សារ​ជូនពរ​បុណ្យ​សែនដូនតា ព​.​ស​.២៥៥៩ របស់ លោក ថាច់ វៀន អធិបតី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

203

សូម​នមស្សការ​ចំពោះ ព្រះ​រតនត្រ័យ ។ សូម​ថ្វាយបង្គំ​ដល់​ព្រះសង្ឃ​គ្រប់​អង្គ ។ សូម​ជំរាប​ដល់​លោកតា លោកយាយ មាមីង បងប្អូន យុវ័ន​- យុវតី​និង ប្រជា​ពុទ្ធបរិស័ទ​ខ្មែរ​ទាំងអស់ ជាទីគោរព​និង​ស្រឡាញ់ ។​

ខ្ញុំព្រះករុណា ខ្ញុំបាទ តាំង​នាម​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក សូម​តំណាង​គណៈកម្មការ​នាយ​ក គណៈកម្មការ​សាខា សហព័ន្ធ គណៈកម្មការ​សមាគម និង​គណៈកម្មការ​វត្ត វត្ត​ខ្មែរក្រោម ទូទៅ​នៅ​ជុំវិញ​ភពផែនដី ។ ឆ្នាំនេះ​បុណ្យ​សែនដូនតា ឬ​បុណ្យ​ភ្ជុំបិណ្ឌ​នឹង​ចូលមក​នៅ ថ្ងៃ​ចន្ទ ១៥ រោច ខែភទ្របទ ឆ្នាំមមែ សប្តស័ក ព​. ស​. ២៥៥៩ ត្រូវ​នឹង​ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០១៥ ។

លោក ថាច់ វៀន អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម ។
លោក ថាច់ វៀន អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម ។

បុណ្យ​សែនដូនតា ជា​បុណ្យប្រពៃណី ជា​បុណ្យ​ឧទ្ទិស​មគ្គផល ដល់​ញាតិ​កា​ទាំង​ប្រាំ​ពិល​សន្តាន ដែល​បាន​ចែក​ឋាន​ទៅកាន់ បរលោក​ហើយ​នោះ ហើយក៏​ជា​បុណ្យ​រំឭក​គុណ និង​រំឭក​វិញ្ញាណក្ខន្ធ​ដល់​បុព្វការី​ជន ដែល​បាន​ពលី​កម្ម​ជីវិត ដោយ​មូលហេតុ ជាតិ​សាសនា​ខ្មែរក្រោម​តរៀងមក ។ ពិធី​នេះ នៅ​បណ្តា​ប្រទេស​ធំៗ​ដូចជា​សហរដ្ឋអាមេរិក បារាំង​សេះ​អា​ល្លី​ម៉​ង​ន៍ អង់គ្លេស កាណាដា ។​ល​។ គេ​ធ្វើបុណ្យ​រំឭក​គុណ និង​រំឭក​វិញ្ញាណក្ខន្ធ ដល់​បុព្វការី​ជន​របស់គេ ជា​ផ្លូវការ យ៉ាង​មហោឡារិក​អធិក​អធម្ម ថ្លៃថ្នូរ នៅ​គ្រប់​ក្រុង គ្រប់​ខេត្ត​របស់គេ ។ ជាពិសេស យុទ្ធជន យុទ្ធ​នារី​របស់គេ​ដែល​បាន​បូជា ជីវិត​នៅក្នុង​សមរភូមិ​ក្នុង សង្គ្រាមលោក​លើកទីមួយ (១៩១៤-១៩១៨) និង ទី ២ (១៩៣៩-១៩៤៥) ។ ព្រោះ​គេ​យល់ថា​ប្រ ទេស​គេ​បាន​សុខ​ចំរើន និង​ប្រជាពលរដ្ឋ គេ​បាន​សុខសន្តិភាព​រហូតមក​ទល់នឹង​សព្វថ្ងៃនេះ គឺ​ដោយសារ​ការបូជា​ជីវិត​របស់​បុព្វបុរស​រប​ស់​គេ ។​

