លោក ថាច់ កាវ ម៉ិ​ញ ថា ខ្លួន​បាន​គូរ រចនា​ប​ទ្ម និង​សាងសង់​វត្ត​ជិត ១៤១ នៅ​ខេត្ត​ព្រះ​ត្រពាំង​

0 157

ដោយ សឺន ថាយធន – សារព័ត៌មាន ព្រៃនគរ

​នៅពេល​ថ្មីៗ​នេះ លោក ថាច់ កាវ ម៉ិ​ញ អ្នក​គូរ​ប្លង់​អាគារ​នៅតាម​វត្ត​ខ្មែរ​នានា​នៅ​កម្ពុជា​ក្រោម បាន​អះអាង​ប្រាប់ កាសែត យួន ក្នុងស្រុក​ថា ខ្លួន​បាន​គូរ​រចនា​ប​ទ្ម និង​សាងសង់​វត្ត​ស្ទើ​តែ​ទាំង ១៤១ វត្ត​នៅក្នុង​ខេត្ត​ព្រះ​ត្រពាំង ។ ការ លើក ឡើង​នេះ តាមរយៈ​គេហទំព័រ​យួន​មួយ​ឈ្មោះ vietnamnet.vn នៅ​ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៤ នេះ ដែល បានចេញ​ផ្សាយ​អត្ថបទ​មួយ​ស្ដីពី “​លោក ត្រឹម បេ ចំណាយ​ប្រាក់ ៦០០.០០០ ដុល្លារ​សហរដ្ឋអាមេរិក កសាង វត្ត​ទី ៩” ។​

លោក ថាច់ កាវ ម៉ិញ ដែលអួតថា ខ្លួនជាអ្នកគូរប្លង់ និង សាងសង់វត្តជិត ១៤១ វតនៅក្នុងខេត្តព្រះត្រពាំង ។
លោក ថាច់ កាវ ម៉ិញ ដែលអួតថា ខ្លួនជាអ្នកគូរប្លង់ និង សាងសង់វត្តជិត ១៤១ វតនៅក្នុងខេត្តព្រះត្រពាំង ។

លោក ថាច់ កាវ ម៉ិ​ញ បាន​អះអាង​ប្រាប់​កាសែត​យួន​អំពី​ប្រវត្តិ​ការកសាង​វត្ត​របស់ លោក ត្រឹម បេ ថា លោក​បាន ជួប លោក ត្រឹម បេ នៅ​ឆ្នាំ ២០០៥ ។ លោក​បាន​បន្តថា កាលនោះ លោក ត្រឹម បេ បាន​ឲ្យ​មនុ​ស្សមក រក​លោក​ដើម្បី​ឲ្យ​ទៅ​គូរ​ប្លង់​ព្រះវិហារ ព្រោះ លោក ត្រឹម បេ ដឹងថា លោក ថាច់ កាវ មិញ ធ្លាប់ជា​អ្នក​គូរ​រចនា​ប​ទ្ម និង សាង សង់​វត្ត​ស្ទើ​តែ​ទាំង ១៤១ វត្ត នៅក្នុង​ព្រះ​ត្រពាំង ។​

សម្ដី​ដែល​គេ​មើលឃើញ​ដូចជា​លក្ខណៈ​អួតអាង​របស់ លោក ថាច់ កាវ មិញ ជា​ភាសា​យួន​ដែល​កាសែត​យួន​បាន ចុះផ្សាយ នោះ មាន​សេចក្ដី​ជា​ភាសា​ខ្មែរ​ថា ៖

“​ខ្ញុំ​បាន​ជួប​លោក ត្រឹម បេ នៅ​ឆ្នាំ ២០០៥ ។ កាលនោះ លោក បាន​ឲ្យ​មនុស្ស​មករក​ខ្ញុំ ព្រោះ​គាត់ ដឹងថា ខ្ញុំ​ធ្លាប់ជា​អ្នក​គូរ​រចនា​ប​ទ្ម និង​សាងសង់​វត្ត​ស្ទើ​តែ​ទាំង ១៤១ វត្ត​នៅ​ខេត្ត​ត្រា​វិញ​” ។​

