សេចក្ដីថ្លែងអំណរគុណ ចំពោះសប្បុរសជន និងសមាជិកនៃសហព័ន្ធខ្មែរកម្ពុជាក្រោម នៅប្រទេសអូស្ត្រាលី
នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១៧ ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោមចំនួន ៤ រូប រួមមាន ខ្ញុំព្រះ ករុណា អាត្មាភាព ភិក្ខុ សឺង យ៉ឹង រតនា ជាប្រធាននាយកដ្ឋានព័ត៌មាន លោក ម៉ៅ មុនី ជា អនុប្រធានប្រតិបត្តិ បណ្ឌិត Joshua Cooper ទីប្រឹក្សា និង លោក គឹម បិន ជាសមាជិក នៃសហ ព័ន្ធខ្មែរកម្ពុជាក្រោម បានចូលរដ្ឋសភានៃប្រទេសអូស្ត្រាលី នៅរដ្ឋធានី Canberra ដើម្បីជម្រាប ដល់មន្ត្រីក្រុមប្រឹក្សាច្បាប់ និងមន្ត្រីក្រសួងការបរទេសអូស្ត្រាលីអំពីបញ្ហា សិទ្ធិមនុស្សនៅដែនដី កម្ពុជាក្រោម ។ ក្រៅពីជួបមន្ត្រីអូស្ត្រាលី ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោមបានធ្វើដំណើរទស្សនកិច្ច សួរ សុខទុក្ខ សមាជិក នៃសហព័ន្ធខ្មែរកម្ពុជាក្រោមនៅទីក្រុងស៊ីដនីយ៍ (Sydney) ទីក្រុងអាដែល ឡែត (Adelaide) ទីក្រុងកាប្រាំម៉ាតា (Cabramatta) និងទីក្រុងមែលប៊ន (Melbourne) ។

នៅក្នុងដំណើរទស្សកិច្ច ២ សប្ដាហ៍ ចាប់ពីថ្ងៃទី ១៩ ដល់ ៣១ ខែឧសភា ឆ្នាំ ២០១៧ នៅប្រទេស អូស្ត្រលី សមាជិក សមាជិកា នៃសហព័ន្ធខ្មែរកម្ពុជាក្រោម និងសមាគមខ្មែរក្រោម មួយចំនួនបាន ឧបត្ថម្ភថវិកាដល់សហព័ន្ធខ្មែរកម្ពុជាក្រោម តាមរយៈខ្ញុំព្រះករុណា អាត្មាភាព ដើម្បីទ្រទ្រង់ដល់ ដំណើរទស្សនកិច្ចនេះរបស់ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម ។
នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៧ នៅវត្តរតនារាម សាខាសព័ន្ធខ្មែរកម្ពុជាក្រោម និង មជ្ឈ មណ្ឌលវប្បធម៌កម្ពុជាក្រោម នាទីក្រុង ទីក្រុងកាប្រាំម៉ាតា (Cabramatta) បានឧបត្ថម្ភថវិកា ចំនួន ៥០០ ដុល្លារអូស្ត្រាលី ។
នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០១៧ នៅក្នុងពិធីសូត្រមន្ត និងសំណេះសំណាលជាមួយនឹង សមាជិក សមាជិកា នៃសហព័ន្ធខ្មែរកម្ពុជាក្រោម និងគណបក្សសង្គ្រោះជាតិ នៅទីក្រុង Adelaide នាគេហដ្ឋាន អ្នកស្រី កៀង សុធី ជាប្រធានយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម ខ្ញុំព្រះករុណា អាត្មា ភាព បានទទួលប្រាក់ឧបត្ថម្ភ ចំនួន ១.១៥០ ដុល្លារអូស្ត្រាលី ។
នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១៧ នាទីក្រុងមែលប៊ន ព្រះតេជព្រះគុណ ចៅ សៀប បានឧបត្ថម្ភ ចំនួន ៥០០ ដុល្លារអូស្ត្រាលី និង ព្រះតេជព្រះគុណ នន្ទ សុទេព ចំនួន ៣០០ ដុល្លារអូស្ត្រាលី ដើម្បីឧបត្ថម្ភដល់ដំណើរទៅរដ្ឋសភាអូស្ត្រាលី នៅរដ្ឋធានី កង់ប៊ើរ៉ា (Canberra) ។
នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១៧ នៅគេហដ្ឋាន អ្នកស្រី គឹម អាន់ នាទិក្រុងមែលប៊ន ចំនួន ៧០០ ដុល្លារអូស្ត្រាលី ។
នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០១៧ លោក ជ័យ សំណាង បានឧបត្ថម្ភចំនួន ១៥០ ដុល្លារ អូស្ត្រាលី ពេលដែលខ្ញុំព្រះករុណា អាត្មាភាពបាននិមន្តទៅគេហដ្ឋានរបស់គាត់ នាទីក្រុង មែល ប៊ន ។
សរុបថវិកាទាំងអស់ ចំនួន ៣.៣០០ ដុល្លារអូស្ត្រលី ។
តាងនាមសហព័ន្ធខ្មែរកម្ពុជាក្រោម ខ្ញុំព្រះករុណា អាត្មាភាព សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមាជិក សមាជិកា ប្រធាសាខា និងតំបន់ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម សមាគមខ្មែរក្រោម និងវត្តអារាម នៅក្នុងប្រទេសអូស្ត្រាលី ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅជាទីបំផុត នូវដំណើរ និមន្ត និងអញ្ជើញរបស់ខ្ញុំព្រះករុណា អាត្មាភាព និងប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងបេសកកម្ម ស្វែងរកសិទ្ធិសេរីភាពជូនពលរដ្ឋខ្មែរក្រោមដែលកំពុងតែរងទុក្ខនៅដែនដីកម្ពុជាក្រោម ដោយសារ ការទុក្ខបុកម្នេញពីសំណាក់រដ្ឋាភិបាលអាណានិគមយួន សព្វថ្ងៃ ។
សូមប្រគេន និងជូនពរ ព្រះតេជព្រះគុណ គ្រប់ព្រះអង្គ និងសមាជិកនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រមទាំងសប្បុរសជនទាំងអស់ ឲ្យបានជួបតែសេចក្ដីសុខ និងសេចក្ដីចម្រើនគ្រប់ប្រការកុំបីឃ្លៀង ឃ្លាតឡើយ ៕
ដោយសេចក្ដីគោរពរាប់អានពីខ្ញុំព្រះករុណាអាត្មាភាព
ទីក្រុង មែលប៊ន ប្រទេសអូស្ត្រាលី ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១៧
ភិក្ខុ សឺង យ៉ឹងរតនា
ប្រធាននាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម
Comments are closed.