ប្រធាន​អាណត្តិ​ថ្មី​ នៃ​សម្ព័ន្ធ​សមណ​និស្សិត​-និស្សិត​ខ្មែរ​កម្ពុជាក្រោម​ ដាក់ចេញ​គោលការណ៍​សំ​ខាន់​ៗ ៦ ចំណុច​

0 417

ដោយ ស៊ឺន ចែងចើន

ប្រធាន​ជាប់ឆ្នោត​ថ្មី​ នៃ​សមាគម​សម្ព័ន្ធ​សមណ​និស្សិត​-និស្សិត​ខ្មែរ​កម្ពុជាក្រោម​ បាន​ដាក់ចេញ​នូវ​គោលការណ៍​សំ​ខាន់​ៗ ចំនួន​ ៦ ចំណុច​ ដើម្បី​ដឹកនាំ​អង្គការ​របស់​ខ្លួន​ នៅក្នុង​អាណត្តិ​ទី​ ៦ នេះ​ ដោយ​បង្កើន​ការ​លើកកម្ពស់​ផ្នែក​អប់រំ​ឲ្យ​មាន​ធនធានមនុស្ស​មាន​សមត្ថភាព​ ចំណេះដឹង​ និង​ភាព​រីកចម្រើន​ក្នុង​ការ​កសាង​សង្គមជាតិ​កម្ពុជាក្រោម​ ។

ព្រះតេជព្រះគុណ​ ចៅ​ រេន ជាប់ឆ្នោតជាប្រធានថ្មីក្នុងអាណត្តិ​ទី​ ៦ នៃ​សម្ព័ន្ធ​សមណ​និស្សិត​-និស្សិត​ខ្មែរ​កម្ពុជាក្រោម​ ។ រូបថតៈ ស៊ឺន ចែងចើន
ព្រះតេជព្រះគុណ​ ចៅ​ រេន ជាប់ឆ្នោតជាប្រធានថ្មីក្នុងអាណត្តិ​ទី​ ៦ នៃ​សម្ព័ន្ធ​សមណ​និស្សិត​-និស្សិត​ខ្មែរ​កម្ពុជាក្រោម​ ។ រូបថតៈ ស៊ឺន ចែងចើន

ព្រះតេជព្រះគុណ​ ចៅ​ រេន​ ដែល​ទើប​ជាប់ឆ្នោត​ជា​ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​-និស្សិត​ខ្មែរ​កម្ពុជាក្រោម​ កាលពី​ថ្ងៃទី​ ១ ខែធ្នូ​ ២០១៩​ បាន​ប្រកាស​ផែនការណ៍​ចម្បង​ និង​ជា​អទិ​ភាព​របស់​ព្រះអង្គ​ បន្ទាប់ពី​ទួល​បាន​សំឡេង​គាំទ្រ​ ក្នុង​ការបោះឆ្នោត​ ពី​តំណាង​អង្គការ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ និង​គណៈកម្មការ​ សមាជិក​ សមាជិកា​ សិស្ស​ និស្សិត​ នៃ​សម្ព័ន្ធ​សមណ​និស្សិត​-និស្សិត​ខ្មែរ​កម្ពុជាក្រោម​ ដោយ​បាន​ទទួល​សំឡេងឆ្នោត​គាំទ្រ​ ៣៦​ លើ​ ៨៥​ ក្នុងចំណោម​បេក្ខភាព​ជាស​មណ​និស្សិត​ចំនួន​ ៥ អង្គ​ ដែល​បាន​ឈរឈ្មោះ​ឲ្យ​បោះឆ្នោត​ ។

គោលការណ៍​សំ​ខាន់​ៗ ទាំង​ ៦ ចំណុច​ រួមមាន​ ១. ជួយ​តាម​លទ្ធភាព​ ២. ចូលរួម​សកម្មភាព​សង្គម​ ៣. ជំរុញ​ការសិក្សា​ ៤. បន្ត​ថែរក្សា​ ទំនាក់ទំនង​ឲ្យ​ល្អ​ ៥. គោលដៅ​ខុសគ្នា​ គំនិត​តែមួយ​ ៦. អប់រំ​ ដើម្បី​បង្កើត​ធនធានមនុស្ស​ ។ តាមរយៈ​គោលនយោបាយ​ក្នុង​អណត្តិ​ថ្មី​របស់​ព្រះអង្គ​ ជា​ជំហាន​ដំបូង​ គឺ​បណ្តុះបណ្តាល​ធនធានមនុស្ស​ឲ្យ​មានចំណេះ​ដឹង​ និង​ស្រប​ទៅតាម​ទស្សនវិស័យ​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​អង្គការ​របស់​ខ្លួន​ ដែល​មាន​ពាក្យស្លោក​ថា​ «ធនធានមនុស្ស​ ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​កស​សាង​សង្គម​» ។ ព្រោះថា​ព្រះសង្ឃ​ខ្មែរក្រោម​ គឺជា​កម្លាំង​ចលករ​នៅក្នុង​សង្គម​ មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ជួយ​អភិវឌ្ឍន៍​សង្គម​ខ្មែរក្រោម​ ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ ។ ជាពិសេស​ ការ​ធ្វើការ​តស៊ូ​មតិ​ដោយសន្តិវិធី​ ដើម្បី​ស្វែងរក​សិទ្ធិ​សេរីភាព​ជូន​ពលរដ្ឋខ្មែរ​ក្រោម​ នៅ​ដែនដី​កម្ពុជាក្រោម​ ដែល​កំពុងតែ​នៅ​ក្រោម​នឹម​ត្រួតត្រា​របស់​រដ្ឋាភិបាល​យួន​កម្មុ​យនិ​ស្ត​សព្វថ្ងៃ​ ។

ចុចមើលរូបភាពបន្ថែម…

Leave A Reply

Your email address will not be published.