អាថ៌កំបាំងមិននៅយូរអង្វែងឡើយ

143
ថាច់ ចៅ តៃ ។
ថាច់ ចៅ តៃ ។

នៅពេល​ថ្មីៗ​នេះ ការិយាល័យ​កិច្ចការ​ជនជាតិភាគតិច និង ចម្រុះ​នៃ​សាកល​វិ​ទ្យ​ល័យ Washington (University of Washington) បាន​ចុះផ្សាយ​អត្ថបទ​មួយ​នៅលើ​គេហទំព័រ​របស់ខ្លួន​ស្ដីអំពី​ខ្មែរក្រោម តាមរយៈ​និស្សិត​ខ្មែរ ក្រោម​-​អាមេរិកកាំង ម្នាក់​ដែល​កំពុងតែ​សិក្សា​ថ្នាក់អនុបណ្ឌិត​នៅក្នុង​សាកលវិទ្យាល័យ​ មួយ​នេះ ។​

នាង ថាច់ ចៅ តៃ (Tey Chao Thach) ជា​ខ្មែរក្រោម មាន​ជំនាញ​ខាង​ការងារ​សង្គម និង​ជា​និស្សិត​ឆ្នាំ​បញ្ចប់ ជំនួយការ​ឲ្យ​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ ភាគតិច Kelly ។​

នៅក្នុង​គម្រោង​មួយ​ដែលមាន​ឈ្មោះថា “​អាថ៌កំបាំង​មិន​នៅ​យូរអង្វែង​ឡើយ​” (No Longer Invisible) នៃ​សាកល វិទ្យាល័យ Washington នាង​បាន​ត្រូវ​គេហទំព័រ​របស់​សក​ល​វិទ្យាល័យ​នេះ ស្រង់​សម្ដី​មក​បញ្ជាក់ថា នាង​ជា “​ខ្មែរ ក្រោម​” មកពី​ដែនដី​កម្ពុជា​ក្រោម ភាគខាងត្បូង​នៃ​ប្រទេស​វៀតណាម សព្វថ្ងៃ ។​

នាង ថាច់ ចៅ តៃ បាន​ថ្លែងថា​៖ “​ដើម្បី​មើលឃើញ នូវ​អត្តចរិត​របស់​មនុស្ស​, មនុស្ស​គ្រប់គ្នា​សម​នឹង​ទទួលបាន នូវ​ការទទួលស្គាល់ និង​បានទទួល​ស្គាល់​” ។​

​នាង​បន្តទៀតថា​៖ “​ខ្ញុំ​និយាយ​ភាសា​ខ្មែរ ។ ពលរដ្ឋ​ខ្មែរក្រោម​ទាំងអស់​នៅ​កម្ពុជា​ក្រោម (​ភាគខាងត្បូង​វៀតណាម​) និយាយ​ពីរ​ភាសា គឺ​ខ្មែរ និង​យួន ។ ខ្មែរ​ជា​ភាសា​ទីមួយ​របស់​ពួកគេ បន្ទាប់មក​យួន​ជា​ភាសា​ទី​ពីរ ។ ដូច្នេះហើយ ទើប​ភាសា​ខ្មែរ​របស់​ពួកគេ មាន​ពាក្យ​ខ្លះ​ខ្ចី​ពី​ភាសា​យួន ។ ខ្មែរក្រោម ជា​ជនជាតិដើម នៃ​ដែនដី​កម្ពុជា​ក្រោម តំបន់ មួយ​ដែល​កាលពីមុន​ជា​ផ្នែក​មួយ​នៃ​មហា​ណា​ចក្រ​ខ្មែរ ។ ពូជពង្ស​របស់​យើង គឺជា​ជនជាតិខ្មែរ​នៃ​ប្រទេស​កម្ពុជា សព្វថ្ងៃ ។ ពាក្យ​ថា “​ក្រោម​” មានន័យថា ភាគ​ខាងក្រោម សំដៅលើ​ទីតាំង​ភូមិសាស្ត្រ​ដែល​យើងខ្ញុំ​រស់នៅ នា​តំបន់ ដែនដី​សណ្ដ​ទន្លេមេគង្គ ដូច្នេះហើយ បានជា​គេ​ស្គាល់​យើង​ថា ជា​ខ្មែរ​ខាងក្រោម​នៃ​តំបន់​ទន្លេមេគង្គ ។​

