​គុណ​តម្លៃ​របស់​ព្រះសង្ឃ​ខ្មែរក្រោម​ ​ក្នុង​ការ​ជួយ​ស​ង្រ្គោះ​ដល់​ពលរដ្ឋ​ ​ដែល​រងគ្រោះ​ដោយ​ជំងឺ​កូវិ​ដ​-​១​៩​ ​នៅ​កម្ពុជាក្រោម​

0 373

ដោយ លី​ ​ឈូ​ន

ព្រះសង្ឃ​ខ្មែរក្រោម​ ​និង​សប្បុរស​ជន​ ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​ ​កំពុង​មមាញឹក​ឃោសនា​បវារណា​ស្បៀងអាហារ​ជួយ​ដល់​ពលរដ្ឋ​រងគ្រោះ​ ​ដោយ​ជំងឺ​កូវិ​ដ​-​១​៩​ ​រាប់​សែន​នាក់​ ​ទាំង​ខ្មែរក្រោម​ ​ទាំង​វៀតណាម​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​។​ ​នៅ​វត្តអារាម​ ​បាន​បោះបង់​ចោល​នូវ​ការ​សាងសង់​កុដិ​ ​សាលា​ ​ព្រះវិហារ​ ​ដើម្បី​យក​ថវិកា​ជំនួយ​ដល់​ពលរដ្ឋ​ ​ដែល​កំពុង​អត់ឃ្លាន​ ​នៅ​ក្នុងស្រុក​ ​។​ ​ចំណែក​ឯ​វត្ត​ខ្លះទៀត​ ​ដែល​ខ្សត់ខ្សោយ​ ​ព្រះសង្ឃ​បាន​ដក​បន្លែ​ ​បេះផ្លែឈើ​ ​ដែល​មានស្រាប់​នៅ​ក្នុង​វត្ត​ ​មិនតែប៉ុណ្ណោះ​ ​ថែមទាំង​ប្រមូល​អង្ករ​វេច​នំអន្សម​ថែមទៀត​ ​យក​ចែក​ជូន​ពលរដ្ឋ​ ​ដែល​កំពុង​ស្រែក​ឃ្លាន​ ​។​

​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​ជា​កម្មករ​ខ្លះ​ ​បាន​ដាច់​ស្បៀង​តាំងពី​ដើមទី​ ​នៃ​ការ​បង្ខាំង​របស់​អាជ្ញាធរ​វៀតណាម​ ​ក៏​ព្រោះតែ​ធ្វើការ​បណ្ដើរ​ ​សន្សំប្រាក់​ផ្ញើ​ទៅ​ឱ្យ​ឪពុក​ម្ដាយ​ ​សាច់ញាតិ​នៅ​ស្រុក​បណ្ដើរ​ ​ដើម្បី​ច​ម្អែ​ត​ក្រពះ​ព្រឹកល្ងាច​ ​។​ ​រីឯ​ ​ឪពុក​ម្ដាយ​ ​សាច់ញាតិ​ ​នៅតាមភូមិ​ស្រុក​ពេលនេះ​ ​អ្នកខ្លះ​ ​ក៏​ដាច់​បាយ​ ​ដាច់​ទឹក​ ​ក៏​ព្រោះតែ​ខ្វះ​ការ​ទំនុក​បម្រុង​ពី​កូន​ ​ពី​សាច់ញាតិ​ដែល​ជា​កម្មករ​ចំណាកស្រុក​ ​។​

​សម្រែក​ដង្ហោយ​ហៅ​សុំ​ស្បៀងអាហារ​ទាំងនេះ​ ​កើតឡើង​បន្ទាប់ពី​អាជ្ញាធរ​វៀតណាម​ ​ធ្វើការ​រាំង​ខ្ទប់​បិទ​គោចរ​ ​តែ​មិន​មាន​វិធានការ​ផ្ដល់​បាយទឹក​ ​ឲ្យបាន​សមរម្យ​ ​រយៈពេល​ជិត​ ​២​ ​ខែ​នៃ​ការ​រីក​រាលដាល​ជំងឺ​ ​Co​v​i​d​-19 ​កាន់តែ​ខ្លាំង​ឡើង​ ​នៅ​កម្ពុជាក្រោម​ ​។​

