​តើខ្មែរក្រោម មានត្រកូលតាំងពីពេលណាមក ?

0 204

ដោយ ថាច់ ប្រីជា គឿន​ | សារព័ត៌មាន ព្រៃនគរ

​អត្ថបទ​ចុះផ្សាយ លើ​កាសែត ព្រៃនគរ លេខ ៣ ឆ្នាំ ទី ១ ផ្សាយ​តាម​ប្រព័ន្ធ​អិន​ធើ​ណិ​ត ថ្ងៃ​ចន្ទ ០៧ កើត ខែបុស្ស ឆ្នាំ កុរ​នព្វស័ក ព​. ស​. ២៥៥១ ​ត្រូវ ​នឹង​ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០០៨
—-
​បច្ចុប្បន្ន ខ្មែរក្រោម​រស់នៅ​ជុំវិញ​ពិភពលោក ទោះបី​បាន​ស្គាល់គ្នា​ក្តី មិន​ស្គាល់​ក្តី  កាលណា​បានឮ ឈ្មោះ ហើយ គេ​អាច​ដឹងថា អ្នកនោះ​ជា​ខ្មែរក្រោម​យ៉ាងពិត​ប្រា​ដក​ព្រោះ​ពួកគាត់​មានត្រកូល​ជាទី​សម្គាល់ ។

​ក្នុង​រជ្ជកាល​ស្តេច​យួន​ឈ្មោះ​យ៉ា​ឡុង (Gia Long) គ​. ស​. ១៨១៣ ប្រទេស​កម្ពុជា សោយរាជ្យ​ដោយ ព្រះបាទ​អង្គ​ច័ន្ទ (១៧៩៦_១៨៣៨) នគរ​មាន​ជម្លោះផ្ទៃក្នុង​រវាង​ក្រុមព្រះ​រាជវង្ស​ផង ធ្វើសង្គ្រាម​ជាមួយ​ប្រ ទេស សៀម​ផង ។ ស្តេច​ខ្មែរ​ខ្លះ​ចង់បាន​រាជបល្ល​ង្គ​ក៏​ទៅ​ទីពឹង​យួន​សៀម​មកជួយ​សម្លាប់​ខ្មែរ ដើម្បី​ឡើង ធ្វើ​ស្តេច​បន្តុប​ពី​យួន​និង​សៀម រួច​ឲ្យ​យួន​ចូលមក​នៅ​ពាសពេញ​ទឹកដី​ខ្មែរ ។ (​ល្បិច​នេះ​អ្នក​ដឹក នាំ​ខ្មែរ​នៅ តែ​ប្រើ ) ។ ក្នុងពេល​ប្រទេស​កើត​កលិយុគ​ដូច្នេះ ពួក​យួន​ឆ្លៀតឱកាស​បង្កើន ការ​វាតទី​លើទឹក​ដី​ខ្មែរ​ដោយ បញ្ជូន​ទ័ព​យួន​រាប់ពាន់នាក់ មក​ច្បាំង​ជាមួយ​ខ្មែរក្រោម​នៅ​ដែនកម្ពុជា​ក្រោម និង​យក​អំណាច​បង្ខំ​ឲ្យ​ខ្មែរ ក្រោម​ផ្លាស់ប្តូរ​ទំនៀម ទំលាប់ ប្រពៃណី វប្បធម៌​ដែលជា​របៀបរបប​ខ្មែរ​ទៅជា​យួន​វិញ ។ ការបង្ខំ​ឲ្យ ខ្មែរក្រោម​ក្លាយខ្លួន​ទៅជា​យួន​នោះ មានការ​បង្ខំ​ឲ្យ​ទទួល​នូវ​ត្រកូល​ដែល​ស្តេច​យួន​ឈ្មោះ​យ៉ា​ឡុង បាន ដាក់​ឲ្យ​ផងដែរ ។

តារាងវង្សត្រកូលខ្មែររក្រោមមួយត្រូវបានសរសេរលើជញ្ជាំងផ្ទះនៅភូមិអូរត្រាវ  ស្រុកកញ្ចោង  ខេត្តព្រះត្រពាំង ។
តារាងវង្សត្រកូលខ្មែររក្រោមមួយត្រូវបានសរសេរលើជញ្ជាំងផ្ទះនៅភូមិអូរត្រាវ ស្រុកកញ្ចោង ខេត្តព្រះត្រពាំង ។

