Steve Jobs ៖ អំណាចនៃភាពខុសគ្នា
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
កម្លាំងច្នៃប្រឌិតដ៏អស្ចារ្យរបស់ Steve Jobs ដើម្បីធ្វើឲ្យ Apple ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យានាំមុខពិភព លោក វាកើតចេញពីភាពខុសគ្នា ។ តើចំណុចនៃភាពខុសគ្នាមួយណាដែលនាំឲ្យ Steve Jobs និង ក្រុមហ៊ុន Apple ទទួលបានជោគជ័យ។
ជីវិតខុសគេ
ភាពខុសគ្នាទី ១៖
រៀនបានច្រើន បើគ្មានគំនិត គ្មានប្រយោជន៍ឡើយ
មានលក្ខណៈខុសពីមនុស្សគ្រប់គ្នា Steve Jobs ចាត់ទុកថា ទោះបីមានការរៀនសូត្របានច្រើននៅ ក្នុងសាលា មិនមានប្រយោជន៍អ្វីទេ វានាំឲ្យតែបង្ហិនដល់ទ្រព្យសម្បត្តិរបស់គ្រូសារតែប៉ុណ្ណោះ ។
“ខ្ញុំមិនគិតថា អ្វីដែលខ្ញុំចង់ធ្វើនៅក្នុងជីវិតរបស់ខ្ញុំ ហើយក៏មិនចាត់ទុកថា នៅក្នុងសាលាមហាវិទ្យាល័យ វាជួយខ្ញុំឲ្យ រកឃើញនូវអ្វីដែលខ្ញុំធ្វើនោះទេ” ។
ភាពខុសគ្នាទី ២៖
ចង់បានជោគជ័យត្រូវហ៊ានបរាជ័យ ៩ ដង
អ្នកដទៃមិនហ៊ានធ្វើពាណិជ្ជកម្មទេ ព្រោះខ្លាចបង់ទ្រព្យ ។ ចាប់ពីអាយុមិនទាន់គ្រប់ ២០ ឆ្នាំ Steve Jobs បានអះអាងថា ទោះបីខាតបង់យ៉ាងណា ត្រូវមានក្រុមហ៊ុនមួយ ដើម្បីបញ្ជាក់អំពីខ្លួនឯង និងធ្វើឲ្យ មានការផ្លាស់ប្ដូរពិភពលោក ។
“ជីវិតរបស់អ្នកមានកំណត់ ដូចនេះចូរកុំចំណាយពេលដើម្បីអ្នកដទៃ ។ កុំជាប់ជំពាក់នឹងការលើកឡើង ដោយប្រការផ្សេងៗ ។ កុំរស់នៅជោរទៅតាមការគិតរបស់អ្នកដទៃ ។ កុំបណ្ដាយឲ្យសំឡេងរំពងខាងក្រៅ ជ្រៀតជ្រែកចូលលុបបំបាត់សំឡេងនៅក្នុងបេះដូងរបស់អ្នក ។ អ្វីដែលសំខាន់បំផុត ត្រូវមានសេចក្ដី ក្លាហានរស់នៅទៅតាមបេះដូង និងវិចារណញ្ញាណរបស់ខ្លួន ។ មានតែបេះដូង និង វិចារណញ្ញាណ តែប៉ុណ្ណោះដែលដឹងថា អ្នកចង់បានអ្វី និង ចង់ក្លាយជាមនុស្សបែបណា ។ អ្វីដែលដែលនៅសេសសល់ ជារបស់កម្សោយ” ។
ភាពខុសគ្នាទី ៣៖
កុំព្យូទ័រនៅពេលខាងមុខ វាមិនមានអ្វីអស្ចារ្យជាងទោចក្រយានទេ
ខុសពីថៅកែក្រុមហ៊ុនអេឡិចត្រូនិចដទៃទៀត ដែលមើលឃើញផលិតផលរបស់ខ្លួនថា ជាសមិទ្ធិផល ដែលកើតចេញពីប្រាជ្ញាដ៏អស្ចារ្យ ។ Steve ចង់ប្រែក្លាយផលិតផលរបស់ខ្លួនឲ្យទៅជារបស់សាមញ្ញ និង ពេញនិយមសម្រាប់មនុស្សដែលអន់បំផុតក៏អាចប្រើវាបាននៅក្នុងជីវិតរបស់ខ្លួន ។
“នេះគឺជាគាថាមួយរបស់ខ្ញុំ ការផ្ដោតអារម្មណ៍ និង ភាពសាមញ្ញ ។ ភាពសាមញ្ញ ពេលខ្លះវាពិបាកជាង ភាពស្មុគ្រស្មាញ ។ អ្នកត្រូវខ្នះខ្នែងធ្វើការដើម្បីបានការគិតមួយប្រកបដោយភាពសាមញ្ញ តែវានាំមកនូវ លទ្ធផលដ៏មានតម្លៃនៅទីបំផុត ។ ពេលសម្រេចបាននូវរឿងនោះ អ្នកអាចធ្វើឲ្យក្រឡាប់សូម្បីតែភ្នំ” ។