​គិតតែ​ជ្រុង​មួយ​នៃ​ខែ​សីហា​នេះ​ ​មាន​ប្រមាណ​ជា​ ​២​០​ ​វត្ត​ក្នុងចំណោម​វត្ត​ខ្មែរ​ ​៤​៦​១​ ​វត្ត​ ​នៅ​កម្ពុជាក្រោម​ ​បាន​បវារណា​ស្បៀង​អា​ងារ​ជួយសង្គ្រោះ​ ​ពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​នៃ​ការអត់ឃ្លាន​ ​បើ​គិតជា​ទឹកប្រាក់​មាន​ប្រមាណ​ជា​ ​១​,​៦​២​៨​.​៥​១​៧​.​០​០​០​ ​Don​g​ (​មួយ​កោដិ​ ​ប្រាំមួយ​រយ​ម្ភៃប្រាំ​បី​លាន​ ​ប្រាំ​សែន​មួយ​ម៉ឺន​ ​ប្រាំពីរ​ពាន់​ដុ​ង​) ​ស្មើនឹង​ប្រមាណ​ ​៧​១​.​១​៤​៥​$ (​ប្រាំពីរ​ម៉ឺន​ ​មួយពាន់​ ​មួយ​រយ​សែសិប​ប្រាំ​) ដុល្លារ៍​អាមេរិក​ ​។​ ​ទោះបីជា​អំណោយ​របស់​សប្បុរស​ជន​ ​មាន​តិចតួច​ ​មិនបាន​គ្រប់គ្រាន់​ ​តាម​ទំហំ​នៃ​ការ​ស្រែក​ឃ្លាន​របស់​ពលរដ្ឋ​កំពុង​អត់ឃ្លាន​ក្ដី​ ​ក៏​ពួកគាត់​ចាត់ទុកថា​ ​នេះ​ជាអំណោយ​មហាសាល​ ​ផ្ដល់​ក្ដី​សង្ឃឹម​នៃ​ជីវិត​ ​និង​ជួយ​លើកទឹកចិត្ត​ដល់​ពួកគាត់​ ​ដែល​កំពុង​រងគ្រោះ​ដោយ​ជំងឺ​កូវិ​ដ​-​១​៩​ ​នេះ​ដែរ​ ​។​

«​អីចឹង​អី​វ៉ិ​ន​បងប្អូន​ជួយ​មើល​ ​គេ​កាត់​ភ្លើង​ ​កាត់​ទឹក​ ​តើ​ឲ្យ​គ្នា​រស់នៅ​យ៉ាងម៉េច​ ​បងប្អូន​ជួយ​មើល​ទាំងអស់គ្នា​មើល​ផ្ទះ​ជួល​ជាង​ ​២​០​០​ ​បន្ទប់​ណា​ ​កាត់​ភ្លើង​ ​កាត់​ទឹក​អីចឹង​ ​ឲ្យ​រស់​ម៉េចទៅ​ ​»​ ​។​ ​សំឡេង​ខ្ញៀវ​ខ្ញារ​អំបាញ់មិញ​នេះ​គឺជា​សម្រែក​របស់​កម្មករ​ចំណាកស្រុក​រាប់​រយ​នាក់​ដែល​ភាគច្រើន​ជា​កម្មករ​ចំណាកស្រុក​ខ្មែរក្រោម​ ​ពួកគាត់​កំពុងតែ​ឈរ​ផង​ ​អង្គុយ​ផង​ ​ដើរចុះ​ដើរ​ឡើង​ផង​ ​ក្រោម​ក​ម្ដៅ​ថ្ងៃ​ចែង​ចាំង​នា​ពេលថ្ងៃត្រង់​បែកញើស​រហាម​ ​អ្នកខ្លះ​ដើរ​បណ្ដើរ​បក់ផ្លិត​បណ្ដើរ​ ​ឯ​អ្នកខ្លះ​ទៀត​អង្គុយ​ដង្ហក់​ខ្យល់​ ​ឯ​ក្មេង​ ​ៗ​ ​ដែល​នៅនឹង​ដៃ​ម្ដាយ​យំ​ទ្រហឹង​អឹងកង​ ​ទិដ្ឋភាព​ទាំងនេះ​កើតឡើង​ក៏​ព្រោះតែ​ម្ចាស់ផ្ទះ​សំណាក់​មួយ​កន្លែង​ដែល​មាន​ចំនួនជា​ង​ ​២​០​០​ ​បន្ទប់​ស្ថិតនៅ​ជាយ​ទីរួមខេត្ត​ខេត្ត​ទួល​តា​មោក​ ​ដែល​វៀតណាម​ដាក់ឈ្មោះ​ថ្មី​ថា​ខេត្ត​បិ​ញ​ យឿ​ង​ (​Bin​h​ ​D​uon​g​) ​បាន​កាត់​ទឹក​ ​កាត់​ភ្លើង​មិន​ឲ្យ​កម្មករ​ទាំងនោះ​ប្រើ​តទៅទៀត​ ​ព្រោះ​កម្មករ​ទាំងនោះ​គ្មាន​ប្រាក់​បង់ថ្លៃ​បន្ទប់​ ​។​

