សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ​ថ្លែង​អំណរគុណ​សប្បុរសជន​ជួយ​កសាង​សាលា​

0 188

បន្ទាប់ពី​សេចក្តីអំពាវនាវ របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ឱ្យ​សាខា​សហ ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​, សមាគម ឬ​វត្ត​អារាម​នានា និង​សប្បុរសជន នៅ​គ្រប់ មជ្ឈដ្ឋាន ជួយ​រៀបចំ​បុណ្យផ្កា​ប្រាក់​សាមគ្គី និង​រៃអង្គាស ដើម្បី​ប្រមូល​ថវិកា​យក ទៅ​កសាង មហាសាលា​៣​ជាន់ នៅ​វត្ត​សាមគ្គី​រង្សី នៅ​ទីក្រុង​ភ្នំពេញ ដែល​កំពុង ដំណើរការ​សាងសង់​សព្វថ្ងៃ ក្រោម​ការដឹកនាំ​កសាង​ដោយ ព្រះតេជព្រះគុណ កាន សុផាន​ណា​រិ​ទ្ធិ ព្រះប្រធាន​សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ហើយ​កំពុង ខ្វះខាត​ថវិកា​យ៉ាងច្រើន​នោះ ចាប់ពី​ថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០១៤ រហូតមកទល់ បច្ចុប្បន្ននេះ ខ្ញុំព្រះករុណា អាត្មាភាព ទទួលបាន​ថវិកា​ទាំងអស់​រួមមាន​៖

ព្រះតេជព្រះគុណ កាន សុផាណារិទ្ធ នៅ រដ្ឋ Florida សហរដ្ឋអាមេរិក ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៣ ។
ព្រះតេជព្រះគុណ កាន សុផាណារិទ្ធ នៅ រដ្ឋ Florida សហរដ្ឋអាមេរិក ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៣ ។

ចុចស្ដាប់ Samikyreangsey

ទី​១ វត្ត​ខេមររ​ង្សី និង​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ទីក្រុង​សាន់​ហូ ស្សេ ថវិកា ចំនួន ៥០០០​ដុល្លារ ។​
​ទី​២ វត្ត​ខ្មែរ​កម្ពុជា​ក្រោម និង​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ទីក្រុង ឡុង​ប៊ិច ថវិកា ចំនួន ៣០០០​ដុល្លារ ។​
​ទី​៣ សមាគម​ខ្មែរក្រោម នៅ​ទីក្រុង​សែន​ភី​ត រដ្ឋ​ផ្លរីដា ដឹកនាំ​ដោយ​លោក ដា​ញ់ ពេជ្រ ថវិកា ចំនួន ១៥០០​ដុល្លារ​។​
​ទី​៤ សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​សប្បុរសជន នៅ​ទីក្រុង​ស្តុក​តុ​ន ថវិកា ចំនួន ៨០០ ដុល្លារ ។​
​ទី​៥ សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ នៅ​ទីក្រុង​សាន់ ហូ​ស្សេ ថវិកា ចំនួន ៤២០០ ដុល្លារ ។​
​ទី​៦ សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​វត្ត​ខ្មែរ​សាមគ្គី នៅ​ទីក្រុង​ដែន​វើ រដ្ឋ​កូ​ឡូ​រ៉ា​ដូ ថវិកា ចំនួន ៣០០០ ដុល្លារ ។​

​សូមបញ្ជាក់ថា ថវិកា ចំនួន ៣០០០ ដុល្លារ នោះ គណៈកម្មការ​សាខា បាន​បែង​ចែកជា​បី​ចំណែក ទី​១ ចំពោះ​ថវិកា កសាង​មហាសាលា ៣ ជាន់ នៅ​វត្ត​សាមគ្គី​រង្សី ចំនួន ២២១៤ ដុល្លារ ទី ២ ចំពោះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចំនួន ៦៧៥ ដុល្លារ និង​ទី​បី​ចំណាយ​ផ្សេងៗ ចំនួន ១១១ ដុល្លារ ។​

​ទី​៧ សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​រដ្ឋ​ចរចារ ថវិកា ចំនួន ២៣៥០ ដុល្លារ​។​

​ថវិកា​សរុប​ទាំងអស់ ចំនួន ១៩,០៦៤ ដុល្លារ ។​

ទន្ទឹមនឹងនេះ ខ្ញុំព្រះករុណា អាត្មាភាព សូម​ថ្លែង​អំណរ​ព្រះ​គុណ និង​អរ គុណ យ៉ាង​ជ្រាលជ្រៅ ជាទីបំផុត ចំពោះ​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង​គណៈ​កម្ម ការ អាចារ្យវត្ត​គ្រប់​វត្ត និង​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម រួមទាំង​សប្បុរសជន គ្រប់​ទី​ស​ទី បាន​ចំណាយ​ពេលវេលា ទាំង​កម្លាំង កាយ ចិត្ត និង​ថវិកា បាន​រៀប ចំ​បុណ្យ​ផ្កាប្រាក់ និង​រៃអង្គាសប្រាក់​ពី​សប្បុរសជន នូវ​ថវិកា​ទាំងអស់នេះ ដើម្បី យកទៅ​កសាង​មហាសាលា​៣​ជាន់ នៅ​វត្ត​សាមគ្គី​រង្សី ស្ថិតនៅ​ភូមិ​ទ្រា ខ័​ណ្ឌ ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ ដែល​កំពុងមាន​ការខ្វះ​ខាត​។​

​ឆ្លៀត​ក្នុងឱកាស​នេះដែរ តាងនាម​ប្រធាន​គណៈកម្មការ​សាងសង់ និង​ជា ព្រះប្រធាន​សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម សូម​អំពាវនាវ ចំពោះ​បងប្អូន​ជន រួម​ជាតិ​, សមាគម​, វត្ត​អារាម​, សប្បុរសជន និង​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ជុំវិញ​ភព​លោក រួម​ជា​កម្លាំង ដើម្បី​ប្រមូល​ថវិកា​យកទៅ​កសាង​មហាសាលា ៣ ជាន់ ដែល​កំពុងដំណើរការ សាង់ សង​សព្វថ្ងៃ ឱ្យ​ឆាប់​បានសម្រេច​ជា​ស្ថាពរ ព្រោះ​វត្ត​សាមគ្គី​រង្សី នៅ​ទីក្រុង​ភ្នំពេញ គឺជា​មជ្ឈមណ្ឌល​ខ្មែរ​កម្ពុជា​ក្រោម ។​

សូម​ពុទ្ធពរ​ទាំងឡាយ​៤​ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ និង​ពលៈ ចូល​កើត មាន​ដល់ ព្រះតេជព្រះគុណ​គ្រប់​ព្រះអង្គ និង លោក លោកស្រី ព្រមទាំង​សប្បុ រស​ជន​ជិត​ឆ្ងាយ គ្រប់ពេលវេលា កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

សហរដ្ឋអាមេរិក​, ថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

​អំពីខ្ញុំ​ព្រះករុណា អាត្មាភាព​

​ភិក្ខុ កាន សុផាន​ណា​រិ​ទ្ធិ​

​ប្រធាន​គណៈកម្មការ​សាងសង់ និង​ជា​ព្រះប្រធាន​សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម

 

Leave A Reply

Your email address will not be published.