សារ​កាន់ទុក្ខ ពី​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

114

​បន្ទាប់ពី​បានទទួល​ដំណឹង​ថា លោក ថាច់ ធ​នារី កូនប្រុស​របស់ លោក ថាច់ ស៊ី​ច័ន្ទ បានទទួល​អនិច្ចកម្ម កាលពី​ថ្ងៃទី ១៧ ខែ​កម្ភៈ ឆ្នាំ ២០១៦ ភ្លាម ពី​ប្រទេស​កាណាដា នៅ​ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៦ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ ង៉ុ​ក ថាច់ តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ផ្ញើ​សារ​កាន់ ទុក្ខ​ជូន​ចំពោះ​គ្រួសារ លោក ថាច់ ស៊ី ច័ន្ទ ដើម្បី​ចូលរួម​សម្ដែង ការសោកស្ដាយ និង​រំលែក​ទុក្ខ​ជាមួយនឹង​ក្រុម គ្រួសារ​សព លោក ថាច់ ធ​នារី ។​

លោក ថាច់ ធនារី ។
លោក ថាច់ ធនារី ។

ខាងក្រោម​នេះ ជា​ខ្លឹមសារ​ដើម​នៃ​លិខិត​របស់ លោក ថាច់ ង៉ុ​ក ថាច់​៖

ជូន​ចំពោះ លោក ថាច់ ស៊ី ច័ន្ទ និង ភរិយា​

​ក្នុងនាម​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម យើងខ្ញុំ​សូម​ចូលរួម​កាន់ទុក្ខ​ចំពោះ​មរណភាព​របស់ លោក ថាច់ ធ​នារី ដែល​បាន ទទួលមរណភាព នា​ថ្ងៃទី ១៧ ខែកុម្ភ​: ឆ្នាំ ២០១៦ កន្លងទៅនេះ ។​

មរណភាព​របស់ លោក ថាច់ ធ​នារី នឹង​ដិត​ជាប់​ជានិច្ច​ជាមួយ​សង្គម​ខ្មែរក្រោម ញាតិសន្ដាន​ទាំង​ក្នុងស្រុក និង​ក្រៅ ស្រុក ។ ជាពិសេស​យុវជន យុវតី​ដែលជា​មិត្តភក្តិ៍​រួម​ក្នុង​ដំណើរ​តវ៉ា ការពារ​នូវ​សិទ្ធិសេរីភាព ជូន​ជន ជាតិ​ដើម​ខ្មែរក្រោម នៅលើ វេទិកា​អចិន្ត្រៃយ៍​អង្គការសហប្រជាជាតិ​ស្ដីពី​បញ្ហា​ជនជាតិដើម ។​

យើងខ្ញុំ​សូម​បួងសួង​ឲ្យ លោក ថាច់ ធ​នារី បាន​ទៅ​សោយសុខ​ក្នុង​សុគតិភព​ខាងមុខ​កុំបី​អាក់ខាន​ឡើយ ។​

​សូម​លោក លោកស្រី ក្មួយ​ស្រី ចៅៗ និង​ក្រុមគ្រួសារ សាច់ញាតិ មេត្តា​ទទួល​នូវ​ការចូល​កាន់ទុក្ខ​ពី​យើងខ្ញុំ ខ្ញុំបាទ​ក្នុង វេលា​ដ៏​ក្រៀមក្រំ​នេះ ៕

​កាណាដា ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៦

​ថាច់ ង៉ុ​ក ថាច់​

​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

 

Comments are closed.