​បែរ​ទៅ​មើល​ផ្ទះសំណាក់​មួយទៀត​នៅ​ទីរួមខេត្ត​ខេត្ត​ទួល​តា​មោក​ដដែល​ ​តែ​ទីនេះ​ភាគច្រើន​ជា​កម្មការិនី​ចំណាកស្រុក​ខ្មែរក្រោម​ ​ពួកគាត់​ត្អូញត្អែរ​ថា​ ​សព្វថ្ងៃនេះ​រក​ថវិកា​ទិញ​ម្ហូបអាហារ​គ្មាន​ទេ​ ​ព្រោះតែ​ក្រុមហ៊ុន​កន្លែង​ពួកគាត់​ធ្វើការ​បាន​បិទ​ ​រីឯ​អាជ្ញាធរ​ក្ដី​ ​ម្ចាស់​រោងចក្រ​ក្ដី​មិន​មាន​វិធាន​ការឧបត្ថម្ភ​ស្បៀងអាហារ​ឲ្យបាន​សមរម្យ​នោះ​ទេ​៖​ ​«​ឥឡូវនេះ​ ​ជិត​ ​កើត​ហើយ​តែ​គ្មាន​លុយ​កើត​ផង​លោកគ្រូ​អើយ​ ​ជួយ​កូនចៅ​ផង​ ​ហើយ​ទៅ​ស្រុក​ក៏​ទៅ​មិនបាន​ ​ហើយ​ម្នាក់​មួយ​នេះ​កូន​តូច​ផង​ ​ហើយ​ពោះ​ធំ​ទៀត​គ្មាន​ងារ​ការ​ធ្វើ​ ​ពីព្រោះ​កុង​ទី​ (​ក្រុមហ៊ុន​) ​បិទទ្វារ​ជាង​ពីរ​ខែ​ហើយ​ឥឡូវ​សូម​ឱ្យ​លោកគ្រូ​ជួយ​ ​សូម​លោកគ្រូ​ជួយ​ដល់កន្លែង​ខ្ញុំ​ក្នា(​ករុណា​) ​ខ្លះ​ផង​» ​។​

