មហាសន្និបាត​វិសាខបូជា អ​.​ស​.​ប​. លើក​ទី ៩ នៅ​ថៃ បានចាប់ផ្ដើម​ថ្ងៃ​ដំបូង​

0 184

​ដោយ ថាច់ ប្រីជា គឿន l ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១២ ​

បឹងកក់​,​ប្រទេស​ថៃ​៖ ព្រឹក​នេះ ថ្ងៃទី ៣១ ខែឧសភា មហាសន្និបាត​ថ្ងៃ​វិសាខបូជា​នៃ​អង្គការ​សហ​ប្រជា​ ​ជាតិ​លើក​ទី ៩ ព​. ស​. ២៥៥៥ គ​. ស​. ២០១២ [​ខ្មែរ ព​. ស​. ២៥៥៦] បានចាប់ផ្ដើម​ប្រារព្ធ​ហើយ​ ​នៅ​មជ្ឍមណ្ឌល​សកលវិទ្យា​ល័យ​មហា​ចុ​ឡា​ឡុង​ករ​ណ៍​រាជ​វិទ្យាល័យ នា​ស្រុក​វាំង​ណ​យ នៃ​ខេត្ត​ ​អាយុ​ធ្យា ដោយមាន​រាជបុត្រី ចៅ​ហ្វា ចុ​ឡា​ភ័​ណ្ឌ វល័យ​លក្ខណ៍ អគ្គរាជ​កុមារី ជា​ព្រះរាជតំណាង​ ​នៃ​ព្រះអង្គម្ចាស់​ក្សត្រិយានី  ។ នេះ​ជា​ថ្ងៃ​ដំបូង​ដែល​គេ​នឹង​ប្រារព្ធ​ឡើង​រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី​ ៣១ ខែឧសភា និង ដល់ទី ២ ខែមិថុនា  ។

 សម្ដេចរាជមង្គលាចារ្យ ថ្លែងកាន់អ្នកចូលរួមអង្គប្រជុំព្រឹកនេះ ។ រូបថត៖ ថាច់ ប្រីជា គឿន
សម្ដេចរាជមង្គលាចារ្យ ថ្លែងកាន់អ្នកចូលរួមអង្គប្រជុំព្រឹកនេះ ។ រូបថត៖ ថាច់ ប្រីជា គឿន

​មហាសន្និបាត​លើក​ទី ៩ នេះ អ្នកចូលរួម​នឹង​ពិភាក្សា​ផ្តោតលើ​ប្រធានបទ «​ការ​ត្រាស់ដឹង​របស់​ព្រះ​ ​ពុទ្ធ​ជា​សុខុមាលភាព​របស់​មនុស្ស​ជាតិ​» និង  «​ពុទ្ធ​ជយ​ន្តិ​» ដើម្បី ឧទ្ទិស​ដល់​ខួប ២.៦០០ ឆ្នាំ ថ្ងៃ​ព្រះ​ ​សម្មាសម្ពុទ្ធ​ត្រាស់ដឹង និង មហាសន្និបាត​លើក​ទី ២ របស់​បណ្ឌិតសភា​នៃ​ពុទ្ធិកៈ​សកលវិទ្យា​ល័យ​ ​អន្តរ ជាតិ ផ្ដោតលើ​ប្រធានបទ « ការប្រតិបត្តិ និង​ទស្សនវិជ្ជា​ព្រះពុទ្ធសាសនា​» ។

កម្មវិធី​នេះ ក៏​ប្រា​ ​រ​ព្ធ ឡើង​ដើម្បី​ឧទ្ទិស​ដល់​ថ្ងៃ​ខួប ៨០ ព្រះវស្សា​ថ្ងៃ​ប្រសូត របស់​ម្ចាស់​ក្ស​ត្រី សិរិ​កិ​ត្យ និង​ខួប ៦០ ព្រះ​ ​វស្សា​ថ្ងៃ​ប្រសូត​របស់​រាជបុត្រ វជី​រៈ​ឡុង​ករ​ណ៍​នៃ​ប្រទេស​ថៃ ផងដែរ ។​

