ព្រះតេជព្រះគុណ ថាច់ ងោស ហៅ កែវ ស្មែរ

0 152

ដោយ ថាច់ ប្រីជា គឿន

ព្រះតេជព្រះគុណ ថាច់ ងោ​ស ហៅ កែវ ស្មែរ សង្ឃា​ធិបតី​ពុទ្ធសាសនា​គណៈ​ខេ​មរ​និកាយ ប្រសូត ឆ្នាំ ថោះ គ​.​ស​.១៩០៦ សុគត គ​.​ស​.១៩៧៩ ត្រូវ សង្ឃា​ភិ​បាល​តំណាង​យួន​យៀកកុង ចាប់​ផ្សឹក​កាលពី​ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ១៩៧៥ រួច​ដាក់គុក រហូតដល់​អាពាធ​ធ្ងន់ ហើយ​អាណានិគម​យួន​ដោះលែង​ឲ្យ​មាន​សេរី​បាន​មួយ​សប្តាហ៍​ក៏បាន​សុគត​ទៅ ។​

ព្រះតេជព្រះគុណ ថាច់ ងោស ហៅ កែវ ស្មែរសង្ឃាធិបតីពុទ្ធសាសនាគណៈខេមរនិកាយ ប្រសូត ឆ្នាំ ថោះ គ.ស.១៩០៦ សុគត គ.ស.១៩៧៩ ។
ព្រះតេជព្រះគុណ ថាច់ ងោស ហៅ កែវ ស្មែរសង្ឃាធិបតីពុទ្ធសាសនាគណៈខេមរនិកាយ ប្រសូត ឆ្នាំ ថោះ គ.ស.១៩០៦ សុគត គ.ស.១៩៧៩ ។


​ប្រវត្តិ៖​

​ព្រះតេជព្រះគុណ ថាច់ ងោ​ស (​ភាសា​ឡា តាំងៈ​Thach Ngos)​ប្រសូត គ​.​ស​.១៩០៦ នៅ​ភូមិ ព្រែក​អ​ម្ពូ (Prek Ampu) ឃុំ​ក្នុង ស្រុក ( Ấp Qui Nông) ស្រុក កំពង់ធំ (huyện Châu Thành) ខេត្ត​ព្រះ​ត្រពាំង​កម្ពុជា​ក្រោម (​កូសាំងស៊ីន​) ។​

​ការ​សាង​ផ្នួស​

​គ​.​ស​.១៩២៤ ព្រះអង្គ​បាន​បួស​ជា​សាមណេរ​នៅ​វត្ត​បិត​កក​ត្យា​រាម​ហៅ វត្ត​ក្នុងស្រុក (​ភាសាបាលីៈ​Vatta Pittakakyãrãma) ។ គ​.​ស​.១៩២៧ បាន​បំពេញ​ឧបសម្បទា​ជា​ភិក្ខុ​នៅក្នុង​វត្ត​ខាងលើ​ដដែល ។​

​ការសិក្សា​

​ក្រោយពី​បាន​បំពេញ​ឧ​ប​សម្បា​ទា​ជា​ភិក្ខុ ព្រះអង្គ​បាន​និមន្ត​ទៅ​សិក្សា​គម្ពីរ​ព្រះពុទ្ធសាសនា​នៅ​សាលា​ធម្ម​វិន័យ ក្នុង​ខេត្ត​កំពង់ ចាម​ប្រទេស​កម្ពុជា ។​

​តួនាទី​របស់​ព្រះអង្គ​ក្នុង​ពុទ្ធសាសនា និង ក្នុងសង្គម​ខ្មែរក្រោម​

​ការទទួល​ឋានៈ​ជា​ព្រះចៅអធិការ​វត្ត៖

​គ​.​ស​.១៩៣៩​ព្រះអង្គ​ត្រូវបាន​ពលរដ្ឋ​ខ្មែរក្រោម​ចំណុះ​វត្ត​សិលា​ជលធី (Vatta Silãjaladhĩ) ហៅ​វត្ត​គគីរ​ឋិត​ក្នុងភូមិ​គគីរ (Kỳ La) ឃុំ​គគីរ (Hòa Thuận) ស្រុក​កំពង់ធំ (Châu Thành)​ខេត្ត​ព្រះ​ត្រពាំង ។​

​ការទទួល​ឋានៈ​ជា​អនុគណ (Anugana) ស្រុក កំពង់ធំ៖

​គ​.​ស​.១៩៤៧ ព្រះអង្គ​ត្រូវបាន​ប្រជាពលរដ្ឋ ខ្មែរក្រោម​នៅ​ស្រុក​កំពង់ធំ​តែងតាំង ឲ្យ​ធ្វើជា​អនុគណ​ស្រុក​កំពង់ធំ ។​

