សេចក្តីថ្លែងការណ៍អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្រោម និងប្រតិកម្មរបស់រដ្ឋាភិបាលវៀតណាម
ដោយ ស៊ឺន ចែងចើន| VOKK
នៅក្នុងមហាសន្និបាតលើកទី ១៦ នៃវេទិកាអចិន្ត្រៃយ៍អង្គការសហប្រជាជាតិ ស្តីពីបញ្ហាជនជាតិដើម (UNPFII) នៅទីស្នាក់ការកណ្ដាលរបស់អង្គការសហប្រជាជាតិ នាបុរី New York សហរដ្ឋអាមេរិក ដែលកំពុងប្រព្រឹត្តទៅរយៈពេល ២ សប្ដាហ៍ ចាប់ពីថ្ងៃទី ២៤ ខែមេសា ដល់ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០១៧ ដោយមានការអញ្ជើញ ចូលរួមពីបណ្តាក្រុមជនជាតិដើម មកពីជុំវិញពិភពលោក ក្រុមអ្នកជំនាញការនៃសិទ្ធិរបស់ជនជាតិដើម ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការស្ថាប័នអន្តរជាតិនានា និងប្រតិភូតំណាងប្រទេសនីមួយៗ ផង ។
នៅថ្ងៃទី ២៤ និងថ្ងៃទី ២៧ មេសា ២០១៧ សហព័ន្ធខ្មែរកម្ពុជាក្រោម ត្រូវបានអធិបតីនៃអង្គប្រជុំអនុញ្ញាតឲ្យឡើងថ្លែងការណ៍ចំនួន ២ ដើម្បីជម្រាបអំពីបញ្ហាស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្រោម ដែលត្រូវរងការធ្វើទុក្ខបុកម្នេញ រំលោភបំពានសិទ្ធិលើពលរដ្ឋខ្មែរក្រោម ពីសំណាក់រដ្ឋាភិបាលវៀតណាម និងការផ្តល់អនុសាសន៍ទៅអង្គការសហប្រជាជាតិ ដើម្បីអនុវត្ត និងដាក់គំនាបទៅរដ្ឋាភិបាលវៀតណាមឲ្យគោរពសិទ្ធិជនជាតិដើមខ្មែរក្រោមម្ចាស់ស្រុក ។ សូមទស្សនាវីដេអូថ្លែងការណ៍របស់ក្រុមយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម (#KKFYC) និងប្រតិកម្មរបស់រដ្ឋាភិបាលវៀតណាម ដូចខាងក្រោម៖
Comments are closed.