ការចាប់លោក ចៅ ហេន ញាត់ក្នុងគុក ជាចន្លុះភ្លើងដុតបេះដូងខ្មែរក្រោម

0 133

​ដោយ ថាច់ ប្រីជា គឿន l ថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០១១

​លោក ចៅ ហេន ត្រូវបាន​រដ្ឋាភិបាល​ប​ក្ស​កុ​ម្មុយ​និ​ស្ត​វៀតណាម​ប្រកាស​សាលក្រម​កាល ពីថ្ងៃ​ទី ៣១ ខែមីនា ម្សិលមិញ​នេះ ឲ្យ​ជាប់ពន្ធនាគារ ២ ឆ្នាំ ពីបទ​អ្វីមួយ​ដែល​បក្ស​កុ​ម្មុយ និ​ស្ត​យួន​ចោទថា បាន «​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ និង បង្ក​ឲ្យ​មាន​ភាពចលាចល​នៅ​ទី សាធារណៈ​» ក្រោយពី​នគរ បាល​យួន​បាន​ចាប់ខ្លួន​គាត់ [​លោក ចៅ ហេន ] ញាត់​គុក អស់​រយៈពេល​ជាង ៣ ខែ​កន្លងមក ។ វា​មាន យុត្តិធម៌​ដែរឬទេ សម្រាប់​អ្វីដែល​រដ្ឋាភិបាល វៀត ណា​ម​តែងតែបាន ឃោសនា​អះអាងថា ខ្លួន​ជានិច្ចកាល​យកចិត្តទុកដាក់​ដល់​បញ្ហា ជីវភាព​នៃ​ការរស់នៅ​របស់​ជនជាតិ​ភាគតិច​ទាំង ៥៤ នៅក្នុង​ប្រទេស ក្នុងនោះ​មាន​ពល រដ្ឋ​ជនជាតិដើម​ខ្មែរក្រោម​ផងដែរ តែ​ដោយ​គ្រាន់តែ លោក ចៅ ហេន ធ្វើការ ទាមទារ​ដី កេរ​ដូនតា​ដែល​ត្រូវបាន​រដ្ឋាភិបាល​វៀតណាម​បាន​រឹប​យក​ប៉ុណ្ណោះ ក៏​អាជ្ញាធរ​វៀតណាម ចាប់​ញាត់​ចូល​គុក​ទៅហើយ ។ នេះ​ជា​សកម្មភាព​មួយ​មិន​ត្រឹមតែ​វៀតណាម​មិនបាន​ធ្វើ តាម​គោល នយោបាយ ដែល​ខ្លួន​បាន​ឃោសនា​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​បាន​ជិះជាន់​និង ធ្វើទុក្ខបុកម្នេញ​ជនជាតិ ដើម​ម្ចាស់​ស្រុក​ទាំង​ភ្នែក​ស្រស់​ទៀតផង ។​

វត្តអង្គតាមិញ ជាយក្រុងភ្នំពេញ ២៣ ធ្នូ ២០០៩: លោក ចៅ ហេន កំពុងបង្ហាញឯកសារដែល អាជ្ញាធ រវៀតណាមរឹបយកដីធ្លី របស់ខ្លួន នៅកម្ពុជាក្រោម ។  រូបថតៈ ថាច់ ប្រីជា គឿន
វត្តអង្គតាមិញ ជាយក្រុងភ្នំពេញ ២៣ ធ្នូ ២០០៩: លោក ចៅ ហេន កំពុងបង្ហាញឯកសារដែល អាជ្ញាធ រវៀតណាមរឹបយកដីធ្លី របស់ខ្លួន នៅកម្ពុជាក្រោម ។ រូបថតៈ ថាច់ ប្រីជា គឿន