​ចុះ​បុព្វបុរស​របស់​ខ្មែរក្រោម​យើង ដែល​យើង​រំឭក​គុណ និង​គោរព​វិញ្ញាណក្ខន្ធ​នៅពេលនេះ តើ​អស់លោក​ទាំង​នោះបាន​បូជា នៅក្នុង សមរភូមិ​ណា​ដែរ​? – សូម​ប្រគេន​និង​ជំរាប​ថា បុព្វការី​ជន​ខ្មែរក្រោម​យើង​បាន​បូជាជីវិត​រាប់លាន សែន​នាក់​ជាង​ពីរ​រយ​ឆ្នាំ រហូត មក​សព្វ ថ្ងៃនេះ គឺ​នៅ​គ្រប់​សម័យកាល នៅ​គ្រប់​តំបន់ នៅក្នុង​ជ្រោយ​សុវណ្ណ​ភូមិ ដែល​យើង​មិនអាច​រៀបរាប់​ឱយអស់​បាន ។ យើង គ្មាន​សិ​ទ្ធិ្វ​ធ្វើ​ក្រាំងមាស សរសេរ​ជា​ឯកសារ ឬ​ធ្វើ​បដិមា​សំរាប់​ដំកល់ទុក ជាទី​សក្ការៈ នៅលើ​ទឹកដី​កំណើត​របស់ខ្លួន យើង​គ្មាន​សិទ្ធិ រំឭក​នូវ​ថ្វីដៃ ឬ​រៀបរាប់់​នូវ​វីរភាព របស់​ដូនតា​យើង​ទេ ។ ក៏ ប៉ុ​នែ្ត យើង​ក៏មាន​មោទនភាព​ជាតិ​មួយ​ដែរ ទោះបី​ជាតិ​យើង​ត្រូវ​ពួក អាណានិគម​ជិះជាន់​សង្កត់សង្កិន​គ្រប់​រូបភាព​ហើយ​គ្មាន​ពេល​ល្ហែ​ក៍ដោយ​ចុះ ក៏​កូនចៅ​ខ្មែរក្រោម​យើង នៅតែមាន​វីរជន​យក​ជីវិត ទៅ​ប្តូរ​យក​សិទ្ធិសេរីភាព ខំ​ថែរក្សា​នូវ​ទំនៀម​ទំលាប់ ប្រពៃណី វប្បធម៌ អក្សរសាស្ត្រ តាំងពីដើម​រៀង​រហូតមក ។ ថែម​ពីលើ នោះ​ទៀត នៅ​ចុង​សតវត្សរ៍​ទី ២០ និង​ដើម​សតវត្សរ៍​ទី ២១ នេះ បងប្អូន​យើង​មាន​ភព​វាសនា ត្រូវបាន​វត្ថុ​ស័ក​សិទ្ធិ ជំរុញ ឱយមក​រស់នៅ ក្នុងប្រទេស​សេរី ទើប​យើង​មានឱកាស​រំឭក​នូវ​វីរភាព​និង​គុណូបការរ​បស់​បុព្វការី​ជន​របស់​យើង ។ ក៏ប៉ុន្តែ ដោយសារ​គ្មាន​ឯកសារ​ម្ល៉ោះហើយ យើង​មិនអាច​ស្គាល់ ព្រះនាម​ឬ​ឈ្មោះ របស់​វីរ​បព្វជិត វីរបុរស វីរនារី​របស់​យើង មុន​សម័យកាល​កំពប់​តែ​អុង (១៨១៣-១៨២០) និង​ក្រោយ​សម័យ​ឱក​ញ៉ា សឺ​ង គុយ (១៩៤១) វីរបុរស​ជាតិ​និង​សេនា​ដ៏​ខ្លាំងក្លា តា​ម៉​ង ហ្មឺន​ឯក មនោ​រស់ និង​ទេ​ស្សា​សោម​(១៨៤៧) នៅ​ព្រះ​ត្រពាំង ។ ចៅហ្វាយស្រុក​សុខ និង​សេនា​សួ​សិ៍​នៅ​ខេត្ត​ឃ្លាំង (១៨៥៦) សេនា​មាន់​និង សេនា​ទៀ ខេត្ត​ពល​លាវ​(១៨៦០)​។​ល​។ សម័យ​អាណានិគម​បារាំង​សេះ (១៨៦៧-១៩៥៤) មេទ័ព គង់​នួន ខេត្ត​កោះ គង​(Gò Công =១៨៦៧ ) សម្តេច​សឺ​ង ឌៀប នៅ​ខេត្ត​ឃ្លាំង​(១៨៥៥-១៩៣៤) ឱក​ញ៉ា​ឡឹម ឯម នៅ​ខេត្ត​ពល​លាវ​(១៨៩៨-១៩៧៩? )​។​ព្រះ​មេគណ​ខេត្ត​ព្រះ​ត្រពាំង សឺ​ង លី​(១៨៧៦-១៩៤៦ ) សម័យ​កាប់​យួន​(១៩៤៥-១៩៤៦) តាមពិត យួន​កាប់​ខ្មែរ​សោះ ជន​រួម​ឈាម​យើង នៅ​ខេត្ត​ព្រះ​ត្រពាំង មាន​ភូមិ​ណង​ណើ​ង – រាជ​មល្ល -​ចេក ជ្រំ ធ្លក​ទទឹង -​ធ្លក​បណ្តោយ -​ភៀវ -​កាន់​ស្នម -​ត្រពាំងវែង -​កំពង់ទូក -​ចុង​មិ​-​ស​ជើង ត្បូង -​ផ្នោ​លើ -​ដំបូក​បី -​កោះ​ស្វាយ​រកា​ចាស់​-​រកា​ថ្មី​-​ពាំង​ពើ​-​អញ្ចាញ់​-​ទឹក​យប់ -​ផ្នោ​រាំង​។​ល​។​រាប់ពាន់នាក់​ត្រូវ​យួន​យៀកមិញ ចាប់ចង​គ្រៀក និង​សណ្តោង​ថ្មបាយក្រៀម រួច​ច្រាន​ទម្លាក់​ព្រែក កំពង់​ខ្ទឹង​ឱយ​រាវ​បង្កង ស្លាប់​អស់​គ្មាន​សស់​។ ជនរួមជាតិ​យើង រាប់ម៉ឺន​នាក់ នៅ​ដាំ​កិន ដាំ​យើ​យ យ៉ា​រាយ ហោ​ផុង ផ្នោ​អណ្តែត កោះ​មួយ​ហត្ថ ។​ល ។ នៅ​ខេត្ត​ពល​លាវ​និង​ទឹកខ្មៅ​ត្រូវ​យួន​ចាប់ ដាក់​ជង្រុក ស្រូវ រួច​ដុត​ទាំង​រស់ ។ នៅ​សម័យ ៤៥-៤៦ នេះដែរ តា​ទ្រី​វ ឡាក់ វីរជន បាន​រំដោះ​មេម៉ាយ ៥០០ (​ប្តី​ត្រូវ​យួន​យៀកមិញ សំលាប់​)​ពី​ខេត្ត​ទឹកខ្មៅ​មក​រស់នៅ​ជ្រោ​យញ ខេត្ត​ពល​លាវ ។ យុវជន​ដែល​បាន​បូជាជីវិត​នៅ​សមរភូមិ ព្រែក​គយ កូន​ក្អែក ដងក្តោង ផ្តៅ​ពេន ព្រែក​ចាក ដើម​ពោធិ៍ អណ្តូងទឹក ខ្វិន​តាំង ផ្នោ​តាសេក ចាក​ខ្ទឹង បឹង​ទៀក បឹង​ខ្យង​។​ល​។ នៅ​ខេត្ត​ឃ្លាំង​នា​ឆ្នាំ ៤៦ តា ថាច់ ហ៊ឹម (១៨៩៦-១៩៤៦) តា ឡឹម ណុប (១៨៩៦-១៩៤៦) យុវជន ស៊ា​ង -​ថាច់ វង់ -​ឡឹម គុន -​ឡឹម កី​ម -​សឺ​ង គាំង​-​និង យុទ្ធជន​-​នារី រាប់រយ​នាក់​ឬ​ទៀត ដែល​បាន​ចូលរួម នៅ សម រ​ភូមិ​ខាងលើ​នេះដែរ ប៉ុន្តែ​គ្មាន​ឈ្មោះ ។ នៅ​ខេត្ត​ក្រ មួ​នស ត្រូវ​យួន​យៀកមិញ​សម្លាប់ នៅ​ឆ្នាំ​១៩៤០ មាន​អស់លោក យ៉ា​ញ់ មៀ (១៩១២-១៩៤៧) -​យ៉ា​ញ់ អង (១៩១៦-១៩៤៦)-​យ៉ា​ញ់ ថេរ (១៩០០-៤៥) – តា​យ៉ា​ញ់ អ៊​ក (១៩០១-១៩៤៧)- អ្នកស្រី​យ៉ាង ធី សឺ​ង (១៩៣០-១៩៤៨) ។​

