ទូក ង «ខ្មែរកម្ពុជាក្រោមមានជ័យ» ចូលរួមកួតប្រណាំងថ្ងៃទី ២ នៃព្រះរាជពិធីបុណ្យអុំទូក
ដោយ ស៊ឺន ចែងចើន | VOKK
នៅក្នុការប្រកួតប្រណាំងថ្ងៃទី ២ នៃព្រះរាជពិធីបុណ្យអុំទូកនេះ ទូក ង «ខ្មែរកម្ពុជាក្រោមមានជ័យ» បានអុំប្រណាំងចាញ់ទាំងពីរជុំ (ជើងទី ១ និងជើងទី ២) ទៅលើគូប្រកួត ទូក ង ឈ្មោះ «កោះញែកមានជ័យបារមីភ្នំក្រោល» មកពីខេត្តមណ្ឌលគិរី ។
សូមបញ្ជាក់ថា ទូក ង ក្រុមជើងខ្លាំង មកពីខេត្តមណ្ឌលគិរី ដែលល្បីមិនដែលចាញ់ មានរហ័សនាមថា «កោះញែកមានជ័យបារមីភ្នំក្រោល» និងជាជម្រើសទូកលេខ ១ ពោលគឺជាទូកតែមួយគត់ តំណាងឲ្យខេត្តមណ្ឌលគិរី មកចូលរួមអុំប្រណាំង ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកឆ្នាំ ២០១៧ នេះ ។ ខណៈឆ្នាំមុនៗ ទទួលបានពានរង្វាន់ជ័យជំនះលេខ ១ ទូទាំងប្រទេស ។
យ៉ាងណាក្រុមកីឡាករ ទូក ង «ខ្មែរកម្ពុជាក្រោមមានជ័យ» នៅតែបង្ហាញពីការប្តេជ្ញារបស់ខ្លួនថា នឹងខិតខំប្រឹងប្រែងអុំប្រណាំង ដើម្បីទទួលបានជ័យជម្នះ សម្រាប់ការប្រកួត នៅថ្ងៃទី ៣ ដែលជាថ្ងៃបញ្ចប់ព្រះរាជពិធីបុណ្យប្រណាំងទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ស្អែកនេះ ។
សកម្មភាពខ្លះៗ នៃទូក ង «ខ្មែរកម្ពុជាក្រោមមានជ័យ» ចូលរួមកួតប្រណាំងថ្ងៃទី ២ នៃព្រះរាជពិធីបុណ្យអុំទូក ។ រូបថតៈ ស៊ឺន ចែងចើន