ពិធី​ស្រោច​សុគន្ធវារី​តែងតាំង​ព្រះចៅអធិការ​និង​សង្ឃា​ធិបតី​វត្ត នៅ​វត្ត​កម្ពុជា​ក្រោម ទីក្រុង​ឡង​បិ​ច​

136

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​នៅ​ថ្ងៃ​សៅរ៍ និង ថ្ងៃអាទិត្យ​សប្ដាហ៍​កន្លងទៅនេះ នៅ​វត្ត​កម្ពុជា​ក្រោម នាទី​ក្រុង​ឡង​បិ​ច រដ្ឋកា​លី​ហ្វ​រ​ញ៉ា សហរដ្ឋអាមេរិក បាន​ប្រារព្ធ​ពិធី​ស្រោច​សុគន្ធវារី​តែងតាំង ភិក្ខុ នាថ​សី​លោ ត្រឹង ថាច់ យុង ជា​ព្រះ​ចៅ អធិការ​វត្ត និង ព្រះតេជព្រះគុណ សុវណ្ណ​ប្ប​ញ្ញោ សឺ​ង យឹ​ង រតនា ព្រះចៅអធិការ​វត្ត​ខេមររ​ង្សី និង​ជា​ប្រធាន នាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​សង្ឃា​ធិបតី​វត្ត ។ ពិធី​នេះ មានការ​ចូលរួម​ពី​គណៈ​កម្ម ការ​នាយក​, សមាជិក​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​មួយចំនួន ដូចជា លោក ប្រាក់ សេរី​វុ​ឌ្ឍ អនុប្រធាន​ទី ១, លោក ចៅ សេរី អនុប្រធាន​ទី ២, ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង រតនា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​, លោក សឺ​ង សម្រេច អតីត​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​, លោក ថាច់ តង ប្រធាន​សាខា​សហព័ន្ធ​កម្ពុជា​ក្រោម ប្រចាំ អាមេរិក​ភាគ​ខាងលិច និង​ពុទ្ធបរ​ស័​ទ​មកពី​គ្រប់ទិសទី​យ៉ាងច្រើន​កុះករ ។​

ពិធីស្រោចសុគន្ធវារី  ភិក្ខុ នាថសីលោ  ត្រឹង ថាច់ យុង ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៥ ។ រូបថត ថាច់ ប្រីជា គឿន
ពិធីស្រោចសុគន្ធវារី ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៥ ។ រូបថត ថាច់ ប្រីជា គឿន

មើលរូបថតច្រើនទៀត

​ពិធី​ស្រោច​សុគន្ធវារី​តែងតាំង​ព្រះចៅអធិការ​វត្ត​នេះ ប្រព្រឹត្តទៅ​រយៈពេល ២ ថ្ងៃ គឺ នៅ​ថ្ងៃទី ២៥ ខែកក្កដា មាន​កម្មវិធី​ព្រះសង្ឃ​សូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត​, ព្រះសង្ឃ​សម្ដែង​ធម្មទេសនា និង​ពុទ្ធា​ភិ​សេក ។ ថ្ងៃទី ២៦ ខែកក្កដា ព្រះសង្ឃ​រាប់បាត្រ​, ប្រគេន​ភត្ត​ដល់​ព្រះសង្ឃ និង​ពិធី​ស្រោច​ព្រះ​សុគន្ធវារី​តែងតាំង​ព្រះចៅអធិការ និង​ព្រះ​សង្ឃា​ធិបតី​នៃ​វត្ត ប្រចាំ​វត្ត​កម្ពុជា​ក្រោម ទីក្រុង​ឡង​បិ​ច ។​