ភាពខុសគ្នាទី ៤៖
សុខចិត្តធ្វើជាចោរសមុទ្រ ប្រសើរជាងចូលធ្វើទាហាន
មនុស្សធម្មតាសុខចិត្តដើរតាមគន្លងប្រពៃណី ដើម្បីការពារតួនាទី និងសន្តិសុខ ។ Steve មើលស្រាល រឿងនោះ ។ សម្រាប់ Steve សុខចិត្តធ្វើជាមនុស្សកម្រោលដើម្បីផ្លាស់ប្ដូរជីវិត ប្រសើរជាងការទទួលយក នូវអ្វីដែលចាស់គំរិលដដែលៗ ដែលមិនមានតម្លៃនៅក្នុងពេលបច្ចុប្បន្ន និង អនាគត ។
“មនុស្សដែលមានលក្ខណសម្បត្តិកម្រោលដោយគិតថា នឹងធ្វើឲ្យមានការផ្លាស់ប្ដូរពិភពលោក ក៏ជាប្រការ មួយដែលមនុស្សអាចធ្វើបាននូវទង្វើទាំងនោះដែរ” ។
ភាពខុសគ្នាទី ៥៖
ជ្រើសរើសយកតែមនុស្ស “កំពូលរបស់កំពូល”
Steve Jobs មិនទទួលយកមនុស្សធ្វើការដែលពូកែត្រឹមតែលំដាបលេខ ២ ទេ ។ ខុសពីក្រុមហ៊ុនដទៃ ដែលជ្រើសរើសមនុស្សពូកែមធ្យមៗ ដើម្បីសងប្រាក់ខែមធ្យមៗ ។ Steve ជ្រើសរើសយកមនុស្សណា ដែលពូកែបំផុត ព្រោះលោកគិតថា ទំហំនៃលេខ ១ និង លេខ ២ វាធំដូចជាមហាសាគរ ។
“Apple តែងតែជ្រើសរើសយកមនុស្សណាដែលតែងតែគិតថា ខ្លួននៅតែមិនចេះស្កប់ស្កល់ ។ អ្នករចនា ត្រូវផ្ចិតផ្ចង់យកចិត្តទុកដាក់ដល់គ្រប់ចំណុចល្អិតបំផុតនៃផ្នែកខាងក្រោយរបស់កុំព្យូទ័រដៃ Macbook Air និងចំណុចល្អិតបំផុតដែលលាក់ខ្លួននៅខាងក្រៅដែលគេចាត់ទុកថា វាមិនសំខាន់ ។ ប្រសិនបើកែវភ្នែក ទាំងគូរបស់លោកអ្នកមិនភ្លឺថ្លាពេលជជែកអំពីកុំព្យូទ័រ Mac ទេ លោកអ្នកមិនអាចឈានជើងចូលដល់ មាត់ទ្វារធំរបស់ Apple បានទេ” ។
ភាពខុសគ្នាទី ៦៖
មិនមានចំណុចណាដែលថា សូម្បីតូចតាចបំផុត ជាចំណុចធម្មតា
អ្នកជំនួញផ្សេងចូលចិត្តសម្ដែងឲ្យឃើញថា ខ្លួនមើលតែការងារណាដែលធំ ហើយមើលរំលងការងារតូច តាចបំផុត ។ Steve ខុសពីនេះ លោកមើលឃើញនូវកិច្ចការដែលតូច និងសាមញ្ញបំផុត ជាការសម្រេច ចិត្តនាំមកនូវជោគជ័យទាំងផលិតផល និងទាំងដំណើរធ្វើពាណិជ្ជកម្ម ។
“ជាងឈើពូកែ មិនដែលយកឈើអាក្រក់ធ្វើខ្នងទូទេ សម្បីមិនមានអ្នកណាមើលឃើញក៏ដោយ” ។
ភាពខុសគ្នាទី ៧៖
ពេលសម្លឹងមើលមកជីវិតរបស់ខ្លួន មនុស្សដែលជោគជ័យតែងតែទទួលស្គាល់នូវមូលហេតុដែលនាំឲ្យ មានភាពជោគជ័យមកពីកត្តាឯកជនរបស់ពួកគេ ។ Steve ក៏ធ្លាប់ទទួលស្គាល់សមត្ថភាពផ្ទាល់ខ្លួន របស់គាត់ដែរ តែលោកក៏មិនដែលបានបដិសេធថា ជោគជ័យបានមកពីចំណុចដៅដែលជាប់ពាក់ព័ន្ធ គ្នានឹងរឿងចៃដន្យដែរ ។
