.com
និពន្ធ នាយក ៖ ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន
Email:thachpreicheakoeun@gmail.com
ការិយាល័យ និពន្ធ ៖
សហរដ្ឋអាមេរិកៈ P.O Box 51201 San Jose CA 95151 USA
ទូរស័ព្ទ : (408) 550 5060
កម្ពុជាៈ ផ្ទះ លេខ 791 ក្រុមទី 4 ភូមិ ទ្រា 3
សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ
ទូរស័ព្ទ : (855) 17369-683
អ៊ី ម៉ែ ល : preynokornews@gmail.com
គេហទំព័រ ៖
http://www.preynokornews.blogspot.com
លិខិតអនុញ្ញាត ច្បាប់ ចេញពី ក្រសួង ព័ត៌មាន កម្ពុជា ៖
លេខ ៣៣៦ ម . ព . ប្រ . ក ចុះ ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១២