​កម្មវិធី ៣ ថ្ងៃនេះ ប្រព្រឹត្តិ​ទៅ​នៅ​មណ្ឌល​ទាំង ៣ គឺ នៅ​សកល​វិទ្យាល័យ​មហា​ចុ​ឡា​ឡុង​ករ​ណ៍​ ​រាជ​វិទ្យាល័យ​ក្នុង​ខេត្ត​អយុធ្យា , ពុទ្ធ​មណ្ឌល ក្នុង​ខេត្ត នគរ​បឋម និង នៅ​មជ្ឈមណ្ឌល​សន្និបាត​ ​អង្គការសហប្រជាជាតិ​អាស៊ីអាគ្នេយ៍ ក្នុង​ទីក្រុង​បឹងកក់ ។

ព្រះបណ្ឌិតធម្មឃោសាចារ្យ ថ្លែងនៅក្នុងមហាសន្និបាតព្រឹកនេះ ។ រូបថត៖ថាច់ ប្រីជា គឿន
ព្រះបណ្ឌិតធម្មឃោសាចារ្យ ថ្លែងនៅក្នុងមហាសន្និបាតព្រឹកនេះ ។ រូបថត៖ថាច់ ប្រីជា គឿន

មហាសន្និបាត​នេះ មាន​មនុស្ស​ចូល​ ​រួម​ប្រមាណ ៥.០០០ រូប មកពី​ប្រទេស​ចំនួន ៨០ ក្នុង​ពិភពលោក រួមមាន​ព្រះសង្ឃរាជ​, ព្រះមហា​ ​នាយកៈ​ជា​ព្រះ​ប្រមុខ​សង្ឃ​តំណាង​ប្រទេស​នានា​, ព្រះ​មហាថេរ​, ព្រះ​ថេរៈ និង​អ្នកប្រាជ្ញ​ជា​បូជនីយ​ ​បុគ្គល​មាន​វស្សា​ចាស់ទុំ មានកេរ្តិ៍ឈ្មោះ​ល្បី​ដែល​ត្រូវបាន​គេ​គោរពបូជា​និង​ក្រុម​ពុទ្ធិក​បណ្ឌិតសភា​ ​អន្តរជាតិ​នៃ​សកល​វិទ្យាល័យ​នានា​ក្នុង​លោក ។

ពិធី​នេះ បាន​ប្រារព្ធ​ឡើង​ដោយមាន​ការឧបត្ថម្ភ​ ​ពី​រដ្ឋាភិបាល​ថៃ ។​ ​ថ្លែង​បើក​កម្មវិធី​បុណ្យ​វិសាខបូជា​នេះ ព្រះ​បណ្ឌិត​ធម្ម​ឃោ​សា​ចា​រ្យ ប្រធាន​គណៈកម្មការ​រៀប​ចំ​ ​បុណ្យ និង​ជា​ចាងហ្វាង​សកល​វិទ្យាល័យ​មហា​ចុ​ឡា​ឡុង​ករ​ណ៍​រាជ​វិទ្យាល័យ បាន​ថ្លែង​កាន់​អង្គ  ​ប្រជុំ​អំពី​មូល ហេតុ​នៃ​ការ​ប្រារព្ធ​មហាសន្និបាត​វិសាខបូជា​នេះ​ថា “​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ ធ្វើឡើង​ ​ក្នុង​គោលបំណង បង្កើត​នូវ​ការយល់ដឹង​ក្នុង​សហគមន៍​ព្រះពុទ្ធសាសនា​ពិភពលោក និង​ទីបំផុត​ ​នឹង​មក​នូវ​សន្តិភាព ស្ថេរភាព​ដល់​ពិភពលោក ស្រប​ពេលដែល​ពិភពលោក​បច្ចុប្បន្នកំពុង​ប្រឈម​ ​នឹង​វិបត្តិ និង​ឧ​ប​ស័គ្គ​យ៉ាងធ្ងន់ធ្ងរ​” ។​

