នាយករដ្ឋ​មន្រ្តី​ថៃ​នឹង​រំលាយ​រដ្ឋសភា​ ដើម្បី​រៀបចំ​ការ​បោះ​ឆ្នោត​នាពេល​ឆាប់ៗនេះ

0 99

នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​លក្ខណ៍ ជីន​វ័​ត្រ បានប្រកាស​ជាថ្មីទៀត​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា លោកស្រី​នឹង​រំលាយ​សភា រៀបចំ​ការបោះឆ្នោត​ឡើងវិញ ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​ដែល​កំពុង​កើតមាន ។​

​លោកស្រី យី​ង​លក្ខណ៍ ជីន​វ័​ត្រ ថ្លែង​តាម​ទូរទស្សន៍​ជាតិ​ថៃ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ អំពាវនាវ​ឲ្យ​បញ្ឈប់​ការតវ៉ា ដោយ​លោកស្រី​សន្យា​នឹង​រំលាយ​សភា ហើយ​រៀបចំ​ការបោះឆ្នោត​ឲ្យ​បាន​ឆាប់​បំផុត តាម​ការដែល​អាចធ្វើ​ទៅ​បាន ។​

​លោកស្រី យី​ង​លក្ខណ៍ ជីន​វ័​ត្រ ថ្លែង​ទៀតថា រដ្ឋាភិបាល​របស់លោក​ស្រី មិន​ចង់ឃើញ​មនុស្ស​បាត់បង់​ជីវិត​ដោយសារ​បា​តុ កម្ម​បន្តទៀត​ទេ​។ ហិង្សា​ពេល​បាតុកម្ម​កន្លងទៅនេះ បណ្តាល​ឲ្យ​មនុស្ស​៥​នាក់​ស្លាប់ និង ជាង ២០០ នាក់ រងរបួស ។​

លោកស្រី យីងលក្ខណ៍ ជីនវ័ត្រ នាយករដ្ឋមន្ត្រីថៃ ។
លោកស្រី យីងលក្ខណ៍ ជីនវ័ត្រ នាយករដ្ឋមន្ត្រីថៃ ។

​លោកស្រី យី​ង​លក្ខណ៍ ជីន​វ័​ត្រ ថ្លែងថា​៖

ខ្ញុំ​សម្រេចចិត្តថា សូម​ព្រះរាជទាន​ទូលថ្វាយ​អំពី​កិច្ច​រាជការ ថា​នឹង​រំលាយ​សភាតំណាងរាស្ត្រ ពុទ្ធសករាជ ២៥៥៦ ដើម្បី​ព្រះ​បរម​រាជ​វិនិច្ឆ័យ​ដោយហេតុ​ផល​ដូចតទៅ​៖

ទី ១ – ការរំលាយ​សភាតំណាងរាស្ត្រ​ជា​ទម្លាប់​ប្រក្រតី​ក្នុងការ​គ្រប់គ្រង តាម​របប​លទ្ធិប្រជាធិបតេយ្យ ដែល​ប្រទេស នានា​បាន​អនុវត្ត​តាមបែប​សភានិយម ។ ប្រទេស​ថៃ បាន​អនុវត្តតាម​ទំនៀម​នេះ តាំង ពី​ដើម រៀង មក និង​បាន ឃើញថា គ្រប់​ច្បាប់​នៃ​រដ្ឋ ធម្មនុញ្ញ​ប្រទេស ប​ញ្ញ​តិ​ឲ្យ​រំលាយ​សភា​ទុក និង បាន​រំលាយ សភា មកជា​ច្រើនដង ដូចជា ឆ្នាំ ពុទ្ធសករាជ ២៥៣៩ , ២៥៤៣, ២៥៤៩ និង ២៥៥៤ ។​