ការឆ្លើយ​បែប​អង្គុយ​លើ​ចង្អេ​លើក​ខ្លួនឯង​របស់ លោក ថាច់ កាវ មិញ ថា​ខ្លួន​បាន​គូរ​ប្លង់​ឲ្យ​វត្ត​ស្ទើ​តែ​ទាំង ១៤១ វត្ត​នៅ​ខេត្ត​ព្រះ​ត្រពាំង នោះ បានធ្វើ​ឲ្យ​អ្នកអាន​មានការ​ងឿង​ឆ្ល​ល់​ថា តើ លោក ថាច់ កាវ ម៉ិ​ញ គូរ​បាន​ប៉ុន្មាន វត្ត​ដែរ ? ម្យ៉ាងទៀត ព្រះវិហារ​វត្ត​បុរាណ​ជាច្រើន​នៅ​ខេត្ត​ព្រះ​ត្រពាំង ដែល​មិនទាន់​ត្រូវបាន លោក ត្រឹម បេ រុះរើ និង​ឈុះ​ឆាយ នៅឡើយ​នោះ ឃើញថា កសាង​មុន តា​លួត​របស់ លោក ថាច់ កាវ ម៉ិ​ញ កើត​ទៅទៀត ចុះ​ហេតុអ្វី បានជា លោក ថាច់ កាវ ម៉ិ​ញ មានលទ្ធភាព​គូរ​រចនា​ប​ទ្ម​ដល់​ទៅ ១៤១ វត្ត ។​

មនុស្ស​ជាច្រើន​បាន​រិះគន់​លើ​រូបថត​ធំៗ​របស់ លោក ត្រឹម បេ ដែល​បាន​គូរ​នៅលើ​ជញ្ជាំង​ព្រះវិហារ​ណា​ដែល លោក​បាន​កសាង នៅ​ខេត្ត​ព្រះ​ត្រពាំង ខណៈដែល លោក ថាច់ កាវ មិញ បាន​អះអាង​កុហក់​លើគោក​ប្រាប់ កាសែត​យួន​ថា មិនមាន​រូបថត លោក ត្រឹម បេ នៅលើ​ព្រះវិហារ​ទេ ។​

លោក ថាច់ កាវ ម៉ិ​ញ បាន​ថ្លែងប្រាប់​កាសែត​យួន​ថា​៖

“ ក្នុងនាម​ជា​អ្នកទទួលខុសត្រូវ​សាង​សង់​វត្ត​ទាំង ៩ ខ្ញុំ​ធានាថា មិនមាន​រូបថត​ណាមួយ​របស់ លោក [​ត្រឹម បេ ] និង សមាជិកគ្រួសារ បាន​គូរ​នៅក្នុង​ព្រះវិហារ ក្រៅពី​ព្រះពុទ្ធ​បដិមា នោះទេ ព្រោះ​ព្រះ វិហារ​ខ្មែរ ខុសពី​យួន​” ។​

​នៅក្នុង​អត្ថបទ​នេះ​ដដែល​កាសែត​យួន​បាន​បញ្ជាក់ថា លោក ត្រឹម បេ ជា​ជន​ជាតិចិន មិនមែន​ជនជាតិខ្មែរ​ទេ ។​

រូបគ្រូសារ លោក ត្រឹម បេ នៅលើជញ្ជាំងវត្តប្រាសាទ ។
រូបគ្រូសារ លោក ត្រឹម បេ នៅលើជញ្ជាំងវត្តប្រាសាទ ។

លោក ថាច់ កាវ ម៉ិ​ញ បាន​ប្រាប់​កាសែត​ដដែល​ថា បច្ចុប្បន្ន លោក ត្រឹម បេ កំពុង​សាងសង់​វត្ត​មួយ នៅក្នុង​ខេត្ត ព្រះវិហារ ប្រទេស​កម្ពុជា ដោយ​ចំណាយ​ប្រាក់​សរុប ៦០០.០០០ ដុល្លារ​សហរដ្ឋអាមេរិក លើ​ផ្ទៃដី​ជិត ២.០០០ ម៉ែត្រ ការ៉េ ។ នេះ​ជាវ​ត្ត​ទី ៩ ដែល លោក ត្រឹម បេ បាន​កសាង​នៅ​ខេត្ត​ព្រះ​ត្រពាំង ដែនដី​កម្ពុជា​ក្រោម និង​នៅ ប្រទេស​កម្ពុជា ៕​

Leave A Reply

Your email address will not be published.