​មាន​ថេរ​ដីកា​កាន់​អ្នកចូលរួម​ក្នុង​អង្គប្រជុំ សម្ដេច​រា​ជម​ង្គ​លា​ចា​រ្យ  តំណាង​សម្ដេច​សង្ឃ​រាជនៃ​ប្រ​ ​ទេស​ថៃ បាន​ថ្លែង​អំពី​ថា ប្រវត្តិ​បុណ្យ​វិសាខបូជា ថា «​ដើម្បី​រំលឹក​ដល់​ថ្ងៃ​ព្រះសម្មាសម្ពុទ្ធ​ប្រសូត​, ​ត្រាស់ដឹង និង​បរិ​ព្វា​ន ។ ព្រះអង្គ​បាន​រំលឹក​ឲ្យ​មនុស្ស​ទាំងអស់គ្នា​រក្សា​សិ​ល ៥ ឬ និច្ច​សិ​ល ដើម្បី​ ​បានទទួល​នូវ​សេចក្ដីសុខ​ក្នុង​ជីវិត ។​

សម្ដេចសង្ឃ ទេព វង្ស  តំណាងសង្ឃប្រទេសកម្ពុជាខាងគណៈមហានិកាយ  នៅក្នុងសាលប្រជុំវិសាខបូជា ។
សម្ដេចសង្ឃ ទេព វង្ស តំណាងសង្ឃប្រទេសកម្ពុជាខាងគណៈមហានិកាយ នៅក្នុងសាលប្រជុំវិសាខបូជា ។

​ផ្ញើ​សារ​មកកាន់​អង្គប្រជុំ​ថ្ងៃ​ដំបូង សម្ដេច​ញាណ​សង្ឃ​វរៈ ជាស​ម្ដេច​សង្ឃរាជ​សកល​មហា​សង្ឃ​ ​បរិនាយក និង​ប្រធាន​គណៈកម្មការ​មហាថេរ​សមាគម​នៃ​ប្រទេស​ថៃ បាន​ថ្លែង​អំពី​ខ្លឹមសារ​នៃ  ​ព្រះពុទ្ធសាសនា​ថា “ ព្រះពុទ្ធសាសនា​ជា​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ ។ និយាយ​ឲ្យ​មក គឺ​ឲ្យ​យើង​បាន ស្គាល់​នូវ​សច្ចធម៌​នៃ​ជីវិត​ប្រកបដោយ​សេចក្ដី​ទុក្ខ ។ បើ​និយាយ​រួម​មក គឺជា​ពាក្យ​ប្រៀន​ ​ប្រដៅ​មិន​ឲ្យ​ធ្វើ អំពើអាក្រក់ , ឲ្យ​ធ្វើអំពើ​ល្អ និង ឲ្យ​ជម្រះចិត្ត​ឲ្យ​បាន​បរិសុទ្ធ ។ នៅពេលណា​ ​និយាយ​ដល់​ការប្រតិបត្តិ ពុទ្ធសាសនា​ជា​ពាក្យ​ប្រៀនប្រដៅ​នៃ​ចរិយា​ធម៌ និង សីលធម៌ ។ ការ​ប្រតិ​ ​ប​ត្តិ​ប្រកបដោយ​សមាធិ និង​បញ្ញា​អាច​នាំមក​នូវ​ផល​ល្អ​ដល់​មនុស្ស​ជាច្រើន ឬ​មនុស្ស ទូទាំង​ ​សកលលោក​” ។​

​នៅក្នុង​ពិធី​នេះ ពី​បុរី​ញី​វ​យ៉​ក (New York ) សហរដ្ឋអាមេរិក លោក បាន គី​មូ​ន អគ្គលេខាធិការ​នៃ​ ​អង្គការសហប្រជាជាតិ​បាន​ផ្ញើ​សារ​មកកាន់​អ្នកចូលរួម​ដើម្បី​សម្ដែង​នូវ​សេចក្ដី​អបអរសាទរ​ដែល​ ​មាន​ខ្លឹមសារ​ថា​៖  “​ខ្ញុំ​មាន​បីតិ​សោមនស្ស​សូម​ចូលរួម​អនុមោទនា​ជាមួយនឹង​អ្នក​រាល់គ្នា​ក្នុង​ពិធីបុណ្យ​វិសាខបូជា​ ​អង្គការសហប្រជាជាតិ និង​សូម​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ថៃ និង សកល​វិទ្យាល័យ​មហា​ ​ចុ​ឡា​ឡុង​ករ​ណ៍​រាជ​វិទ្យាល័យ ដែល​បានរៀបចំ​កម្មវិធី​ដ៏​មាន​សារៈសំខាន់​នេះ ។​  ​