ទី ២- តាម​ដែល​រដ្ឋាភិបាល​បាន​ចូលមក​ទទួល​តួនាទី​ដឹកនាំ​រាជការ​ក្នុងប្រទេស ចាប់ពី​ថ្ងៃទី ២៤ ខែសីហា ពុទ្ធសករាជ ២៥៥៤ នោះ ដោយមាន​ភារកិច្ច​សំខាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រទេសជាតិ​ជាច្រើន​ប្រការ ដូចជា គ្រោះ ទឹកជំនន់​ដ៏​ធំ និង​ផលប៉ះពាល់ ដែល​កើត​ពី​វិបត្តិ​សេដ្ឋកិច្ចពិភពលោក និង​ការស្ដារ​ឡើង វិញ​នូវ លទ្ធិប្រជាធិបតេយ្យ ការពង្រឹង​ទំនាក់​ទំ​ទង​ការបរទេស រហូតដល់​មានការ​ទុកចិត្ត​នៃ​របប ប្រជា​ធិ ប​តេ​យ្យ ដែលមាន​ព្រះមហាក្សត្រ ជា ប្រមុខ ។ រដ្ឋាភិបាល​បាន​ខំ​អស់ពី​សមត្ថភាព​ធ្វើ​ឲ្យ មាន កំណែ ទម្រង់ បញ្ហា​ផ្សេងៗ រហូតដល់​មានការ​បង្រួបបង្រួម ទៀតផង ។ តែ​ទោះជា​យ៉ាងណាក៏ដោយ ចំណុច នៃ​ការ វិវាទ​នយោបាយ​នោះ រដ្ឋាភិបាល​កំពុង​រក​ដំណោះស្រាយ រហូត​ទាល់តែ​បានសម្រេច ។ រដ្ឋា​ភិ បាល នឹង​ព្យាយាម ពន្យល់​ឲ្យ​យល់ នូវ​ចំណុច​ដែល​ត្រូវ កែប្រែ​រដ្ឋធម្មនុញ ការ​បើ វេទិការ​សាធារណៈ និង​ធ្វើ​ប្រជាមតិ​នោះ ក៏មាន​យោបល់​ស្រប​ខ្លះ មិន​ស្រប​ខ្លះ​ក៏ដោយ រដ្ឋាភិបាល​នៅតែ​ទទួល យកមក ពិភាក្សា និង​កែប្រែ ទៅតាម​របប​ប្រជាធិបតេយ្យ​សភានិយម ។ ជាការ​ពិត មានមតិ​គំនិត​ខ្វែងគ្នា នៃ​ក្រុម មួយចំនួន រួមទាំង សមាជិក​បក្សប្រឆាំង​ផងដែរ មិន​ព្រម​ចូលមក​រដ្ឋា​សភា ដើម្បី​ចរចា​គ្នា​រក ដំណោះ ស្រាយ តែ​បែរ ទៅរក​ផ្លូវ ដោះស្រាយ​នៅក្រៅ​រដ្ឋសភា​ទៅវិញ ។ តែ​រដ្ឋាភិបាល​នៅតែ​រក​វិធី ដើម្បី​ជួប គ្នា​ក្នុងការ ដោះស្រាយ​តាមបែប សន្តិវិធី និង​គោល​ការគោរព សិទ្ធិមនុស្ស​ជា​រៀងរហូត និង​ជាការ​រក្សា ការពារ រដ្ឋធម្មនុញ នៃ​ព្រះរាជា ណា​ចក្រ​ថៃ ព្រោះថា រដ្ឋា​ភិ​បាន​មិន​ចង់​ឲ្យ​មាន ការបែកបាក់​នាំ​ឲ្យ​ខាត ប្រយោជន៍ ដល់​ប្រជាជន និង​ប្រទេស ជាតិ​តទៅទៀត ដោយហេតុថា ប្រទេស​ថៃ​ឆ្លងកាត់​ការបែកបាក់ និង​ជូរចត់​ជា​យូរ យា​ណាស់ មកហើយ តែ​ស្ថា ន​ការណ៍ ក្នុងពេល បច្ចុប្បន្ន នេះ ក្រុម​ណា​ក៏​ថា ខ្លួន​ជា​អ្នក តំណាង​ឲ្យ​ប្រជាជន និង​ប្រជាជន​គាំទ្រ​ច្រើន​ទាំងអស់ មាន​អ្នកខ្លះ​ដោយ​យក​លេះ​នៃ​របប​ប្រ ជា​ធិបតេយ្យ មក​សំអាង ហើយ​ជាន់ឈ្លី​ពីលើ​ដែរ ជាហេតុ ធ្វើ​ឲ្យ​ប្រទេសជាតិ​មានការ​បែកបាក់​គ្នា ហើយ​តវ៉ា ឲ្យ​រំលាយ សភា​ចោល ដើម្បី​បោះឆ្នោត​សា​ជា ថ្មី​ដែលជា​គោលបំណង​របស់គេ ហើយ​គេ​យល់ថា ជា​ប្រ ទេស​ប្រជាធិបតេយ្យ ដែលមាន​ព្រះមហាក្សត្រ ជា​ប្រមុខ និង​ធ្វើ​ឲ្យ​អន្តរជាតិ មានការ ទទួល ស្គាល់ និង​ប្រជាជន ជ្រើសរើស អ្នកណា​ជា អ្នក​ដឹក នាំ​ប្រទេស របស់​ពួកគេ​ដែល​ពួកគេ​ចង់បាន ។ រដ្ឋា​ភិ បា ល​សូម​អញ្ជើញ គ្រប់​ក្រុម គ្រប់​បក្ស គ្រប់​និន្នាការ​នយោបាយ ដែលមាន​គំនិត​ផ្សេងគ្នា​ចូលមក ឈរ ឈ្មោះ សម្រាប់​ប្រជាជន​បោះ ឆ្នោត​ជូន ទៅ តាម​របប​ប្រជាធិបតេយ្យ ។​