​នៅ​ទសវត្សរ៍ ៦០ ព្រះចៅអធិការ​វត្ត​ឃ្លាំង ត្រឹង ឃាន ព្រះ​បា​ឡា​ត​គណ ព្រះ​ត្រពាំង​សឺ​ង វង់ (១៨៩៥-១៩៦៣) ព្រះ​មេគណ​ព្រែក ឫស្សី ថាច់ វ​ណ្ណី (១៩៦៩) លោក​ប្រធាន​ចលនា​ខ្មែរ​សេរី ថាច់ តួ​ង (១៩៦០) លោក​ឡឹម លី និង​គ្រួសារ​ជា​ប្រធាន​ចលនា​ខ្មែរ​សេរី ខេត្ត​ពល​លាវ ។ នៅ​ខេត្ត​មាត់ជ្រូក ព្រះ​វិន័យធរ​គណ ចៅ ភឿ​ក (១៩៥០-៦៤ )​។ លោក​យ៉ា​ញ់ ថាវ យ៉ា​ញ់ ឌៀប (១៩០៤-១៩៦៤)-​យ៉ា​ញ់ គី (១៩០៣-១៩៦៩) យ៉ា​ញ គាត់ (១៩០៤-១៩៦៤) អ្នកស្រី ធី ឃឿ​ក​(១៩១៩-១៩៦៩ ) លោក ឡឹម ហាយ ស្រាង (១៩៣៩-៦៩) យ៉ា​ញ់ មេន (១៩៣៧-១៩៦៩)​។​ល​។​

