ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
ក្រសួងនគរបាលជាតិជប៉ុនបានចេញរបាយការណ៍ទូរលេខស្ដីពីករណីលួចរបស់ដែលទាក់ ទងនឹងជនជាតិយួន មាន ការ កើន ឡើងនៅក្នុងប្រទេសជប៉ុន ។ របាយការណ៍បាន បង្ហញថា ករណីជនជាតិយួន លួច របស់ ចាប់ពី ២៤៧ ករណី នៅឆ្នាំ ១៩៩៨ ឡើងដល់ ៩៩៩ ករណី នៅក្នុងឆ្នាំ ២០១២ ។

នៅក្នុងអំឡុង ៦ ខែដើមឆ្នាំ ២០១៣ នេះ មាន ៤០១ ករណីលួចរបស់ ដែលទាក់ទងនឹងជនជាតិយួន ។ ស្ថិតិនេះបានកើនឡើង ៤០ % ក្នុងចំណោមករណីលួចរបស់ ដែលជាប់ទាក់ទងនឹងជនបរទេសនៅប្រ ទេសជប៉ុន ។
ស្ថិតិនេះ ត្រូវបានផ្សព្វផ្សាយនៅលើទំព័រកាសែតជប៉ុនឈ្មោះ សានកី (Sankei) នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៤ នៅក្នុង អត្ថបទមួយ ស្ដីអំពីករណីនគរបាលជប៉ុនចេញយុទ្ធនាការចាប់បុគ្គលិកក្រុមហ៊ុនយន្ត ហោះវៀតណាម Airlines ពីបទចោទ ប្រកាន់ទាក់ទងនឹងអ្នកបំរើយន្តហៅម្នាក់ចាត់តាំងការលួចរបស់ជា ក្រុមពីប្រទេសជប៉ុនយកទៅវៀតណាម ដើម្បីប្រើប្រាស់ ។
សូមបញ្ជាក់ថា Sankei ជាកាសែតល្បីឈ្មោះលំដាប់លេខ ៣ នៅក្នុងប្រទេសជប៉ុន ។
លោក ដោ ថុង មិញ (Đỗ Thông Minh) ជនជាតិយួនរស់នៅក្នុងប្រទេសជប៉ុនជាង ៣០ ឆ្នាំ បានប្រាប់ BBC ថា ករណីដែល ជនជាតិយួនលួចរបស់ ហើយបានចុះផ្សាយជាបន្តបន្ទាប់នៅក្នុងទំព័រ កាសែតដ៏ល្បី នៅក្នុងប្រទេសជប៉ុននេះ វាធ្វើឲ្យអាប់ឱន ដល់កេរ៉ិ៍ឈ្មោះរបស់ជនជាតិយួន និងមុខមាត់នៃប្រទេស វៀតណាម ។
“ទូរលេខដែលចេញមកមានអាត្រាខ្ពស់យ៉ាងនេះ វាប្រាកដណាស់ថា ពិតជាមានផលប៉ះពាល់អាក្រក់ ដល់ជន ជាតិ យួនជាមិន ខាន ។ ដូចយើងធ្លាប់បានជ្រាបមកហើយ កាលពីឆ្នាំមុន មានហាងមួយចំនួន បានដាក់ផ្លាក សញ្ញាហាមជនជាតិយួនចូល ” ។
អ្នកនាំពាក្យក្រុមហ៊ុន Vietnam Airlines បានថ្លែងប្រាប់ BBC ភាសាយួនថា ក្រុមហ៊ុន Vietnam Airlines នៅមិនទាន់បាន ទទួលរបាយការណ៍ណាមួយពីនគរបាលជប៉ុនទេ ៕