​បន្ទាប់ពី​ព្រះសង្ឃ​ទទួល​ភត្ត​ថ្ងៃត្រង់ ថ្ងៃទី ២៦ ខែកក្កដា ភិក្ខុ នាថ​សី​លោ ត្រឹង ថាច់ យុង អតីត​សាស្ត្រាចារ្យ នៃ​វិជ្ជា​ស្ថាន​ពុទ្ធសាសនា​ខ្មែរ នាទី​ក្រុង​ព្រែ​កឯ​ស្សី ដែល​ត្រូវ​តែងតាំង​ជា​ព្រះចៅអធិការ​វត្ត​នោះ បាន​និមន្ត​ឡើង ថ្លែង​ទៅកាន់​ពុទ្ធបរិស័ទ​អំពី​ការតាំង​ព្រះទ័យ​របស់​ព្រះអង្គ​ពេល​ចូលកាន់​តំណែង​ជា​ព្រះចៅអធិការ​វត្ត​ថា ព្រះ អង្គ​នឹង​ដឹកនាំ​ពុទ្ធបរិស័ទ​ដោយ​ឈរលើ​គោលការណ៍​ធំៗ ២ គឺ ទីមួយ ការកសាង​សម្ភារៈ បាន​ដល់​ការ កសាង​កុដិ សាលា និង ទី​ពីរ ការកសាង​ស្មារតី ឬ សីលធម៌ បាន​ដល់​ការពន្យល់​ពុទ្ធបរិស័ទ​ឲ្យ​មានការ យល់ដឹង​ពិតប្រាកដ​អំពី​ពុទ្ធសាសនា និង​សង្គមជាតិ​របស់ខ្លួន ។​

(​សំឡេង ភិក្ខុ នាថ​សី​លោ ត្រឹង ថាច់ យុង​)

​បន្ទាប់ពី​ពុទ្ធបរិស័ទ​ទទួលទាន​អាហារ​ថ្ងៃត្រង់​រួច ចាប់ពី​ម៉ោង ១ ដល់​ម៉ោង ៣ រសៀល ពិធី​ស្រោច​សុគន្ធវារី តែងតាំង​ព្រះចៅអធិការ និង​សង្ឃា​ធិបតី​វត្ត​បាន​ប្រព្រឹត្តទៅ​នៅ​ទីធ្លា​វត្ត​កម្ពុជា​ក្រោម ដោយមាន​ពុទ្ធបរិស័ទ និង​ផ្ញៀវកិត្តិយស​បាន​អង្គុយ​នៅលើ​កៅអី​ជា​ជួរ​តាម​លំដាប់លំដោយ នៅមុខ​បុស្បុក​ជាទី​អាសនៈ​សម្រាប់ ស្រោច​សុគន្ធវារី​ដែលមាន​ដំបូល​រចនា​តាមរ​ចនាប​ទ្ម​កំពូល​ព្រះវិហារ ហើយ​វិចិត្រ​ដោយ​កម្រងផ្កា​យ៉ាង​ស្រស់ បំព្រង ។ មុនពេល​ស្រោច​សុគន្ធវារី​ដល់​ព្រះចៅអធិការ​វត្ត ផ្ញៀវកិត្តិយស​បាន​ឡើង​ថ្លែង​សារ​ចាប់អារម្មណ៍​ជា បន្តបន្ទាប់​ដោយមាន​អ្នកស្រី កៀង សា​ខន អ្នក​រៀបរៀង​ប្រចាំ​ផលិតកម្ម​ខ្មែរក្រោម នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម​ធ្វើជា​អ្នក​អត្ថាធិប្បាយ​កម្មវិធី ។​