​នៅ​ទសវត្សរ៍ ១៩៧០ សម័យ​សាធារណរដ្ឋ​ខ្មែរ យុទ្ធជន​-​នារី​ខ្មែរក្រោម​ជាង​បី​ម៉ឺន​នាក់ បាន​ហែល​ច្រាស់ទឹក​ទៅ​ជួយ​ខ្មែរ​នៅ​កម្ពុជា បាន ពលី​កម្ម​ជីវិត​នៅ​សមរភូមិ នៃ​បិ​តុ​ភូមិ​ជាទីគោរព រាប់ទាំង​ប្រព័ន្ធ​កូន​ផង ខ្មែរក្រោម​បាន​ស្លាប់ មិនតិច​ប្រាំ​ម៉ឺន​នាក់ រហូតមកទល់ សព្វថ្ងៃនេះ យើង​ក៍​មិនបាន​ប្រទះឃើញ បញ្ជី​មាស ឬ​រូបចម្លាក់ ឬ​យ៉ាងហោចណាស់ មាន​ស្តូប​មួយ​សំរាប់​រំឭក​គុណ​វីរជន វីរនារី​ទាំង នោះ​ផង​ទេ សូម្បី​ខ្មែរក្រោម​ដែល​បានមក​រស់នៅ​ប្រទេស​សេរី ក៍​មិន​ខុសគ្នា ប៉ុន្មាន​ដែរ ។​

