ទី​បេ​ត៍​រំឭក​ខួប ៥ ឆ្នាំ នៃ​ការដុត​ខ្លួន​

0 256

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​ជនជាតិ​ទី​បេ​ត៍​នីរ​ទេស​បាន​ជួបជុំគ្នា​នៅ Dharamsala ឋិត​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ឥណ្ឌា ដើម្បី​រំឭក​ព​ខួប ០៥ ឆ្នាំ ថ្ងៃ​ដែល​ព្រះសង្ឃ និង​ពលរដ្ឋ​ទី​បេ​ត៍​ដុត​ខ្លួន​លើកដំបូង ដើម្បី​ប្រឆាំង នឹង​ការគ្រប់គ្រង​របស់​ចិន ។​

លោក  Janphel Yeshi អាយុ ២៧ ឆ្នាំ  ជនជាតិទីបេត៍ ដែលបានដុតខ្លួននៅ New Delhi ប្រទេសឥណ្ដា កាលពី ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១២ ។
លោក Janphel Yeshi អាយុ ២៧ ឆ្នាំ ជនជាតិទីបេត៍ ដែលបានដុតខ្លួននៅ New Delhi ប្រទេសឥណ្ដា កាលពី ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១២ ។

សមាជិក នៃ​អង្គការក្រៅរដ្ឋាភិបាល​ចំនួន ៥ ដែលមាន​មូលដ្ឋាន​នៅក្រៅ​ប្រទេស​បានរៀបចំ ពិធីបួងសួង និង ចេញ​សេចក្ដីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ២៧ ខែកុម្ភៈ ដើម្បី​សម្ដែង ការគោរព​ចំពោះ​ពលរដ្ឋ​ទី​បេ​ត៍ ដែល បាន បូជាជីវិត​របស់​ពួកគេ ដើម្បី​បុព្វហេតុ​ទី​បេ​ត៍ ។​

​លោក Mewu Kongyam មេដឹកនាំ​នៃ​អង្គការ Gu Chu Sum ជា​អង្គការ​អ្នកទោសនយោបាយ បាន​អំពាវនាវ​ឲ្យ សហគមន៍​អន្តរជាតិ​បញ្ជូន​គណៈកម្មការ​ឯក​រាជ​មួយ​ទៅ​ស៊ើបអង្កេត ស្ថានភាព​ជាក់ ស្ដែង​នៅ​តំបន់​ប្រវត្តិសាស្ត្រ ទី​បេ​ត៍ ក្នុងប្រទេស​ចិន ។​

លោក​ថ្លែងថា​៖

“​យើងខ្ញុំ សូម​អំពាវនាវ​ដល់​អ​ង្គ​ការ​សហប្រជាជាតិ អង្គការសិទ្ធិមនុស្ស​អន្តរជាតិ និង​ស្ថាប័ន​សារ ព័ត៌មាន​អន្តរជាតិ បញ្ជូន​ភ្នាក់ងារ​ឯករាជ​ទៅ​ស៊ើបអង្កេត​នូវ​ស្ថានភាព​នៅ​តំបន់​ទី​បេ​ត៍​កាន់តែ​ឆាប់ កាន់តែ​ល្អ ពីព្រោះ ស្ថានការណ៍​នៅ​ទី​បេ​ត៍​កំពុងតែ​ឈានដល់​ចំណុច​សំខាន់​មួយ​” ។​

​ជនជាតិ​ទី​បេ​ត៍ម្នាក់​ឈ្មោះ Tapey បាន​ដុត​ខ្លួន​ស្លាប់​នៅ​ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០០៩ ។ ចាប់ តាំងពី​ពេលនោះ​មក មាន​មនុស្ស ១២០ នាក់ បាន​ដុត​សម្លាប់ខ្លួន​ជា​បន្តបន្ទាប់ ដើម្បី​ប្រឆាំង នឹង​អ្វីមួយ​ដែល​ពួកគេ​ហៅថា ការរំលោភ បំពាន​របស់​ជនជាតិ​ចិន​លើ​វប្បធម៌​របស់​ពួកគេ ។​

​ទីក្រុង​ប៉េកាំង បាន​បដិសេធ​នូវ​ការចោទប្រកាន់​នេះ និង​ថា រាល់​ទង្វើ​ដុត​សម្លាប់ខ្លួន​ដើម្បី​ប្រឆាំង​ចិន ជាស​កម្ម ភាព​ភេរវកម្ម ។​

​រដ្ឋាភិបាល​នី​រទេស​ទី​បេ​ត​ដែលមាន​មូលដ្ឋាន​នៅ Dharamsala បាន​អំពាវនាវ​ដល់​ជនជាតិ ទី​បេ​ត៍ កុំ​ឲ្យ​ជ្រើស​យក ការតវ៉ា​របៀបនេះ និង​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក បាន​អំពាវនាវ​ឲ្យ រដ្ឋាភិបាល​ចិន​ដោះ ស្រាយ​បញ្ហា​ទី​បេ​ត៍ ដោយ​វិធី​ចរចា​ជាមួយ​តំណាង​ជនជាតិ​ទី​បេ​ត៍ គឺ សម្ដេច សង្ឃ ដា​ឡៃ ឡា​ម៉ា ៕​

 

Leave A Reply

Your email address will not be published.