“យើងមិនអាចដឹងបានថា មានចំណុចដៅដែលជាប់ទាក់ទងនឹងគ្នាទៅអនាគតដែរឬទេ ។ លោកអ្នក អាចដឹងនូវចំណុចនេះ តាមរយៈការងាកសម្លឹងមកក្រោយតែប៉ុណ្ណោះ ។ ដូច្នេះ លោកអ្នកអាចមានជំនឿ តាមរបៀបណាមួយ ។ ចំណុចដៅនឹងជាប់ទាក់ទងគ្នានៅក្នុងអនាគតរបស់អ្នក ។ លោកអ្នកក៏ត្រូវជឿ ទៅលើចំណុចមួយចំនួនដូចជា ការសម្រេចចិត្ត, វាសនា, ជីវិត, កម្មផល ឬ អ្វីផ្សេងទៀត” ។
ភាពខុសគ្នាទី ៨៖
ភាពល្អឯក និង ភាពជក់ចិត្តបង្កើតទៅជាភាពល្អឥតខ្ចោះ
នរណាក៏ថា លទ្ធិប្រជាធិបតេយ្យទើបនាំមកនូវការច្ឆៃប្រឌិត ។ សម្រាប់ Steve និង Apple គេមានវិធី សាស្ត្រជំនាញផុតលេខ ដែលនាំឲ្យផលិតផលរបស់ពួកគេបានផលិតចេញជារូបរាងជាបន្តបន្ទាប់ ។
“ខ្ញុំមិនបានគិតថា អ្វីដែលខ្ញុំធ្វើនោះ វាសមហេតុផលដែរឬទេ នោះឡើយ ។ ខ្ញុំចាប់អារម្មណ៍តែអ្វីដែលខ្ញុំធ្វើ នោះ វាជោគជ័យដែរឬទេ តែប៉ុណ្ណោះ?”
ភាពខុសគ្នាទី ៩៖
ពាណិជ្ជកម្មមិនមែនមានន័យ ធ្វើតាមបំណងរបស់ភ្ញៀវនោះទេ
ខណៈដែលមនុស្សគ្រប់គ្នា ខំប្រឹងដេញតាមវត្ថុបំណងបច្ចុប្បន្ន និងខំប្រឹងដេញតាមចំណូលចិត្តរបស់ភ្ញៀវ តាមរបៀបធ្វើការសិក្សាស្រាវជ្រាវនៅលើទីផ្សារ ។ Steve បានបដិសេធរាល់គំនិតទាំងនេះ ដោយវិធី ផលិតនូវផលិតផលដែលគេគិតថាជារឿង “ ឆ្កួតលីលា” តែទីបំផុតមនុស្សគ្រប់គ្នា ត្រូវតែទទួលស្គាល់នូវ រឿង “ឆ្កួតលីលា” នោះ ដែលវាជាអនាគតទាំងស្រុករបស់របរអាឡិចត្រូនិច ។
“អ្នកមិនអាចសួរភ្ញៀវថា គេចូលចិត្តអ្វី ហើយខំព្យាយាមបំពេញតាមតម្រូវចិត្តរបស់ពួកគេ ពីព្រោះអ្នក ធ្វើបានរឿងនោះ ពួកគេនឹងចង់បានរបស់អ្វីដែលថ្មីជាងនេះទៀត” ។
ចំណុចខុសគ្នាទី ១០៖
មិនត្រឹមតែដើរឲ្យបានមុនទេ តែត្រូវលោតឲ្យឆ្ងាយពីមហាជន
នរណាក៏និយាយថា ត្រូវមើលឲ្យឃើញនូវអនាគត និងដើរឲ្យបានមុនមួយជំហាន ។ ចំពោះ Steve ប៉ុណ្ណឹង វាមិនគ្រប់គ្រាន់ទេ ។ លោកចង់លោតឲ្យឆ្ងាយពីមនុស្សនូវចម្ងាយផ្លូវមួយដ៏ឆ្ងាយ ដើម្បីកុំឲ្យមាន អ្នកណាដេញតាមទាន់ និងកំណត់នូវទីលានសម្រាប់លេងរបស់ខ្លួន ។
“ក្លាយជាមនុស្សដែលមានបំផុតក្នុងពិភពលោក នៅទីបញ្ចុះសពគ្មានអ្វីសំខាន់សម្រាប់ខ្ញុំទេ ។ ចូល ដំណេកពេលរាត្រី និងគិតថា ខ្លួនបានធ្វើសម្រេចនូវអ្វីមួយដ៏អស្ចារ្យ ប្រការនោះ ទើបសំខាន់សម្រាប់ខ្ញុំ” ។
ចំណុចខុសគ្នាទី ១១៖
សេចក្ដីស្លាប់ ជាការជម្រុញឲ្យមានគំនិតច្ឆៃប្រឌិត
មាននរណាម្នាក់ធ្លាប់គិតអំពីសេចក្ដីស្លាប់ថា ជារឿងមួយជម្រុញឲ្យជោគជ័យដែរឬទេ ? មាននរណា ម្នាក់ អាចរស់រាល់ថ្ងៃដោយគិតថា ថ្ងៃស្អែកខ្លួននឹងស្លាប់ដែរឬ ? មានតែមនុស្សខុសគេបែបនេះ គឺ Steve Jobs ។. Now you can create an app using best free app builder.