ឆ្នាំ ១៩៧៣ នៅ​វត្ត​ស្វាយ​សៀម​ថ្មី ខេត្ត​ព្រះ​ត្រពាំង ខ្មែរ​កំពុង​ធ្វើបុណ្យ យួន​បាន​បោក​គ្រាប់បែក​បណ្តាល ឱយស្លាប់ ៣២ និង របួស ៧២ នាក់ ។ នៅ​ខេត្ត​ពល​លាវ នា​ថ្ងៃទី ៣ ខែមេសា ឆ្នាំ ១៩៧៣ មហា សឺ​ង ថា​ន វត្ត​ព្រៃ​ជាប់ ១៩៣៣-១៩៧៣ និង​យុវជន លី ឧ​ត្ត​ម ត្រូវ​យួន​សេរី​បាញ់ប្រហារ នៅ​ស្នែ​ត ។​

នៅ​ខេត្ត​ក្រមួនស​នៅ​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៧៤ មាន​ព្រះ​ព​ហូ​សូត្រ​យ៉ា​ញ់ តឹ​ប (១៩៤១-១៩៧៤) -​យ៉ា​ញ់ ហម (១៩៥០- ១៩៧៤) យ៉ា​ញ់ ហយ (១៩៥១-១៩៧៤) ព្រះ​អនុគណ ឡឹម ហុង (១៩៤៧-១៩៧៤) ត្រូវ​យួន​សេរី​បាញ់ប្រហារ ក្នុង​ពេលធ្វើ បាតុកម្ម ។ ព្រះ​មេគណ ជុំ មួង ខេត្ត​មាត់ជ្រូក (១៨៩៥-១៩៧៥)​។ នៅ​ខេត្ត​ព្រះ​ត្រពាំង វីរ​បព្វជិត​យឿ​ង សុខ (១៩៣-៧៥) – គឹម សុ​មន៍ (១៩៥២-៧៥) -​គឹម សំណាង​(១៩៦០-៧៥) ព្រះ​មេគណ ថាច់ រាជ​(១៩២១-១៩៧៦) វីរបុរស ១៦ ខែវិច្ឆិកា ១៩៧៦ ថាច់ គឹ​ន​-​ថាច់ ឌា​ក និង គឹម រី (​តែ​បី​រូបនេះ ត្រូវ​យួន​បាញ់ប្រហារ​នៅ​ឆ្នាំ ១៩៧៨) – ថាច់ ភី -​ថាច់ មាំ -​ថាច់ មាំ​ង​- ព្រះ​អនុគណ​កញ្ចោង គឹម ភិន​- ព្រះចៅអធិការ​កំពង់លាវ ថាច់ ស -​គឹម សុខ ។​ល​។ ព្រះ​មេគណ ខេត្ត​ឃ្លាំង ថាច់ ពេ​ច (១៩១៦-១៩៧៦ ) វីរ​សមណ ១៥ ខែឧសភា ៧៦ ខេត្ត​ក្រមួនស ព្រះចៅអធិការ ចៅ មិត្ត​-​ចៅ ត្រាង គ្រូអាចារ្យ យ៉ា​ញ់ កែ (១៩១៣-៧៦) -​យ៉ា​ញ់ វឿ​ង​-​ថាច់ អ៊ិម ។​ល​។ បណ្ឌិត សឺ​ង ង៉ុ​កថា​ញ់​(១៩០៥-៧៧) លោក​ប្រធាន សឺ​ង ថា​យ​ង្វៀង (១៩១១-១៩៧៧) ព្រះ​សង្ឃា​ធីប​តី ថាច់ ងោ​ស ហៅ កែវ ស្មែរ ១៩០៦-១៩៧៩ ។ នៅក្នុង​ភ្លើងសង្គ្រាម យួន​យៀកណាម​- អាមេរិកាំង (១៩៥៥-១៩៧៥) មាន​យុទ្ធជន​-​នារី ខ្មែរក្រោម បាន​ពលី​កម្ម​ក្នុង សមរភូមិ​នេះ យ៉ាងហោចណាស់ មិនតិចជាង ៤ សែន​នាក់​នោះទេ ព្រោះថា ខ្មែរ​ស្លាប់​ខ្លួន យួន​ស្លាប់​ឈ្មោះ ។ ពេល​យួន​បាន ឯកភាពគ្នា​វិញ គេ​មិន​ខ្ចី​អរគុណ​ខ្មែរ មួយ​ម៉ាត់​ផង ។ ចំណែក​លោក​គាំង​វិញ គេ​ថា ពួក ម៉ា​យ ហ្វ​ក់ គឺជា​ទាហាន​ស៊ីឈ្នួល គ្មាន​គុណ​ស្រ័យ​អី​ទេ ។ ព្រះ​សង្ឃា​ធិបតី ឡឹម ឯម​(១៨៩៨-១៩៧៩) ។ សម័យ​មហាលោតផ្លោះ (១៧ ខែមេសា ឆ្នាំ ១៩៧៥ – ៧ ខែមករា ឆ្នាំ ១៩៧៩) ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ ត្រូវ​យួន​បន្លំ​ជា​ខ្មែរ​ពល់ ពត់​សម្លាប់​ផុត​ពូជ សូម្បី​កូនខ្ចី​ម្នាក់​ក៏​មិន​សេសសល់​ដែរ ពិសេស​នៅ​ស្រុក​បាកាន់ ខេត្តពោធិ៍សាត់​ជាដើម ។​