យោងតាម​សៀវភៅ «​ប្រជាជន​យួន​កំណើត​ខ្មែរ​» (NgườiViệtGốcMiên) ដែល​បាន​សរ សេរ​ដោយ អ្នកស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ជា​ជនជាតិ​យួន ឈ្មោះ ឡេ ហឿង ( Lê Hương )  បោះ​ពុ​ម្ភ​ឆ្នាំ ១៩៦៩ ថា ស្តេច​យួន​ឈ្មោះ​យ៉ា​ឡុង​បានដាក់​ត្រកូល​ឲ្យ​ខ្មែរក្រោម មាន ៥ គឺ​៖

១.​ត្រកូល ថាច់ (Thạch) មានន័យថា ថ្ម​
២.​ត្រកូល សឺ​ង​,​សឺ​ន​,​ស៊ើ​ង (Sơn) មានន័យថា ភ្នំ​
៣.​ត្រកូល ឡឹម​,​លឹម ឬ ឡាំ (Lâm) មានន័យថា ព្រៃ​
៤.​ត្រកូល គឹម Kim) មានន័យថា ម្ជុល​
៥.​ត្រកូល យ័​ញ ឬ ដា​ញ់ (Danh) មានន័យថា ឈ្មោះ និង​មានត្រកូល ចៅ (Châu) មកពី​ពាក្យ​ខ្មែរ​ថា ចៅ​

​ត្រកូល​ចៅ​នេះ​លោក ឡេ ហឿង បានសរសេរថា ជា​ត្រកូល​ចេញ​មកពី​ស្រុក ខ្មែរ​សម្រាប់​ប្រុសៗ អ្នក​នៅ ខេត្ត មាត់ជ្រូក ចំពោះ​ស្ត្រី​វិញ​ប្រើ​ត្រកូល នាង ។  ប៉ុន្តែ​បើតាម​លោក ង្វៀង ឌិន ដៅ (Nguyễn Đình Đầu) ជា​ជនជាតិ​យួន​ដដែល បាន​មានប្រសាសន៍ថា ខ្មែរក្រោម​មិនមែន​មាន​ត្រឹម​ត្រកូល​ទាំង ៦ ប៉ុណ្ណោះ​ទេ  លោក ថា​ត្រកូល​ខ្មែរក្រោម​ដែល​បាន​កត់​ទុក​ក្នុង​បញ្ជី​របស់​ព្រះបរមរាជវាំង​យួន មានដូចជា​៖

Khmer Krom Family Name

​មុន គ​.​ស​.១៨១៣ សម័យ​ស្តេច​យួន​ឈ្មោះ យ៉ា ឡុង នោះ គឺ​ខ្មែរក្រោម​មិន បាន​ប្រើ​ត្រកូល​ទេ ។ ចំណែក​ខ្មែរ​អ្នក​នៅ​ប្រទេស​កម្ពុជា​ក៏​មិនមាន​ត្រកូល ដែរ ។ លុះដល់​ឆ្នាំ ១៩០៥ ទើប​បារាំង​បានប្រកាស ជា​សាធារណៈ​ឲ្យ​ខ្មែរ​ប្រើ​ត្រកូល​តាមរបៀប​កូន​ត្រូវ​យកឈ្មោះ​ឪពុក​ធ្វើជា​ត្រកូល​របស់ខ្លួន ។ ត្រកូល ដែល ខ្មែរ ក្រោម​ធ្លាប់ប្រើ​នោះ មាន​លក្ខណៈ​ដូចខាងក្រោម ។

​ត្រកូល ថាច់ (Thạch) សឺ​ង (Sơn)
​ត្រកូល គឹម (Kim) កៀង (Kiên)

ត្រកូល​ទាំង ៤ ខាងលើនេះ​សម្រាប់​ខ្មែរក្រោម​អ្នក​នៅ​ត្រើយ​ខាងកើត​ទន្លេ បាសាក់ មាន​ខេត្ត​ព្រះ​ត្រពាំង ខេត្ត​លង់​ហោរ ជាដើម ។

