សេច​ក្ដី​ថ្លែង​អំណរ​គុណ​របស់​អធិ​បតី​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចំ​ពោះ​គណៈ​កម្ម​ការ​រៀប​ចំ​សន្និ​បាត

314

ខ្ញុំព្រះករុណា ខ្ញុំបាទ ក្នុងនាមអធិបតី នៃសហព័ន្ធខ្មែរកម្ពុជាក្រោម មានសេចក្តីសោមនស្សរីករាយ យ៉ាងក្រៃលែង ដោយបានឃើញអង្គសន្និបាតប្រចាំឆ្នាំ ២០១៦ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម នៅទីក្រុង Las Vegas រដ្ឋ Nevada បានប្រព្រឹត្តទៅដោយភាពជោគជ័យ និងភាតរភាពជាលក្ខណៈមហាគ្រួសារ ខ្មែរក្រោមកាលពីថ្ងៃទី ១៣, ១៤, ១៥ ខែមករា ឆ្នាំ ២០១៧ កន្លងទៅនេះ ។

ការខិតខំប្រឹងប្រែងរបស់ ព្រះតេជព្រះគុណ និង ប្រធានសាខា សមាជិក សមាជិកា នៃសហព័ន្ធ ខ្មែរកម្ពុជាក្រោម នៅទីក្រុង Las Vegas បានជំរុញឱ្យសកម្មភាពសហព័ន្ធខ្មែរកម្ពុជាក្រោមទទួលបាន លទ្ធផលយ៉ាងត្រចះត្រចង់សម្រាប់ការតស៊ូដោយអហិង្សា និងសិទ្ធិសេរីភាពលើឆាកអន្តរជាតិ ។

តាងនាមខ្ញុំព្រះករុណា ខ្ញុំបាទផ្ទាល់ និងអធិបតី នៃសហព័ន្ធខ្មែរកម្ពុជាក្រោម សូមថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រៅបំផុតចំពោះព្រះតេជព្រះគុណ និងលោក លោកស្រី ប្រធានសាខា សមាជិក សមាជិកា នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង Las Vegas ដែលបានបំពេញករណីយកិច្ចរបស់ ខ្លួនក្នុងស្មារតីមនសិការស្នេហាជាតិដ៏ឧត្តម ។

សូមព្រះតេជព្រះគុណ និងប្រធានសាខា សមាជិក សមាជិកា ទទួលនូវការគោរពរាប់អានដ៏ស្មោះ អំពីខ្ញុំព្រះករុណា ខ្ញុំបាទ ។

ទីក្រុងប៉ារីស ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៧

ថាច់ វៀន
អធិបតី នៃសហព័ន្ធខ្មែរកម្ពុជាក្រោម

ទាញយកលិខិតជា PDF

Comments are closed.