​នៅ​ទសវត្សរ៍ ៨០ គឺ​ព្រឹត្តិការណ៍​កា​សេ​ហា ៥០ អាណានិគម​យួន​យៀកកុង​បាន​បង្កើត រណសិរ្ស​ក្លែងក្លាយ​មួយ​មាន​ឈ្មោះថា រណសិរ្ស​សាមគ្គី​រំដោះជាតិ​កម្ពុជា​ក្រោម ខ្មែរក្រោម​ត្រូវ​ចាប់​ដាក់គុក ៥៧៥ នាក់ និង​ព្រះសង្ឃ ១៥២ អង្គ ។ ព្រះ​មេគណ​គឹម តុ​ក​ចើ​ង (១៩៣៥-៨៧) ត្រូវ​ពួកវា​វាយ​ឱយ​សុ​គត់​ហើយ​បូជា​ក្តារ​ម្ឈុ​ស​ទទេ គួរឱយ​សង្វេគ​ណាស់ ។ ព្រះ​នាយក គឹម សាង (១៩២២-៨៨) ត្រូវ​ពួក​យួន ចាក់​ថ្នាំ​ឱយ​វង្វេងស្មារតី​រួច​សុ​គត់ ។ ព្រះ​នាយករង ថាច់ ភោគ ខេត្ត​លង់ ហោរ ពេល​ត្រូវធ្វើ​ទា​រុ​ណ្ឌ​កម្ម រហូតដល់​សុ​គត់​ហើយ ពួកវា​បាន​វះ​ពោះ​ទៀត ។ នៅមាន​បងប្អូន​រួម​ជាតិ​យើង​ជាច្រើន​ទៀត ត្រូវ​យួន​ធ្វើ​ទា​រុ​ណ្ឌ​កម្ម​យ៉ាង​ព្រៃផ្សៃ ខ្លះ​ក៏បាន​ស្លាប់​នៅក្នុង​គុក ខ្លះ​ក៏ត្រូវ​ស្លាប់​នៅ​ឆ្នាំ​បន្តៗ ដូច ថាច់ សាង ហៅ ម៉ាន់ មាន​ខ្លះ​ក៏​ពិការ​មកទល់​សព្វថ្ងៃនេះ ដូចជា​លោក គឹម ប៊ុ​ក​កែវ -​ថាច់ ញ៉​។​ល​។ នៅ ថ្ងៃទី ៧ ខែមករា ឆ្នាំ​១៩៧៩​ពេល យួន​មក​ឈ្លានពាន​ស្រុក​ខ្មែរ បងប្អូន​យុទ្ធជន​-​នារី​ខ្មែរក្រោម ត្រូវ ពួកវា​ចាប់​មក​រង​គ្រាប់ នៅ​សមរភូមិ​កម្ពុជា ធ្វើឱយ​ខ្មែរក្រោម​ត្រូវស្លាប់​មួយ​សា​ទៀត ។ ពេល​យួន​ត្រួតត្រា​ស្រុក​ខ្មែរ នៅ​កម្ពុជា ក្រោម​ឯណេះ​វិញ ក៍​ត្រូវ​ពួកវា​ធ្វើទុក្ខបុកម្នេញ ដេញ​បាញ់ តាម​កាប់សម្លាប់ ប្លន់​ទ្រព្យសម្បត្តិ ដីធ្លី​ខ្មែរក្រោម ទាំង​ភ្នែក​ស្រស់ៗ បណ្តាល ឱយ​ខ្មែរក្រោម​រត់ចោល​ភូមិ​ស្រុក គុម្ព​ឫស្សី ដីស្រែ​ចំការ​ជាទី​ស្រឡាញ់ ព្រាត់​ឳ​ពុក​ម្តាយ ប្រពន្ធ​កូន​ជាទីគោរព​ស្រឡាញ់ ។​

