សេចក្ដីណែនាំរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក អំពីការទប់ស្កាត់វីរុសកូរ៉ូណា
ដោយ ថាច់ ប្រីជា គឿន
នៅរសៀល ថ្ងៃទី ១៦ ខែមីនា ដើមសប្ដាហ៍នេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងក្រុមកម្លាំងពិសេសនៃសេតវិមានដើម្បីប្រឆាំងមេរោគវីរុសកូរ៉ូណា បានចេញគោលការណ៍ណែ នាំថ្មីមួយ ដើម្បីជួយការពារប្រជាជនអាមេរិក ក្នុងអំឡុងពេលនៃការឆ្លងមេរោគវីរុសកូរ៉ូណាជាសកល ។

US President Donald Trump, with members of the coronavirus Task Force delivers remarks during a Coronavirus Task Force press briefing at the White House in Washington, DC, USA, 16 March 2020.
US President Donald J. Trump, with members of the coronavirus Task Force,delivers remarks during a Coronavirus Task Force press briefing, Washington, USA – 16 Mar 2020
យោងតាម គេហទំព័រ នៃ សេតវិមាន បានបញ្ជាក់ថា ៖ “ នេះជាអនុសាសន៍ថ្មីមានលក្ខណៈ សាមញ្ញដើម្បីអនុវត្តតាម និងវានឹងមានប្រសិទ្ធភាពយ៉ាងខ្លាំងដល់សុខភាពសាធារណៈ” ។
តទៅនេះ ជាខ្លឹមសារនៃសេចក្ដីណែនាំរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃមេរោគកូរ៉ូណាវីរុស ដែលបានផ្សព្វផ្សាយនៅលើគេហទំព័រសេតវិមាន ។
១៥ ថ្ងៃ ដើម្បីកាត់បន្ថយការឆ្លងរាលដាល៖
- ស្ដាប់ និង អនុវត្តតាមសេចក្ដីណែនាំរបស់អាជ្ញាធរមូលដ្ឋាន និង រដ្ឋ ដែលលោកអ្នករស់នៅ ។
- ប្រសិនបើអ្នកឈឺ ត្រូវនៅផ្ទះ, កុំចេញទៅធ្វើការ, ត្រូវទាក់ទងទៅគ្រូពេទ្យ ។
- ប្រសិនបើកូនរបស់លោកអ្នកឈឺ ត្រូវរក្សាពួកគេនៅផ្ទះ, កុំបញ្ជូនពួកគេទៅសាលា, ត្រូវទាក់ ទងទៅគ្រូពេទ្យ ។
- ប្រសិនបើអ្នកណាម្នាក់នៅក្នុងផ្ទះមានផ្ទុកមេរោគវីរុសកូរ៉ូណា ត្រូវតែនៅតែនៅក្នុងផ្ទះទាំង អស់គ្នា, កុំចេញទៅធ្វើការ, ទាក់ទងទៅគ្រូពេទ្យ ។
- ប្រសិនបើអ្នកជាមនុស្សចាស់ ត្រូវសម្រាកនៅផ្ទះ និងនៅឲ្យឆ្ងាយពីមនុស្សកុះករ ។
- ប្រសិនបើអ្នកជាមនុស្សដែលមានស្ថានភាពសុខភាពធ្ងន់ធ្ងរ វានឹងធ្វើឲ្យលោកអ្នកជួបនូវ ហានិភ័យកាន់តែខ្លាំង (ឧទាហរណ៍ដូចជា ស្ថានភាពខ្សោយសួត (ជំងឺសួត) បញ្ហាបេះដូង ឬ ប្រព័ន្ធភាពសាំរបស់លោកអ្នកខ្សោយ ។
