ខួប ៧០ ឆ្នាំ នៃទិវា ៤ មិថុនា ប្រារព្ធដោយពលរដ្ឋខ្មែរ និងខ្មែរក្រោម នៅទូទាំងពិភពលោក
ដោយ ស៊ឺន ចែងចើន
នៅថ្ងៃ ៤ ខែមិថុនា ឆ្នាំ ២០១៩ នេះ ពលរដ្ឋខ្មែរក្រោម នៅជុំវិញពិភពលោក នឹងប្រារព្ធខួប ៧០ ឆ្នាំ ថ្ងៃដែលបារាំងបានកាត់ដែនដីកម្ពុជាក្រោម ឲ្យទៅវៀតណាមធ្វើអាណានិគមបន្តលើប្រជាជាតិខ្មែរក្រោម ។

ពិធីបុណ្យបាត់បង់ទឹកដីកម្ពុជាក្រោម ដែល នឹងប្រារព្ធដោយអង្គការ សមាគមខ្មែរកម្ពុជាក្រោម សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម និងពលរដ្ឋខ្មែរ នៅជុំវិញពិភពលោក ដើម្បីរំឭកដល់ថ្ងៃប្រវត្តិសាស្រ្ត ដែលបារាំង បានផ្ទេរដែនដីកម្ពុជាក្រោម ឬកូស័ងស៊ីន ឲ្យធ្វើជារដ្ឋចំណុះវៀតណាម កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។
ដោយឡែក កាលពីថ្ងៃអាទិត្យ ទី ២ ខែមិថុនា ចុងសប្តាហ៍កន្លងទៅនេះ ពិធីរំឭកខួប ៧០ ឆ្នាំ ត្រូវបានរៀបចំឡើងមុនពេលថ្ងៃកំណត់ផ្លូវការ ដែល នឹងឈានមកដល់នៅថ្ងៃទី ៤ ខែមិថុនា រួមានប្រទេសកូរ៉េខាងត្បូង សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំនៅប្រទេសអូស្រ្តាលី និងសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំនៅទ្វីបអឺរ៉ុប បានប្រារព្វពិធីនេះរួមគ្នា នៅប្រទេសហូឡង់ កាលពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១៩ ។
ខាងក្រោមនេះ វិទ្យុសំឡងកម្ពុជាក្រោម សូមលើកយកសុន្ទរកថា និងមតិចាប់អារម្មណ៍របស់ថ្នាក់ដឹកនាំនៃ សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំនៅរដ្ឋនានានៃប្រទេសអូស្រ្តាលី រួមមានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋញូវសៅវ៉េល ប្រារព្វនៅវត្តរតនារាម និងសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋវិចតូរីយ៉ា ប្រារព្វនៅវត្តរតនារាម ដែលបានថ្លែងទាក់ទិន នឹងពិធីខួប ៧០ ឆ្នាំ នៃទិវាកម្ពុជាក្រោម ឋិតនៅក្រោមនឹមអាណានិគមយួន ដូចតទៅ៖

លោក ថាច់ ចាន់ ធរ ជាប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសអូស្ត្រាលី និង New Zealand បានថ្លែងយ៉ាងនេះថា៖
លោក យ៉ាញ់ បូណាត ទទួលបន្ទុកកិច្ចការសាធារណ: នៃសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម បានថ្លែងយ៉ាងនេះថា ៖
អ្នកនយោបាយអូស្ត្រាលីដើមកំណើតខ្មែរ លោក ជា យូហន អតីតអភិបាលក្រុងស្ព្រីងវែល (Springvale) រដ្ឋវីកតូរីយ៉ា ដែលសព្វថ្ងៃលោកជា មេឃុំប្រចាំនៅតំបន់ ស្ព្រីងវែល បានថ្លែងចាប់អារម្មណ៍ក្នុងពិធីខួប ៧០ ឆ្នាំនោះ យ៉ាងដូច្នេះ៖