​ចំពោះ​ត្រកូល ដាវ ( Đào ) មួយ​នេះ​ភាគច្រើន​សម្រាប់​ខ្មែរក្រោម​អ្នក​នៅ ខេត្ត ព្រែក​ឫស្សី ។  រីឯ​ប្រុសៗ ខ្មែរក្រោម​អ្នក​នៅ ខេត្ត​ក្រមួនស វិញ​គេ​ភាគច្រើន​ប្រើ​ត្រកូល យ័​ញ ឬ ដា​ញ់ ជា​ពាក្យ​ចេញពី​(Danh) របស់​យួន​តែមួយ អ្នកខ្លះ​គេ​និយម​ហៅ​តាម សំនៀង​យួន​ថា យ័​ញ បើតាម​សំនៀង​អង់គ្លេស​ថា​ដា​ញ់ ចំពោះ​ស្ត្រី​ខ្មែរក្រោម​នៅ​ខេត្ត​នេះ​វិញ​គេ​ប្រើ​ត្រកូល ធី (Thị) មានន័យថា​ផ្សារ ។ ចំពោះ​ខេត្ត​ឃ្លាំង ខេត្ត​ពល​លាវ និង ខេត្ត​ទឹកខ្មៅ វិញ​ខ្មែរក្រោម​ប្រើ​ត្រកូល​ជាច្រើន​ដូចជា ។

​ត្រកូល លី (Lý) ឡាំ​,​លឹម​,​ឡឹម (Lâm)
​ត្រឹង (Trần) ទ្រី​វ (Triệu)
​ឡឺ (Lưu) ហូ​វ (Hữu)
​ហុង (Hồng) យឿ​ង (Dương)
​តាំង (Tăng) កៅ (Cao)
​ត្រឹម (Trầm) តោ (Tô)
​ត្រឿ​ង (Trương) ហ្វិ​ន (Hùynh)

​ទោះបី​មានការ​បែងចែក​ត្រកូល​ទៅ​ដំបន់ ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង ខ្មែរក្រោម​ពី​សំ ណាក់​ស្តេច យួន​ក្តី តែ​បច្ចុប្បន្ន​ត្រកូល​ទាំងនេះ​ត្រូវបាន​លាយ​ចម្រុះ​គ្នា​ទៅវិញទៅមក​ស្ទើរ​គ្រប់​ខេត្តហើយ ។  យើង​មិន កំណត់​បាន​ថា​ត្រកូល ថាច់ ឬ សឺ​ង សុទ្ធតែជា​អ្នក​នៅ​ខេត្ត​ព្រះ​ត្រ ពាំង​ទាំងអស់​នោះទេ ព្រោះ​ត្រកូល​នេះ ក៏មាន នៅ​ខេត្ត​ដទៃៗ​ខ្លះ​ដែរ ហើយ ត្រកូល​ផ្សេងទៀត ដូចជា ចៅ​,​លី​,​យ័​ញ និង ត្រឹង ជាដើម ក៏​ឃើញ​មាននៅ ក្នុង​ខេត្ត​ផ្សេងៗ​ទៀត​ក្រៅពី​ខេត្ត​ឃ្លាំង​និង​ខេត្ត​ពល​លាវ ។​ល​។ ផងដែរ ។  ពេល​យួន​ចូល មក​ឈ្លានពាន​ដែនដី​កម្ពុជា​ក្រោម និង​ធ្វើ​អាណានិគម​លើ​ប្រ ជា​ជាតិ​ខ្មែរក្រោម ស្តេច​យួន​តែងតែ​ចេញ​រាជ បញ្ជា​ឲ្យ​ខ្មែរក្រោម​ផ្លាស់ប្តូរ​ទំនៀម​ទំលាប់​ទៅជា​យួន​ជានិច្ច ដើម្បី​ធ្វើ​ឲ្យ​ខ្មែរ​រលាយ​ពូជសាសន៍​ទៅជា​យួន ។ កត្តា នេះហើយ​បានជា​ខ្មែរក្រោម​មានត្រកូល​ជា​ភាសា​យួន​ចាប់តាំងពី​ពេលនោះ រហូតមកដល់ សព្វថ្ងៃ ៕

Leave A Reply

Your email address will not be published.