សិក្ខាសាលា “មួយពាន់ពន្លឺសម្រាប់ស្ត្រី”
អ្នកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ (CNRP) បំពេញទស្សនកិច្ចនៅទីក្រុង San រដ្ឋ California, សហរដ្ឋអាមេរិកនៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០១៥ នេះ ។
នៅរសៀលថ្ងៃទី ៧ ខែវិច្ឆិកា នេះ ចាប់ពីម៉ោង ១ មានកិច្ចសំណេះសំណាលរវាងអ្នកស្រីជាមួយ នឹងអ្នកគាំទ្រដែល បានប្រព្រឹត្តនៅវត្តខេមររង្សី អំពីស្ថានការណ៍នយោបាយ នៅប្រទេសកម្ពុជា និងអំពីការដែលអ្នកស្រីទើប តែបានទទួល ពានរង្វាន់ពីសកលវិទ្យាល័យរដ្ឋ San Francisco កាលពីរាត្រីថ្ងៃ ទី ៦ ខែវិច្ឆិកាឆ្នាំ ២០១៥ នេះ ។
ក្រោយពីកច្ចសំណេះសំណាលជាមួួយនឹងអ្នកគាំទ្រ អ្នកស្រី មូរ សុខហួរ ក៏បានធ្វើសិក្ខាសាលាមួយក្រោមប្រធានបទ “មួយពាន់ពន្លឺសម្រាប់ស្ត្រី” ។ក្រៅពី ដំណើរទស្សនកិច្ចរបស់លោកស្រី មូរ សុខហួរក៏មានវត្តមានរបស់ លោក ជុន ច័ន្ទបុត្រ អគ្គនាយកនៃវិទ្យុអាស៊ី សេរី ជាខេមរភាសាមកយកព័ត៌មានផងដែរ ៕ រូបថត៖ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
Comments are closed.