លោក ត្រឹង ឃាន អតីតប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម ស្លាប់ក្នុងជន្មាយុ ៨២ ឆ្នាំ
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
លោក ច័ន្ទ សុខា ហៅ ត្រឹង ឃាន ទើបតែបានទទួលមរណភាព នៅមន្ទីរពេទ្យខ្មែរសូវៀត ឬ ពេទ្យរុស្ស៊ី នាទីក្រុងភ្នំពេញ ក្នុងជន្មាយុ ៨២ ឆ្នាំ ដោយរោគាពាធ កាលពីថ្ងៃព្រហស្បតិ៍ ៧ កើត ខែផល្គុន ឆ្នាំ មមី ឆស័ក ពុទ្ធសករាជ ២៥៥៨ ត្រូវនឹងថ្ងៃ ទី ២៦ ខែមីនា ឆ្នាំ ២០១៥ ។ នេះបើយោងតាមសេចក្ដីជូនដំណឹង មួយពីសហព័ន្ធខ្មែរកម្ពុជាក្រោម បន្ទាប់ពីលោកបានទទួលមរណភាព ។

លោក ចន្ទ សុខា កើតនៅចន្ទ ៨ កើត ខែភទ្របទ ឆ្នាំ រោងទោស័ក ពុទ្ធសករាជ ២៤៨៤ ត្រូវនឹងថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ១៩៤០ នៅខេត្តពលលាវ កម្ពុជាក្រោម ។ នៅប្រទេសកម្ពុជា លោក ចន្ទ សុខា ជាអតីតប្រ ធានមិត្តសមាគមខ្មែរកម្ពុជាក្រោម និងជាសមាជិកសភាព្រឹទ្ធាចារ្យ នៃមិត្តសមាគមខ្មែរកម្ពុជាក្រោម ។
បន្ទាប់ពីបានទទួលដំណឹងមរណភាពរបស់ លោក ចន្ទ សុខា ពីប្រទេសកាណាដា លោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ផ្ញើសាររំលែកទុក្ខមួយច្បាប់ចុះថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៥ ជូនដល់ ដល់គ្រួសារសព ។
សារលិខិតនោះបានបញ្ជាក់ថា៖
“សហព័ន្ធខ្មែរកម្ពុជាក្រោមមានសេចក្តីសោកស្តាយចំពោះមរណភាពរបស់ លោក ត្រឹង ឃាន ដែលជាអ្នក តស៊ូ ស្រឡាញ់សង្គម គោរពព្រះពុទ្ធសាសនា និងជាបិតា ជីតា ជីតាទួត និងសាច់ញាតិដ៏ជាទីគោរពស្រឡាញ់ និងរាប់អាន ។ សហព័ន្ធខ្មែរកម្ពុជាក្រោម គណៈកម្មការនាយក គ្រប់ថ្នាក់ដឹកនាំទាំងអស់ យើងខ្ញុំ សូមចូលរួមចំពោះមរណ ទុក្ខដ៏សែនក្រៀមក្រំបំផុតនេះ ជាមួយនឹងក្រុមគ្រួសារ លោក ត្រឹង ឃាន ។ សហព័ន្ធខ្មែរកម្ពុជាក្រោម សូមគោរពនូវឧត្តម្ភគតិ វិរភាព និងពលិកម្ម ដើម្បីបុព្វហេតុជាតិ ព្រះពុទ្ធសាសនា ព្រមទាំងសង្គមខ្មែរក្រោម ដែល លោក ត្រឹង ឃាន បានធ្វើនាពេលកន្លងមក ។ សហព័ន្ធខ្មែរកម្ពុជាក្រោម សូមបួងសួង លោក ត្រឹង ឃាន ឲ្យបានទៅសោយសុខក្នុងគតិភពកុំបីឃ្លៀង ឃ្លាតឡើយ” ។
ពីប្រទេសអីតាលី លោក ត្រឹង សារុង ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំអឺរ៉ុប ក៏បានផ្ញើសារ រំលែកទុក្ខដល់គ្រួសារសព ផងដែរ ។
នៅក្នុងលិខិតចុះថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៥ លោក ត្រឹង សារុង បានសម្ដែងនូវការសោក ស្ដាយ និងក្រៀមក្រំចំពោះមរណភាពរបស់ លោក ចន្ទ សុខា ដែលត្រូវជាឱពុករបស់ លោក ត្រឹង ចន្ទ សុវណ្ណ ដែលជាសមាជិកម្នាក់នៃសហព័ន្ធខ្មែរកម្ពុជាក្រោម នៅប្រទេសអ៊ីតាលី ៕
Ping back: Best Applicant tracking System online
Comments are closed.