វត្ដ​ខ្មែរក្រោម​មួយកន្លែង​នៅ​ក្រុង​ស៊ីដនី​យ៍ កើត​អំពើហិង្សា​ធ្វើ​ឲ្យ​ព្រះសង្ឃ និង​ប្រធាន​វត្ត​រងរបួស​ធ្ងន់​

46

​វត្ដ​អារាម​ខ្មែរ​មួយកន្លែង ​នៅ​អូស្ដ្រាលី​ដែល​គួរតែ​ជា​កន្លែង​ស្ងប់ស្ងាត់​ប្រតិ​ប​ត្ដិ​ធម៌​មេ​ត្ដា​ករុណា​ហាត់​ចិ​ត្ដ​សណ្ដោស​ប្រណី​គ្នា​ ទៅវិញទៅមក កាលពី​រសៀល​ថ្ងៃ​ពុធ ទី ៣០ ខែតុលា ម្សិលមិញ ប៉ូលិស​បាន​ឲ្យ​ដឹងថា មាន​បញ្ហា​ជម្លោះ​ហិង្សា​មួយ​បានកើត​ឡើង​រវាង​ពលរដ្ឋ​ខ្មែរក្រោម​អូស្ដ្រាលី ២ រូប នៅ​វត្ដ​កេ​តនៈ​ខ្មែរ​កម្ពុជា​ក្រោម នៅក្នុង​សង្កាត់ Rossmore ក្នុង​តំបន់​បែក​និរតី​នៃ​ក្រុង​ស៊ីដនី​យ៍ ។

លោក ឡឹម ថា អាយុ ៥៩ ឆ្នាំ ជាប្រធានវត្ត និង ភិក្ខ គឹម ករុណា អាយុ ២៩ ឆ្នាំ ។
លោក ឡឹម ថា អាយុ ៥៩ ឆ្នាំ ជាប្រធានវត្ត និង ភិក្ខ គឹម ករុណា អាយុ ២៩ ឆ្នាំ ។

​ប្រភពពី​ព័ត៌មាន​ពី​គេហទំព័រ ឌឺ ដេលី តេ​ឡេ​ក្រាប (THE DAILY TELEGRAPH) បាន​ផ្សាយ​នៅ​ថ្ងៃទី ៣១ ខែតុលា ថា ភិក្ខុ គឹម ករុណា អាយុ ២៩ ឆ្នាំ កំពុងស្ថិត​នៅក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នៅ​មន្ទីរពេទ្យ Liverpool ក្រុង​ស៊ីដនី​យ៍ ដោយ​ត្រូវរបួស​ខួរក្បាល​ខ្លាំង ក្រោយពី​ត្រូវ​គ្រាប់​ដែកគោល បាញ់​ចេញពី​ម៉ាស៊ីន​បាញ់​ដែកគោល ។​

ប៉ូលិសកំពុងធ្វើការនៅក្នុងហេតុការណ៍អំពើហិង្សា ។
ប៉ូលិសកំពុងធ្វើការនៅក្នុងហេតុការណ៍អំពើហិង្សា ។

​ចំណែក លោក ឡឹម ថា ជា​ប្រធាន​វត្ត អាយុ ៥៩ ឆ្នាំ ក៏ត្រូវ​ចូល​មន្ទីរពេទ្យ​ផងដែរ​ដោយសារ​របួស​ក្បាល​នៅក្រោយ​ត្រចៀក​ខាងស្ដាំ ។​

​មាន​របាយការណ៍​មក​ថា ព្រះសង្ឃ​បាន​វាយប្រហារ​ទៅលើ​បុរស​ប្រធាន​វត្ត មុនពេល​ប្រើ​ឧបករណ៍​បាញ់​ដែកគោល​បាញ់​ខ្លួន   ឯង ។​

​លោក James Johnson ប៉ូលិស​នៅ​តំបន់​នោះ​និយាយថា គ្រាប់​ដែកគោល គឺ​នៅជាប់​ក្នុង​ក្បាល​ព្រះសង្ឃ គឹម ករុណា នៅ    ឡើយ ។​

ឥឡូវ​ប៉ូលិស​នៅ​តំបន់​នោះ​កំពុងតែធ្វើការ​ស៊ើបអង្កេត​ហេតុការណ៍​ជម្លោះ​នោះ ។ ប៉ូលិស​បាន​លើកឡើងថា បញ្ហា​ភាសា​ស្ដាប់​គ្នា​មិន​បានជា​ឧបសគ្គ​រារាំង​ដល់​ការស៊ើបអង្កេត​នេះ ។​

ផ្លូវចូលវត្តកេតនៈខ្មែរកម្ពុជាក្រោម ។
ផ្លូវចូលវត្តកេតនៈខ្មែរកម្ពុជាក្រោម ។

តាម​ព័ត៌មាន​នៅលើ​វ៉ិ​ប​សាយ​ថ៍​របស់​មជ្ឈមណ្ឌល​ប្រ​វ​ត្ដិ​ជនអន្ដោប្រវេសន៍ វត្ដ​កេ​តនៈ​ខ្មែរ​កម្ពុជា​ក្រោម​នេះ​បាន​បង្កើតឡើង​នៅ    ឆ្នាំ​១៩៩៨ ៕

Comments are closed.