នេះ​ជា​ដំណើរ​ផ្សងព្រេង ដែល​យកអាយុ​ជីវិត​ម​ក​ប្រឡែង​នឹង​មច្ចុរាជ តាមរយៈ​ស្រុក​ខ្មែរ ។ នៅ​ចន្លោះ​ផ្លូវ​ពី​បាត់ដំបង​មកកាន់​ជំរុំ ជន ភៀសខ្លួន​បងប្អូន​ខ្មែរក្រោម​ត្រូវ​ឆ្លងកាត់​គ្រោះថ្នាក់​មួយ​សារ​ទៀត គឺ​គ្រាន់តែ​និយាយ​ខ្មែរ​រដឺន​ប៉ុណ្ណោះ ។​

ឯ​ស្រីៗ​ខ្មែរក្រោម​វិញ ត្រូវ​ពួកចោរ​ព្រៃ​មាន​ឯកសណ្ឋាន​ជា​ប៉ា​រ៉ា ចាប់រំលោភ​ភេទ រួច​ស​ម្រា​ត់​ខោ​ដោះអាវ សល់​តែ​រាងកាយ​អាក្រា​ត់ ននល់​គោក ហើយ​ឱយ​ដើរ​ពាសពេញ​ព្រៃ ដូចជា​សត្វ​ទោច មាន​ស្ត្រី​ខ្លះទៀត ក៏ត្រូវ​ចាប់រំលោភ​ភេទ​នៅ​ចំពោះមុខ​ប្តី ដែល​កំពុង​ជាប់ ចំណង ។​ល​។ នេះ​ជា​ប្រវត្តិ​ចុក​ឈាម ដែល​អ្នក​ផ្សងព្រេង​ខ្មែរក្រោម​ត្រូវ​ឆ្លងកាត់​ក្នុង​ដំណើរ​ស្វែងរក​សិទ្ធិសេរីភាព​។​

​នៅក្នុង​ភ្លើងសង្គ្រាម ៦៦ ឆ្នាំ និង​ការតស៊ូ​ទាមទារ​សិទ្ធិសេរីភាព ខ្មែរក្រោម​ត្រូវស្លាប់​យ៉ាងហោចណាស់​ក៏​មិន តិចជាង​កន្លះ លាន​នាក់ គឺ​ឆ្អឹង​គរ​ជា​ភ្នំ​ឈាម​ហូរ​ជា​ស្ទឹង ជា​បឹង ជា​ទន្លេ ។ ទោះបី​ខ្មែរក្រោម​បាត់បង់​ជីវិត នៅក្នុង​ករណី​ណាក៏ដោយ​ចុះ ឬ​ស្លាប់​ដោយ​រោគា និង ជរាពាធ ដូចជា​លោក​ប្រធាន​ប្រតិបត្តិ​សហព័ន្ធ សឺ​ង ទួន (១៩៥៦-២០០៧) ព្រះ​អតីត​ចៅអធិការ​វត្ត​សាមគ្គី​រង្សី យឿ​ង សិន (១៩៣៥-២០១០) ព្រះ​ភិក្ខុ អ៊ាង​សុខ ធឿន (២០០៧) ក៏​រាប់​ជា​មរណភាព​នៃ​បុព្វការី​ជន ដើម្បី​ជាតិ​-​សាសនា​ដែរ ។​