ចំណែកពលរដ្ឋខ្មែរក្រោមម្នាក់ មានស្រុកកំណើតនៅខេត្តឃ្លាំង នៃដែនដីកម្ពុជាក្រោម លោក ជា សារី មានមតិចាប់អារម្មណ៍យ៉ាងនេះថា៖
ពីរដ្ឋញូវសៅវ៉េល អ្នកស្រាវជ្រាវ និងនិពន្ធរៀបរៀងសៀវភៅប្រវត្តិសាស្ត្រខ្មែរមួយក្បាល ដែលមានចំណងជើងថា «រឿងរ៉ាវនៃទឹកដីកម្ពុជាក្រោម» គឺលោក ទៀ ថេន ដែលលោកបានចូលរួបក្នុងពិធីបុណ្យបាត់បង់ទឹកដីកម្ពុជាក្រោម នៅវត្តរតនារាម នាទីក្រុងស៊ីដនី ហើយលោកបានថ្លែងរៀបរាប់អំពីប្រវត្តិសាស្រ្តខ្មែរក្រោម និងដំណើរឆ្ពោះទៅទាមទារសិទ្ធិស្វ័យសម្រេចវាសនាខ្លួន ដោយខ្លួនឯង នៅលើឆាកអន្តរជាតិ យ៉ាងនេះថា៖
គួរជម្រាបជូនថា រៀងរាល់ឆ្នាំ ឲ្យតែដល់ថ្ងៃទី ៤ ខែមិថុនា សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម និងពលរដ្ឋខ្មែរក្រោម ទូទាំងពិភពលោក ដូចជា ប្រទេសកម្ពុជា ; ថៃ ; សហរដ្ឋអាមេរិក ; កាណាដា អូស្តាលី New Zealand និងប្រទេសមួយចំនួននៅអឺរុប ដូចជា បារាំង ស្វិស អ៊ីតាលី ហូឡង់ ជាដើម តែងតែប្រារព្ធទិវា ៤ មិថុនា ដើម្បីរំឭកដល់ថ្ងៃដែលបារាំងបានកាត់ដែនដីកម្ពុជាក្រោម ជាអតីតទឹកដីមួយភាគធំរបស់ប្រទេសកម្ពុជា ឲ្យទៅយួនបន្តធ្វើអាណានិគមលើខ្មែរក្រោម ។
កាលពី ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ប្រធានាធិបតីបារាំងឈ្មោះ វ៉ែនសង់ អូរិយោល (Vincent Auriol) បានប្រកាសច្បាប់ លេខ ៤៩-៧៣៣ ក្នុងការប្រគល់ដែនដីកូស័ងស៊ីន ឲ្យទៅជារដ្ឋចំណុះ វៀតណាមដែលពលរដ្ឋខ្មែរចាត់ទុកថា ជាសន្ធិសញ្ញាខុសច្បាប់ ។
ដែនដីកូស័ងស៊ីន ឬកម្ពុជាក្រោម មានទំហំ ៦៧.៧០០ គីឡូម៉ែត្រក្រឡា នៅតំបន់ដីសណ្តទន្លេមេគង្គ ឬ ភាគខាងត្បូងនៃប្រទេសវៀតណាម សព្វថ្ងៃ ។ ក្រោយពីបារាំងបានកាត់ដែនដីកម្ពុជាក្រោមទៅឲ្យវៀតណាម មក ពលរដ្ឋខ្មែរក្រោមវាល់លាននាក់ជាម្ចាស់ស្រុកនៃដែនដីកម្ពុជាក្រោម បានបន្តរស់នៅក្រោមនឹមអាណា និគមយួនរហូតមកដល់ សព្វថ្ងៃ ។
បច្ចុប្បន្ន ពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម មិនមានសិទ្ធិប្រារព្ធខួប ទិវា ៤ មិថុនា ដើម្បីរំឭកដល់ថ្ងៃប្រវត្តិសាស្ត្រជាតិរបស់ខ្លួន ដែលអាណានិគមនិយមបារាំងបានកាត់ដែនដីកម្ពុជាក្រោម និងវាសនារបស់ខ្លួន ផ្ទេរឲ្យទៅនៅក្រោមនឹមអាណានិគមថ្មីរបស់យួននោះឡើយ ។ ទិវានេះ ប្រារព្ធបានតែពលរដ្ឋខ្មែរក្រោមនៅក្រៅ ប្រទេសតែប៉ណ្ណោះ ៕