​លោក ចៅ ហេន (Châu Hên) កើត​ឆ្នាំ ១៩៥៤ នៅ​ក្រុមទី ១ ភូមិ​អាង​ឡើយ ឃុំ​ចៅ​ឡាំង ស្រុក​ស្វាយ​ទង ខេត្ត​មាត់ជ្រូក ( Tổ I ấp An Lợi xã Châu Lăng huyện Tri Tôn tỉnh An Giang ) ជា​អ្នកដឹកនាំ កសិករ​ខ្មែរក្រោម​នៅ​ខេត្ត​មាត់ជ្រូក​ជាច្រើន​គ្រួសារ​ធ្វើការ​ប្តឹងទៅ អាជ្ញាធរ​វៀតណាម ពី​ថ្នាក់មូលដ្ឋាន​ទៅ​ថ្នាក់មជ្ឈិម ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ដើម្បី​ទាម ទារ​យក​ដីស្រែ​កេរ​ដូនតា​មកវិញ ក្រោយពី​អាជ្ញាធរ​បក្សកុម្មុយនិស្ត​បាន​យក​ដី​កេរ​ដូនតា របស់​ពួកគាត់​ទៅ​ចែក​ឲ្យ​ជនជាតិ​យួន​គ្នា​គេ កាល ពី​ឆ្នាំ ១៩៧៨ ខណៈដែល​ពួកគាត់​ត្រូវ បាន​អាជ្ញាធរ​វៀតណាម​ជម្លៀសចេញ​ឲ្យ​ទៅ​នៅ​ខេត្ត ឃ្លាំង​និង​ខេត្ត​ផ្សេងៗ​ទៀត ក្នុង គោលបំណង​អ្វីមួយ​ដែល​រដ្ឋាភិបាល​វៀតណាម​កាលណោះ​បាន​អះអាងថា គេចចេញ ពី​ការចូល​ឈ្លានពាន​របស់​កងទ័ព​ខ្មែរក្រហម​នៅតាម​បណ្តា​យ​ព្រំដែន​កម្ពុជា​វៀតណាម [​កម្ពុជា​ក្រោម​] ។ ក្រោយពី​ការជម្លៀស ពួកគាត់​បាន​ត្រឡប់មក​ស្រុកកំណើត​វិញ ក៏ ស្រាប់តែ​ដី​កេរ​ដូនតា របស់ខ្លួន​ត្រូវបាន​យួន​យក​អស់​រហូតមក​ដល់ពេលនេះ ។ អាជ្ញាធរ វៀតណាម​កាន់ជើង​ជនជាតិ​យួន​របស់ ខ្លួន​មិនបាន​ធ្វើការ​ដោះស្រាយ និង​រក​យុត្តិធម៌ ជូន​ពលរដ្ឋ​ខ្មែរក្រោម​ម្ចាស់​ដី​ឡើយ ។
​ករណី​ការធ្វើ​បាតុកម្ម​ទាមទារ​ដី​កេរ​ដូនតា​របស់​ក្រុម​ពលរដ្ឋ​ខ្មែរក្រោម​នៅ​ខេត្ត​មាត់ជ្រូក នេះ បាន​អូស បន្លាយ ជាច្រើន​ឆ្នាំ​មកហើយ​តែ​មិនមាន​លទ្ធផល​ឡើយ ។ លទ្ធផល​នៃ ការតវ៉ា​នេះ​ត្រូវ​ទទួល​បញ្ច្រាស ទិស វិញ គឺ​អ្នក​ដែល​ធ្វើការ​ទាមទារ​ត្រូវបាន​អាជ្ញាធរ​យួន តាមដាន ធ្វើទុក្ខបុកម្នេញ វាយដំច្រំធាក់ និង​ចាប់​ដាក់គុក ជាដើម ។ ជនរងគ្រោះ​ទាំង នោះ​រួមមាន អ្នកស្រី នាង យ៉ូន និង នាង យ៉​ន ត្រូវបាន​តុលាការ​ប្រជាជន​យួន កាត់ទោស​កាលពី​ឆ្នាំ ២០០៨ ឲ្យ​ជាប់គុក ២ ឆ្នាំ កញ្ញា នាង សាវង្ស កូនស្រី​របស់ លោក ចៅ អិន ត្រូវ​នគរបាល​យួន​ធ្វើ​ទារុណកម្ម​រហូតដល់​ស្លា​ប់​កាលពី​ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១០ គ្រួសារ លោក ចៅ អុក បាន​ភៀសខ្លួន​ទៅ​ប្រទេស​កម្ពុជា​និង​ឡើង ទៅសុំ​សិទ្ធិ​ជ្រកកោន​នៅ ការិយាល័យ​អគ្គស្នងការ​អង្គការសហប្រជាជាតិ​ទទួល​ជន ភៀសខ្លួន (UNHCR) ប្រចាំ​ទីក្រុង​បឹងកក់ ប្រទេស​ថៃ រួម​ជាមួយនឹង​គ្រួសារ លោក ចៅ ហេន ជាដើម ។

