ស្តែនទឹក ១៦ វិច្ឆិកា
ស្តែនទឹក (អាងស្តុបទឹក) ដែល លោក ថាច់ ភី យុទ្ធជនខ្មែរក្រោម នៅលើនោះហើយ ប្រើការអាវុធគ្រប់ធុន ដូចជាគ្រាប់បែក M79,12,8l បាញ់ពីលើសំដៅចូលទៅសាលា ស្រុកកញ្ចោងនៃរដ្ឋា ភិបាលយួន ក្នុងព្រឹត្តិការណ៍ ១៦ វិច្ឆិកា នាឆ្នាំ ១៩៧៦ នៅទីរួម ស្រុក កញ្ចោង ខេត្តព្រះត្រពាំង ។

ពេលផ្ទុះអាវុធនៅវេលាម៉ោង ០៩ ព្រឹក លុះដល់ពេល រសៀលរដ្ឋា ភិបាលបក្ស កុម្មុយនិស្ត យួនក៏បាននាំ ទ័ពជំនួយរបស់គេមកពី ខេត្តលង់ហោរ (Vinh Long)ធ្វើអន្តរាគមន៍ មានទាំងរថក្រោះ កាំភ្លើងធំ មកផង ។ ពេលនោះ កម្លាំងរបស់យុទ្ធជន ខ្មែរក្រោមមិន អាចទប់ទល់ នឹងកម្លាំងរបស់រដ្ឋាភិបាលយួនបាន ក៏នាំគ្នាដកថយ នៅ សល់តែ ៣ នាក់ប៉ុណ្ណោះដែលនៅលើស្តែនទឹកនេះ ។ គ្រា នោះ កងទ័ពយួន បានឡោមព័ទ្ធជុំវិញស្តែន ទឹក ហើយបញ្ជាឲ្យរថ ក្រោះកាំភ្លើង ធំបាញ់សម្រុកចូលស្តែនទឹកធ្វើឲ្យ យុទ្ធជន ថាច់ ភី និងយុទ្ធជន ខ្មែរក្រោមពីររូបទៀតបាន ពលីជីវិតក្នុងសមរភូមិនេះ ។
ពេលបាន ឃើញ រថក្រោះកំពុងបាញ់សម្រុកស្តែនទឹកដូច្នោះ យុទ្ធ ជន ថាច់ ភឿង និងកូនប្រុសរបស់គាត់ម្នាក់ទៀតឈ្មោះ ថាច់ ភឿន បានឱបគ្រាប់បែកលោតឡើងលើរថ ក្រោះហើយ បោកធ្វើ អត្តឃាតបណ្តាលឲ្យសត្រូវងាប់ជាច្រើន ៕ រូបថត៖ ថាច់ វៀន