បុណ្យផ្កា​រៃអង្គាសប្រាក់​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​ខ្មែរក្រោម​

0 231

ដោយ ស៊ឺន ចែងចើន| VOKK

សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​កម្ពុជា នឹងធ្វើ បុណ្យផ្កា​រស្មី​សាមគ្គី ដើម្បី​រៃអង្គាសប្រាក់​បញ្ជូន​ព្រះសង្ឃ​ខ្មែរក្រោម ១៥ អង្គ​ទៅ​បន្ត​ការសិក្សា​នៅ ប្រទេស​ថៃ ។​

សមណនិស្សិតខ្មែរក្រោម នៅប្រទេសកម្ពុជា ។
សមណនិស្សិតខ្មែរក្រោម នៅប្រទេសកម្ពុជា ។

​យោងតាម​សេចក្ដីជូនដំណឹង​ចេញ​ថ្ងៃទី ៣ ខែមីនា ដោយ ព្រះតេជព្រះគុណ សឺ​ន សុ​ផា​រិន្ទ ជា​ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត -​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម បាន​បញ្ជាក់ថា ពិធីបុណ្យ​នេះ នឹងធ្វើ​នៅ ថ្ងៃអាទិត្យ ទី ១៨ ខែមីនា ខាងមុខនេះ ក្នុង​គោលបំណង​រៃអង្គាសប្រាក់​ដើម្បី​រៀបចំ​ឯកសារ និង ដោះស្រាយ​មធ្យោបាយ​ផ្សេងៗ​បញ្ជូន​សមណ​និស្សិត​ចំនួន ១៥ អង្គ​ទៅ​បន្ត​ការសិក្សា នៅ​ប្រទេស​ថៃ និង​ផ្ដល់​ជា​អាហារូបករណ៍​ដល់​សម​ណ​និស្សិត​ក្រីក្រ ដែល​កំពុង​សិក្សា​មហាវិទ្យាល័យ​នានា នៅក្នុង ប្រទេស​កម្ពុជា ចំនួន ៣៩ អង្គ និង រូប ។​

​ពិធីបុណ្យ​នេះ​នឹងធ្វើ​នៅ​កុដិ ១៧ នៃ វត្ត​បទុម​វ​តី ឋិត​នៅក្នុង​សង្កាត់​ចត​មុខ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។

 

លិខិតអញ្ជើញបុណ្យផ្ការស្មីសាមគ្គី ។
លិខិតអញ្ជើញបុណ្យផ្ការស្មីសាមគ្គី ។

​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ជា​អង្គការក្រៅរដ្ឋាភិបាល​មួយ ដែល​បាន​បង្កើតឡើង កាលពី​ឆ្នាំ ២០០២ ដោយ​ព្រះសង្ឃ​ខ្មែរក្រោម​ជា​និស្សិត ដែល​បាន និង កំពុងតែ​សិក្សា​នៅក្នុង ប្រទេស​កម្ពុជា ផ្ដោត​ការយកចិត្តទុកដាក់​លើ វិស័យ​សិក្សាអប់រំ និង​បណ្ដុះបណ្ដាល​ធនធាន មនុស្ស ជា​ចម្បង ។​

​យោងតាម​របាយការណ៍ រៀងរាល់ឆ្នាំ​អង្គការ​មួយ​នេះ តែងតែ​ផ្ដល់​អាហារូបករណ៍​ដល់​សម​ណ និស្សិត និង និស្សិត​ខ្មែរក្រោម ដែលមាន​ជីវភាព​ក្រីក្រ​បាន​បន្ត​ការសិក្សា​នៅក្នុង​ប្រទេស​កម្ពុជា និង​ប​ញ្ជួ​ន​ទៅ​សិក្សា​នៅ​ប្រទេស​ថៃ ជា​បន្តបន្ទាប់ ៕

Leave A Reply

Your email address will not be published.