​នៅ​ឯ​ទីរួមខេត្ត​ទួល​តា​មោក​ដដែល​នេះ​ ​តែ​នៅ​ឆ្ងាយ​ដាច់ស្រយាល​ ​ពី​គេ​ពី​ឯង​ដែល​មានកម្ម​ករ​ចំណាកស្រុក​ខ្មែរក្រោម​ប្រមាណ​ជា​ ​២​០​ ​គ្រួសារ​ពួកគាត់​ស្នាក់​ផ្ទះសំណាក់​ប្រក់​ស័ង្កសី​ទាប​ ​ៗ​ ​ត្រូវនឹង​ក​ម្ដៅ​ថ្ងៃ​បែកញើស​ជោក​ ​។​ ​ពួកគាត់​ត្អូញត្អែរ​ថា​ពួកគាត់​ ​ដែល​មក​ធ្វើការ​នៅ​ឆ្ងាយ​ស្រុក​នេះ​ ​គឺ​ធ្វើការ​បណ្ដើរ​ ​ត្រូវ​ផ្ញើ​ថវិកា​ ​ទៅ​ស្រុក​ឱ្យ​ឪពុក​ម្ដាយ​បងប្អូន​សាច់ញាតិ​បណ្ដើរ​ ​ដើម្បី​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​ ​។​ ​ពួកគាត់​លើកដៃ​សំពះ​អង្វរ​ពី​ចម្ងាយ​តាម​បណ្ដាញ​ព័ត៌មាន​សង្គម​ (​F​B) ​ថា​ ​សូមឲ្យ​ព្រះ​ចៅអធិការ​វត្ត​នានា​ ​មាន​ព្រះ​ចៅអធិការ​វត្ត​កោះ​ដួង​ខេត្ត​ព​លលា​វ​ជាដើម​ ​ឲ្យ​ជួយ​ពួកគាត់​ផង​ ​ពួក​ដាច់​បាយ​ហើយ​ ​៖​ ​«​គ្រូ​អើយ​មើល​ៗ​ ក្នា ​ផ្ទះ​ជួល​ហ្នឹង​នៅ​ក្នុង​ព្រៃ​អី​ទទេ​ហ្នឹង​ ​មិន​មាន​សប្បុរស​ជន​ណា​គេ​មក​ជួយ​ដល់​ទីនេះ​ទេ​ ​ព្រោះ​ទីនេះ​នៅ​ឆ្ងាយ​ដាច់ពីគេ​ពី​ឯង​ហើយ​ទីនេះ​សុទ្ធតែ​ជា​បងប្អូន​ខ្មែរ​នៅ​ខេត្ត​ឃ្លាំង​ (​សុក​ ​ចាំង​) ​ទេ​ដូច្នេះ​សូម​លោកគ្រូ​ជួយឧបត្ថម្ភ​ចំនួន​ ​១​៥​ ​បន្ទប់​ផង​ហើយ​ភាគច្រើន​សុទ្ធតែ​ក្មេង​ ​ៗ​ ​ទទេ​ ​។​ ​លោកគ្រូ​អើយ​គ្មាន​អី​ហូប​ទេ​»​ ​។​

​ការ​លើកឡើង​មកនេះ​បន្ទាប់ពី​អាជ្ញាធរ​វៀតណាម​ធ្វើការ​បិទ​ខ្ទប់​ពលរដ្ឋ​មិន​ឲ្យ​ដើរហើរ​ ​ហើយ​សូម្បីតែ​ចេញពី​ភូមិ​មួយ​ទៅ​ភូមិ​ ​ឬ​ ​ក៏​ទៅ​មណ្ឌលសុខភាព​ដើម្បី​ទទួល​ថ្នាំ​ព្យាបាល​ជំងឺ​ប្រចាំ​កាយ​ក៏ដោយ​ ​ក៏​ទៅ​មិនបាន​ ​។​ ​ការ​បិទ​ខ្ទប់​នេះ​ ​មាន​រយៈពេល​ជាង​ ​ពីរ​ខែ​មក​ហើយ​ ​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដ៏​ខ្លាំងក្លា​នៃ​ជំងឺ​កូ​វី​ដ​ ​១​៩​ ​ទូទាំង​ប្រទេស​វៀតណាម​ ​។​ ​សព្វថ្ងៃនេះ​ ​មានកម្ម​ករ​ចំណាកស្រុក​ខ្មែរក្រោម​រាប់​ម៉ឺន​នាក់​កំពុង​ធ្វើការ​នៅ​សួន​ឧស្សាហកម្ម​ធំ​ ​ៗ​ ​នៅ​តាម​ខេត្ត​នានា​ ​ដូចជា​ខេត្ត​ទួល​តា​មោក​ដែល​វៀតណាម​ដាក់ឈ្មោះ​ថ្មី​ថា​ ​ខេត្ត​ប៊ិ​ញ​ យឿ​ង​ (​Bin​h​ ​D​uon​g​) ​ខេត្ត​កំពង់​គោ​ដែល​វៀតណាម​ ដាក់ឈ្មោះ​ថ្មី​ថា​ខេត្ត​ឡុង​ ​អាង​ (​Long​ ​An​) ​ខេត្ត​វាល​ប្រើស​ ​ដែល​វៀតណាម​ដាក់ឈ្មោះ​ថ្មី​ថា​ខេត្ត​ ដុ​ង​ ​ណាយ​ (​Don​g​ n​a​i​) ​និង​ទីក្រុង​ព្រៃនគរ​ជាដើម​ ​។​