ប្រធានបទ​របស់​អ្នក​ឆ្នាំនេះ គឺ «​ការ​ត្រាស់ដឹង​របស់​ព្រះពុទ្ធ​ជា​សុខុមាលភាព​របស់​មនុស្ស​ជាតិ​» ​ដែល បាន​ផ្សារភ្ជាប់​នឹង​ប្រពៃណី​ព្រះពុទ្ធសាសនា​ប្រកបដោយ​មេត្តាធម៌ និង​យកចិត្ត​ទុក ដាក់​ដល់​ ​អ្នកដទៃ​អូសបន្លាយ​រាប់​សហស​វត្សរ៍​មកហើយ ។​  ​អង្គការសហប្រជាជាតិ​មានការ​ជក់ចិត្ត​យ៉ាងខ្លាំង​ចំពោះ​ពាក្យ​ប្រៀនប្រដៅ​ដ៏​ជ្រាលជ្រៅ​របស់​ព្រះ​ ​សម្មាសម្ពុទ្ធ ។ ព្រះពុទ្ធ​ធ្លាប់មាន​ព្រះបន្ទូល​ថា “ វិធី​ដើម្បី​ផ្លាស់ប្ដូរ​ពិភពលោក គឺ​ចាប់ផ្ដើម​ពី​ការផ្លាស់​ ​ប្ដូរ អត្តចរិត​របស់​មនុស្ស​” បានផ្ដល់​ជាការ​ឈ្វេងយល់​មួយ​យ៉ាង​ជ្រាលជ្រៅ និង​មាន​សារៈ សំខាន់​ ​ខ្លាំងណាស់​ដើម្បី​បញ្ជ្រាប​ចូលក្នុង​សន្ដាន​ចិត្ត​របស់​មនុស្ស​ទូទាំង​សកលលោក ដែល​អាចធ្វើ​ការ​ជា​ ​មួយ​គ្នា​ដើម្បី​ជម្រុញ​ឲ្យ​ចក្រ​វា​ឡ និង មនុស្ស មាន​ស្ថានភាព​ប្រសើរឡើង ។​  ​

ព្រះនាង ចៅហ្វា ចុឡាភ័ណ្ឌ វល័យលក្ខណ៍ អគ្គរាជកុមារី ជាព្រះរាជតំណាងព្រះអង្គម្ចាស់ក្សត្រិយានី ។
ព្រះនាង ចៅហ្វា ចុឡាភ័ណ្ឌ វល័យលក្ខណ៍ អគ្គរាជកុមារី ជាព្រះរាជតំណាងព្រះអង្គម្ចាស់ក្សត្រិយានី ។

ការគំរាមកំហែង​ដ៏​ធំ​របស់​ពិភពលោក​ដែល​យើង​កំពុងតែ​ប្រឈមមុខ , ភាពកើនឡើង​នៃ​អាវុធ​ប្រ​ ​ល័យ លោក​ដោយ​គ្មាន​ប្រណី និង អយុត្តិធម៌ , ឧ​ប​ស័គ្គ​នៃ​ការផ្លាស់ប្ដូរ​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ ​ដ៏​យូរអង្វែង និង​ការបើក​គំនិត​ថ្មី​របស់​យើង​ក្នុង​ការគិត​និង​ការធ្វើ ។