​យោងតាម​ដីកាចាប់ខ្លួន លោក ចៅ ហេន មួយច្បាប់​ចេញ​ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១០ ដោយ​ការិយាល័យ នគរបាល​យួន​ស្រុក​ស្វាយ​ទង បាន​ចោទប្រកាន់ លោក ចៅ ហេន ថា បាន « បំផ្លិច​ប​ផ្លាញទ្រព្យ​សម្បត្តិ [​សាធារណៈ​] និង​បង្ក​ភាពចលាចល​ក្នុង​ទីសាធារណៈ » ( Hủy họai tài sản – Gây rối trật tự công cộng ) តាម​មាត្រា​ទី ១៤៣ និង ២៤៥ នៃ​ច្បាប់ព្រហ្មទណ្ឌ​របស់​ប្រទេស សាធារណរដ្ឋ​សង្គមនិយម វៀតណាម ។ ការ ចាប់ខ្លួន​លោក ចៅ ហេន នេះ បន្ទាប់​លោក​និង​ប្រពន្ធ​ឈ្មោះ នាង ផួន បានធ្វើ​គេហ និវត្ត​ពី​ប្រទេស​ថៃ​ទៅកាន់​ផ្ទះ​របស់ខ្លួន​វិញ​នៅ​ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១០ កន្លងទៅនេះ ក្រោយពី​អង្គការ UNHCR បដិសេធ​ឋានៈ​ជា​ជនភៀសខ្លួន​របស់គាត់ ហើយ​មន្ត្រី​កា​រិ យា​ល័យ UNHCR បានបញ្ជាក់​ប្រាប់ គាត់​ថា គ្រួសារ​លោក ចៅ ហេន អាចធ្វើ​ដំណើរ ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​បាន ដោយ​អាជ្ញាធរ​យួន​មិន ធ្វើ​ទុក​បុក​ម្នេញ​ឡើយ ។​

អ្នកស្រី នាង យ៉ូន និង នាង យ៉ន ត្រូវបានតុលាការប្រជាជនយួន ខេត្តមាត់ជ្រូក នៃរដ្ឋាភិបាលបក្សកុម្មុនិស្តយួនកាត់ទោសឲ្យគុក ២ ឆ្នាំ កាលពីឆ្នាំ ២០០៨ ។ រូបភាពថតចេញពីកញ្ចក់ទូរទស្សន៍ VTV
អ្នកស្រី នាង យ៉ូន និង នាង យ៉ន ត្រូវបានតុលាការប្រជាជនយួន ខេត្តមាត់ជ្រូក នៃរដ្ឋាភិបាលបក្សកុម្មុនិស្តយួនកាត់ទោសឲ្យគុក ២ ឆ្នាំ កាលពីឆ្នាំ ២០០៨ ។ រូបភាពថតចេញពីកញ្ចក់ទូរទស្សន៍ VTV