​កម្មករ​ចំណាកស្រុក​ទាំងនេះ​ត្រូវ​​​ជាប់​គាំង​មិន​អាច​ទៅ​ស្រុក​បាន​ឡើយ​បន្ទាប់ពី​អាជ្ញាធរ​ធ្វើការ​បិទ​ខ្ទប់​តន់​ហន់​ ​និង​បិទ​សួន​ឧស្សាហកម្ម​ ​រោងចក្រ​ ​សិប្បកម្ម​នានា​ ​រយៈពេល​ជាង​ ​២​ ​ខែ​កន្លងមក​ហើយ​ ​វា​លែងតែ​កម្មករ​ចំណាកស្រុក​វៀតណាម​ ​នៅ​តំបន់​ខ្ពង់រាប​ ​ពួកគេ​អាច​វិលត្រឡប់​ទៅ​ភូមិ​ស្រុក​របស់​គេ​បាន​ ​។​ ​ចំណែក​កម្មករ​ចំណាក់​ស្រុក​នៅ​តំបន់​ដែនដី​កម្ពុជាក្រោម​ដែល​វៀតណាម​ហៅថា​ណាំ​បូ​ ​ពួកគាត់​មិន​អាច​វិលត្រឡប់​ទៅ​ភូមិ​ស្រុក​ឲ្យបាន​ទាន់ពេល​វេលា​ឡើយ​ ​។​ ​កម្មករ​ចំណាកស្រុក​ទាំងនេះ​រស់​នៅក្នុងបន្ទប់​ដោយ​ខ្វះ​ថវិកា​ចាយវាយ​ ​ខ្វះ​បាយ​ ​ទឹក​ ​ម្ហូប​ ​ចំណី​ ​រីឯ​អាជ្ញាធរ​មានតែ​វិធាន​បិទ​ខ្ទប់​តែ​មិន​មានការ​ចែក​ស្បៀងអាហារ​ឲ្យបាន​សមរម្យ​ឡើយ​។​

ឆ្លើយតបនឹង​ការ​លើកឡើង​ទាំងនេះ​ ​ព្រះសង្ឃ​ខ្មែរ​កម្ពុជាក្រោម​ ​និង​សប្បុរស​ជន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​រួម​ថវិកា​គ្នា​សម្រាប់​ទិញ​ស្បៀងអាហារ​ជួយ​ដល់​កម្មករ​ចំណាកស្រុក​រាប់​សែន​នាក់​ ​ទាំង​វៀតណាម​ទាំង​ខ្មែរ​ ​ឲ្យបាន​រួច​គ្រោះ​អត់ឃ្លាន​មួយ​ពេល​ដែរ​។​ ​ព្រោះ​មិន​អាច​ចាំ​ដំណោះស្រាយ​របស់​អាជ្ញាធរ​បាន​ឡើយ​ ​។​