ក្រៅពីនេះ ក៏មាន​គ្រោះ​ធម្ម​ ​ជាតិ​ដ៏​ធ្ងន់ធ្ងរ​ដែល បាន​បណ្ដ​ល​ឡើង​ដោយ​កំហុស​របស់​មនុស្ស និង​ទំនើបកម្ម ។​  ​វា​ជា​គំរូ​ដ៏​សំខាន់​និង​ចំ​បាច់​បំផុត​ដែល​យើង​ត្រូវតែ​ចូលរួម​ក្នុងការ អភិវឌ្ឍ​ដោយ​ស្ថេរភាព ។ ក្នុង​  អំឡុង មិន​ពេញ ២ ខែ សហគមន៍​អន្តរជាតិ​បាន​ជួបជុំគ្នា​នៅ Rio de Janeiro [​ប្រទេស​ប្រេ​ស៊ី​ល​] ​ដើម្បី ធ្វើ​មហាសន្និបាត​របស់​អង្គការសហប្រជាជាតិ​ស្ដីអំពី​ការអភិវឌ្ឍ​ដោយ​ស្ថេរភាព ។ នោះ​ជា​ ​ឱកាស​ក្នុង​ស្រទាប់ នៃ​ការស្ដារ​ពិភពលោក​ឲ្យ​មាន​យុត្តិធម៌​ថែមទៀត និង ស្ថេរភាព​ក្នុងការ​អភិវឌ្ឍ​ ​។ ព្រះពុទ្ធសាសនា មានឱកាស​ច្រើន​ដើម្បី​ចូលរួម​ក្នុង​ការងារ​នេះ និង​យើង​សង្ឃឹមថា សំឡេង​ ​របស់​អ្នក​នឹងត្រូវ បាន​គេ​ស្ដាប់​” ។​

  ​លោកស្រី អៃ​រិ​ណា បូ​កូ​វ៉ា (Irina Bokova) ប្រធាន​អង្គការ UNESCO បាន​ផ្ញើ​សារ​មួយច្បាប់​ចុះ​ថ្ងៃទី  ៣១ ខែឧសភា ដើម្បី​ចូលរួម​អនុមោទនា​ក្នុង​មហាសន្និបាត​នេះ​ផងដែរ ។   ​សារលិខិត​ដែលមាន​ចំណង ជើង​ថា «​សម្ដី​រាប់ពាន់​ម៉ាត់​ដែល​គ្មាន​ន័យ មិន​ប្រសើរ​ជាង​សម្ដី​មួយ​ ​ម៉ាត់ ដែល​នាំមក​នូវ​សន្តិភាព​ឡើយ​» ។

សារលិខិត​នេះ​បាន​បន្តទៀតថា “ នេះ​ជា​ព្រះបន្ទូល​ប្រកប​ ​ដោយ គតិបណ្ឌិត​នៃ​ព្រះពុទ្ធ​ជា​ម្ចាស់ ។ នាង​ខ្ញុំ សូម​ចូលរួម​អនុមោទនា​ចំពោះ​ពុទ្ធបរិស័ទ​ទូទាំង​ ​សកលលោក​ដែល​បាន​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា​អង្គការសហប្រជាជាតិ​នេះ​…​។ នាង​ខ្ញុំ សូម​ ​សម្ដែង​នូវ​កតញ្ញូតាធម៌​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អ្នក​ដែល​បានរៀបចំ​បុណ្យ​នេះ នៅ​ខេត្ត​អយុធ្យា​ ​និង​ទីក្រុង​បឹងកក់ ដើម្បី​បន្ត​ការចាត់​តាំងរបស់ ពួកគេ​ជាមួយនឹង​អង្គការ UNESCO ។ កិច្ចការ​នេះ​ ​យើង​នឹង​មានឱកាស​ឈ្វេងយល់​ដើម្បី​ធ្វើ​ឲ្យ​មាន​សន្តិភាព​ដល់​ជីវិត​ប្រចាំថ្ងៃ​របស់​អ្នក​រាល់គ្នា​” ។​