​នាង​បន្តទៀតថា​៖ “​វា​មិនមាន​បញ្ហា​សម្រាប់​ខ្ញុំ​ទេ ចំពោះ​ការ​សួរថា អ្នកជា​អ្វី​ពិតប្រាកដ នោះ ។ វា​ជា​ឱកាស​មួយ សម្រាប់​ខ្ញុំ​បាន​ជជែក​អំពី​កេរដំណែល​ជនជាតិភាគតិច​របស់​ខ្ញុំ ។ វា​ក៏បាន​ផ្តល់ឱ្យ​ខ្ញុំ​នូវ​ឱកាស​ដើម្បី​អប់រំ​អំពី​ភាព ស្មុគស្មាញ​និង​ភាព​ចម្រុះ​នៅក្នុង​ប្រអប់​នៃ​អ្វី​ដែលជា​វប្បធម៌​លោកខាងលិច ដែលមាន​ស្លាក​សញ្ញា ដូចជា​ពូជ សាសន៍ “​អាស៊ី​” ដែរ ។​

“​ទស្សនវិស័យ​ផ្ទាល់ខ្លួន​របស់ខ្ញុំ​សម្រាប់​សហគមន៍​ពលរ​ដ្ឋ​អាស៊ី​អាមេរិក និង​កោះ​ប៉ាស៊ីហ្វិក (Asian American and Pacific Islander) គឺ​ត្រូវមាន​ភាពស្មោះត្រង់​ចំពោះ​ការសន្ទនា​នៅលើ​អ្វីដែល កើតឡើង​នៅក្នុង​សហគមន៍ របស់​យើង ដោយ​សហគមន៍​របស់​យើង​, ការពិភាក្សា​របស់​យើង​នៅលើ​របៀប​ដែល​យើង​ប្រ​ព្រឹ​ត្ដ​ចំពោះ​គ្នា​ទៅវិញ ទៅមក ផ្ដោតលើ​ជនជាតិភាគតិច​, ប្រវត្តិ​ដ៏​ស្មុគស្មាញ​របស់​យើង​, របួស​របស់​យើង​, អាណានិគម​សម័យ បច្ចុប្បន្ន ដែល​បាន​កើតឡើង​នៅក្នុង​តំបន់​អាស៊ី នាពេល​បច្ចុប្បន្ន និង​ការរើសអើង​នៅក្នុង​សហគមន៍​អាស៊ី​” ។ នេះ​បើតាម ការលើកឡើង​របស់ នាង ថាច់ ចៅ តៃ ។​

​នាង​បាន​បន្តទៀតថា​៖ “​មានការ​ជជែក​គ្នា​ជាច្រើន​ដើម្បី​បាន និង​យើង​ត្រូវ​ទទួលស្គាល់ថា យើង​នៅមាន​បញ្ហា​ជា ច្រើន ដើម្បី​ធ្វើការ​ទាក់ទង​នឹង​បញ្ហា​ខាងលើ ។ ខណៈដែល​ខ្ញុំ​យល់ស្រប​ថា សាមគ្គី​ភាពជា​រឿង​ជា​ចាំបាច់​មួយ ។ អ្វីៗ​គ្រប់យ៉ាង​ត្រូវ​ច្រៀក​ចេញ​ជា​កំណាត់​តូចៗ ហើយ​ធ្វើ​ការវិភាគ​ឲ្យ​បាន​ច្បាស់ ដើម្បី​ស្ថាបនា​នូវ​គ្រឹះ​មួយ​ឲ្យ​បាន​រឹង មាំ​ជាង​មុន​ដើម្បី​បង្ការ ។ ការ​មាន​ទស្សនៈវិស័យ​ផ្ទាល់ខ្លួន​សម្រាប់​ខ្លួនឯង គឺ​ការស្រឡាញ់​មនុស្ស ដោយ​គ្មាន ការវិនិច្ឆ័យ​» ៕

Comments are closed.