បទសម្ភាសន៍៖ ការអនុវត្ត​កិច្ចសន្យា​របស់​ដ្ឋា​ភិ​បាល​វៀតណាម ក្នុង​ការគោរព​សិទ្ធិជនជាតិដើម​ខ្មែរក្រោម​ម្ចាស់​ស្រុក នៅ​ដែនដី​កម្ពុជា​ក្រោម​

0 571

ដោយ ស៊ឺន ចែងចើន| VOKK

ថ្ងៃ​ទីនេះ ១៣ ខែកញ្ញា ឆ្នាំ ២០១៧ គឺជា​ខួប​គម្រប់ ១០ ឆ្នាំ នៃ​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ ស្តីពី​សិទ្ធិ​ជនជាតិដើម (១៣ កញ្ញា ២០០៧-១៣ កញ្ញា ២០១៧) ។

លោក តាំង សារៈ ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសកម្ពុជា ។ រូបថតៈ ស៊ឺន ចែងចើន
លោក តាំង សារៈ ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសកម្ពុជា ។ រូបថតៈ ស៊ឺន ចែងចើន

គិត​មកដល់ពេលនេះ គឺ​សេចក្តីប្រកាស ស្តីពី​សិ​ទិ្ធ​ជនជាតិដើម​មាន​អាយុកាល ១០ ឆ្នាំ​មកហើយ ដែល​អង្គការសហប្រជាជាតិ បានអនុម័ត​ច្បាប់ ស្តីពី​សិ​ទិ្ធ​ជនជាតិដើម មាន​ចំនួន ៤៦ មាត្រា ចូល​ជា​ធូរ​មាន ដោយមាន​រដ្ឋ​ជា​សមាជិក​អង្គការសហប្រជាជាតិ​ភាគច្រើន​ចំនួន ១៤៤ ប្រទេស បាន​គាំទ្រ​សេចក្ដីប្រកាស​នេះ ក្នុងនោះ វៀតណាម​ក៏​ជា​ប្រទេស​ហត្ថលេខី​មួយ គាំទ្រ​លើសេចក្ដីប្រកាស​នេះដែរ ។

សេចក្តីអនុម័ត​ច្បាប់ ស្តីពី​សិ​ទិ្ធ​ជនជាតិដើមនេះ ​តម្រូវ​ឲ្យ​ប្រទេស​នានា លើ​ពិ​ព​ភ​លោក ត្រូវគោរព​សិទ្ធិ​មូលដ្ឋាន​របស់​ជនជាតិ​ដើម ជា​ម្ចាស់​ទឹកដី ដែលកំពុងស្ថិតនៅក្រោម​អាណានិគមរបស់ខ្លួន ។

តើ​រដ្ឋា​ភ​បាល​វៀតណាម បាន​អនុវត្តតាម​កិច្ចសន្យា​របស់ខ្លួន ក្នុង​ការគោរព​សិទ្ធិ​ជនជាតិដើម និង​លើកស្ទួយ​សិទ្ធិ​ជនជាតិដើម​ខ្មែរក្រោម​ម្ចាស់​ស្រុក នៅ​ដែនដី​កម្ពុជា​ក្រោម បាន​ពេញលេញ​ហើយឬនៅ ? ។ តើ​ពលរដ្ឋ​ខ្មែរក្រោម មានការ​យល់ដឹង​អំពី​ខ្លឹមសារ​នានា ដែល​មានចែង​នៅក្នុង​សេចក្តីប្រកាស របស់​អង្គការសហប្រជាជាតិ ស្តីពី​សិទ្ធិ​ជនជាតិដើម បាន​ដល់​កម្រិតណា ក្នុង​ខ្លឹមសារ​នៃ​មាត្រា​នីមួយៗ ? ។

សហការី​នៃ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម លោក ស៊ឺន ចែង​ចើ​ន បានធ្វើ​កិច្ចសម្ភាសន៍ លោក តាំង សារៈ ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កម្ពុជា ជុំវិញ​ការ​អនុវត្តតាម​សេចក្តីប្រកាស​ជាស​កល ស្តីពី​សិទ្ធិ​ជនជាតិដើម របស់​រដ្ឋាភិបាល​វៀត​ណា​ម ដែលមាន​ខ្លឹមសារ ដូចតទៅ ៖​

Leave A Reply

Your email address will not be published.