​ការទទួល​ឋានៈ​ជា​ព្រះ​មេគណ​ខេត្ត៖

​គ​.​ស​.១៩៦១ ព្រះអង្គ​ត្រូវបាន​ឡើង​ធ្វើជា​ព្រះ​មេគណ​ខេត្ត​ព្រះ​ត្រពាំង (Vĩnh Bình) នៃ​គណៈ​ពុទ្ធសាសនា​ថេរវាទ ។​

​ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ១៩៦៣ ព្រះអង្គ​បានធ្វើ​ជា​ព្រះ​វិន័យ​ធម៌​និង​ជាទី ប្រឹក្សា​របស់ គណៈ​ពុទ្ធសាសនា​ថេរវាទ​មជ្ឈមណ្ឌល​នៅ​ទីក្រុង ព្រៃនគរ ដែលមាន​ព្រះតេជព្រះគុណ ធម្ម​វិ​រិ​យោ គឹម សាង ជា​ប្រធាន ។ ចុងឆ្នាំ ១៩៦៩ ព្រះអង្គ​បានទទួល​នាទី​ជាស​ង្ឃា​ធិបតី​នៃ​ពុទ្ធ សាសនា ខេ​មរ​និកាយ ។​

​ការចាប់​ដាក់គុក​ដោយ​រដ្ឋាភិបាល​អាណានិគម​បក្សកុម្មុយនិស្ត​យួន​

​ក្រោយ​ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ កម្ពុជា​ក្រោម​ត្រូវបាន​គ្រប់គ្រង ដោយ​បក្សកុម្មុយនិស្ត​យួន ព្រះសង្ឃ និង បញ្ញវន្ត​ខ្មែរ ក្រោម​ជាច្រើន​អង្គ និង​រូប​ដែលជា​អ្នកដឹកនាំ​សាសនា​និង​សង្គម ដូចជា​ព្រះ តេជ​ព្រះ​គុណ ថាច់ រាជ​,​ង៉ោ ស៊ីវ ,​ថាច់ ភឿន និង ថាច់ ហ្វា​យ ។​ល​។ ត្រូវបាន​រដ្ឋា ភិ​បាល​កុ​ម្មុយ​និ​ស្ត​យួន​ចាប់​ដាក់គុក​និង​ធ្វើ​ទារុណកម្ម​យ៉ាង​ឃោរឃៅ ។ ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ១៩៧៥ ព្រះអង្គ​ត្រូវបាន​សង្ឃា​ភិ​បាល​តំណាង យួន​យៀកកុង​ចាប់​ផ្សឹក​ហើយ​បាន​បញ្ជូនទៅ​ដាក់គុក​ខេត្ត​ព្រះ​ត្រពាំង​នៃ បក្ស កុ​ម្មុយ​និ​ស្ត​យួន​នៅ​ថ្ងៃទី ១៤ ខែឧសភា បន្ទាប់ពី​ផ្សឹក​បាន​មួយថ្ងៃ ។ ពេលនោះ ព្រះពុទ្ធសាសនា ខ្មែរក្រោម​ទាំងពីរ​គឺ គណៈ​ថេរវាទ និង ខេ​មរ និកាយ​ត្រូវបាន​រំសាយ​ដោយ​បក្សកុម្មុយនិស្ត​យួន ។​

​ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ១៩៧៥ ព្រះអង្គ​ត្រូវបាន​បញ្ជូនទៅ​នៅក្នុង​ជំរុំ​មួយ ដែល​បក្សកុម្មុយនិស្ត យួន​ហៅថា ជំរុំ​លត់​ដំ​បេ​ប​យ៉ា (Trại Cải Tạo Bến Giá) ឋិត​ក្នុងស្រុក​មាត់សមុទ្រ (Long Tòan) ខេត្ត​ព្រះ​ត្រពាំង ។ នៅក្នុង​ជំ​រុំលត់​ដំ​នោះ ព្រះអង្គ​ខំប្រឹង​ធ្វើការ តាម​បញ្ជា​បក្សកុម្មុយនិស្ត យួន​រហូត ដល់​មាន​អាពាធ​ជា​ទម្ងន់ ហើយ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត យួន​បាន​នាំ​ព្រះអង្គ​ទៅ វត្ត គគីរ​វិញ ។ ក្រោយពី​បាន​នាំ​ព្រះអង្គ​ទៅ វត្ត​គគីរ​បាន​មួយ​សប្តាហ៍ ក្នុង​ខែឧសភា ឆ្នាំ ១៩៧៩ ព្រះអង្គ​បាន សុគត​នៅក្នុង​វត្ត​ក្នុងស្រុក ស្រុក កំពង់ធំ ខេត្ត​ព្រះ​ត្រពាំង ។ ពិធីបុណ្យ បូជាព្រះសព​របស់​ព្រះអង្គ មិនត្រូវ​បានការ​អនុញ្ញាត​ពី​សំណាក់ រដ្ឋាភិបាល បក្សកុម្មុយនិស្ត​យួន ដើម្បី​ធ្វើ​ឲ្យ​បាន​អធិកអធម​ឡើយ ៕​

Leave A Reply

Your email address will not be published.