ការចូលរួមរបស់អ្នកដើម្បីកាត់បន្ថយការឆ្លងរាលដាល៖
សូម្បីតែលោកអ្នកនៅវ័យក្មេង ឬមានសុខភាពល្អក៏ដោយ លោកអ្នកអាចប្រឈមនឹងហានិភ័យ និងរាល់ សកម្មភាពរបស់លោកអ្នក ក៏អាចធ្វើឲ្យកើនឡើងនូវហានិភ័យលើអ្នកដទៃ ផងដែរ ។ វាសំខាន់ខ្លាំង ណាស់សម្រាប់ការចូលរួមរបស់លោកអ្នកក្នុងការកាត់បបន្ថយនូវការឆ្លងរាលដាល នៃវីរុសកូរ៉ូណា ។
- ធ្វើការ ឬ ចូលរួមក្នុងការសិក្សា ពីផ្ទះ នៅពេលណាដែលអាចធ្វើទៅបាន ។
-
ប្រសិនបើលោកអ្នកធ្វើការនៅក្នុងឧស្សាហកម្មហេដ្ឋារចនាសម្ព័ន្ធសំខាន់
ដូចបានកំណត់ដោយ ក្រសួងសន្តិសុខមាតុភូមិ នៃ សហរដ្ឋអាមេរិក ដូចជា សេវ៉ាធានាសុខភាព, ឱសថ និងការផ្គត់ផ្គង់ស្បៀងអាហារ លោកអ្នកមានការទទួលខុសត្រូវខ្ពស់ក្នុងការបន្តធ្វើការជាធម្មតាទៅ តាមកាលបរិច្ឆេទ ។ លោកអ្នក និងនិយោជិករបស់លោកអ្នកគួរអនុវត្តតាមសេចក្ដីណែនាំរបស់ CDC (មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ) ដើម្បីការពារសុខភាពរបស់លោកអ្នកនៅកន្លែងធ្វើការ ។
-
ចៀសវាងការជួបជុំសង្គម ជាក្រុមចាប់ពី ១០ នាក់ឡើងទៅ
ចៀសវាងការហូបចុក ឬ ផឹកស៊ីនៅតាមរោងបារ, ភោជនីយដ្ឋាន និង រោងអាហារ ដោយអនុវត្តតាម របៀប Drive-Thru (ទិញចំណីឆោងតាមបង្អួចឡាន), ទិញជាកញ្ចប់វេចមកផ្ទះ ឬ ទិញឲ្យគេដឹកជញ្ជូន មកដល់ផ្ទះ ។
-
ចៀសវាងធ្វើដំណើរតាមអំពើចិត្ត, ដើរតាមផ្សារ និង ការទៅសួរសុខទុក្ខជាសង្គម
មិនត្រូវទៅ ដូចជា ផ្ទះថែទាំមនុស្សចាស់ជរា, អ្នកចូលនិវត្តន៍ ឬ ទីកន្លែងថែរក្សាដែលមានរយៈពេល យូរអង្វែង ដោយគ្មានការអនុញ្ញាតពីអ្នកជំនួយការពិសេស ។
-
អនុវត្តតាមរបៀបអនាម័យល្អ
- លាងដៃរបស់លោកអ្នក ជាពិសេស ក្រោយពេលកាន់នូវវត្ថុ ឬ ប៉ះលើមុខឧបករណ៍អ្វីមួយ ដែលគេបានប្រើ ឬកាន់ហើយ ។
- ចៀសវាងប៉ះមុខរបស់លោកអ្នក ។
- កណ្ដាស់ ឬ ក្អកចូលទៅសំពត់, ក្រដាស់ជូតមាត់ ឬចូលទៅខាងក្នុងកែងដៃអាវ ។
- បាញ់ថ្នាំកម្ចាត់មេរោគ ឬ ជូតសម្អាតជាញឹកញាប់នូវវត្ថុ ឬ ផ្ទៃមុខឧបករណ៍ ដូចជា កញ្ចក់ ទូរស័ព្ទ និង I pad ជាដើម ដែលលោកអ្នកប្រើប្រាស់ កាន់តែល្អ ។
