សារ​រំលែក​ទុក្ខ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចូលរួម​ក្នុង​ពិធីបុណ្យ​ឈាបនកិច្ច​ព្រះ​សព ភិក្ខុ ថាច់ ខាន់​

69

នៅ​ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៥ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ ង៉ុ​ក ថាច់ ពី​ប្រទេស​កាណាដា​បាន​ផ្ញើ​សារ​រំលែក​ទុក្ខ ប្រគេន​ចំពោះ ព្រះសង្ឃ​វត្ត​សាមគ្គី​រង្សី និង ព្រះ​តេជ​ព្រះ គុណ ថាច់ ហាន់ ព្រះចៅអធិការ​វត្ត​ពុទ្ធិកៈ​ខ្មែរ​នៅ​ទីក្រុង Las Vegas សហរដ្ឋអាមេរិក ដែល​ត្រូវជា​បង​បង្កើត​របស់​ព្រះ​សព​ព្រះ​ភិក្ខុ ថាច់ ខាន់ គ្រូសូត្រឆ្វេង​វត្ត​សាមគ្គី​រង្សី ដែល​បានទទួល​អនិច្ចធម្ម កាលពី​ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៤ ។​

ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅកម្ពុជា លោក តាំង សារៈ ចូលគោរពព្រះសព ភិក្ខុ ថាច់ ខាន់ នៅវត្តសាមគ្គីរង្សី ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៥  ។ រូបថតៈ ស៊ឺន ចែងចើន|ព្រៃនគរ
ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅកម្ពុជា លោក តាំង សារៈ ចូលគោរពព្រះសព ភិក្ខុ ថាច់ ខាន់ នៅវត្តសាមគ្គីរង្សី ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៥ ។ រូបថតៈ ស៊ឺន ចែងចើន|ព្រៃនគរ

​សារលិខិត​មាន​សេចក្ដី​ថា​៖

ព្រះតេជព្រះគុណ​ជាទីគោរព​

តាងនាម​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម យើងខ្ញុំ​ព្រះករុណា ខ្ញុំបាទ មាន​សេចក្តី​រន្ធត់​ក្រៀមក្រំ​យ៉ាងខ្លាំង​ចំពោះ​មរណភាព​របស់ ព្រះ​ភិក្ខុ ថាច់ ខាន់ ដែលជា​គ្រូសូត្រឆ្វេង​នៃ វត្ត​សាមគ្គី​រង្សី​-​កម្ពុជា​ក្រោម ឋិត​នៅក្នុង​ក្រុងភ្នំពេញ ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៥ កន្លងទៅនេះ ។​

ព្រះ​ភិក្ខុ ថាច់ ខាន់ បាន​បំពេញ​នូវ​តូ​នាទី​ជា​កុលបុត្រ​ដ៏​ប្រសើរ​ដោយបាន​សាង​ព្រះ​ផ្នួស​សងគុណ​មាតាបិតា និង​បាន​បំពេញ​កាតព្វកិច្ច​ក្នុងនាម​ជា​កុលបុត្រ​ខ្មែរក្រោម​មួយអង្គ ដោយបាន​ចូលរួម​បំរើកា​រងារ​ក្នុងសង្គម​ខ្មែរ​យ៉ាងសកម្ម នាពេល​កន្លងមក ។​

ព្រះទ័យ​សន្ដោស​សង្គ្រោះ​ដល់​ជនរងគ្រោះ​ខ្មែរ​ដែល​មកពី​បណ្តា​ខេត្ត​នានា នៅក្នុង​ប្រទេស​កម្ពុជា និង​ការចូលរួម​សកម្មភាព​ដើម្បី​សិទ្ធិសេរីភាព​ជំនឿ​សាសនា និង​សង្គម​នៅ​ប្រទេស​កម្ពុជា​ជានិច្ច របស់​ព្រះ​ភិក្ខុ ថាច់ ខាន់ ជា​គំរូ​មួយ​សម្រាប់​ព្រះសង្ឃ​ខ្មែរ​នានា​យកតម្រាប់​តាម ។​

សូម​ឲ្យ​វិញ្ញាណក្ខន្ធ​របស់ ព្រះ​ភិក្ខុ ថាច់ ខាន់ បាន​សោយសុខ​ក្នុង​សុគតិភព​កុំបី​ឃ្លៀង​ឃាត​ឡើយ ។​

ខាងក្រោមជារូបថត ថ្នាក់ដឹកនាំសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសកម្ពុជា ចូលគោរពព្រះសព ភិក្ខុ ថាច់ ខាន់ នៅវត្តសាមគ្គីរង្សី ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៥ ។ រូបថតៈ ស៊ឺន ចែងចើន|ព្រៃនគរ

1-KKF-Thach Jan 14, 2015 2-KKF-Thach Jan 14, 2015 3-KKF-Thach Jan 14, 2015 5-KKF-Thach Jan 14, 2015 6-KKF-Thach Jan 14, 2015 7-KKF-Thach Jan 14, 2015 8-KKF-Thach Jan 14, 2015

Comments are closed.