លោក ថាច់ តង ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​តំបន់​ភាគ​ខាងលិច​សហរដ្ឋអាមេរិក និង ជា​ប្រធាន​គណៈកម្មការ​វត្ត​ខេមររ​ង្សី នាទី​ក្រុង San Jose រដ្ឋ California បាន​ថ្លែង​ចាប់អារម្មណ៍​ថា លោក មាន​សេចក្ដី​រីករាយ​យ៉ាងខ្លាំង ដោយ​គណៈកម្មការ​វត្ត​របស់លោក​បាន​ធានា ភិក្ខុ នាថ​សី​លោ ត្រឹង ថាច់ យុង មកពី​ដែនដី​កម្ពុជា​ក្រោម​ផ្ទាល់​សម្រាប់​ជួយ​ផ្សព្វផ្សាយ​សាសនា​នៅ​វត្ត​ខេមររ​ង្សី នាទី​ក្រុង San Jose តែ​ដោយ​ឃើញ​វត្ត​កម្ពុជា​ក្រោម នៅ​ទីក្រុង​ឡង​បិ​ច មិនមាន​ព្រះសង្ឃ លោក​និង​គណៈកម្មការ​វត្ត ក៏បាន​បាន សម្រេចចិត្ត​បញ្ជូន ភិក្ខុ នាថ​សី​លោ ត្រឹង ថាច់ យុង មក​គង់នៅ​កម្ពុជា​ក្រោម តាម​សំណូមពរ​ពី​គណៈកម្មការ វត្ត​កម្ពុជា​ក្រោម ។ ក្រៅពីនេះ លោក ថាច់ តង ក៏មាន​សេចក្ដីសោមនស្ស​យ៉ាងខ្លាំង ចំពោះ​ការតស៊ូ​របស់​ពល រដ្ឋ​ខ្មែរក្រោម​ក្នុងនាម​ជា​សមាជិក​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ខិតខំ​ប្រឹងប្រែង​កសាង​វត្ត​អារាម​នៅក្រៅ​ប្រ ទេស​គ្រប់​ទីកន្លែង​សម្រាប​ផ្សព្វផ្សាយ និង​រក្សា​ពុទ្ធសាសនា និង​វប្បធម៌​ជាតិខ្មែរ​ឲ្យ​បាន​គង់វង្ស​រុងរឿង​តទៅ អនាគត ។​

(​សំឡេង លោក ថាច់ តង​)

លោក ប្រាក់ សេរី​វុ​ឌ្ឍ អនុប្រធាន​ទី ១ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែង​ក្នុងនាម​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម និង​ក្នុងនាម លោក ចៅ សេរី អនុប្រធាន​ទី ២ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ថា ការដែល​សហ ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចូលរួម​ពិធី​តែងតាំង ភិក្ខុ នាង​សី​លោ ត្រឹង ថាច់ យុង ជា​ព្រះចៅអធិការ​វត្ត​នេះ វា មិន មែន​ជា​រឿង​សម្រាប់តែ​វត្ត​កម្ពុជា​ក្រោម នៅ​ទីក្រុង​ឡង​បិ​ច តែមួយ​នោះទេ តែ​វា​មាន​លទ្ធផល​យូរអង្វែង​ជាប់ ទាក់ទង​នឹង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ទូទាំង​ពិភពលោក ។ លោក ប្រាក់ សេរី​វុ​ឌ្ឍ បាន​លើកយក​ប្រ សាសន៍ របស់ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​កម្ពុជា មក​បញ្ជាក់​អំពី​ទុក្ខ​របស់ ខ្មែរក្រោម​ដែល​រស់នៅ​ក្រោម​នឹម​អាណានិគម​យួន​ថា លោក សម រង្ស៊ី ធ្លាប់បាន​ថ្លែងថា សម្រាប់​ប្រជា​ពល រដ្ឋ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា បើ​ចង់ដឹងថា ការរស់នៅ​ក្រោម​នឹម​អាណានិគម​យួន​រង​ការគាបសង្កត់​យ៉ាងណាខ្លះ ចូរ​សួរ​ទៅ​ពលរដ្ឋ​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម នឹង​បានដឹង​ច្បាស់ ។​

(​សំឡេង លោក ប្រាក់ សេរី​វុ​ឌ្ឍ )