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​សូម​ស្នង​ជូន​បុព្វបុរស​ខ្មែរក្រោម​ទាំងអស់ ដោយ​សូម​បន្តវេន​រំដោះជាតិ​ពី​នឹម​អាណានិគម​លុះត្រាតែ​បាន សំរេច​ជា​ស្ថាពរ ។ សូម​ព្រលឹង​ស្នេហា​ជាតិ​នៃ​បុព្វបុរស​ទាំងអស់ ចូលមក​ស​ន្ធឹ​ត​នៅក្នុង​បេះដូង​ខ្មែរ​គ្រប់រូប កុំបី​ឃ្លាងឃ្លាត ។ សូម ឈាម​ដូនតា​ខ្មែរក្រោម​គ្រប់​ដំណក់ ដែល​បាន​ហូរ​ស្រោច​លើ​ប្រ​ឋ​ពី​កម្ពុជា​ក្រោម​ក្លាយជា​សំរែង​គង​ជ័យ ដាស់​ប្រមូល ខ្សែលោហិត ខ្មែរក្រោម​គ្រប់ទិសទី ឱយ​ក្រោកឈរ​ទាមទារ សិទ្ធិ​ស្វ័យ​សំរេច​វាសនា សំរាប់​ខ្មែរក្រោម​យើង ។ សូម​ខ្មែរ​ដែល​រស់នៅ​គ្រប់ទិសទី គ្រប់​តំបន់​ក្នុង​លោក ចូលរួម​ជា​កម្លាំង​ដល់​នាវា​សហព័ន្ធ​កម្ពុជា​ក្រោម​ពិភពលោក ទើប​យើង​ឆាប់​បាន​ដល់ត្រើយ នៃ​ម្ចាស់ការ ។ មាន តែ​ខ្មែរក្រោម​យើង​ជំនាន់​នេះហើយ ដែល​ធ្វើឱយ​ព្រលឹង​នៃ​បុព្វបុរស​គ្រប់​ជំនាន់​ពីមុនមក បាន​ស្ងប់​ក្នុង​សុគតិភព ។ ចាប់តាំងពី​ពេល នេះ​តទៅ​ខ្មែរ​យើង​ត្រូវ​ក្រោកឈរ​ព្រម​គ្នា ពង្រឹង​នូវ​សាមគ្គី​ជាតិ​យ៉ាងរឹងមាំ ជុំវិញ​នាវា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ជានិច្ច នោះ​ទើប​ទង់ ជាតិ ខៀវ លឿង ក្រហម ខ្មែរក្រោម​យើង បង្ហូត​លើ​អាកាស នា​ដែនដី​កម្ពុជា​ក្រោម​បាន ។​

យំ យំ ឥ​ច្ឆិ​តំ តំ តំ​ស​មិ​ច្ឆ​តុ ចិត្ត​ប្រាថ្នា​របស់​ខ្មែរក្រោម​យ៉ាងណា ក៏​សូមឱយ​បានសំរេច​ដូច​ក្តី​ប្រាថ្នា នោះ​គឺ​សិទ្ធិ​សម្រេច​វាសនា ខ្លួន​ដោយ​ខ្លួនឯង សូម​អនុមាទ​នា​! ។​

ដោយ​គោរព​ដ៏​ស្មោះ​ពី ខ្ញុំព្រះករុណា ខ្ញុំបាទ​

ធ្វើ​នៅ​ទីក្រុង ប៉ា​រិ​ស ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០១៥

ហត្ថលេខា លោក ថាច់ វៀង​

អធិបតី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

Comments are closed.