មេដឹកនាំ​ទាំងពីរ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ចេញទៅ​បំពេញបេសកកម្ម​នៅក្រៅ​ប្រទេស រៀងៗ​ខ្លួន​

0 56

​ប្រធាន និង អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ  លោក សម រង្ស៊ី និង លោក កឹម សុខា នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី ០៧ ខែវិច្ឆិកា នេះ នឹង​ចាក​ចេញពី​កម្ពុជា ដើម្បី​បំពេញបេសកកម្ម​រៀងខ្លួន នៅ​ប្រទេស​ហ្វីលីពីន និង​ប្រទេស​អូស្ត្រាលី ។​

លោក សម រង្ស៊ី និង លោក កឹម សុខា ។
លោក សម រង្ស៊ី និង លោក កឹម សុខា ។

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​ថ្លែងប្រាប់ VOD វិទ្យុ​ក្នុងស្រុក​ដែល​បាន ចេញផ្សាយ នៅ​ព្រឹក​ថ្ងៃទី ០៧ ខែវិច្ឆិកា ថា ចាប់ពី​ថ្ងៃទី ៨ ដល់​ថ្ងៃទី ១២ ខែវិច្ឆិកា លោក សម រង្ស៊ី នឹង ចូលរួម​កិច្ចប្រជុំ​ខួប​លើក​ទី ២០ នៃ​ក្រុមប្រឹក្សា​អ្នកប្រជាធិបតេយ្យ​សេរីនិយម​អាស៊ី (CALD)  នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ។ លោក សម រង្ស៊ី ជា​ប្រធាន​នៃ​កិច្ចប្រជុំ​នេះ ដែលមាន​គណបក្ស ១១ តំណាង​ឲ្យ​ប្រទេស ១១ ចូលរួម ។

លោក យឹម សុវណ្ណ បន្តថា លោក​សម រង្ស៊ី នឹង​លើកទ្បើង​ពី​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ក្រោយ​ការបោះឆ្នោត​ថ្នាក់ជាតិ និង​ដំណោះស្រាយ​ដែល​គណបក្ស​ស្នើ​ទ្បើង ។​

​ចំណែក លោក កឹម សុខា នឹង​ជួប​ប្រជាពលរដ្ឋ​កម្ពុជា នៅ​ប្រទេស​អូស្ត្រាលី រហូតដល់​ថ្ងៃទី ១១ ខែវិច្ឆិកា ដើម្បី​បង្ហាញ​ពី​ការវិវត្តន៍​នៃ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ៕

Leave A Reply

Your email address will not be published.