​គិតតែ​ជ្រុង​មួយ​ ​នៃ​ខែ​សីហា​ ​នេះ​ ​មាន​វត្ត​ចំនួន​ ​២​០​ ​វត្ត​ ​ក្នុងចំណោម​វត្ត​ខ្មែរ​ទាំង​ ​៤​៦​១​ ​វត្ត​ ​នា​ដែនដី​កម្ពុជាក្រោម​ ​ដែល​បាន​ទទួលអំណោយ​មនុស្សធម៌​ពី​ព្រះសង្ឃ​ខ្មែរ​កម្ពុជាក្រោម​ ​និង​ពុទ្ធបរិស័ទ​ ​សប្បុរស​ជន​នៅ​ឯក្រៅ​ស្រុក​ ​មាន​ដូចជា​ព្រះសង្ឃ​និង​សប្បុរស​ជន​នៅ​ប្រទេស​កាណាដា​ ​អាមេរិក​ ​អូស្ត្រាលី​ ​និង​បារាំង​ជាដើម​។​ ​ហើយ​វត្ត​ទាំង​ ​២​០​ ​ដែល​បាន​ផុស​ជា​ចំហ​ ​ក្នុង​បណ្ដាញ​ព័ត៌មាន​សង្គម​ (​F​B) ​អំពី​ការ​ចែករំលែក​ស្បៀង​ហារ​ ​ដែល​បាន​មកពី​អំណោយ​សប្បុរស​ជន​ ​ជូន​បន្ត​ទៅដល់​ជនរងគ្រោះ​អត់អាហារ​ក្នុង​សម័យ​កូវិ​ដ​ ​១​៩​ ​នេះ​ ​បើ​គិត​នៅ​ខេត្ត​ឃ្លាំង​រួម​មាន​វត្ត​សេរី​កណ្ដាល​ ​វត្ត​ហ្លួង​បាសាក់​ ​បាយឆៅ​ ​វត្ត​សេរី​តា​ម៉ឺន​ ​វត្ត​ផ្ដៅ​ពេន​ ​វត្ត​បឹង​ទន្សា​ ​វត្ត​ដើម​អំពិល​ ​វត្ត​ទឹកប្រៃ​ ​ចំណែក​នៅ​ខេត្ត​ព​លលា​វ​ ​មាន​វត្ត​ព្រែក​ជ្រៅ​ ​វត្ត​បុប្ផារាម​ ​វត្ត​ខ្វែង​បបែល​ ​វត្ត​កោះ​ធំ​ ​វត្ត​ក្បាលក្រពើ​ ​វត្ត​ង៉ាំង​យឿ ​និង​វត្ត​កោះ​ដូង​ ​រីឯ​នៅ​ខេត្ត​ក្រមួនស​មាន​វត្ត​សិរី​វង្សា​អំពាច​ ​ជាដើម​ ​និង​វត្ត​មួយ​ចំនួន​ទៀត​នៅ​ខេត្ត​ព្រះត្រពាំង​ដូចជា​វត្ត​ចាក​គ្រោង​ជាដើម​ ​។​ល​។​ ​រីឯ​អំណោយ​ដែល​វត្ត​ខ្មែរក្រោម​ទាំងនេះ​បាន​ឧបត្ថម្ភ​ជន​រង​គ្រា​គ្រោះ​អត់ឃ្លាន​ ​បើ​គិតតែ​ត្រឹម​ខែ​សីហា​នេះ​មាន​ប្រមាណ​ជាជាង​មួយ​កោដិ​កន្លះ​ដុ​ង​ ​ស្មើនឹង​ប្រមាណ​ជា​ជិត​ ​មួយ​ម៉ឺន​ដុល្លារ​អាមេរិក​ ​។​

