ការធ្វើទារុណកម្មលើពលរដ្ឋខ្មែរក្រោម ពីរដ្ឋាភិបាលវៀតណាមត្រូវបានបង្ហាញ នៅក្នុងសភាសហរដ្ឋអាមេរិក
ព្រះតេជគុណ យ័ញ តូន លើករូបថតព្រះសង្ឃខ្មែរក្រោមចំនួនបីអង្គទៀតដែលនៅកំពុង ជាប់ពន្ធនាគារនិងទទួលរងការធ្វើ ទារុណកម្មដោយរដ្ឋាភិបាលវៀតណាម នៅដែនដីកម្ពុជាក្រោម ។ ការបង្ហាញនេះធ្វើឡើង នៅក្នុងឱកាសចេញផ្សាយយុទ្ធនា ការ បញ្ឈប់ ការធ្វើទារុណកម្មនៅក្នុងប្រទេសវៀតណាមដែលរៀបចំនៅវិមានសភាជាតិសហរដ្ឋអាមេរិកកាល ពីថ្ងៃព្រហស្បតិ៍ ទី ១៦ ខែមករា ។
ព្រះតេជគុណ យ័ញ តូនក៏ជាអតីតអ្នកទោសដែលទទួលរងការធ្វើទារុណកម្មពេលជាប់ពន្ធនាគារនៅទីនោះមុននឹងរត់ភៀស ព្រះកាយមកដល់សហរដ្ឋអាមេរិក ៕