​ក្នុង​សារ​នេះ​ដដែល លោកស្រី អៃ​រិ​ណា បូ​កូ​វ៉ា បាន​លើ​យក​ពុទ្ធភាសិត​មួយ​ឃ្លា​មក​បញ្ជាក់ថា​ «​យើង​ជា​ម្ចាស់​របស់​យើង​» [​ខ្លួន​ជាទី​ពឹង​របស់ខ្លួន​] ដែល​អ្នកស្រី​ចាត់ទុក​ពាក្យ​ប្រៀនប្រដៅ​នេះ​ ​ថា «​មានន័យ ប្រកបដោយ​ការទទួលខុសត្រូវ​យ៉ាងខ្លាំង​ចំពោះ​ខ្លួន​យើង​និង​ពិភពលោក​» ។​ ​ឆ្នាំ ១៩៩៩ មហាសន្និបាត អង្គការសហប្រជាជាតិ (UNGA) បានសម្រេច​ទទួលស្គាល់ «​វិសាខ​ ​បូជា​» ថា​ជា​ថ្ងៃ «​វប្បធម៌​ពិភព លោក​របស់​អង្គការសហប្រជាជាតិ​» ។ ក្រោយពី​មាន​សេចក្តីសម្រេច​ ​របស់ អង្គការសហប្រជាជាតិ ប្រទេស​ថៃ​មាន​តួនាទី​យ៉ាងសំខាន់ ក្នុងការ​ប្រារព្ធ​ពិធីបុណ្យ​មួយ​នេះ​ ​ជា​រៀងរាល់ឆ្នាំ រហូតដល់​បច្ចុប្បន្ននេះ លើកលែងតែ​ឆ្នាំ ២០០៨ ប្រារព្ធ​នៅ​រដ្ឋធានី​ហាណូយ​ប្រ​ ​ទេស​វៀតណាម ។​   ​

លោកស្រី អៃរិណា បូកូវ៉ា (Irina Bokova) ប្រធានអង្គការ UNESCO ។
លោកស្រី អៃរិណា បូកូវ៉ា (Irina Bokova) ប្រធានអង្គការ UNESCO ។

សូមបញ្ជាក់ថា «​វិសាខបូជា​» ជា​កម្មវិធី​បុណ្យ​មួយ​ត្រូវបាន​ពុទ្ធសាសនិក ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​បូណ៌មី​ ​ខែវិសាខ​ទៅតាម​ប្រតិទិន​ចន្ទគតិ​នៃ​ប្រទេស​នីមួយៗ​ជា​រៀងរាល់ឆ្នាំ ។ ពិធីបុណ្យ​នេះ ត្រូវបាន​គេ​ ​ប្រារព្ធ​ឡើង​ដើម្បី​ឧទ្ទិស​ដល់​ថ្ងៃ ដែល​ព្រះពុទ្ធ​សមណ​គោត្ត​ម​ជា​ស្ថាបនិក ព្រះពុទ្ធសាសនា ទ្រង់​ប្រ​ ​សូត​, ទ្រង់​បាន​បរមាភិសម្ពោធិ (​បាន​ត្រាស់​) និង​ទ្រង់​រលត់ខន្ធ​ចូលកាន់​បរិនិព្វាន (​អស់ព្រះជន្ម​) នៅ​ ​ក្នុង​តិថី  “​បុ​ណ្ណ​មី​” មាន​សេចក្ដី​ថា “​ខែពេញបូណ៌មី​” នៃ​ខែវិសាខ ៕

ខាងក្រោម​ជា​រូបថត​មួយចំនួន​បង្ហាញ​ពី​ទិដ្ឋភាព​នៃ​មហាសន្និបាត​វិសាខបូជា​ថ្ងៃ​ដំបូង​ ​ទី ៣១ ខែឧសភា ឆ្នាំ ២០១២ នៅ​មជ្ឍមណ្ឌល​សកលវិទ្យា​ល័យ​មហា​ចុ​ឡា​ឡុង​ករ​ណ៍​រាជ​ ​វិទ្យាល័យ នា​ស្រុក​វាំង​ណ​យ នៃ​ខេត្ត​អាយុ​ធ្យា ។​ ​

IMG_2232 IMG_2229 IMG_2219 IMG_2194 IMG_2167 IMG_2157 IMG_2139 IMG_2119

Leave A Reply

Your email address will not be published.