“ពេលខ្ញុំអាយុបាន ១៧ ឆ្នាំ ខ្ញុំបានអាននូវសុភាសិតមួយឃ្លាថា «ប្រសិនបើអ្នករស់នៅរាល់ថ្ងៃ ហាក់ដូចជា នោះជាថ្ងៃចុងក្រោយរបស់អ្នក ថ្ងៃណាមួយប្រការនេះពិតជាត្រឹមត្រូវ» ។ វាពិតជាបានដក់ជាប់នៅក្នុង មនោគតិរបស់ខ្ញុំ និងចាប់តាំងពី ៣៣ ឆ្នាំ កន្លងមកនេះ ខ្ញុំតែងតែសម្លឹងមើលកញ្ចក់រៀងរាល់ព្រឹក និងសួរ ខ្លួនឯងថា «ប្រសិនបើថ្ងៃនេះ ជាថ្ងៃចុងក្រោយរបស់ខ្ញុំ តើខ្ញុំអាចធ្វើនូវអ្វីដែលខ្ញុំចង់ធ្វើនៅក្នុងថ្ងៃនេះដែរឬទេ ? ចម្លើយថា ទេ រាល់ថ្ងៃជាបន្តបន្ទាប់ ហើយខ្ញុំគិតថា ខ្ញុំត្រូវការផ្លាស់ប្ដូរជាច្រើនមុខ” ។
ចំណុចខុសគ្នាទី ១២៖
មិនត្រូវឈប់នៅមួយកន្លែង
មនុស្សមួយចំនួនបានជោគជ័យបន្តិចបន្តួច ហើយឈប់មក ព្រោះគិតថា ខ្លួនត្រូវបានកត់ត្រាចូល ប្រវតិសាស្ត្ររួចហើយ ។ Steve មិនដែលគិតយ៉ាងនេះទេ ។ ជោគជ័យសម្រាប់រូបលោកមានន័យថា មិនត្រូវឈរនៅមួយកន្លែង ។ ត្រូវតែបន្តបង្កើតភាពច្ឆៃប្រឌិតដោយក្ដីជក់ចិត្ត និងស្រេកឃ្លានជាទីបំផុត ដើម្បីផលិតចេញជារូបរាងផលិតផលដ៏ប្រណិតឈានទៅរកផ្លូវជោគជ័យជាអមតៈ ។
“ប្រសិនបើរកវាមិនទាន់ឃើញ ចូរបន្តស្វែងរកតទៅទៀត កុំឈប់ឲ្យសោះ ។ ចូរតម្រង់បេះដូងរបស់យើង សម្រាប់ប្រឈមនឹងរាល់បញ្ហា ។ អ្នកនឹងដឹងពេលដែលអ្នករកឃើញវា ដែលវាហាក់ដូចជាមានភាពទាក់ ទងគ្នាដ៏អស្ចារ្យ ។ វានឹងក្លាយទៅជារបស់មួយប្រសើរជាងមុន បន្ទាប់ពីបានឆ្លងកាត់ជាច្រើនឆ្នាំមក” ។
ចំណុចខុសគ្នាទី ១៣៖
មិនស្កប់ស្កល់នឹងភាពល្អឥតខ្ចោះ
មនុស្សតែងតែពេញចិត្តនឹងអ្វីដែលគេបានធ្វើ ។ លើកទឹកចិត្តខ្លួនឲ្យខំធ្វើនូវផលិតផលដែលខ្លួនធ្វើបាន ទទួលជោគជ័យ ។ Steve ខុសពីមនុស្សភាគច្រើនទាំងនោះ ។ សម្រាប់លោក ល្អជាសត្រូវរបស់ភាព អស្ចារ្យ ។ រាល់ផលិតផលទោះបីល្អយ៉ាងណា នៅតែត្រូវឆ្លើយនឹងសំនួរថា “តើវាអាចល្អជាងនេះបានដែរ ឬទេ?” ។
“ដរាបណានៅតែមិនស្កប់ស្កល់ វានៅតែល្ងង់ខ្លៅ” ៕
Comments are closed.