សកម្មភាពរបស់សាលារៀនអាចធ្វើឲ្យកើនឡើង នៃការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណា ។ ដូច្នេះ គ្រប់អភិបាលនៃរដ្ឋទាំងអស់ដែលរកឃើញថា សហគមន៍មានការឆ្លងរាលដាលជំងឺគួរតែបិទសាលារៀន និងនៅតាមជុំវិញតំបន់ ។ អភិបាលរដ្ឋគួរតែបិទសាលារៀននៅក្នុងសហគមន៍ ដែលនៅជិតតំបន់ នៃ សហគមន៍មានការឆ្លងរាលដាលជំងឺ សូម្បីតែនៅតាមតំបន់ទាំងនោះជារដ្ឋនៅជាប់គ្នាក៏ដោយ ។ ក្រៅពី នេះរដ្ឋនិងមន្ត្រីមូលដ្ឋាន គួរតែបិទនូវសាសាទាំងឡាយណាដែលជំងឺវីរុសកូរ៉ូណា ត្រូវបានរកឃើញចំពោះ ប្រជាជនណាដែលជាប់ទាក់ទងជាមួយនឹងសាលារៀន ។ រដ្ឋនិងតំបន់នានា ដែលមានសាលារៀនបិទ ត្រូវដោះស្រាយតម្រូវការថែទាំកុមារឆ្លើយតបនឹងការចាំបាច់ និងតម្រូវការអាហារូបត្ថម្ភរបស់កុមារ ។
មនុស្សចាស់ជរាប្រឈមនឹងហានិភ័យពីជំងឺវីរុសកូរ៉ូណា ច្រើនជាងគេ ។ ដូច្នេះ គ្រប់រដ្ឋទាំងអស់ ត្រូវតែអនុវត្តតាមការណែនាំរបស់សហព័ន្ធ និងបញ្ឈប់ជាបណ្ដោះអាសន្ននូវការសួរសុខទុក្ខជាសង្គមនៅ តាម ផ្ទះថែទាំមនុស្សចាស់, អ្នកចូលនិវត្តន៍ ឬ ទីកន្លែងថែរក្សាដែលមានរយៈពេលយូរអង្វែង ។
នៅក្នុងរដ្ឋដែលសហគមន៍មានការឆ្លងរាលដាលជំងឺ, គ្រប់រោងបារ, ភោជនីយដ្ឋាន, កន្លែងលក់ អាហារ, កន្លែងហាត់ប្រាណ, ទាំងខាងក្នុង និងខាងក្រៅទីដែលក្រុមមនុស្សជួបជុំគ្នា ក៏ត្រូវបិទទាំង អស់ ។
សូមបញ្ជាក់ថា ក្នុងស្ថានភាពនៃមេរោគវីរុសកូរ៉ូណាកំពុងតែឆ្លងរាលដាលកាន់តែខ្លាំង សាលា រៀនជាច្រើនទូទាំងសហរដ្ឋអាមេរិក បានសម្រេចបិទទ្វារ និងខ្លះកំពុងតែមានគំរោងបិទទ្វារ ដើម្បីការពារ សុខភាពរបស់សិស្សរាប់លាននាក់ និងបង្ការកុំឲ្យឆ្លងវីរុសកាន់តែខ្លាំង ។
គិតមកដល់ថ្ងៃទី ១៧ ខែមីនា នេះ រដ្ឋចំនួន ៣៨ ក្នុងចំណោម ៥០ រដ្ឋ នៅសហរដ្ឋអាមរិក បាន បិទសាលារៀន ។ យោងតាមគេហទំព័រ Education Week ជាបណ្ដាញព័ត៌មានមួយផ្សព្វផ្សាយខាង វិស័យអប់រំចាប់ពីថ្នាក់បឋមសិក្សាដល់ថ្នាក់ទី ១២ បានបញ្ជាក់ថា យ៉ាងហោចមានសាលារៀនប្រមាណ ៧៤.០០០ នៅសហរដ្ឋអាមេរិក បានបិទ, គំរោងបិទ ឬ បានបិទហើយ ក្រោយមកបើកឡើងវិញ ធ្វើឲ្យ ប៉ះពាល់ដល់សិស្សប្រមាណ ៣៨.៨ នាក់ ដែលសិក្សានៅសាលារដ្ឋ ។ កាលបរិច្ឆេទនៃការបិទសាលា ផ្លាស់ប្ដូរទៅតាមរដ្ឋនីមួយៗ និងមានរយៈពេលពី ២ ទៅ ៣ សប្ដាហ៍ ។
