ការបោះពុម្ពសៀវភៅ លក្ខន្តិកៈ និងបទបញ្ញត្តិ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម
សហព័ន្ធខ្មែរកម្ពុជាក្រោម ទើបតែបានបោះពុម្ពសៀវភៅ “លក្ខន្តិកៈ និង បទបញ្ញត្តិរបស់សហព័ន្ធ ខ្មែរកម្ពុជាក្រោម” ដើម្បីចែកដល់សមាជិក និងពលរដ្ឋខ្មែរក្រោមឲ្យបានជ្រាបច្បាស់អំពីគោលការណ៍ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលកំពុងតែធ្វើការតស៊ូនៅលើឆាកអន្តរជាតិ ដើម្បីជំរុញឲ្យរដ្ឋាភិ បាលវៀតណាម គោរពសិទ្ធិជនជាតិដើមខ្មែរក្រោម នៅកម្ពុជាក្រោម សព្វថ្ងៃ ។ លោក ថាច់ វឿង បានធ្វើបទសម្ភាសន៍ ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ជាប្រធាននាយកដ្ឋាន ព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានខ្លឹមសារទាំងស្រុង ដូចតទៅ៖