ដើម្បីការពារអក្សរសាស្ត្រ

254

(បទពាក្យ ៧)

ព្រះសង្ឃវត្តកំពង់និគ្រោធ (កំពង់ជ្រៃ) ថ្ងៃអាទិត្យ ទី ១៦ ខែមិថុនា ឆ្នាំ ២០១៣ ។
ព្រះសង្ឃវត្តកំពង់និគ្រោធ (កំពង់ជ្រៃ) ថ្ងៃអាទិត្យ ទី ១៦ ខែមិថុនា ឆ្នាំ ២០១៣ ។

[twocol_one]១/មួយពាក្យពីរពាក្យ សូមអោយច្បាស់
កុំប្រើក្រឡាស់ តាមចិន,យួន
វប្បធម៌អក្សរ ខ្មែរមានក្បួន
ត្រូវប្រឹងថែធួន ឲ្យត្រចះ ។

២/ភាសាចិន,យួន នៅស្រុកខ្មែរ
គេពោលឡែៗ ខ្មែរមិនច្បាស់
គេប្រើនេះដែរ ដូចក្រឡាស់
អោយខ្មែរជាម្ចាស់ វក់វីតាម ។

៣/នេះអាចសង្គ្រាម នៃវប្បធម៌
កែប្រែអក្សរ អោយប្រេះស្រាំ
ឮគេពោលខុស កុំពោលតាម
ប្រយ័ត្នដូចចាម ស្រាំបាត់បង់ ។[/twocol_one] [twocol_one_last]

៤/ច្នោះត្រូវសរសេរ និងពោលស្តី
ខេមរាប្រុសស្រី ត្រូវផ្ចិតផ្ចង់
ពាក្យពេចន៍សាវតារ ខ្មែរផូរផង់
រៀនកែតម្រង់ តាមលំអាន ។

៥/កុំឮគេពោល ធ្លោយតាមមាត់
ប្រយ័ត្នបាក់ផ្នត់ ខ្មែរលង់ដាន
ចិន,យួនពោលនោះ បំបែរដាន
ចង់លុបតួដាន អក្សរយើង ៕​[/twocol_one_last]

 

ដោយ លឹម រង្សី

—————————————

អត្ថបទកំណាព្យនេះ ឆ្លុះបញ្ចាំងអំពីទស្សនៈរបស់អ្នកនិពន្ធ មិនមែនជាទស្សនៈ និងគោលជំហររបស់ វិទ្យុសំឡេងកម្ពុជាក្រោម ឡើយ ។

Comments are closed.