​ករណីនេះ បញ្ជាក់​ឲ្យ​ឃើញថា វៀតណាម​នៅតែមាន​ការរើសអើង​ពូជសាសន៍​ចំពោះ​ជន ជាតិ​ដើម​ខ្មែរ ក្រោម នៃ ដែនដី​កម្ពុជា​ក្រោម​ដដែល ខណៈដែល​ខ្លួន​ជា​ប្រទេសមួយ​បាន ចុះហត្ថលេខា​គាំទ្រ​ចំពោះ ការអនុម័ត ដោយ​សេចក្តីសម្រេច​របស់​មហា​សន្និបាត លេខ ៦១/២៩៥ ថៃ្ង​ទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ នៃ​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិ ដើម ។ ទង្វើ​រំលោភ​សិទ្ធិមនុស្ស​និង​ការជិះជាន់ បែប​អាណា និគម ពី​សំណាក់​អាជ្ញាធរ​វៀត ណា​ម​ទៅលើ​ពលរដ្ឋ​ខ្មែរក្រោម​ម្ចាស់​ដី​នេះ មិនមែន​ជាម ធ្យោ​បាយ មួយ​សម្រាប់ ការ អភិវឌ្ឍ​ប្រទេស​របស់ខ្លួន​ឡើយ ។ រដ្ឋាភិបាល​បក្ស​កុ​ម្មុយ​និ​សុ្ត​វៀតណាម​ធ្វើបែបនេះ វា មិន​ខុសពី​ខ្លួន​បាន​បង្កើត​ចន្លុះ​ភ្លើង​មួ​សម្រាប់​ដុត​បេះដូង​ខ្មែរក្រោម ដែល​កំពុងតែ​នៅ​ក្តៅ​ងំ ដោយ​កំហឹង​នៃ ប្រវត្តិសាស្ត្រ « កំ​រើ​ប្រយ័ត្ន​កំពុប​តែ​អុង » ឲ្យ​ឆាបឆេះ​ឡើងជា​ថ្មី​ម្តង ទៀត​នៅ​កម្ពុជា​ក្រោម ឡើយ ។ សម្រាប់​អង្គ ការ UNHCR ប្រចាំ​ប្រទេស​ថៃ វិញ ជា​អង្គ ការ​មនុស្សធម៌​ពិភពលោក តែ​វា​ហាក់ដូចជា​មិន បាន​បំពេញការងារ​ឲ្យ​បាន​ត្រឹមត្រូវ​តាម តួនាទី​របស់ខ្លួន​ទេ ។ ក្នុងនាម​ជា​អង្គការ​សហ​ប្រជា ជាតិ​មួយ តែ​មិន បាន​ស្វែងយល់​ឲ្យ​បាន ច្បាស់​អំពី​ពុតត្បុត​របស់​កុ​ម្មុយ​និ​ស្ត​យួន​ឡើយ ហើយ​ហ៊ាន​បញ្ជា​ឲ្យ លោក ចៅ ហេន ត្រ ឡប់​ទៅ​ស្រុក​ចូល​គុក​យ៉ាងនេះ ? ។ ចំពោះ​ពលរដ្ឋ​ខ្មែរក្រោម​នៅក្រៅ​ប្រទេស​វិញ ពេល នេះ គួរតែ​នាំគ្នា​ធ្វើ​អ្វីមួយ​សម្រាប់​ជួយ​ដល់ លោក ចៅ ហេន និង​ជនរងគ្រោះ​ឯទៀត​ដែល កំពុងតែ​ជាប់គុក នៅ​កម្ពុជា​ក្រោម​ហើយ ដោយ​យើង​អាចធ្វើ​ញត្តិ​ប្តឹង​ទៅគ្រប់​អង្គការ​ជាតិ និង​អន្តរជាតិ​នានា និង​ធ្វើបាតុកម្ម នៅមុខ​ស្ថានទូត​យួន​នៅតាម​ប្រទេស​ដែល​អស់លោក កំពុង​រស់នៅ​ដើម្បី​ជម្រុញ​ឲ្យ​អាជ្ញាធរ យួន​ដោះ លែង លោក ចៅ ហេន ជាបន្ទាន់ ៕

Leave A Reply

Your email address will not be published.