ទី ៣- ពេល​ដែរ​រំលាយ​សភា​រួច​រដ្ឋមន្ត្រី និង​គណៈរដ្ឋមន្ត្រី​ទាំងឡាយ​នៅតែ​រក្សា​តំណែង​របស់ខ្លួន និង​ត្រូវ គោរព​ទៅ តាមច្បាប់​រដ្ឋធម្មនុញ​មាត្រា ១៨០ (២) រងចាំ​រហូតដល់​មានការ​បោះ ឆ្នោត​ជាប់ អ្នកថ្មី​មក​ជំនួស តំណែង​តាមច្បាប់រ ដ្ឋ​ធម្មនុញ​មាត្រា ១៨១ ដែរ​បាន ចែងថា រដ្ឋមន្ត្រី និង​គណៈរដ្ឋមន្ត្រី ដែល​មក​ទទួល តួនាទី​ក្នុងករណី​ចាំបាច់ ដោយ គោរព​ទៅតាម​មាត្រា​ខាងលើ​ជា​គោល ។​

ទី ៤ – សូម​ឲ្យ​ប្រជាជន​ទាំងឡាយ​យល់​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​លើក​នេះ និង​ស្នើ​ទៅ​គណៈ កម្ម ការ រៀប ចំការ​បោះឆ្នោត​ឲ្យ​កំណត់​ថ្ងៃ​នៃ​ការបោះឆ្នោត​លឿន​បំផុត ។ ហេតុដូច្នេះ សូម​ឲ្យ​ប្រជាជន ទាំង អស់ បំពេញ កត​ព្វ​កិច្ច របស់ខ្លួន ក្នុងការ​ទៅ បោះឆ្នោត ឲ្យ​បាន ព្រមៗ​គ្នា ដើម្បី​ឲ្យ​ការបោះឆ្នោត ខាង មុខ ប្រព្រឹត្ត ទៅដោយ​សុចរិត និង​យុ​ត្តិ ធម៌ តាមច្បាប់​រដ្ឋធម្មនុញ និង​តាម​គោលការណ៍ ប្រជាធិបតេយ្យ ។​

​ការប្រកាស​របស់ លោកស្រី យី​ង​លក្ខណ៍ ជីន​វ័​ត្រ ធ្វើឡើង​ស្រប​ដែល​ក្រុមបាតុករ​កំណត់​យក​ថ្ងៃ ចន្ទ​នេះ ជា​ថ្ងៃ​បាតុកម្ម​ផ្តាច់​ព្រាត់​សម្រេចយក​លទ្ធផល ។ បាតុករ​ប្រមាណ ១ សែន​នាក់​ប្រមូលផ្តុំ នៅក្បែរ​វិមាន​រដ្ឋាភិបាល និង​នៅតាម​បណ្តា​ផ្លូវ​នានា​នៅ​ទីក្រុង​បាងកក ជា​សញ្ញា​បង្ហាញថា ហិង្សា​អាច​កើតមានឡើង​ជាថ្មី​ម្តងទៀត ។​

ការប្រកាស​រំលាយ​សភា និង រៀបចំ​ការបោះឆ្នោត​ជាថ្មី​របស់ លោកស្រី យី​ង​លក្ខណ៍ ជីន​វ័​ត្រ បានធ្វើ​ឲ្យ​បាតុករ​ជាច្រើន​ហាក់ ដូចជា យល់ព្រម និង​ការសន្យា​នោះ តែ​មិន​ដឹកនាំ​បាតុករ លោក សូ​ថេប មិន​យល់ព្រម​ទេ គឺ​គេ​ទាមទារ​ឲ្យ លោកស្រី យី​ង​លក្ខណ៍ ជីន​វ័​ត្រ ចុះ​ចេញពី​តំណែង ដោយ​ដក​ខ្សែស្រឡាយ​លោក ទក្សិណ ជីន​វ័​ត្រ ទាំង​ឫស​ចេញពី​ថ្នាក់ដឹកនាំ ។ លោក​ថា ប្រសិនបើ​មានការ​បោះឆ្នោត​ជាថ្មីទៀត​នោះ ខ្សែស្រលាយ លោក ទក្សិណ ជីន​វ័​ត្រ នៅតែមាន​នៅក្នុង​រដ្ឋាភិបាល​ដដែល ។

​វិបត្តិ​នយោបាយ​នៅក្នុង​ប្រទេស​ថៃ​នេះ បណ្តាល​ឲ្យ​សមាជិកសភា​មកពី​គណបក្ស​ប្រជាធិបតេយ្យ ជា​គណបក្សប្រឆាំង​ចំនួន ១៥៣ រូប សម្រេច​លាលែង​ពី​តំណែង​កាលពី​ថ្ងៃអាទិត្យ ម្សិលមិញ ដែល​ធ្វើ​ឲ្យ​សភា​មាន​អាសនៈ សរុប ៥០០ បាត់បង់​សុពលភាព ក្នុងការ​សម្រេចការ​ងា​រ ៕​

Leave A Reply

Your email address will not be published.