សម្ភាសន៍ ប្រ​ធាន​លេខា​ធិការដ្ឋាន​អាណត្តិ​ថ្មី អំ​ពី​ការ​ប្តេជ្ញា​ចិត្ត​បំពេញ​ភារកិច្ច​របស់​លោក និង​អនុវត្ត​ផែនការ​ដាក់​ចេញ​ឆ្នាំ ២០១៨

0 264

ដោយ ស៊ឺន ចែងចើន| VOKK

នៅ​ថ្ងៃទី​អាទិត្យ​ទី ១១ កុម្ភៈ​នេះ លេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​កម្ពុជា បានរៀបចំ​សន្និបាត​ប្រចាំឆ្នាំ​របស់ខ្លួន ដើម្បី​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ ២០១៧ ប្ដូរ​វេន​ប្រធាន​លេខាធិការដ្ឋាន និង​លើក​ផែនការ​ឆ្នាំ ២០១៨ នៅ​ទីស្នាក់ការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ។ ក្រោយ​បញ្ចប់​សន្និបាត លោក ប៊ុន មុនី ហៅ ថាច់ ឡែ​ន ដែល​ទទួលបាន​ការគាំទ្រ​ពី​អង្គសន្និបាត ឲ្យ​ធ្វើជា​លេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម សម្រាប់​អាណត្តិ​ទី ៧ ឆ្នាំ ២០១៨ បានផ្តល់​បទសម្ភាសន៍ ដល់​ក្រុម​អ្នកសារព័ត៌មាន ដោយ​លោក​បាន​ប្តេជ្ញាចិត្ត​ថា នឹង​ខិតខំ​បំពេញភារកិច្ច​របស់ខ្លួន​ឲ្យ​កាន់តែ​សកម្ម និង​បន្ត​រាល់​សកម្មភាព​ការងារ ឬ​គម្រោង​ផែនការ​ណា ដែល​មិនទាន់​សម្រេច​ពី​ប្រធាន​ចាស់ និង​យកមកអនុវត្ត​នៅក្នុង​ឆ្នាំ​ខាងមុខ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។ តទៅ​នេះ សូម​លោកអ្នក​ស្តាប់​កិច្ចសម្ភាសន៍​នេះ ដូចតទៅ​៖​

លោក ប៊ុន មុនី ហៅ ថាច់ ឡែ​ន ប្រធាន​លេខាធិការដ្ឋាន​អាណត្តិ​ថ្មី
លោក ប៊ុន មុនី ហៅ ថាច់ ឡែ​ន ប្រធាន​លេខាធិការដ្ឋាន​អាណត្តិ​ថ្មី

Leave A Reply

Your email address will not be published.