​ព្រះតេជព្រះគុណ​ព្រះនាម​លី​ភក្ដី​ ​ជា​ព្រះ​ចៅអធិការ​វត្ត​សេរី​កណ្ដាល​នៅ​ស្រុក​ជ្រោយ​ញ​រ​ខេត្ត​ឃ្លាំង​ព្រះអង្គ​បាន​រៀបរាប់​ ​ក្នុងពេលដែល​ព្រះអង្គ​កំពុងតែ​រៀបចំ​អំណោយ​បញ្ជូន​ទៅ​ជួយសង្គ្រោះ​ដល់​កម្មករ​ចំណាកស្រុក​ដែល​កំពុង​អត់ឃ្លាន​នៅ​ខេត្ត​ទួល​តា​មោក​ជា​លើក​ទីបី​ថា​៖​ «​អីវ៉ាន់​អី​វ៉ែ​នេះ​បាន​មកពី​ការឧបត្ថម្ភ​របស់​បងប្អូន​យើង​បាន​ជំនួយ​ឧបត្ថម្ភ​នៅ​ក្នុងស្រុក​ខ្លះ​ ​ម្នាក់​១​០​០​.​០​០​០​ (​មួយ​រយ​ពាន់​) ​២​០​០​.​០​០​០​ (​ពីរ​រយ​ពាន់​) ​៥​០​០​.​០​០​០​ (​ប្រាំ​រយ​ពាន់​) ដុ​ង​ (​ស្មើនឹង​ប្រមាណ​ ​៥​ ដុល្លា ​១​០​ ដុល្លា ​២​០​ ​ដុល្លារ​) ​អីចឹង​តាម​កម្លាំង​សទ្ធា​ពរ​ ​ហើយ​ជាមួយនឹង​ព្រះសង្ឃ​នៅ​វត្ត​ព្រះពុទ្ធឃោសាចារ្យ​សហរដ្ឋអាមេរិក​បាន​ផ្ញើ​បច្ច័យ​មក​ជួយ​ទុកឲ្យ​វត្ត​សេរី​កណ្ដាល​ចាត់ចែង​ជូន​ទេយ្យវត្ថុ​នេះ​ទៅដល់​បងប្អូន​កម្មករ​យើង​នៅ​ឯ​ទី​ព្រៃនគរ​ ​នៅ​ខេត្ត​ទួល​តា​មោក​ (បិ​ញ​ យឿ​ង​) ​ជាដើម ​។​ ​កាលមុន​នឹង​វត្ត​សេរី​កណ្ដាល​យើង​បាន​ផ្ញើ​ទៅ​ជួយ​ដល់​កម្មករ​នៅ​ខេត្ត​ទួល​តា​មោក​អស់​មួយ​សា​រហើយ​ ​ហើយ​យើង​ផ្ញើ​ទៅ​ព្រៃនគរ​អស់​មួយ​សា​រហើយ​ដែរ​ ​ឥឡូវ​មួយ​សារ​ហ្នឹង​ ​យើង​ផ្ញើ​ទៅ​ទួល​មោក​មួយ​សារ​ទៀត​»​ ។​

​អំណោយ​សង្គ្រោះ​ពេល​អត់ឃ្លាន​របស់​ព្រះសង្ឃ​ខ្មែរក្រោម​ ​និង​សប្បុរស​ជន​នានា​ ​ពិតមែន​តែ​មិន​អាច​ធ្វើឲ្យ​កម្មករ​ចំណាកស្រុក​ដែល​កំពុង​អត់អាហារ​ទាំងនោះ​ ​បាន​ហូប​ឆ្អែត​តាម​ការ​ស្រែក​ឃ្លាន​បាន​ឡើយ​ ​តែ​ពួកគាត់​កត់ត្រា​ទុក​ជានិច្ច​នូវ​អំណោយ​ដ៏​ថ្លៃថ្លា​ទាំងនេះ​ ​៖​ «​ព្រះតេជព្រះគុណ​នៅ​វត្ត​សេរី​តែ​ម៉ឺន​បានឲ្យ​អំណោយ​ដូចជា​អង្ករ​ ​ដូចជា​ទឹកត្រី​ ​មី​ ​ខ្លាញ់ជ្រូក​ហើយនិង​ខ្ញី​ ​ជាដើម​បាទ​ ​ជួយ​ដល់​ប្រជាជន​ដែល​មក​រកស៊ី​នៅ​បិ​ញ​យឿ​ង​ទាំងអស់គ្នា​ហ្នឹង​ ​កន្លែង​ខ្ញុំ​ទទួល​បាន​ ​ចំនួន​ ​៥​០​ ​គ្រួសារ​ ​បាទ​សូម​អរគុណ​ព្រះតេជព្រះគុណ​ ​បងប្អូន​នៅ​ប្រទេសក្រៅ​ ​ហើយនិង​បង​នៅ​ក្នុងស្រុក​ផង​ដែរ​ ​ដែល​បាន​ជួយ​ដល់​ពួក​យើងខ្ញុំ​នៅ​ពេល​កំពុង​អត់ឃ្លាន​នេះ​ ​បាទ​»​ ​។​