នៅទូទាំងសហរដ្ឋអាមេរិក សកលវិទ្យាល័យល្បីៗ ដូចជា Harvard, Yale និង Stanford ក៏បានលុបចោលនូវកម្មវិធីសិក្សារបស់និស្សិត ផងដែរ ។ នៅសហរដ្ឋអាមេរិកសាលារៀនជារបស់រដ្ឋមាន ចំនួន ៩៨.២៧៧ និងសិស្សចំនួន ៥០.៨ លាននាក់ រៀននៅសាលាទាំងនេះ ។ នេះបើយោងតាមស្ថិតិពី មជ្ឈមណ្ឌលជំរឿនអប់រំជាតិរបស់សហរដ្ឋអាមេរិក ។
មេរោគវីរុសកូរ៉ូណា ឬ កូវីដ-១៩ បានឆ្លងដល់មនុស្សប្រមាណ ៥.៨៩០ នាក់ និងបានស្លាប់ចំនួន ៩៧ នាក់ ។
វីរុសកូរ៉ូណា ឬ កូវីដ ១៩ ដែលជាជំងឺរលាកផ្លូវដង្ហើមដ៏ប្រល័យមួយ កំពុងឆ្លងរាលដាល នៅ បណ្តាប្រទេសជាង ១២០ ទូទាំងពិភពលោក ។ អង្គការសុខភាពពិភពលោក (WHO) បានប្រកាស ជាផ្លូវការថា វីរុសនេះគឺជារោគរាតត្បាតសកល ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្លាំង ពីរដ្ឋាភិបាល នៃបណ្តាប្រទេសនីមួយៗ ក្នុងការតាមដាន ស្វែងរក ធ្វើតេស្ត ព្យាបាល និងប្រមូលផ្តុំប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែខ្លាំងឡើងនៃវីរុសកូរ៉ូណានេះ ។ វីរុសកូរ៉ូណា ឬ កូវីដ ១៩ បានផ្ទុះឡើងនៅទីក្រុងវូហាន ខេត្តហ៊ូបេ ប្រទេសចិន កាលពីចុង ឆ្នាំ ២០១៩ ។ បើយោងតាម អង្គការសុខភាពពិភពលោក (WHO) មកទល់ពេលនេះ វីរុសនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ប្រមាណ ៧.០០០ ពាន់នាក់ ហើយបណ្តាលឲ្យមនុស្សជាង ១៧៣.០០០ នាក់ បានឆ្លងវីរុសនេះ នៅ ទូទាំងពិភពលោក ។
នៅថ្ងៃទី ១៧ ខែមីនា នេះ អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ប្រធានាធិបតី សហរដ្ឋ អាមេរិក បាន “លាបពណ៌” លើប្រទេសចិន នៅពេលដែល លោក Trumb បានសរសេរនៅលើ Tweeter របស់លោកដាក់ឈ្មោះថ្មីជំនួសឲ្យ វីរុសកូរ៉ូណា ថា “China Virus” ដែលមានន័យថា “វីរុសចិន” ។ ទីក្រុង ប៉េកាំងជំទាស់យ៉ាងដាច់អហង្ការចំពោះការប្រើពាក្យនេះ ៕
អនុសាសន៍ថ្មីមានលក្ខណៈសាមញ្ញដើម្បីអនុវត្តតាម និងវា នឹងមានប្រសិទ្ធភាពយ៉ាងខ្លាំងដល់សុខភាពសាធារណៈ