ពិធី​ប្រណាំងទូក​ទូក ង នៅ​កម្ពុជា​ក្រោម

0 679

ដោយ ថាច់ ប្រីជា គឿន | សារព័ត៌មាន ព្រៃនគរ

នៅក្នុង​សប្ដាហ៍​នេះ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ដែនដី​កម្ពុជា​ក្រោម បាន​ប្រារព្ធ​ពិធី​ប្រណាំងទូក ង នៅក្នុង ពិធីបុណ្យ​អកអំបុក យ៉ាងច្រើន​កុះករ ។ ពិធី​ប្រណាំងទូក ង ឆ្នាំ ២០១៧ នេះ រៀបចំ​ដោយ រដ្ឋាភិបាល​យួន នៅតាម​ខេត្ត​មួយចំនួន ដូចជា ខេត្ត​ឃ្លាំង ព្រះ​ត្រពាំង និង​ក្រមួនស ។​

​នៅ​ខេត្ត​ឃ្លាំង ប្រារព្ធ​នៅ ថ្ងៃទី ២ និង ទី ៣ ខែវិច្ឆិកា ដោយមាន ទូក ង ប្រុស និង​ស្រី ចំនួន ៥០ ក្រុម មកពី​វត្ត​នានា​ក្នុង​ខេត្ត​ឃ្លាំង​ជា​ម្ចាស់ផ្ទះ និង ទូក ង តំណាង​ខេត្ត​នានា នៅ​ដែនដី​កម្ពុជា​ក្រោម ចំនួន ១២ ក្រុម ទៀត ចូលរួម​ប្រណាំង​ជាមួយគ្នា នៅ​ដង​ទន្លេ ម៉ាស់ ស្ប៉េ រ៉ូ (Maspero) ក្នុង​ទី​រួម​ខេត្ត​ឃ្លាំង ។ ពានរង្វាន់​លេខ ១ ខាង​ក្រុម​ទូក ង ស្ត្រី បាន​ទៅលើ​ក្រុម​ទូក ង វត្ត​អូរ​ជុំ​អារាម ព្រែក​ចេក និង​ខាង​ប្រុស​បាន​ទៅលើ​ក្រុម វត្ត​ន​រេ​ន្ទ​រង្សី​អុង​ខ ។ ក្រុម​ទូក ង ជាប់ លេខ ១ បានទទួល ប្រាក់​ចំនួន ១០០ លាន​ដុង ស្មើ ៥.០០០ ដុល្លារ​សហរដ្ឋអាមេរិក ។​

​នៅ​ខេត្ត​ក្រមួនស ប្រារព្ធ​នៅ​ថ្ងៃទី ៣ និង ៤ ខែវិច្ឆិកា ដោយមាន​ទូក ង ប្រុស និង ស្រី ចំនួន ៥០ ក្រុម តំណាង​វត្ត​នានា​នៅក្នុង​ខេត្ត មក​ប្រណាំង​ជាមួយគ្នា​នៅក្នុង​ស្រុក​អំពាច​វែង ដែល​ភាសា​យួន ហៅថា ស្រុក ហ្គ​រ វ៉ា​វ (Gò Quao) ។

​នៅ​ខេត្ត​ព្រះ​ត្រពាំង ប្រារព្ធ​នៅ​ថ្ងៃទី ២ ខែវិច្ឆិកា ដោយមាន​ទូក ង ចំនួន ៧ ក្រុម តំណាង​ស្រុក នីមួយៗ​ក្នុង​ខេត្ត មក​ប្រណាំង​ជាមួយគ្នា​នៅក្នុង​ទី​រួម​ខេត្ត​ព្រះ​ត្រពាំង ។​

​ក្រៅពីនេះ គេ​សង្កេតឃើញ មានវត្តឫស្សីស្រុក នៅក្នុង​ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង បាន​ប្រារព្ធ ពិធី​ប្រណាំងទូក​ខ្នាតតូច នៅក្នុង​វត្ត​របស់ខ្លួន ដោយ​មិនមាន​ការចាត់​តាំងរបស់​រដ្ឋាភិបាល​វៀត ណា​ម ឡើយ ។

​​ពិធីបុណ្យ​អកអំបុក ជា​ពិធីបុណ្យ​ប្រពៃណី​ជាតិខ្មែរ ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃ ១៥ កើត ខែកត្តិក ក្នុងនោះ មាន​ពិធី​ប្រណាំងទូក ង ពិធី​តាំងពិព័រណ៍​​វប្បធម៌ ពិធី​សំពះ​ព្រះ​ខែ ពិធី​លយប្រទីប ជាដើម ។​

Leave A Reply

Your email address will not be published.