​ប្រធាន​ផែនការ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​លោក​ត្រឹង​ ​ម៉ាន់​រិន្ទ ​សូមឲ្យ​ព្រះសង្ឃ​ខ្មែរក្រោម​និង​សប្បុរស​ជន​នានា​មេត្តា​ជួយ​ផ្ដល់​អំណោយ​សប្បុរស​ធម៌​បន្ត​ទៀត​ ​ដើម្បី​ជា​ការ​រួមចំណែក​កាត់បន្ថយ​នូវ​ការអត់ឃ្លាន​ចំពោះ​ជនរងគ្រោះ​អត់ឃ្លាន​រាប់​លាន​នាក់​ដែល​កំពុង​រងគ្រោះ​ដោយ​វិបត្តិ​កូ​វី​ដ​១​៩​ ​ព្រោះតែ​ភាព​អសកម្ម​ ​និង​អសមត្ថភាព​ ​របស់​របប​កុម្មុ​យ​នី​ស្ត​វៀតណាម​បច្ចុប្បន្ន​៖​ ​«​គឺជា​សកម្មភាព​មួយ​បង្ហាញ​ឲ្យ​ឃើញ​ថា​ខ្មែរក្រោម​យើង​ចេះ​សាមគ្គី​គ្នា​ ​ឬ​ ​ទេ​ឆ្លងកាត់​មួយ​រយៈ​ហ្នឹង​ ​យើង​ឃើញ​ថា​មាន​ហើយ​មាន​ច្រើន​ទៅទៀត​ ​យើង​ឃើញ​តាម​វត្ត​ ​អារាម​ហ្នឹង​មាន​ព្រះសង្ឃ​ដឹកជញ្ជូន​ស្បៀង​ជួយ​បងប្អូន​យើង​ហ្នឹង​ ​ហ្នឹងហើយ​ជា​ការងារ​ល្អ​ដែល​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​សាមគ្គី​គ្នា​ ​មិនតែប៉ុណ្ណោះ​នៅ​ក្រៅ​ប្រទេស​នេះ​ ​ព្រះសង្ឃ​ ​បងប្អូន​ក៏បាន​ផ្ញើ​អំណោយ​ទៅ​ចូលរួម​ដែរ​ ​។​ ​ព្រោះថា​តម្រូវ​ការ​នៃ​ការអត់ឃ្លាន​របស់​ប្អូន​ហ្នឹង​វា​ច្រើនពេក​ ​ហេតុ​ហ្នឹងហើយ​សហ​ព័ន្ធ​សូម​អំពាវនាវ​ដល់​ប្អូន​បងប្អូន​យើង​ឲ្យ​ជួយឧបត្ថម្ភ​បន្ត​ទៀត​ទៅ​ ​តាមរយៈ​ណា​ក៏ដោយ​ឲ្យបាន​តែ​ទៅដល់​ដៃ​បងប្អូន​យើង​ដែល​កំពុង​រងគ្រោះ​អត់ឃ្លាន​ដោយ​ជំងឺ​កូ​វី​ដ​ ​១​៩​ ​នេះ​ ​បាទ​»​ ៕​ ​

Leave A Reply

Your email address will not be published.