​លោក សឺ​ង សម្រេច អតីត​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​មានប្រសាសន៍ថា ភិក្ខុ នាថ​សី​លោ ត្រឹង ថាច់ យុង ជា​ព្រះ​ធម្មកថិក​មួយអង្គ​ដ៏​ល្បី​នៅ​ខេត្ត​ព្រះ​ត្រពាំង ជា​បន្លា​នៅក្នុង​កែវ ភ្នែក​រដ្ឋា​ភិ បាលប​ក្សក​ម្មុយ​និ​ស្ត​យួន ដែល​ពួកគេ​ចង់តែ​ឲ្យ​ព្រះអង្គ​ចេញ​ផុតពី​ប្រទេស​ដើម្បី​កុំ​ឲ្យ​រំខាន ។ តែ ផ្ទុយទៅវិញ លោក សឺ​ង សម្រេច បាន​បញ្ជាក់ថា ការយល់ឃើញ​បែបនេះ វា​មិន​ប្រាកដថា​ត្រឹមត្រូវ​នោះទេ ព្រោះថា ពេល​ចេញមក​ក្រៅប្រទេស​ព្រះអង្គ​មិនបាន​នៅ​សម្ងំស្ងៀម​ឡើយ ព្រះអង្គ​បាន​ចូលរួម​ធ្វើ​ចលនា ទាមទារ​សិទ្ធិ សេរីភាព​ជូន​ពលរដ្ឋ​ខ្មែរក្រោម​ជាមួយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម កាន់តែ​ទំ​លំ​ទូលាយ​ថែមទៀត ដែល​នេះ ជា​អាវុធ​មួយ​ដ៏​សំខាន់​មួយ​សម្រាប់​វាយតប​ទៅ​រដ្ឋាភិបាល​វៀតណាម​វិញ ។​

(​សំឡេង លោក សឺ​ង សម្រេច​)

បន្ទាប់ពី​ការ​ថ្លែង​ចាប់អារម្មណ៍​ពី​ផ្ញៀវកិត្តិយស​ដែល​បាន​ចូលរួម ព្រះតេជព្រះគុណ សេង ប៊ុន សង ព្រះ ឧបជ្ឈាយ៍​ដែលមាន​ស្រុកកំណើត​នៅ​វត្ត​វេឡុវ័ន​ឫស្សីស្រុក​, ស្រុក​កំពុង​ស្ពាន​, ខេត្ត​ព្រះ​ត្រពាំង សព្វថ្ងៃ គង់នៅ វេឡុវ័ន​អា​ឡា​បា​ម៉ា​, សហរដ្ឋអាមេរិក បាន​ឡើង​អាន​សង្ឃប្រកាស​តំណាង​ឲ្យ​ព្រះសង្ឃ​ដែល​បាន​និមន្ត​មក ចូលរួម​កម្មវិធី ទទួលស្គាល់​តួនាទី ភិក្ខុ នាថ​សី​លោ ត្រឹង ថាច់ យុង ជា​ព្រះចៅអធិការ​វត្ត និង ព្រះតេជព្រះគុណ សុវណ្ណ​ប្ប​ញ្ញោ សឺ​ង យ៉ឹ​ង រតនា ព្រះចៅអធិការ​វត្ត​ខេមររ​ង្សី ទីក្រុង San Jose ជា​សង្ឃា​ធិបតី​វត្ត​នៃ​វត្ត​កម្ពុជា​ក្រោម​ជា​ផ្លូវការ ចាប់ពី​ថ្ងៃអាទិត្យ ១១ កើត ខែ​ទុតិយាសាឍ ឆ្នាំ មមែ សប្ដស័ក ពុទ្ធសករាជ ២៥៥៩ ត្រូវ​នឹង​ថ្ងៃ ២៦ ខែកក្កដា គ្រឹសសករាជ ២០១៥ នេះ​តរៀង​ទៅ ។​

(​សំឡេង ព្រះតេជព្រះគុណ សេង ប៊ុន សង​)

​សូមបញ្ជាក់ថា ភិក្ខុ នាថ​សី​លោក ត្រឹង ថាច់ យុង ជា​ព្រះចៅអធិការ​វត្ត​ទីមួយ​ជា​ផ្លូវការ នៃ​វត្ត​កម្ពុជា​ក្រោម បន្ទាប់ពី​វត្ត​នេះ​បាន​ជាវ​ដាច់​ពី​ធនាគារ កាលពី​ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១៣ ដែល​គិត​មកទល់នឹង​ខែកក្កដា ឆ្នាំ ២០១៥ មាន​អាយុកាល ជាង ២ ឆ្នាំ​ប៉ុណ្ណោះ ៕​

Comments are closed.