គុណតម្លៃរបស់វត្ត

115

នៅ​ថ្ងៃអាទិត្យ ១២ រោច ខែ​បឋមាសាឍ ឆ្នាំ មមែ សប្ដស័ក ពុទ្ធសករាជ ២៥៥៩ ត្រូវ​នឹង​ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៥ វត្ត​ខេមររ​ង្សី នាទី​ក្រុង​សាន​ហូ​ស្សេ រដ្ឋ California សហរដ្ឋអាមេរិក បាន​ប្រារព្ធ​ពិធី​ខួប ៤ ឆ្នាំ ថ្ងៃ​ជាវ​វត្ត​ដាច់ដាច់​ពី​ធនាគារ ។ នៅក្នុង​ពិធីបុណ្យ​នេះ មាន​អារាធនា​ព្រះតេជព្រះគុណ នាថ​សី​លោ ត្រឹង ថាច់ យុង អតីត​សាស្ត្រាចារ្យ​នៃ​វិជ្ជា​ស្ថាន​ពុទ្ធសាសនា​ខ្មែរ នៅ​ទីក្រុង​ព្រែក​ឫស្សី សម្ដែង​ព្រះធម៌​ទេសនា​ដើម្បី​ជា​កិច្ច​ឆ្លង​សទ្ធា​របស់​ពុទ្ធបរិស័ទ ។​

ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង សម្ដែងធម៌នៅវត្តខេមររង្សី ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៥ ។
ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង សម្ដែងធម៌នៅវត្តខេមររង្សី ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៥ ។

​ព្រះតេជព្រះគុណ នាថ​សី​លោ ត្រឹង ថាច់ យុង បាន​សម្ដែង​អំពី “​គុណប្រយោជន៍​របស់​វ​ត្ត​អារាម​នៅក្នុង សង្គម​ខ្មែរ​, “​ត្រៃ​កូដៈ​ធម៌​ទាំង ៣ គឺ សច្ចៈ ខន្តី កតញ្ញូ​” និង​អំពី “​ការរក្សា​សីល ៥ នាំ​ពិភពលោក​សន្តិភាព ។ តើ​ខ្លឹមសារ​ព្រះធម៌​មាន​អត្ថរស​យ៉ាងណា ?

​នៅថ្ងៃនេះ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម សូម​លើកយក​ខ្លឹមសារ​ដើម​នៃ​ព្រះធម៌​នេះ មកចាក់​ផ្សាយ​ចែកជូន​លោក អ្នក​ឲ្យ​បាន​ស្ដាប់​ជា​ធម្មទាន ដូចតទៅ​៖​

Comments are closed.