សុន្ទរកថា របស់ លោក តាំង សារៈ ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​កម្ពុជា ក្នុងឱកាសអបអរសាទរទិវា​នារី​អន្តរជាតិ

213

លេខាធិការដ្ឋាន​អង្គការ​សមាគម​ខ្មែរ​ កម្ពុជា​ក្រោម ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃអាទិត្យទី ៦ មីនា ម្សិលមិញ​នេះ បាន​ប្រារព្វ​ពិធី​អបអរសាទរ​ទិវា​នារី​អន្តរជាតិ ៨ មីនា ដែលមាន​ទីតាំង ស្ថិតនៅ​វត្ត​សាមគ្គី​រង្សី ភូមិ​ទ្រា ២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ប្រមាណ​ជាង ១០០ នាក់ ។​

ពិធី​រំឭក​ខួប​ទី ១០៥ ឆ្នាំ នៃ​ទិវា​នារី​អន្តរជាតិ ដែល​រៀបចំ​ដោយ​លេខាធិការដ្ឋាន​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម គឺ​ផ្តោត​សំខាន់​ទៅលើ​ការផ្សព្វផ្សាយ​ដល់​មនុស្ស​គ្រប់រូប ទាំង​បុរស ទាំង​ស្ដ្រី ដើម្បី​ជួយ​ឲ្យស្ដ្រី​មាន​ភាពយុត្តិធម៌​ក្នុង​ការទទួល​សិទ្ធិ និង​ការកាត់បន្ថយ ទប់ស្កាត់ លុបបំបាត់ចោល​នូវបញ្ហា​ទាំងឡាយ ដែល​កើតមាន​ចំពោះ​ស្ដ្រីភេទ ភាពស្មើគ្នា​រវាង​បុរស និង​ស្ដ្រី ។ ជាពិសេស​ជំរុញ​ឲ្យ​ស្ត្រី​ខ្មែរក្រោម កំពុង​រស់​នៅឯ​ដែនដី​កម្ពុជា​ក្រោម យល់ដឹង​កាន់តែច្បាស់ អំពី​សិទ្ធិ​របស់ខ្លួន ។​

លោក តាំង សារៈ ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​កម្ពុជា និង​ជា​ប្រធាន​លេខាធិការដ្ឋាន​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ។  រូបថតៈ ស៊ឺន ចែងចើន
លោក តាំង សារៈ ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​កម្ពុជា និង​ជា​ប្រធាន​លេខាធិការដ្ឋាន​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ។ រូបថតៈ ស៊ឺន ចែងចើន

ខាងក្រោមនេះ ជាសុន្ទរកថា របស់លោក តាំង សារៈ ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​កម្ពុជា និង​ជា​ប្រធាន​លេខាធិការដ្ឋាន​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ៖

Comments are closed.